កូរ៉េខាងត្បូង៖ ថ្មីៗនេះលោក Taeyang កំពុងត្រៀមខ្លួនសម្រាប់ការត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចថ្មី Down to Earth រួមមាន បទចម្រៀង “Shoong!” ដែលនេះជាបទដែលលោកបានសហការជាមួយ Lisa សមាជិកក្រុម BLACKPINK ។
“Shoong!” គឺជា បទ B-Sides នៅក្នុងអាល់ប៊ុមនេះ ដែលរួមបញ្ចូលគ្នានូវតន្ត្រី R&B ដ៏ទាក់ទាញ ជាមួយនឹងចង្វាក់ហ៊ីបហបដ៏ប្លែក។ ថ្វីត្បិតតែមិនមានវីដេអូចម្រៀងមួយបទនេះសម្រាប់អ្នកគាំទ្រទស្សនាក៏ដោយ ក៏ប៉ុន្តែលោក Taeyang ដែលជាអតីតសមាជិក Big Bang និង Lisa បានរៀបចំវីដេអូសម្តែងពិសេសមួយសម្រាប់អ្នកគាំទ្ររបស់ពួកគេ ។
គួរបញ្ជាក់ផងដែរថា លោក Taeyang ត្រៀម ចេញ អាល់ប៊ុមតូចថ្មី Down to Earth ជាមួយនឹងបទ “Seed” នៅថ្ងៃទី ២៥ ខែមេសា វេលាម៉ោង ៦ រសៀលនៅប្រទេសកូរ៉េ ដែលត្រូវនឹងម៉ោង ៤ រសៀលក្នុងប្រទេសកម្ពុជា៕










