ពលរដ្ឋជាច្រើនគ្រួសាររងគ្រោះដោយសារក្រុមហ៊ុន ជា សារ៉ន ដែលដឹកនាំដោយលោកឧកញ៉ា ជា សារ៉ន នឹងទទួលបានដំណោះស្រាយសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមលិខិតរបស់រដ្ឋបាលស្រុកទឹកឈូ នៅថ្ងៃទី១៩ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyOQ5jXy1S10Ur0A0Szq5BtcDB1D6lx2817-7IKnU3wnFsglpYT_0JeyXnitPPvacxbUd6I7R-4vExpcnLEhZf20s9H9yxpx3Vab7aCeXsKFYOdtCpQDHzUpeyDIOeppqXfLzUL3TXt74n_p6YQk4EHOEStNEBPoaF27HqaW0lsqAC2_oIOA1eDb9E/s2048/340637716_962883655072450_7612580408191405481_n.jpg

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានអំពាវនាវស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំក្រោយពីឧកញ៉ាជា សារ៉ន មិនព្រមផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់ជាច្រើនខែ ដែលបានខ្ចីលុយធនាគារមកវិនិយោគជាមួយឧកញ៉ារូបនេះដោយក្នុងមួយគ្រួសារតិចបំផុតចំនួន១ម៉ឺនដុល្លារ និងច្រើនបំផុត១០ម៉ឺនដុល្លារ។ ប៉ុន្តែក្រុមហ៊ុន ជា សារ៉ន ដែលល្បីរឿងវិនិយោគដីឡូត៍ចំណេញប្រាក់ខ្ពស់នេះ បាន រំលោភលើសេចក្តីទុកចិត្តលើកិច្ចសន្យាជាមួយពលរដ្ឋ១០០០គ្រួសារនៅខេត្តកំពត។ ក្នុងនោះជនរងគ្រោះជាច្រើនគ្រួសារស្នើឱ្យថ្នាក់ដឹកនាំជួយដោះស្រាយ ហើយស្នើឱ្យឧកញ៉ា ជា សារ៉ន ចូលខ្លួនដោះស្រាយលើបញ្ហានេះ ព្រោះពួកគាត់ត្រូវយកលុយទៅបង់ធនាគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgimXqAwGcovbY6QbL3zweAJXBeKA1CNMr1WZRgUE29TItNGw_-U7SZmT20JuHZZyHHbaxyEYp0qGRvhEdpX3my5So201ImcT2EB4-Fvx4Xzw6BDpsfBcA0olNN5w31NhymDiHYyLoZyDOB_I89UZ1rZi_ApjUFtt60gf92TU-iFvHCLe8R4Dr4QiJ6/s1280/342188099_232740049422097_3105850075636217681_n.jpg

យ៉ាងណាមិញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលទឹកឈូ បានអំពាវនាវដល់គ្រួសារជនរងគ្រោះទាំងអស់ដែលមានវិវាទពាក់ព័ន្ធនឹង ក្រុមហ៊ុន សារ៉ន គ្រុប ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នឹងដឹកនាំដោះស្រាយសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ រវាងបងប្អូនប្រជាពលរដ្ឋនឹងក្រុម ហ៊ុន ជា សារ៉ន គ្រុប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៦.៣០នាទីព្រឹក នៅវត្តអង្គឈូក ស្ថិត នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដោយជនរងគ្រោះទាំងអស់ត្រូវ ភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធជាមួយក្រុមហ៊ុនក្នុងការដោះស្រាយវិវាទនេះ។ ដូច្នេះសូមបងប្អូនជនរងគ្រោះដោយសារដីឡូត៍របស់ឧកញ៉ា ជា សារ៉ន ទាំងអស់កុំភ្លេចចូលរួមកុំបីអក់ខានដើម្បីទទួលបានការដោះសា្រយដ៏ល្អមួយពីអភិបាលខេត្តកំពត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2KwS29E1hjZ_IIf3aHcDQN-c9iUmhPTJdpr3f_fHEEjFREIuoVjfm0Vki-ejEOgfNSgiGfFB-E210lHu8alm4rWehMt4nous29YwJpDO308VkwgYoGSs8ihjlqHCTXV28hM__SRewwMXb8cb1UjA9w6oYI46Ui_FRrMdmfpccqOzg090r71IJFWpj/s1280/341890825_620766276569480_5212914125803739472_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi64Nnxp-cm0Qy0jSLyapHFD-7OyKjoADY_sVz02yNG99HABYVjxNIwSDDdScZQEgkuVUh2oy2f_sU3LuZ09D_a0xbkfLELdWHqur1WEqrZYaNwaFNvLlraCY-H_aNBU7ZPEPNcW-Mlx5uMi_Clr1l5bA10lOQ2Pt9hkOD9sPUShPvdfoQDkFvO6JFZ/s1280/341909339_788637912330007_2273407563298615748_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqz43LSzYU760jcFE5h-NJVpCqi2MzBZu0yPfxdYIkRD9ZqVXHKb1-zQ8sOYRWpNRj3Avn50a45iWcqJtDC33odqOVeXUrpadtC3ftcc-hu0cbSa-nxXRPBd-ct0HCdPmpLEOZwtNLYX6eMu-vBlcYz2mcaPyq9dNy30BjbrHX0q3PDafjp6DjCJk8/s1125/342032439_571484794962358_8422846467470493236_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglVuYn3kFWZHf_hEdlbtN30OpHOILuaxyl13LzceaMor-L0NnPQHoCxYHR56r-9KHMDzZ_O4SfF7TWGFC0AVfbF_aFrNHwpI0TCXCaHP6LWwJu4DYvRIjzRDLv5Dqt253ubadDD2crLaAhkHQle8MfGYCrxS-kp2I4mPtdG_vtV4Qoz5A0_mtsUF_P/s1280/342213960_6120517338036765_5176649833612234873_n.jpg