Home Blog Page 1817

Elon Musk ខាតបង់ជិត ១៣ ពាន់លានដុល្លារក្នុងមួយថ្ងៃដោយសារតែរឿងមួយនេះ

0

បរទេស៖ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ក្រុមហ៊ុន Tesla បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដ៏ខកចិត្ត រ៉ុក្កែត SpaceX បានផ្ទុះឡើង ហើយគណនី Twitter រាប់លានបានបាត់បង់សញ្ញាធីកពណ៌បៃតងរបស់ពួកគេ។
នៅលើ Twitter ដូចដែលបានប្រកាសដោយលោក Musk ប៉ុន្មានសប្តាហ៍មុន អ្នកប្រើប្រាស់រាប់លាននាក់បានបាត់បង់ការផ្ទៀងផ្ទាត់គណនីរបស់ពួកគេដោយសញ្ញាពណ៌ខៀវសម្រាប់ការមិនបង់ប្រាក់ ៨ ដុល្លារក្នុងមួយខែសម្រាប់សេវាកម្មនេះ។Elon Musk echos Donald Trump with plan to start 'TruthGPT' AI platform

មហាសេដ្ឋី Elon Musk ទើបតែមានភាពច្របូកច្របល់ ២៤ ម៉ោងនេះ។ Tesla បានធ្វើឱ្យវិនិយោគិនខកចិត្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទីមួយរបស់ខ្លួន ដែលបណ្តាលឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីធ្លាក់ចុះ ៩.៧៥% នៅថ្ងៃទី ២០ ខែមេសា។
ក្រុមហ៊ុនរថយន្តអគ្គិសនីកាលពីថ្ងៃទី ១៩ ខែមេសាបានប្រកាសរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ១ របស់ខ្លួនជាមួយនឹងសន្ទស្សន៍ធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែគោលនយោបាយបញ្ចុះតម្លៃរថយន្ត។ ប្រាក់ចំណេញសុទ្ធមានត្រឹមតែ ២.៩ ពាន់លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ២២% ពីមួយឆ្នាំទៅមួយឆ្នាំ។Elon Musk on his success: 'America is the land of opportunity'រឿងអាស្រូវជាបន្តបន្ទាប់នៅឯក្រុមហ៊ុនរបស់លោក Musk ដំណើរការបានបណ្តាលឱ្យទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះ ១២.៦ ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នេះបើយោងតាមប្រភពសារព័ត៌មាន Bloomberg ។ នេះគឺជាការធ្លាក់ចុះដ៏ធំបំផុតនៃទ្រព្យសម្បត្តិរបស់ Musk ក្នុងឆ្នាំនេះ ដែលភាគច្រើនដោយសារតែការធ្លាក់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីរួមចំណែកច្រើនបំផុតដល់ទ្រព្យសម្បត្តិ ១៦៣.៩ ពាន់លានដុល្លាររបស់គាត់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះលោក Elon Musk គឺជាមហាសេដ្ឋីលំដាប់ទីពីររបស់ពិភពលោក ដែលនៅពីក្រោយមហាសេដ្ឋីទំនិញប្រណីតរបស់បារាំង Bernard Arnault ។ ទ្រព្យសម្បត្តិរបស់លោក Musk បានកើនឡើង ២៦.៨ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារការកើនឡើង ៣២% នៅក្នុងភាគហ៊ុន Tesla ។ ប្រភព៖vnexpress

កម្មវិធីចម្លែក ! ការប្រកួតស.ម្លាប់សត្វឆ្មាយករង្វាន់របស់នូវែលសេឡង់

0

ប្រទេសនូវែលសេឡង់ ៖ ទីក្រុង Canterbury ប្រទេសនូវែលសេឡង់បានបើកការប្រកួតមួយឈ្មោះថា The North Canterbury Hunting Competition ដោយឱ្យក្មេងៗមានអាយុក្រោម១៤ឆ្នាំសម្លាប់ឆ្មាកាច ហើយអ្នកដែលសម្លាប់ឆ្មាបានច្រើនបំផុតនៅខែមិថុនា ឆ្នាំ២០២៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន២៥០ដុល្លារអាមេរិក ។ អ្នករៀបចំកម្មវិធីប្រកួតនេះលើកឡើងថា ដើម្បីរកប្រាក់ទៅបរិច្ចាគឱ្យសាលារៀន និងធ្វើអាងហែលទឹកក្នុងតំបន់ ។

ការប្រកួតនេះត្រូវបានសមាគមការពារការធ្វើទារុណកម្មសត្វរិះគន់យ៉ាងខ្លាំងក្លា ពីព្រោះក្មេងៗមិនអាចបែងចែកភាពខុសគ្នារវាងឆ្មាគ្មានម្ចាស់ ឆ្មាគេចិញ្ចឹម និងឆ្មាកាចនោះទេ ឬនិយាយឱ្យស្រួលស្តាប់ថា សត្វឆ្មាវាដូចគ្នាទាំងអស់ ហើយធ្វើឱ្យឆ្មាចិញ្ចឹមរបស់ពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។Bizarre 'cat killing contest' for kids in New Zealand scrapped after  backlash - Irish Mirror Online

អ្នករៀបចំកម្មវិធីប្រកួតសម្លាប់ឆ្មានិយាយថា គេនឹងយកឆ្មាទាំងនេះទៅស្កេនរក microchip ដើម្បីបញ្ជាក់ថា វាជាឆ្មាគេចិញ្ចឹមឬអត់ ។ ប៉ុន្តែសមាគមការពារការធ្វើទារុណកម្មសត្វនិយាយថា បញ្ហានៅត្រង់ថា អ្នករៀបចំការប្រកួតនឹងពិសោធន៍លើឆ្មានេះ នៅពេលគេបាញ់វាងាប់ហើយ ។ មិនតែប៉ុណ្ណោះ សមាគមការពារការធ្វើទារុណកម្មសត្វនិយាយថា អ្នករៀបចំការប្រកួតនឹងឱ្យក្មេងៗប្រើកាំភ្លើងខ្យល់ក្នុងការបាញ់សត្វទៀតផង ។ ការប្រើកាំភ្លើងនឹងធ្វើឱ្យឆ្មាឈឺចុកចាប់ និងត្រូវរងទុក្ខវេទនាខ្លាំង ដោយប្រើពេលយូរណាស់ទម្រាំវាងាប់ ព្រោះវាមិនងាប់ភ្លាមៗទេក្រោយការបាញ់ ។

អ្នកវិទ្យាសាស្ត្រមកពី Department of Conservation និយាយថា ៖ «ឆ្មាកាច និងឆ្មាចិញ្ចឹម គឺជាពូជដូចគ្នា ហើយការកំណត់ភាពខុសប្លែកគ្នារវាងឆ្មាកាច និងឆ្មាចិញ្ចឹមមិនអាចធ្វើបានទេ» ។New Zealand feral cat hunting competition for children prompts backlash | New  Zealand | The Guardian

កាលពីឆ្នាំ២០២២ គេក៏ធ្លាប់បានប្រកួតសម្លាប់សត្វព្រៃម្តងដែរ ដោយពេលនោះ គេអាចទាក់ទាញឱ្យក្មេងៗជាង២៥០នាក់ដើរបាញ់សត្វព្រៃដោយប្រើកាំភ្លើងខ្យល់ ។ ក្មេងទាំងនោះបានបាញ់ទន្សាយព្រៃ និងទន្សាយចិញ្ចឹមងាប់អស់ជាង៤២៧ក្បាល ហើយឆ្នាំ២០២៣នេះ ជាឆ្នាំដំបូងដែលគេឱ្យក្មេងៗបាញ់សម្លាប់ឆ្មា ។

គេចាត់ទុកថា ឆ្មាព្រៃ និងឆ្មានៅតាមផ្ទះបានបង្កគ្រោះថ្នាក់ខ្លាំងនៅប្រទេសនូវែលសេឡង់ ព្រោះពួកវាស៊ីបក្សី និងស៊ុតបក្សីដែលជិតផុតពូជ ហើយស៊ីបង្កួយ ប្រចៀវ និងសត្វល្អិត ។ មុននេះ អ្នកនយោបាយមួយចំនួនក៏ធ្លាប់រិះគន់រឿងឆ្មាបង្កគ្រោះថ្នាក់ដល់សត្វផ្សេងៗដែរ ។ កាលពីឆ្នាំ២០១៣ អ្នកធ្វើយុទ្ធនាការនយោបាយបានអំពាវនាវឱ្យសម្លាប់សត្វឆ្មាទាំងអស់នៅប្រទេសនូវែលសេឡង់ ប៉ុន្តែការអំពាវនាវនេះមិនសូវមានអ្នកគាំទ្រប៉ុន្មានទេ ។ ចំណែកអ្នកការពារសិទ្ធិសត្វឱ្យដឹងថា មានវិធីជាច្រើនដើម្បីរកប្រាក់ ប៉ុន្តែពួកគេពុំគួរបញ្ជូនក្មេងៗទៅសម្លាប់ឆ្មាទេ ៕Children are not allowed to shoot cats after all: competition in New Zealand  adjusted | Abroad ប្រភព ៖ environman

កីឡាទាំង១០ដែលត្រូវប្រកួតមុនថ្ងៃបើកព្រឹត្តិការណ៍សុីហ្គេម២០២៣

0

ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ វីដែលប្រជាជនទូទាំងប្រទេស ព្រះរាជាណាចក្រកម្ពុជា ទម្ទឹងរងចាំពេលនេះ គឺសល់តែ ១៤ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពិធីបើកជាផ្លូវការហើយ។

ដោយឡែកសម្រាប់ប្រភេទវិញ្ញាសារសរុបទាំង ៣៦ប្រភេទវិញ្ញាសារ ដែលនឹងត្រូវដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនោះមាន១០ប្រភេទវិញ្ញាសារ ដែលនឹងត្រូវប្រកួតមុនពិធីបើក ក្នុងនោះមានដូចជា៖

១. កីឡាអុកចត្រង្គ (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី៩ ខែឧសភា ឆ្នាំ២០២៣)
២. កីឡាគ្រីឃីត (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី៦ ខែឧសភា ឆ្នាំ២០២៣)
៣. កីឡាអេឡិចត្រូនិក (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣)
៤. កីឡាបាល់ទាត់ (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី១៦ ខែឧសភា ឆ្នាំ២០២៣)
៥. កីឡាហុកគី (ចាប់ផ្តើមនៅថ្ងៃទី១ ដល់ថៃទី៨ ខែឧសភា ឆ្នាំ២០២៣)
៦. កីឡាជឺជីតស៊ូ (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថៃទី៧ ខែឧសភា ឆ្នាំ២០២៣)
៧. កីឡាគុនល្បុក្កតោ (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថៃទី១០ ខែឧសភា ឆ្នាំ២០២៣)
៨. កីឡាឧបសគ្គ (ចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថៃទី៧ ខែឧសភា ឆ្នាំ២០២៣)
៩. កីឡាជិះទូកប្រពៃណី (ចាប់ផ្តើមនៅថ្ងៃទី១ ដល់ថៃទី៨ ខែឧសភា ឆ្នាំ២០២៣)
១០. កីឡាបាល់ទះ (ចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថៃទី១៤ ខែឧសភា ឆ្នាំ២០២៣)

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣២ ​ឆ្នាំ​២០២៣ នឹង​ដំណើរ​ការជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៣៕

រុស្ស៊ី ខូចខាតកម្លាំងជីវិតទាហាន និងគ្រឿងសឹកច្រើនបំផុត នៅសមរភូមិបាកមូត

0

រដ្ឋធានីកៀវ៖ ថ្វីបើក្រុមមន្រ្ដីយោធាបស្ចិមលោក បានចាត់ទុកទីក្រុងបាកមូត មានតម្លៃតិចតួចខាងយុទ្ធសាស្រ្ដយ៉ាងណាក្ដី ប៉ុន្ដែទាំងក្រុងកៀវ និង ក្រុងមូស្គូ នៅតែចាត់ទុកទីក្រុង មានផ្ទៃដីទំហំ៤១,៦គីឡូម៉ែត្រការ៉េមួយនេះ មានតម្លៃធំធេងខាងនយោបាយ ខណៈរុស្ស៊ី បានចំណាយ ជីវិតទាហាន និង សម្ភារសឹកយ៉ាងច្រើន នៅក្នុងប្រតិបត្ដិការសឹករបស់ខ្លួន អស់រយៈពេលជាច្រើនខែ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។Russian attempts to restock its military may be doomed to failure -  Breaking Defense

សារព័ត៌មាន Ukrainform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ថា ទីក្រុងបាកមូត (Bakhmut) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) បានក្លាយជាប្រតិបត្ដិការសឹកដ៏ថ្លៃបំផុត សម្រាប់រុស្ស៊ី ដោយសារក្រុងមូស្គូ បានខាតបង់រួចមកហើយ ទាំងកម្លាំងទាហាន និង គ្រឿងយុទ្ធោបករណ៍ដ៏ច្រើន នៅលើសមរភូមិក្ដៅនេះ។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែង ថា រុស្ស៊ី បានចំណាយលើប្រតិបត្ដិការសឹកដ៏ថ្លៃបំផុត ព្រោះពួកគេបានចំណាយខ្ជះខ្ជាយ ទាំងសម្ភារ និង គ្រឿងយុទ្ធោបករណ៍ នៅលើសមរភូមិក្ដៅ នៃទីក្រុងបាកមូត។ គ្រឿងចម្បាំងទាំងនោះ ត្រូវបានកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន វាយប្រហារកម្ទេចចោល។ នេះជាសង្គ្រាម ហើយយើងត្រូវតែមានភាពប្រាកដនិយម ដោយសារតែវាជាតម្លៃដ៏ធំធេង សម្រាប់ឯករាជ្យរបស់យើង»។Half of Russian troops' sent into Ukraine have been killed or injured

លោកស្រី អនុរដ្ឋមន្រ្ដី បានបញ្ជាក់ ថា «រុស្ស៊ី បានបោះកម្លាំងទាហានទាំងអស់របស់ខ្លួន សម្រាប់ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ដើម្បីដណ្ដើមគ្រប់គ្រងទីក្រុងបាកមូត។ ប៉ុន្ដែពួកគេ ហាក់បីដូចជាបោះគ្រឿងសព្វាវុធទាំងនោះចោល នៅទីនោះ។ សមរភូមិក្ដៅ នៅទីក្រុងបាកមូត មិនគ្រាន់តែជាទស្សនៈខាងយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញ អំពីទស្សនៈខាងនយោបាយផងដែរ ព្រោះរុស្ស៊ី បានបោះចោលការឃោសនារបស់ពួកគេទាំងអស់ នៅទីនោះ។ យើងក៏ត្រូវតែផ្តោត លើការខិតខំប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ទប់ទល់នឹងសត្រូវ មិនឲ្យគ្រប់គ្រងទីក្រុងនេះបាន»។

លោកស្រី អនុរដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា «វាជាការពិតណាស់ ទាហានរបស់រុស្ស៊ី មិនអាចប្រយុទ្ធជាមួយនឹងកងទ័ពការពារទឹកដីរបស់យើង នៅលើសមរភូមិតាមដងផ្លូវ ព្រោះពួកគេបានចាញ់រួចមកហើយ។ ក្រុងមូស្គូ បានយកយុទ្ធសាស្ត្រសង្គ្រាម នៅក្នុងប្រទេសស៊ីរី មកប្រើ ដោយការវាយកម្ទេចអគារនានា យ៉ាងមានប្រសិទ្ធភាព។ ប៉ុន្ដែស្ថានភាពបែបនេះ មិនអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន នោះឡើយ ហើយយើងបានរារាំងរុស្ស៊ី ដណ្ដើមកាន់កាប់ទីក្រុងបាកមូត»។Russia's failure to take down Kyiv was a defeat for the ages | AP News

បើតាមអគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា រុស្ស៊ី បានបាត់បង់កម្លាំងទាហានរបស់ខ្លួន ចំនួន ១៨៤ ៤២០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ដោយឡែក អ៊ុយក្រែន ក៏មិនបានបញ្ជាក់ អំពីចំនួនកងទ័ពរបស់ខ្លួនខូចខាត ស្លាប់ និង រងរបួសនោះដែរ ហើយក៏មិនមានប្រភពឯករាជ្យណាមួយ បញ្ជាក់នោះទេ៕

កម្ពុជាត្រៀមចំនួន ៣,០០០កន្លែង សម្រាប់ពលរដ្ឋខ្មែរក្រៅប្រទេសចូលទស្សនាផ្ទាល់ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម

0

ក្នុងកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី១៩ ខែមេសា នៅពហុកីឡដ្ឋានជាតិមរតកតេជោឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា កម្ពុជា បានត្រៀមចំនួន៣,០០០កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសហើយមានបំណងចង់មកទស្សនាដោយផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា។ ខណៈកម្មវិធីខាងលើនេះ បានកំណត់ចំនួនសរុប ទាំងភ្ញៀវជាតិ និងអន្តរជាតិចំនួន ៦០,០០០នាក់ប៉ុណ្ណោះ បើកឱ្យចូលទស្សនាផ្ទាល់។

ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា «… រាល់ការប្រកួតកីឡា និងការចូលមើលពិធីបើក-បិទស៊ីហ្គេម អត់មានគិតថ្លៃទេ។ អ៊ីចឹងមានប្រព័ន្ធមួយដែលបងប្អូនប្រជាពលរដ្ឋអាចចូលទៅចុះឈ្មោះយកសំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត។ អាហ្នឹងគឺខាងគណៈកម្មការកីឡា គេបានរៀបចំ។…ដោយឡែកចំពោះពិធីបើក-បិទ ចំពោះបងប្អូនដែលនៅក្រៅប្រទេស ក៏អាចមកទស្សនាបានដែរ ប៉ុន្តែដល់ថ្ងៃទី២៤ ខែមេសា ទើបយើងបើកឱ្យចូលវេបសាយបាន។ អ៊ីចឹង បងប្អូននៅក្រៅប្រទេស បងប្អូនគ្រាន់តែ Apply តាមអនឡាញមក ហើយមកឆែកយកសំបុត្រនៅមុខពហុកីឡដ្ឋានមរតកតេជោ ចាប់ពីថ្ងៃទី២៤ តទៅ។ អ៊ីចឹង បងប្អូនអាចពឹងអ្នកនៅនេះផ្ទាល់ ឱ្យមកយកសំបុត្រនៅខាងមុខពហុកីឡដ្ឋានបាន ដោយគ្រាន់តែបង្ហាញលិខិតឆ្លងដែនតាមរយៈអ្នកមកយកហ្នឹង»។
ឯកឧត្ដមបានសង្កត់ធ្ងន់ថា «…បើអត់មានបងប្អូន ពេលមកដល់បង្ហាញលិខិតឆ្លងដែនមកថា សម្រាកនៅណានោះនឹងបានសំបុត្រហើយ។ អ៊ីចឹង គឺយើងត្រៀម៣,០០០កន្លែង សម្រាប់បងប្អូនដែលរស់នៅក្រៅប្រទេស ហើយចង់មកទស្សនាពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជាហ្នឹង…»។

គួររម្លឹកថា ការមកទទួលសំបុត្រនេះដែរ គឺនឹងបើកចាប់ពីម៉ោង ៨:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពីម៉ោង២:៣០ ដល់ម៉ោង៥:៣០នាទីល្ងាច៕

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យអាជ្ញាធរមូលដ្ឋានស្រុកបាធាយពិនិត្យមើលការលក់សត្វព្រៃរាយតាមផ្លូវ

0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យមន្ត្រីមូលដ្ឋានចុះពិនិត្យមើលករណីការលក់សត្វព្រៃរាយពពាយតាមបណ្តោយផ្លូវជាតិលេខ៦ នៅស្រុកបាធាយ ខេត្តកំពង់ចាម ក្រោយពីអ្នកលេងបណ្តាញសង្គមបានបង្ហោះថា មានការលក់សត្វព្រៃជាច្រើននិងបង្ហាញការសោកស្តាយដែលសត្វព្រៃនៅកម្ពុជាប្រឈមការផុតពូជមិនខាន។

មានគណនីហ្វេកប៊ុកមួយឈ្មោះថា «កសិករ២១»បានបង្ហាញការសោកស្តាយក្នុងនាមជាអ្នកស្រុកបាធាយម្នាក់ ដែលមានការលក់សត្វព្រៃជាអាហារស្ទើរក្លាយទៅជាប្រពៃណីទៅហើយ។ គណនីខាងលើនេះក៏បានបញ្ជាក់ថាទីតាំងដែលមានការលក់សត្វព្រៃរាយពពាយនេះគឺនៅតាមបណ្តាញផ្លូវជាតិលេខ៦ ចន្លោះពីភ្នំបាធាយទៅស្ពានដែក ផ្សារទំនប់ ដែលមានការលក់សត្វព្រៃពេញៗកញ្ច្រែង។

ក្រោយពីដំណឹងនេះបានសាយភាយពេញបណ្តាញសង្គម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះថា «ផ្ញើជូនអាជ្ញាធរមូលដ្ឋាន»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តពោធិ៍សាត់ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះ សុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM3aPxrjWu3nQp9RptkQaDfUkzs3JvEatzDjNwOPPpa-LHGhMv5iDgzdRbHz3p5PyXSfI8BLA76rJHwH1tzWc6Csb1GlMj1c7kF8BGtHGGwKlkddL-wPhgcx8QDl6EfkMBWgS-Mtqs8rJMWt-b_dUdL9z2GNWWIERkNTSzTngJPf1VRH5KbasEn1Yh/s1280/photo_2023-04-20_15-02-40.jpg

បើទោះជាមានអាយុច្រើន តែតារាថៃម្នាក់នេះនៅតែក្មេងដដែល

0

ប្រទេសថៃ ៖ Sam Yuranan Pamonmontri ជាតារាសម្តែងប្រុសជើងចាស់ដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសថៃ ដែលលោកមានអាយុ៦០ឆ្នាំទៅហើយនោះ ប៉ុន្តែមុខមាត់នៅតែក្មេង និងសង្ហារដដែល ។ លោកនិយាយក្នុងបណ្តាញសង្គមថា លោកបានចូលមើលកុនហ្វ្រីជាមួយកូនប្រុស ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមនិយាយលេងសើចថា អាយុលោកច្រើនហើយ ប៉ុន្តែមុខមាត់មិនផ្លាស់ប្តូរតាមអាយុសោះ ។

ពិតហើយ អាយុច្រើនមិនបានធ្វើឱ្យរូបរាងចាស់ទេ សម្រាប់តារាសម្តែងឈ្មោះ Sam Yuranan ។ កាលពីពេលមុននេះ លោកបានបង្ហោះរូបភាពរបស់លោកពេលទៅធ្វើអត្តសញ្ញាប័ណ្ណថ្មីក្នុងអាយុ៦០ឆ្នាំ ហើយអ្វីដែលសំខាន់នោះ គឺលោកដល់អាយុត្រូវទទួលប្រាក់ឧបត្ថម្ភមនុស្សចាស់ពីរដ្ឋាភិបាលផងដែរ ។May be an image of 1 person

នាពេលថ្មីៗនេះ លោកបានធ្វើឱ្យគេចាប់អារម្មណ៍ម្តងទៀត ខណៈលោកបានបង្ហោះវីដេអូមួយក្នុង TikTok ដោយលោក និងកូនប្រុសឈ្មោះ Mambo Yurakarn បាននាំគ្នាទៅមើលកុន ព្រមទាំងសរសេរថា ៖ «កូនប្រុសនាំខ្ញុំមកមើលកុនហ្វ្រី ប៉ុន្តែរឿងណាដែលខ្ញុំចង់មើលនោះ មិនហ្វ្រីសោះ ហាហា ។ គេឱ្យមើលកុនមិនយកប្រាក់នេះ ចាត់ទុកថា គេចិត្តល្អដល់មនុស្សចាស់អាយុច្រើន» ។

ក្រោយលោកបានបង្ហោះវីដេអូនេះក្នុង TikTok មកបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនិយាយថា ពេលវេលាមិនអាចធ្វើអ្វីដល់តារាសម្តែងម្នាក់នេះបានទេ ខណៈអ្នកខ្លះសរសើរថា អាយុផ្លាស់ប្តូរ ប៉ុន្តែមុខមាត់របស់ Sam Yuranan មិនផ្លាស់ប្តូរតាមអាយុសោះ ។ ចំណែកអ្នកខ្លះទៀតថា លោកមិនព្រមចាស់តាមអាយុ ។ ដូចគ្នានេះ នារីម្នាក់ទៀតថា ច្រើនតែអាយុ ប៉ុន្តែមុខមាត់នៅតែក្មេងដដែល ខណៈម្នាក់ទៀតថា មិនជឿទេថា លោកមានអាយុ៦០ឆ្នាំ ។May be an image of 1 person, standing, suit and indoor

កាលពីដើមឆ្នាំ២០២៣ នេះ លោកបានប្រារព្ធពិធីខួបកំណើតអាយុ៦០ឆ្នាំរបស់លោកជាមួយភរិយាឈ្មោះ Mook Marisa ព្រមទាំងកូនៗនៅប្រទេសកូរ៉េខាងត្បូង ។ លោកបានបង្ហោះរូបភាពពិធីខួបកំណើតជាច្រើនសន្លឹកក្នុង instagram របស់លោក ហើយលោកបានធ្វើម៉ូដសក់តាមបែបកូរ៉េទៀតផង ៕May be a closeup of 2 people, people sitting and indoor

រលកកម្តៅខ្ពស់បំបែកកំណត់ត្រានៅក្នុងតំបន់អាស៊ី

0

កំណត់ត្រាសីតុណ្ហភាពកំពុងត្រូវបានបំបែកនៅក្នុងប្រទេសអាស៊ីជាច្រើន ខណៈរលកកម្ដៅនៅខែមេសាបានបន្តផ្ទុះឡើងដោយមិនមានសញ្ញាថមថយឡើយ។
នៅអាស៊ីអាគ្នេយ៍ ប្រទេសជាច្រើនបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតក្នុងកំណត់ត្រានៅសប្តាហ៍នេះ។ ប្រទេសឡាវគឺជាប្រទេសចុងក្រោយគេដែលមានកំណត់ត្រាថ្មីនៅពេលដែលហ្លួងព្រះបាងមានសីតុណ្ហភាព ៤២.៧ អង្សារសេកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ លើសពីកំណត់ត្រាចាស់ ៤២.៣ អង្សាសេនៅទីក្រុងសេណូក្នុងខែមេសាឆ្នាំ ២០១៦ នេះបើយោងតាមអ្នកប្រវត្តិសាស្រ្តអាកាសធាតុ Maximiliano Herrera ។

មីយ៉ាន់ម៉ាបានបង្កើតកំណត់ត្រាសីតុណ្ហភាពនៅថ្ងៃទី ១៧ ខែមេសា នៅពេលដែលក្រុង Kalewa ឡើងដល់ ៤៤ អង្សារសេ ដោយយោងតាមលោក Herrera។Asia suffered hottest year on record in 2020: UN

ដោយប្រើទិន្នន័យពីទីភ្នាក់ងារឧតុនិយមថៃ លោក Herrera បាននិយាយថា ប្រទេសថៃបានឈានដល់កម្រិត ៤៥ អង្សាសេជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីចុងសប្តាហ៍។ កាលពីដើមខែនេះ អាជ្ញាធរថៃបានចេញការព្រមានសុខភាពដល់ខេត្តមួយចំនួន នៅពេលដែលសន្ទស្សន៍កំដៅត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ៥០.២ អង្សាសេនៅក្នុងសង្កាត់ Bang Na ទីក្រុងបាងកក។
ខែមេសា និងឧសភា ជាខែដែលក្តៅបំផុតនៃឆ្នាំនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ សីតុណ្ហភាពកើនឡើងមុនពេលចាប់ផ្តើមមានភ្លៀងធ្លាក់តាមរដូវ។

កំដៅក៏កំពុងឆាបឆេះក្នុងប្រទេសចិនដែរ យោងតាមលោក Herrera កាលពីថ្ងៃទី ១៨ ខែមេសា សីតុណ្ហភាពនៅទីក្រុង Nguyen Duong ឡើងដល់ ៤២.៤ អង្សាសេ ។ នៅអាស៊ីខាងត្បូង អាកាសធាតុក្តៅក៏ធ្ងន់ធ្ងរដែរ ប្រទេសប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ និងបង់ក្លាដែស សុទ្ធតែបានកត់ត្រាសីតុណ្ហភាពឡើងដល់ជាង ៤០ អង្សាសេ អស់រយៈពេលជាច្រើនថ្ងៃ។India witnessed warmest February in 122 years; IMD warns of severe summer -  BusinessToday

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា នៅពេលដែលផលប៉ះពាល់នៃវិបត្តិអាកាសធាតុ anthropogenic កាន់តែអាក្រក់ ហើយសីតុណ្ហភាពសកលលោកនៅតែបន្តកើនឡើង រលកកំដៅនឹងកាន់តែកើតមានជាទូទៅ។ យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញនៅសកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Washington ដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី Communications Earth and Environment ក្នុងឆ្នាំ ២០២២ រលកកំដៅដ៏គ្រោះថ្នាក់នឹងលេចឡើងញឹកញាប់ជាង ៣ ទៅ ១០ ដងនៅឆ្នាំ ២១០០ ។
ការសិក្សាក៏បង្ហាញផងដែរថា នៅតំបន់ត្រូពិច ដែលរួមមានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ភាគច្រើន មនុស្សអាចប្រឈមនឹងកម្រិតកំដៅដ៏គ្រោះថ្នាក់ជាច្រើនថ្ងៃនៃឆ្នាំ។ ថ្ងៃដែលមានសីតុណ្ហភាពគ្រោះថ្នាក់ខ្លាំង ឡើងដល់ ៥១ អង្សាសេ អាចកើនឡើងទ្វេដង ដែលប្រឈមនឹងដែនកំណត់នៃការរស់រានមានជីវិតរបស់មនុស្ស៕

ប្រភព៖vnexpress

សោកស្តាយ! កូនផ្សោតឈ្មោលមួយក្បាលអាយុទើបបាន៤ថ្ងៃបានងាប់ដោយសារជាប់មង

0

កូនផ្សោតឈ្មោល១ក្បាលមានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ អាយុប្រមាណ៤ថ្ងៃ បានងាប់នៅភូមិ បឹងច្រែង ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ តាមរយៈនៃការធ្វើកោសល្យវិច្ច័យបានសន្និដ្ឋានថា កូនផ្សោតនេះងាប់ដោយជាប់មង។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។

តាមការពិនិត្យនិងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតងាប់នេះបានរលាត់ស្បែក ដាច់កន្ទុយ និងដាច់ព្រុយចំហៀងទាំងសងខាង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គរងការគំរាមកំហែង ដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤៧អនក្រ,បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការកំណត់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទដែលប្រើ ឧបករណ៍មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7GFj7qNcNxNfaWgqAslEb9xZUy61maVwuXmsi9TaFtJ10TJ04-mUn0eRDegXzm_lxaX_KGEFeN9MykJBx2ilef6HTxtUu71pXcqTbAqSbcFuWMN7VCr9-_AM2QBXNlg1-XUIywtrrw_PvZ8O-oz2C19gyxAe1EYIBpci8zfuOcXCb68ZMDflOuV2a/s960/341411749_227819649837677_5119885295127047236_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikw5ro8OSW7gEcqf0YGJRpFj7MRwgyq63EgJa8rwHVX_FemgsNDA_YWpYSNfa6hIWwWEpoHF4EQfVonJ2WvajDPxSeJ4xW1Kk8Dsl5lBisS2sWle4VCq_nT_qjNWWBgcT0mfWYyCFPNzKdC_PvY0yf6_bxsBtc1a4euPVHGJFYU443QneBmk6ejAK4/s960/341558671_1415063659247818_243606835186015902_n.jpg

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសរើសបេក្ខជនចូលបម្រើការក្នុងក្របខណ្ឌ

0

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ​ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  បានចេញសេចក្តីជូនដំណឹងដល់បេក្ខភាព និស្សិត និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការក្នុងក្របខណ្ឌ ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានពន្ធដារ នឹងជ្រើសរើសបេក្ខជនសញ្ជាតិខ្មែរ ៩១នាក់ នៅក្នុង “ប្រភេទក្របខណ្ឌ ក” ដោយបែងចែកឱ្យចូលបម្រើការងារទៅពីទីតាំង៖

  1. នៅតាមនាយកដ្ឋានថ្នាក់កណ្តាល និងសាខាពន្ធដារ ខេត្ត-ខណ្ឌមួយចំនួននៃអគ្គនាយកដ្ឋានពន្ធដារចំនួន៥៣នាក់
  2. នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយកដ្ឋានពន្ធដារចំនួន៣៨នាក់ ដោយតម្រូវតាមតារាង និងលក្ខខណ្ឌដែលបានកំណត់មួយចំនួនដូចខាងក្រោម៖

May be an image of ticket stubMay be an image of blueprintMay be an image of floor plan and blueprintNo photo description available.May be an illustration of ticket stub