Home ព័ត៌មានអន្តរជាតិ រុស្ស៊ី ខូចខាតកម្លាំងជីវិតទាហាន និងគ្រឿងសឹកច្រើនបំផុត នៅសមរភូមិបាកមូត

រុស្ស៊ី ខូចខាតកម្លាំងជីវិតទាហាន និងគ្រឿងសឹកច្រើនបំផុត នៅសមរភូមិបាកមូត

73
0

រដ្ឋធានីកៀវ៖ ថ្វីបើក្រុមមន្រ្ដីយោធាបស្ចិមលោក បានចាត់ទុកទីក្រុងបាកមូត មានតម្លៃតិចតួចខាងយុទ្ធសាស្រ្ដយ៉ាងណាក្ដី ប៉ុន្ដែទាំងក្រុងកៀវ និង ក្រុងមូស្គូ នៅតែចាត់ទុកទីក្រុង មានផ្ទៃដីទំហំ៤១,៦គីឡូម៉ែត្រការ៉េមួយនេះ មានតម្លៃធំធេងខាងនយោបាយ ខណៈរុស្ស៊ី បានចំណាយ ជីវិតទាហាន និង សម្ភារសឹកយ៉ាងច្រើន នៅក្នុងប្រតិបត្ដិការសឹករបស់ខ្លួន អស់រយៈពេលជាច្រើនខែ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។Russian attempts to restock its military may be doomed to failure -  Breaking Defense

សារព័ត៌មាន Ukrainform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ថា ទីក្រុងបាកមូត (Bakhmut) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) បានក្លាយជាប្រតិបត្ដិការសឹកដ៏ថ្លៃបំផុត សម្រាប់រុស្ស៊ី ដោយសារក្រុងមូស្គូ បានខាតបង់រួចមកហើយ ទាំងកម្លាំងទាហាន និង គ្រឿងយុទ្ធោបករណ៍ដ៏ច្រើន នៅលើសមរភូមិក្ដៅនេះ។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែង ថា រុស្ស៊ី បានចំណាយលើប្រតិបត្ដិការសឹកដ៏ថ្លៃបំផុត ព្រោះពួកគេបានចំណាយខ្ជះខ្ជាយ ទាំងសម្ភារ និង គ្រឿងយុទ្ធោបករណ៍ នៅលើសមរភូមិក្ដៅ នៃទីក្រុងបាកមូត។ គ្រឿងចម្បាំងទាំងនោះ ត្រូវបានកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន វាយប្រហារកម្ទេចចោល។ នេះជាសង្គ្រាម ហើយយើងត្រូវតែមានភាពប្រាកដនិយម ដោយសារតែវាជាតម្លៃដ៏ធំធេង សម្រាប់ឯករាជ្យរបស់យើង»។Half of Russian troops' sent into Ukraine have been killed or injured

លោកស្រី អនុរដ្ឋមន្រ្ដី បានបញ្ជាក់ ថា «រុស្ស៊ី បានបោះកម្លាំងទាហានទាំងអស់របស់ខ្លួន សម្រាប់ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ដើម្បីដណ្ដើមគ្រប់គ្រងទីក្រុងបាកមូត។ ប៉ុន្ដែពួកគេ ហាក់បីដូចជាបោះគ្រឿងសព្វាវុធទាំងនោះចោល នៅទីនោះ។ សមរភូមិក្ដៅ នៅទីក្រុងបាកមូត មិនគ្រាន់តែជាទស្សនៈខាងយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញ អំពីទស្សនៈខាងនយោបាយផងដែរ ព្រោះរុស្ស៊ី បានបោះចោលការឃោសនារបស់ពួកគេទាំងអស់ នៅទីនោះ។ យើងក៏ត្រូវតែផ្តោត លើការខិតខំប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ទប់ទល់នឹងសត្រូវ មិនឲ្យគ្រប់គ្រងទីក្រុងនេះបាន»។

លោកស្រី អនុរដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា «វាជាការពិតណាស់ ទាហានរបស់រុស្ស៊ី មិនអាចប្រយុទ្ធជាមួយនឹងកងទ័ពការពារទឹកដីរបស់យើង នៅលើសមរភូមិតាមដងផ្លូវ ព្រោះពួកគេបានចាញ់រួចមកហើយ។ ក្រុងមូស្គូ បានយកយុទ្ធសាស្ត្រសង្គ្រាម នៅក្នុងប្រទេសស៊ីរី មកប្រើ ដោយការវាយកម្ទេចអគារនានា យ៉ាងមានប្រសិទ្ធភាព។ ប៉ុន្ដែស្ថានភាពបែបនេះ មិនអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន នោះឡើយ ហើយយើងបានរារាំងរុស្ស៊ី ដណ្ដើមកាន់កាប់ទីក្រុងបាកមូត»។Russia's failure to take down Kyiv was a defeat for the ages | AP News

បើតាមអគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា រុស្ស៊ី បានបាត់បង់កម្លាំងទាហានរបស់ខ្លួន ចំនួន ១៨៤ ៤២០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ដោយឡែក អ៊ុយក្រែន ក៏មិនបានបញ្ជាក់ អំពីចំនួនកងទ័ពរបស់ខ្លួនខូចខាត ស្លាប់ និង រងរបួសនោះដែរ ហើយក៏មិនមានប្រភពឯករាជ្យណាមួយ បញ្ជាក់នោះទេ៕