កំណត់ត្រាសីតុណ្ហភាពកំពុងត្រូវបានបំបែកនៅក្នុងប្រទេសអាស៊ីជាច្រើន ខណៈរលកកម្ដៅនៅខែមេសាបានបន្តផ្ទុះឡើងដោយមិនមានសញ្ញាថមថយឡើយ។
នៅអាស៊ីអាគ្នេយ៍ ប្រទេសជាច្រើនបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតក្នុងកំណត់ត្រានៅសប្តាហ៍នេះ។ ប្រទេសឡាវគឺជាប្រទេសចុងក្រោយគេដែលមានកំណត់ត្រាថ្មីនៅពេលដែលហ្លួងព្រះបាងមានសីតុណ្ហភាព ៤២.៧ អង្សារសេកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ លើសពីកំណត់ត្រាចាស់ ៤២.៣ អង្សាសេនៅទីក្រុងសេណូក្នុងខែមេសាឆ្នាំ ២០១៦ នេះបើយោងតាមអ្នកប្រវត្តិសាស្រ្តអាកាសធាតុ Maximiliano Herrera ។
មីយ៉ាន់ម៉ាបានបង្កើតកំណត់ត្រាសីតុណ្ហភាពនៅថ្ងៃទី ១៧ ខែមេសា នៅពេលដែលក្រុង Kalewa ឡើងដល់ ៤៤ អង្សារសេ ដោយយោងតាមលោក Herrera។
ដោយប្រើទិន្នន័យពីទីភ្នាក់ងារឧតុនិយមថៃ លោក Herrera បាននិយាយថា ប្រទេសថៃបានឈានដល់កម្រិត ៤៥ អង្សាសេជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីចុងសប្តាហ៍។ កាលពីដើមខែនេះ អាជ្ញាធរថៃបានចេញការព្រមានសុខភាពដល់ខេត្តមួយចំនួន នៅពេលដែលសន្ទស្សន៍កំដៅត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ៥០.២ អង្សាសេនៅក្នុងសង្កាត់ Bang Na ទីក្រុងបាងកក។
ខែមេសា និងឧសភា ជាខែដែលក្តៅបំផុតនៃឆ្នាំនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ សីតុណ្ហភាពកើនឡើងមុនពេលចាប់ផ្តើមមានភ្លៀងធ្លាក់តាមរដូវ។
កំដៅក៏កំពុងឆាបឆេះក្នុងប្រទេសចិនដែរ យោងតាមលោក Herrera កាលពីថ្ងៃទី ១៨ ខែមេសា សីតុណ្ហភាពនៅទីក្រុង Nguyen Duong ឡើងដល់ ៤២.៤ អង្សាសេ ។ នៅអាស៊ីខាងត្បូង អាកាសធាតុក្តៅក៏ធ្ងន់ធ្ងរដែរ ប្រទេសប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ និងបង់ក្លាដែស សុទ្ធតែបានកត់ត្រាសីតុណ្ហភាពឡើងដល់ជាង ៤០ អង្សាសេ អស់រយៈពេលជាច្រើនថ្ងៃ។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា នៅពេលដែលផលប៉ះពាល់នៃវិបត្តិអាកាសធាតុ anthropogenic កាន់តែអាក្រក់ ហើយសីតុណ្ហភាពសកលលោកនៅតែបន្តកើនឡើង រលកកំដៅនឹងកាន់តែកើតមានជាទូទៅ។ យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញនៅសកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Washington ដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី Communications Earth and Environment ក្នុងឆ្នាំ ២០២២ រលកកំដៅដ៏គ្រោះថ្នាក់នឹងលេចឡើងញឹកញាប់ជាង ៣ ទៅ ១០ ដងនៅឆ្នាំ ២១០០ ។
ការសិក្សាក៏បង្ហាញផងដែរថា នៅតំបន់ត្រូពិច ដែលរួមមានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ភាគច្រើន មនុស្សអាចប្រឈមនឹងកម្រិតកំដៅដ៏គ្រោះថ្នាក់ជាច្រើនថ្ងៃនៃឆ្នាំ។ ថ្ងៃដែលមានសីតុណ្ហភាពគ្រោះថ្នាក់ខ្លាំង ឡើងដល់ ៥១ អង្សាសេ អាចកើនឡើងទ្វេដង ដែលប្រឈមនឹងដែនកំណត់នៃការរស់រានមានជីវិតរបស់មនុស្ស៕
ប្រភព៖vnexpress










