នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងដល់បេក្ខភាព និស្សិត និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការក្នុងក្របខណ្ឌ ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានពន្ធដារ នឹងជ្រើសរើសបេក្ខជនសញ្ជាតិខ្មែរ ៩១នាក់ នៅក្នុង “ប្រភេទក្របខណ្ឌ ក” ដោយបែងចែកឱ្យចូលបម្រើការងារទៅពីទីតាំង៖
- នៅតាមនាយកដ្ឋានថ្នាក់កណ្តាល និងសាខាពន្ធដារ ខេត្ត-ខណ្ឌមួយចំនួននៃអគ្គនាយកដ្ឋានពន្ធដារចំនួន៥៣នាក់
- នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយកដ្ឋានពន្ធដារចំនួន៣៨នាក់ ដោយតម្រូវតាមតារាង និងលក្ខខណ្ឌដែលបានកំណត់មួយចំនួនដូចខាងក្រោម៖














