Home Blog Page 1817

ផាត់តាយ៉ាជាប់ចំណាត់ថ្នាក់ទី១ សម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារ

0

ប្រទេសថៃ ៖ agoda ជាវេទិកាឌីជីថលលំដាប់ពិភពលោកសម្រាប់ការធ្វើដំណើរទេសចរណ៍បង្ហាញថា នៅឆ្នាំ២០២៣ ផាត់តាយ៉ាបានជាប់ចំណាត់ថ្នាក់ទី១ ជាគោលដៅពេញនិយមក្នុងប្រទេសថៃ ដែលជនជាតិថៃបានជ្រើសរើសមកកម្សាន្តជាលក្ខណៈគ្រួសារ ។ ក្រៅពីនេះ មាន ហួរហ៊ិន/ឆៈអាំ ជាប់ចំណាត់ថ្នាក់ទី២ និងភូកេតជាប់ចំណាត់ថ្នាក់ទី៣ ។ ការចាត់ចំណាត់ថ្នាក់នេះ បានសំអាងលើទិន្នន័យនៃការស្វែងរកកន្លែងស្នាក់នៅរបស់ជនជាតិថៃ នៅអំឡុងដើមឆ្នាំ២០២៣ កន្លងមក ។12 Best Things to Do in Pattaya - What is Pattaya Most Famous For? – Go  Guides

យោងតាមទិន្នន័យពី agoda បង្ហាញថា ក្រុមគ្រួសារថៃភាគច្រើនត្រូវការទៅសម្រាកលំហែ និងចំណាយពេលយ៉ាងមានគុណភាពជាមួយគ្នានៅទីក្រុងមាត់សមុទ្រមួយនេះ ។ តាមបញ្ជីគោលដៅទេសចរណ៍ក្នុងស្រុក ដែលជនជាតិថៃធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសាររច្រើនបំផុតមាន១០ រួមមាន ៖ ផាត់តាយ៉ា, ហួរហ៊ិន/ឆៈអាំ, ភូកេត, បាងកក, ឈៀងម៉ៃ, ឈុនបុរី, ខោយ៉ៃ, ក្រៈប៊ី រាក់យ៉ង និងកោះសាម៉េត តាមលំដាប់ ។Pattaya (and vicinity) - What you need to know before you go – Go Guides

ក្រៅពីនេះ លទ្ធផលការស្ទង់មតិពីការធ្វើដំណើរជាលក្ខណៈគ្រួសាររបស់ agoda ដែលបានប្រមូលការឆ្លើយតបរបស់អ្នកទេសចរជាង១៤.០០០នាក់មកពី១២ប្រទេសទូទាំងពិភពលោក បានបង្ហាញថា សកម្មភាព៣យ៉ាងដែលជនជាតិថៃនិយមធ្វើពេលពួកគេមកកម្សាន្តជាមួយគ្រួសារគឺ ៖
-ទស្សនាទីតាំងសំខាន់ៗរបស់ខេត្ត
-ស្រូបបរិយាកាសនៅឆ្នេរសមុទ្រ
-លេងឧបករណ៍នៅសួនកម្សាន្ត ឬឧទ្យានទឹក12 Best Things to Do in Pattaya - What is Pattaya Most Famous For? – Go  Guides

លោក ផីរ៉ាផុន សាង៉ាមឿង នាយក agoda ប្រចាំប្រទេសថៃ បានថ្លែងថា ក្រុមគ្រួសារជាច្រើនបានយកពេលវេលាក្មេងវ៉ាកងទៅដើរកម្សាន្តជាមួយគ្នា ហើយនៅប្រទេសថៃឃើញថា តំបន់គោលដៅដែលមនុស្សភាគច្រើនចាប់អារម្មណ៍ទៅកម្សាន្តនោះ គឺទីក្រុងទទួលកំដៅថ្ងៃនៅឆ្នេរសមុទ្រ ។ ពេលខ្លះ គម្រោងដំណើរកម្សាន្តក្នុងថ្ងៃសម្រាកសម្រាប់ពួកគេមិនមែនជារឿងងាយទេសម្រាប់ចាយវាយផ្សេងៗ ។

បើនិយាយពីដំណើរកម្សាន្តទៅក្រៅប្រទេសវិញ ពលរដ្ឋថៃភាគច្រើនចង់ទៅលេងប្រទេសជប៉ុន ដោយក្នុងបញ្ជីប្រទេសគោលដៅដែលពលរដ្ឋថៃស្វែងរកច្រើនបំផុតមាន១០ប្រទេស រួមមាន ៖ ក្រុងតូក្យូ លេខ១, អូសាកា លេខ៤, Fuji Kawaguchiko លេខ៥, ហ្វូគូអូកា លេខ៨, សាប៉ូរ៉ូ លេខ៩ និងក្យូតូ លេខ១០ ។ ចំណែកក្រុងរបស់ប្រទេសផ្សេងទៀតមាន ៖ សិង្ហបុរី លេខ២, ហុងកុង លេខ៣, ក្រុងសេអ៊ូល លេខ៤ និងតៃប៉ិ លេខ៧ ៕Pattaya, Thailand – Thailandwale ប្រភព ៖ pptvhd36

អស់រយៈពេល១ឆ្នាំហើយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែគ្មានទីបញ្ចប់

0

ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក គឺជាថ្ងៃគម្រប់ខួប១ឆ្នាំនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។ គ្មានប្រទេសណាគិតថា សង្គ្រាមនេះនឹងអូសបន្លាយពេលរហូតដល់១ឆ្នាំទេ ប្រទេសទាំងឡាយបានបំបែកក្រុមជាច្រើន ហើយបច្ចុប្បន្ន គ្មានអ្នកណាដឹងថា សង្គ្រាមនេះនឹងបញ្ចប់នៅពេលណាឡើយ ។Russia Looks to Create No-Go Zone for Ukrainian Pilots in the Donbas

សង្គ្រាមនៅតែបន្តធ្វើឱ្យពលរដ្ឋអ៊ុយក្រែនចំនួន១៥លាននាក់ត្រូវរត់គេចចេញទៅក្រៅប្រទេស ឬផ្លាស់ប្តូរទីលំនៅដែលស្ថិតក្នុងតំបន់តស៊ូ ។ វាជាការបន្លាស់ទីរបស់មនុស្សច្រើនបំផុតនៅតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ ។ ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា មានជនជាតិរុស្ស៊ីមិនតិចនាក់ទេ ដែលបានរត់គេចពីការកេណ្ឌទាហាន ហើយមួយចំនួនទៀតបានរត់ចេញពីប្រទេសដែលមានសេដ្ឋកិច្ចដួលរលំ ។Russia hits Ukraine with new missile strikes, knocking out power and water : NPR

លទ្ធផលសង្គ្រាមក៏បានជះឥទ្ធិពលដល់សេដ្ឋកិច្ចទូទាំងពិភពលោកផងដែរ គ្មានប្រទេសណាមួយគេចផុតទេ តាំងពីតម្លៃប្រេងឥន្ធនៈប្រែប្រួល តម្លៃអគ្គិសនីកើនឡើងក្នុងប្រទេសជាច្រើន តម្លៃអង្ករ និងរបស់របរប្រើប្រាស់បានកើនឡើងជាប្រវត្តិសាស្ត្រ ដោយសារអតិផរណាបានធ្វើឱ្យប្រទេសទាំងនោះជួបការលំបាក ។CNN reporter on Russia's deadly missile attacks: 'The day war came back to all of Ukraine' | CNN

ក្រៅពីនេះ ចាប់តាំងពីមានសង្គ្រាមមក ប្រទេសជាច្រើនបានបង្ហាញពីគោលជំហររបស់ខ្លួន និងត្រូវបែងចែកជា៣ក្រុម គឺប្រទេសសម្ព័ន្ធមិត្តជាមួយអ៊ុយក្រែន, ប្រទេសប្រកាន់ជំហរកណ្តាលក្នុងជម្លោះ និងប្រទេសកាន់ជើងរុស្ស៊ី ។

មុននេះ មន្ត្រីយោធាប្រទេសលោកខាងលិចបានវាយតម្លៃថា ជម្លោះរវាងរុស្ស៊ីជាមួយអ៊ុយក្រែន គឺជាជម្លោះដ៏ធំបំផុតមួយនៅអឺរ៉ុបតាំងពីសង្គ្រាមលោកលើកទី២មក ដែលមានជនស៊ីវិលស្លាប់ និងរងរបួសជាង១០ម៉ឺននាក់ ហើយពលរដ្ឋជាច្រើនលាននាក់ទៀតត្រូវជម្លៀសចេញពីសង្គ្រាម ។ មកដល់ពេលនេះ បណ្តាមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនមិនបានបង្ហាញសញ្ញាថា នឹងយល់ព្រមឱនដាក់គ្នាទៅវិញទៅមកទេ ដែលធ្វើសង្គ្រាមរវាងប្រទេសទាំងពីរគ្មានឱកាសបញ្ចប់ ៕ Like China, Ukraine can stand tall in the face of foreign invasion | South China Morning Postប្រភព ៖ TNN World

គ្រាន់តែនំឆាខ្វៃសោះ ក៏ធ្វើឱ្យថៃល្បីបានដែរ

0

ប្រទេសថៃ ៖ កាលពីសប្តាហ៍មុន តែទឹកកកថៃបានជាប់ចំណាត់ថ្នាក់ទី៧ ជាភេសជ្ជៈគ្មានជាតិអាល់កុល ដែលឆ្ងាញ់បំផុតនៅលើពិភពលោក ហើយចុងក្រោយនេះ វែបសាយ TasteAtlas បានចាត់ចំណាត់ថ្នាក់អាហារល្បីៗលើពិភពលោក ក្នុងនោះឆាខ្វៃរបស់ថៃ ដែលជនជាតិថៃហៅថា «ប៉ាថងហ្គូ» បានជាប់ចំណាត់ថ្នាក់ទី៤ ជាម្សៅចៀនឆ្ងាញ់បំផុតក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់ទី៥ ជាបង្អែមតាមផ្លូវល្អបំផុតក្នុងពិភពលោក ។ លើសពីនេះ ប៉ាថងហ្គូបានជាប់ចំណាត់ថ្នាក់ជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg19QfCjTNFu9ZP9hue4A8A8gNId-jHaKufVHO9hwO2CRFTghIuMym5MHZmBAs6EOVUoxAX7SUsMGQAz-aw1qq-MD_6YJ1nxP3LRJI8_2S3-lHp7AuVM4Fm1lCW6lKZSy-uqPtQTwg9Zf6QbujiqCZ8btLWa64TKX-XWuw_EouSQXxazBnJo1KKyPUJ/s1280/photo_2023-02-27_14-37-40.jpg

វែបសាយ TasteAtlas បញ្ជាក់ថា ប៉ាថងហ្គូ គឺជានំចំណីរបស់ប្រទេសថៃនោះ ទទួលបានពិន្ទុ Top Rate 4.5 បានជាប់ចំណាត់ថ្នាក់ជាច្រើនដូចជា ៖
-ចំណាត់ថ្នាក់ទី៤ ជាម្សៅចៀនឆ្ងាញ់បំផុតក្នុងពិភពលោក
-ចំណាត់ថ្នាក់ទី៥ ជាបង្អែមតាមផ្លូវល្អបំផុតក្នុងពិភពលោក
-ចំណាត់ថ្នាក់ទី១៩ ជានំដុត (បង្អែម) ល្អបំផុតក្នុងពិភពលោក
-ចំណាត់ថ្នាក់ទី២៣ ជាអាហារពេលព្រឹកល្អបំផុតក្នុងពិភពលោក
-ចំណាត់ថ្នាក់ទី៣០ ជានំដុតល្អបំផុតក្នុងពិភពលោក
-ចំណាត់ថ្នាក់ទី៣៣ ជាម្សៅចៀនទទួលបានការពេញនិយមច្រើនបំផុត
-ចំណាត់ថ្នាក់ទី៣៧ ជាបង្អែមតាមផ្លូវដែលទទួលបានការពេញនិយមច្រើនបំផុត
-ចំណាត់ថ្នាក់ទី៧៧ ជាអាហារតាមផ្លូវល្អបំផុតក្នុងពិភពលោកhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipIzxDJmTVq0-5QYAnLeMqm6xJzlTezIp_P23Ouhp2pnpMbPWdIOlDTdXdp8DpQ-RJyHZrUlIXpC9Dcmfe7qrwUU1rVdJ8K40N--dz-MENeXocF38dssmP49hPTA13M1lbqMF9sb8QRnkm0PtkrNsdY2n_7xg2eIRRO0BNu4TSNNTAxLeBYDjLp4vc/s960/photo_2023-02-27_14-37-40%20(2).jpg

«ប៉ាថងហ្គូ ឬឆាខ្វៃ» ជានំមួយប្រភេទដែលជនជាតិថៃនិយមទទួលទានគ្រប់វ័យទាំងអស់ មិនថាចាស់ ឬក្មេង ហើយភាសាចិនហៅថា «ញូវថៀវ» ដែលមានគ្រឿងផ្សំធ្វើពីម្សៅ ទឹកក្តៅ អំបិល ស្ករ… ហើយច្របល់បញ្ចូលគ្នាជាដុំម្សៅ ។ បន្ទាប់មក គេយកប្រេងលាបពីលើវា ហើយធ្វើម្សៅនោះជារាងវែង មុននឹងយកវាទៅចៀនក្នុងខ្លាញ់ក្តៅៗឱ្យមានពណ៌លឿង ឈ្ងុយគួរឱ្យចង់ទទួលទាន ស្រួយផ្នែកខាងក្រៅ តែទន់ខាងក្នុង ។ លើសពីនេះ អ្នកខ្លះបានយកវាទៅធ្វើជារូបរាងផ្សេងៗដូចជា ឆាខ្វៃរូបដាយណូស័រ នាគ ក្រពើ ដំរី កង្កែប ឬផ្កា ជាដើម ។

ក្រោយពីប៉ាថងហ្គូបានជាប់ចំណាត់ថ្នាក់ជាច្រើនមក គេសង្កេតឃើញថា អាជីវករប្រកបមុខរបរនេះក្នុងប្រទេសថៃបានរកស៊ីកាក់កកយ៉ាងខ្លាំង ដោយមានទាំងអតិថិជនចាស់ និងថ្មីមកតម្រង់ជួរចាំទិញយ៉ាងច្រើនកុះករ ។ ក្រុមអាជីវករបានថ្លែងអំណរគុណក្នុងការចាត់ចំណាត់ថ្នាក់របស់វែបសាយ TasteAtlas រហូតដល់ធ្វើឱ្យល្បីល្បាញទូទាំងពិភពលោក និងបានស្គាល់ប៉ាថងហ្គូរបស់ប្រទេសថៃ ៕

ប្រភព ៖ travel360

គណបក្សរបស់លោកប្រាយុទ្ធ ចាន់អូចា ប្រឈមមុខនឹងការរំលាយចោល

0

អតីតស្នងការរៀបចំការបោះឆ្នោត បាននិយាយថា គណបក្ស រួបរួមជាតិថៃ (United Thai Nation/UTN) របស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) កំពុងប្រឈមមុខនឹងការរំលាយចោល ក្រោយពីការថ្លែងសុន្ទរកថាមួយ ដែលធ្វើឡើងដោយអនុប្រធានគណបក្សលោក Trairong Suwannakhiri។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiybpxykCnSZltUzunP-zYQiu0x2PfpO4IrGPB9vyk4w_4-eaoIpYhSaaibofZe6zwCtRwr6kGNLcOJJDbDiaeTsgOXfuA0GlyjJSRr3QDGyiRTKgSfqWLDT6remAGHrVkAtB6vrnxtRwT8UYzZJr1reePTcPcX3Wn4izdZ8VgZdl8gdSOzKNndHNl4/s984/Screenshot%202023-02-27%20140540.jpg

ក្នុងអំឡុងការថ្លែងសុន្ទរកថា នៃយុទ្ធនាការបោះឆ្នោត នៅខេត្តភាគឦសាន លោក Trairong បានប្រាប់អ្នកស្រុក Korat ថា៖ ស្តេចរាមាទី៩ ធ្លាប់មានបន្ទូលថា ប្រជាជនថៃគួរតែជ្រើសរើស “មនុស្សល្អ” ដើម្បីអភិវឌ្ឍរដ្ឋាភិបាល ហើយខ្ញុំគិតថាគ្មាននរណាស័ក្កសមជាលោក ប្រាយុទ្ធ នោះទេ”។

ការថ្លែងសុន្ទរកថារបស់ លោក Trairong Suwannakhiri បានធ្វើខុសនឹងច្បាស់របស់ប្រទេសថៃ នៃមាត្រា ១៧ នៃ​ផ្នែក​ទី ៤ ដោយបានចែងថា ៖”ហាម​គណបក្ស​នយោបាយ​ទាំងអស់មិនឱ្យ​ភ្ជាប់​របបរាជានិយម​ទៅ​នឹង​យុទ្ធនាការ​របស់​ខ្លួន”។Thai prime minister joins new party to seek another term | The Star

តែយ៉ាងណាមិញជុំវិញរឿងនេះ ក្រសួងជាប់ពាក់ព័ន្ធរបស់ថៃកំពុងស្រាវជ្រាវរកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទោសទៅកាន់គណបក្សរបស់លោកប្រយុទ្ធ។ ប្រសិនបើរកឃើញភស្តុតាងជាក់លាក់ប្រាកដ នោះគណបក្សរបស់លោកប្រយុទ្ធ នឹងត្រូវរំលាយចោល។

សូមជម្រាបថាស្តេចរាមាទី៩ របស់ថៃគឺស្តេចដ៏មានឥទ្ធិពលនៅក្នុងប្រទេសថៃ ព្រះនាម ភូមិពលអតុល្យតេជ។ បើទោះបីជាទ្រង់បានសោយទិវង្គតកាលពីឆ្នាំ២០១៦ក៏ដោយ៕Thai prime minister joins new party to seek another term | The Star

ប្រភព៖ Nation Thailand 

ថៃជាប់ចំណាត់ថ្នាក់ទី១ មានអ្នកប្រើម៉ូតូច្រើនបំផុតក្នុងពិភពលោក

0

ប្រទេសថៃ ៖ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅក្នុងទីក្រុងបាងកក ហេតុនេះ ម៉ូតូគឺជាយានជំនះសម្រាប់ធ្វើដំណើរយ៉ាងសំខាន់ ហើយម៉ូតូមិនបានដើរតួនាទីគ្រាន់តែជាយានជំនះសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយានជំនិះសម្រាប់ដឹកជញ្ជូនអ្នកដំណើរទៅកាន់គោលដៅនានាផងដែរ ដែលប្រព័ន្ធដឹកជញ្ជូនសាធារណៈទៅមិនដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmcbN5995Ey46jONh28ga8boLypPQs7piVByVw03fHJ53-vhde-4w3RIA9jjvlA9WZucdJmifSDL5KAHBbKWWmINPTz_jcwFsqx_P7Y3BneZMexjvr4U5xvBhlcuba3i2UJuWYrOsGSDqXAhk91sBARIIMQgGsGUHITMulVmZEnNS-L9pI44jPdK5y/s900/photo_2023-02-27_13-39-58.jpg

តាំងពីយូរមកហើយ បាងកក គឺជាទីក្រុងសម្រាប់អ្នកប្រើប្រាស់ម៉ូតូ ហើយចំនួនការប្រើប្រាស់បានកើនឡើងរហូតមក ។ តាមចំនួនការចុះឈ្មោះបញ្ជីម៉ូតូថ្មី គឺបានកើនឡើងជាមធ្យមស្មើ១សែនគ្រឿងក្នុង១ឆ្នាំ ឬចំនួន៤លានគ្រឿងរបស់រថយន្តដែលបានចុះបញ្ជី គឺជាម៉ូតូ ហើយម៉ូតូ១សែនគ្រឿង គឺជាចំនួនម៉ូតូស៊ីឈ្នួលដឹកអតិថិជន ។ បច្ចុប្បន្ន មានម៉ូតូស៊ីឈ្នួលដឹកអតិថិជននៅតាមផ្លូវចំនួន៥.៥០០គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggVi5-NAaIgBYutnx_cl6wM30xcLS219Ul4u16NqtWwF7-qnkYTlTXl6OX7GIYjDGJ4SHWa_AkGXwrKMO3A8mIAFrtBU0Vut_SLhEV3DgMFX3FM3a0I84x0ASOByJb9TaG_5AgsbkYoYhzbZOmzaini9w9X7lz3mVVyf3-FdNPnhtxuDCb4yLhuDfF/s1280/photo_2023-02-27_13-40-00%20(2).jpg

ការស្ទង់មតិចុងក្រោយពី worldatlas បានរាយការណ៍ពីចំណាត់ថ្នាក់របស់ប្រទេសដែលបានប្រើប្រាស់ម៉ូតូច្រើនបំផុតក្នុងពិភពលោក ដោយយោងតាមទិន្នន័យរបស់ Pew Research Center បង្ហាញថា ៥៨% នៃការប្រើប្រាស់ម៉ូតូទាំងអស់ គឺនៅក្នុងអាស៊ីប៉ាស៊ីហ្វិច ហើយប្រទេសថៃទទួលបានចំណាត់ថ្នាក់ទី១ ស្មើ៨៧% បន្ទាប់មក ប្រទេសវៀតណាម៨៦% និងប្រទេសឥណ្ឌូណេស៊ី៨៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWuAw90hyKbAvW5cKjXpSfbS5MGGDbUb9y2hIHJ-JKWBt3cHxBtkrwTroUn0np4LltwIP1GIaxljTmjnsO0XPGMrFUrEwkYtcGAYpf4I851MdXHMPAAVrNef4pPDOdNsF5aD9rQEV1K2u2GhhZCGyLjB4yXWVLatcj2OfVYaqrfsB4Q0d7wZWAgsyf/s1280/photo_2023-02-27_13-40-00.jpg

ម៉ូតូស៊ីឈ្នួលដឹកអតិថិជន គឺជាប្រព័ន្ធដឹកជញ្ជូនដែលពលរដ្ឋថៃបានជ្រើសរើសជិះច្រើននៅទីក្រុង ហើយវាស្ទើរតែក្លាយជាយានជំនិះសំខាន់របស់អ្នករស់នៅបាងកក ។ គេសង្កេតឃើញថា ថៃមានអ្នកស្លាប់ដោយសារម៉ូតូច្រើនបំផុតស្មើ៧៤,៤% ហើយនៅតែមានចំនួនអ្នកស្លាប់ច្រើនបំផុតលំដាប់ទី១ ក្នុងពិភពលោក ពីសមាមាត្រនៃចំនួនប្រជាជនក្នុងតំបន់នៃប្រទេស ។ ប៉ុន្តែគ្រោះថ្នាក់ភាគច្រើន គឺកើតមាននៅតំបន់ជនបទច្រើនជាងទីក្រុង ហើយកើតឡើងចំពោះអ្នកបើកបរធម្មតាច្រើនជាងអ្នកបើកម៉ូតូស៊ីឈ្នួលដឹកអតិថិជននៅក្រុងបាងកក ដូច្នេះ ម៉ូតូនៅតែជាមធ្យោបាយដឹកជញ្ជូនសំខាន់មួយរបស់ថៃ ៕

ប្រភព ៖ PPTVHD36

កំពុងពិបាកចិត្តព្រោះរឿងស្នេហា គួររកមនុស្ស៣ប្រភេទនេះដើម្បីឲ្យបានធូរស្រាលចិត្ត

0

ការឈឺចាប់ ប្រហែលជាគ្មាននរណាអាចយល់បាននោះទេ បើម្នាក់នោះមិនធ្លាប់ឆ្លងកាត់។ ដូច្នេះហើយ នៅពេលស្នេហាដើរដល់ផ្លូវបញ្ចប់ អ្នកប្រាកដជាខូចចិត្តជាទីបំផុត។ តែយ៉ាងណាក៏ដោយ កុំទុកខ្លួនឯងចោល ហើយគួរស្វែងរកមនុស្ស៣ប្រភេទដើម្បីជួយអ្នក នៅពេលបាត់បង់ស្នេហា។
១. រកមិត្តភក្កិដែលអាចធ្វើឲ្យអ្នកសើច និងសប្បាយចិត្តជាងមុន
ប្រសិនបើអ្នកគិតថា ខណៈពេលនេះអ្នកគួរស្វែងរកស្នេហាថ្មីដើម្បីបំភ្លេចស្នេហាចាស់ នោះគួរតែឈប់គិតទៀតទៅ។ ជំនួសដោយរឿងនេះ អ្នកគួរស្វែងរកមិត្តភក្កិដែលមានគំនិតវិជ្ជមាន មនុស្សដែលចេះធ្វើឲ្យអ្នកញញឹមបាន ព្រោះនឹងជួយបំបាត់ស្រ្តេសនៅដំណាក់កាលដែលអ្នកកំពុងខូចចិត្ត។ សើច និងញញឹម ច្បាស់ជាជួយផ្លាស់ប្តូរពិភពលោកថ្មីរបស់អ្នកឲ្យស្រស់ស្រាយ ហើយក្លាយជាមនុស្សអាចបំភ្លេចរឿងអតីតកាលបាន។30,404 Three Friends Talking Stock Photos, Pictures & Royalty-Free Images -  iStock | Couple talking with friend២. រកមនុស្សដែលអាចផ្តល់យោបល់ដល់អ្នក
គំនិតនៅពេលនេះ គឺជារឿងសំខាន់ណាស់ ព្រោះបើមានគេផ្តល់មតិត្រឹមត្រូវដល់អ្នក នោះអ្នកនឹងដើរផ្លូវត្រូវ និងងាយបំភ្លេចគេបាន។ យ៉ាងណាក៏ដោយ សូមរកមនុស្សម្នាក់ដែលអ្នកយល់ថាអាចជាទីប្រឹក្សាល្អម្នាក់ រហូតអ្នកចាប់ផ្តើមមានទំនុកចិត្តឡើងវិញ។How to Talk to Your Friends About Their Relationship Flaws៣. រកមនុស្សដែលមានគំនិតសុទិដ្ឋិនិយម
នៅពេលអារម្មណ៍មិនវិលវល់ អ្នកច្បាស់ជាមិនដឹងចាប់អ្វី ឬធ្វើអ្វីនោះទេ។ ដើម្បីបោះបង់ភាពស្រ្តេសនេះបាន អ្នកគួរប្រញាប់រកមនុស្សដែលអាចលឺពីសម្លេងយំក្នុងបេះដូងរបស់អ្នក មនុស្សដែលពោរពេញដោយគំនិតសុទិដ្ឋិនិយមចំពោះអ្នក៕

កុំច្រលំថាមិនអី! គ្រោះថ្នាក់ដែលអ្នកមិនគួរធ្វើក្រោយទទួលទានបាយរួចភ្លាមៗ

0

អ្នកមានធ្លាប់បានសង្កេតមើលសកម្មភាពខ្លួនឯងពេលក្រោយបាយឬទេ? ព្រោះសកម្មភាពមួយចំនួនអាចបំផ្លាញ និងមានផលអវិជ្ជមានចំពោះសុខភាព។ ដូច្នេះហើយបានជាអ្នកត្រូវដឹង នូវអ្វីគួរជៀសវាងធ្វើ បន្ទាប់ពីញ៉ាំបាយរួច។
១. ញ៉ាំផ្លែឈើ
ជាការពិតណាស់ នៅក្នុងផ្លែឈើសម្បូរទៅដោយ ជាតិហ្វាយបឺ និងវីតាមីនច្រើនប្រភេទ ដែលអាចជំនួយដល់រាងកាយ ប៉ុន្តែផ្លែឈើក៏ដូចជាអាហារដទៃទៀតដែរ វាត្រូវការអង់ស៊ីមដើម្បីកិនរំលាយ ប្រសិនបើអ្នកញ៉ាំបាយឆ្អែត ហើយញ៉ាំផ្លែឈើបន្ថែមទៀត ក្រពះមិនអាចកិនរំលាយបានល្អនោះទេ រាងកាយថែមទាំងមិនបានទទួលផលប្រយោជន៍អ្វីពីវាទៀត ដូច្នេះហើយអ្នកគួរញ៉ាំផ្លែឈើ នៅពេលមិនទាន់ឆ្អែតខ្លាំង ឬទុកឲ្យស្រកពោះបន្តិចសិន។25 Healthiest Fruits You Can Eat - Best Fruits to Eat Daily២. ស្លៀកខោអាវតឹងណែន
ពេលអ្នកញ៉ាំបាយឆ្អែត ក្រពះត្រូវធ្វើការកិនរំលាយអាហារ ប្រសិនបើអ្នកត្រូវចេញទៅខាងក្រៅ ឬអង្គុយធ្វើការ ដោយស្លៀកសម្លៀកបំពាក់រឹបតឹងខ្លាំងពេក នោះវានឹងផ្តល់សម្ពាធដល់ពោះ មិនអាចរំលាយអាហារបានល្អ និងធ្វើឲ្យអារម្មណ៍មួម៉ៅមិនស្រណុកក្នុងខ្លូន។
៣. គេងភ្លាមៗ
អ្នកខ្លះបន្ទាប់ពីបាយថ្ងៃ ឬបាយល្ងាចហើយ គឺបើកភ្នែកមិនចង់រួច ចង់តែគេងភ្លាមៗ ប៉ុន្តែត្រូវដឹងថា អាហារដែលអ្នកបានញ៉ាំទៅ ត្រូវការពេលកិនឲ្យបានស្រួលបួល ដើម្បីឲ្យរាងកាយស្រូបយកជីជាតិទាំងនោះ។ បើអ្នកញ៉ាំហើយមិនទាន់ចង់គេងភ្លាម អ្នកនឹងប្រឈមនឹងជំងឺក្រពះពោះវៀន ឬចង្វាក់បេះដូងជាដើម។Why Do I Get Tired After Eating? Foods to Avoid | Sleep.com៤. ផឹកតែ
តែមានភាពពេញនិយមខ្លាំងនៅអាស៊ី ជាពិសេសនៅចិន និងជប៉ុន ដោយសារតែរសជាតិ ហើយទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។ យ៉ាងណាមិញ ក្រៅពីគុណសម្បត្តិរបស់តែ វាក៏មានផលប៉ះពាល់ខ្លាំងណាស់ដែរ បើអ្នកផឹកវាមួយកែវក្រោយពេលបាយ វាជាការរារាំងរាងកាយពីស្រូបយកជាតិដែក ដែលបង្កឲ្យអ្នកមានភាពស្លេកស្លាំង។
៥. ងូតទឹក
ការងូតទឹកអាចជួយឲ្យស្បែកស្អាត ខ្លួនប្រាណមានអនាម័យ និងអារម្មណ៍ស្រស់ថ្លា ប៉ុន្តែការងូតទឹកភ្លាមៗបន្ទាប់ពីញ៉ាំឆ្អែត មិនល្អសោះឡើយ។ វាបង្អាក់ការកិនរំលាយអាហារ និងអាចធ្វើឲ្យប្រពន្ធរំលាយអាហារមានភាពចុះខ្សោយ។ បើចង់ងូតទឹក អ្នកគួរចាំ ១ ម៉ោងសិន ដោយមិនប្រញាប់ពេកនោះទេ។
៤. ជក់បារី
ក្រោយបាយរួច អ្នកញៀនបារីភាគច្រើនអត់ទ្រាំមិនជក់បានឡើយ។ ដឹងទេថាវាអាចប៉ះពាល់ដល់សួតខ្លាំងទ្វេដង ជាងការជក់ធម្មតាទៅទៀត។ បើតាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា អ្នកទម្លាប់ជក់បារីក្រោយពេលបាយ មានផលប៉ះពាល់ខ្លាំងណាស់ដល់ប្រព័ន្ធរំលាយអាហារ និងស្រូបយកសារធាតុបង្កមហារីកជាច្រើនទៅក្នុងរាងកាយ៕Smoking after meals: Why the puff after your lunch or dinner can increase  your risk of cancer | Health Tips and News

បាងកកជាប់ចំណាត់ថ្នាក់ទី៣០ ជាទីក្រុងល្អបំផុតនៅឆ្នាំ២០២៣

0

ប្រទេសថៃ ៖ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយណាស់ដែលលោកបានជ្រាបថា វែបសាយ Resonance Consultancy បានចាត់ចំណាត់ថ្នាក់ក្រុងបាងកក ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៣០ ក្នុងចំណោម១០០ក្រុងដែលល្អបំផុតក្នុងពិភពលោក ប្រចាំឆ្នាំ២០២៣ (100 Best Cities in the World 2023) និងចំណាត់ថ្នាក់ទី២ របស់អាស៊ាន ដែលបង្ហាញទិន្នន័យដោយវែបសាយ ATLAS & BOOTS ។Bangkok City Guide

ការចាត់ចំណាត់ថ្នាក់នេះ Resonance Consultancy បានផ្តោតទៅលើផ្នែកទេសចរណ៍ អចលនទ្រព្យ និងការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងវាយតម្លៃនិន្នាការទីផ្សារ ចំណុចខ្លាំង និងចំណុចខ្សោយ ចំនួន៦ចំណុចដូចជា ៖

១-ទីកន្លែង (Place) រួមមាន អាកាសធាតុ សុវត្ថិភាព ទីកន្លែងទេសចរណ៍ និងតំបន់រស់នៅក្រៅផ្ទះ
២-ផលិតផល (Product) រួមមាន ការតភ្ជាប់ព្រលានយន្តហោះ សារមន្ទីរ ចំណាត់ថ្នាក់សាកលវិទ្យាល័យ និងទីកន្លែងរៀបចំកម្មវិធី ឬការប្រជុំ
៣-ប្រជាពលរដ្ឋ (People) រួមមាន ការមានចំណែករួមក្នុងកម្លាំងពលកម្ម និងការបញ្ចប់ការសិក្សា
៤-ទ្រព្យសម្បត្តិ (Prosperity) រួមមាន មានក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក GDP អត្រាការងារ និងសមភាពប្រាក់ចំណូល
៥-សកម្មភាព (Programming) រួមមាន ការបង្ហាញផ្នែកវប្បធម៌ បទពិសោធន៍នៃការដើរកម្សាន្តពេលយប់ ភោជនីយដ្ឋានមានគុណភាព និងកន្លែងសម្រាប់ជ្រើសរើសទិញទំនិញ
៦-ការផ្សព្វផ្សាយ (Promotion) រួមមាន ការស្វែងរកប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗBangkok - the Busiest City in the World - Phuket Buy House

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានទទួលជ្រាបអំពីការចាត់ចំណាត់ថ្នាក់នេះ និងរីករាយដែលក្រុងបាងកក ប្រទេសថៃ បានទទួលចំណាត់ថ្នាក់ទី៣០ គឺជាទីក្រុងល្អបំផុតក្នុងពិភពលោក ប្រចាំឆ្នាំ២០២៣ និងជាប់ចំណាត់ថ្នាក់ទី២ របស់អាស៊ាន ។ ហេតុនេះ ការងាររបស់រដ្ឋាភិបាល គឺត្រូវតែអភិវឌ្ឍន៍ប្រទេសថៃឱ្យរីកចម្រើនគ្រប់ផ្នែកទាំងអស់ ។

នៅពេលវិភាគលើប្រធានបទដែល Resonance Consultancy បានវាយតម្លៃ គឺការងារទាំងអស់ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្រុងបាងកកមានសក្តានុពលជាច្រើនក្នុងការអភិវឌ្ឍបន្ថែមទៀត ។ ដូច្នេះ ត្រូវរួមការសហការពីពលរដ្ឋគ្រប់រូប ហើយរដ្ឋាភិបាលជឿជាក់ថា ខេត្ត/ក្រុងជាច្រើនទៀតរបស់ប្រទេសថៃ ក៏មានសក្តានុពលក្នុងការអភិវឌ្ឍដូចគ្នាដែរ ហើយរដ្ឋាភិបាលនឹងធ្វើការងារដើម្បីអភិវឌ្ឍន៍ខេត្ត/ក្រុង និងប្រទេសថៃ សម្រាប់ពលរដ្ឋគ្រប់រូប ៕Things to do in Bangkok | Tourism - Cathay Pacific Siamvan Travel: Bangkok Cityប្រភព ៖ tnnthailand

មកដឹងពីវិធីធ្វើបុកកន្ទុយហេសម្ហូបខ្មែរដែលល្បីឈ្មោះប្រចាំខេត្តបាត់ដំបង

0

បាត់ដំបង៖ ឱ្យតែនិយាយរឿងបុកកន្ទុយហេស គ្នាតែងដឹងទៅដល់ខេត្តបាត់ដំបងមុនគេគឺហិលហោះ ហើយម្ហូបមួយមុខនេះ ប្រាកដត្រូវចិត្តណាស់សម្រាប់ អ្នកចូលចិត្តញាំហិល។

បុកកន្ទុយហេសជាមានគ្រឿងផ្សំដូចជា
ក.គ្រឿងផ្សំ
– ត្រីឆ្អើរ(ត្រីអណ្ដែង)
– ម្ទេស
– អំពិលទុំ
– ខ្ទឹមក្រហម
– ខ្ទឹមស
– គ្រឿងទេស (ស្ករ អំបិល ប៊ីចេង)

របៀបធ្វើ
– យកម្ទេស ខ្ទឹមស ខ្ទឹមក្រហម យកទៅលីងអោយឆ្អិន
– បន្ទាប់មកបេះសាច់ត្រី យកមកបុក អោយល្អិតបន្តិច
– យកម្ទេស ខ្ទឹមស ខ្ទឹមក្រហម ដែលលីងរួចយកមកបុកលាយគ្នា អោយម៉ដ្ឋ
– ដាក់ស្ករ ប៊ីចេង អំបិល អំពិលទុំ រស់ជាតិ ប្រៃ ផ្អែមជូរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDO55CCui4WPy85eatReakDqLJNFMTVKEE9aMI0DK88IDEAw-iZPJ-aw3dr7vEPBJXE_AHCFmosYeApOZSftyFokSt27hGc-ihHk4N2lesWARcFs2-ar51mLzmcrXB1omZXhNUzrw9UeDINWUp-Bu2Rg6WnpEoQQKJhDBFcgvUDcRhCBdMQat_Ddrq/s960/photo_2023-02-27_10-19-53%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxpzor79U6TnzfeOPhslWwH68Hb5aiKf_NG9yTLHbsmMTWo3A_74gRQoZ1KaX3YqtxJst3YSnMOkK0Tr8kNlJ-NHX6SYW_RW82_pvT8L9oAb2O_G0g19egY3_kNmh05qsoT25LK-3UqSgrY4BZdTEfekxcQJe4gAlw4iGrAT8O8Rap8I7ZLbTqoqrm/s720/photo_2023-02-27_10-19-53%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSe1C0H6ye4M1_e7l5odIEw7sOT744bl8qTK2X793E3vqTuEgFTzEpbEAfJEZeOydJjIQAXj5NkS1TXECjJc5vCep97slYzoOTDMHHBWAq6_rUL8ZErMt4bw9ZB-gukF8rmwTvsGIno9HOL_2gHmYAbENj2AL4bT1kkZgsTnlueCwXUZMkyyapjYV7/s846/photo_2023-02-27_10-19-53%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTXUtqoP7VYsBnuL45mBg4Vdsa8rUDSwxjA2iKxq0hfOTYjCNoh2l55JPFKxdL4frH7XcXAHX9zT9LDtEG9YlwrK6HBkNbDI2TCfMo867efe-D6khxLhAmJTcHLdhIMbqt2Q7ScmCONc_DNPzG-Qlqv5T7WpGRcbRNRqpZaowOEWoKNEEmBn1ZGAKK/s1280/photo_2023-02-27_10-19-53.jpg

មេដឹកនាំចិននឹងពិភាក្សាលើកិច្ចសហការផ្នែកសេដ្ឋកិច្ចជាមួយបេឡារុស

0

ប្រទេសចិន ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអញ្ជើញប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ធ្វើដំណើរមកប្រទេសចិន នៅថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ។ នេះបើតាមក្រសួងការបរទេសចិនបានឱ្យដឹងកាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងមក ។ នៅថ្ងៃដដែលនេះ ការិយាល័យប្រធានាធិបតីបេឡារុសក៏បានថ្លែងដែរថា មេដឹកនាំបេឡារុស និងចិន មានគម្រោងពិភាក្សាគ្នាដើម្បីជំរុញកិច្ចសហការផ្នែកសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ហើយនឹងពិភាក្សាអំពីវិធីអាចទៅរួចដើម្បីដោះស្រាយបញ្ហាអន្តរជាតិជាបន្ទាន់ ។

គេរំពឹងថា ការជជែកគ្នានេះនឹងរួមបញ្ចូលការបញ្ជាក់ពីជំហររបស់ប្រទេសនីមួយៗពីស្ថានភាពនៅអ៊ុយក្រែនផងដែរ ។ មុននេះ ប្រធានាធិបតីបេឡារុស លោក Lukashenko ទើបបានធ្វើដំណើរទៅកាន់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីពិភាក្សាពីកិច្ចសហការផ្នែកកងទ័ពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ។Belarus strongman Alexander Lukashenko to visit China – DW – 02/25/2023

ក្រសួងការបរទេសចិននឹងប្រកាសពីដំណើរទស្សនកិច្ចមកកាន់ចិនរបស់មេដឹកនាំបេឡារុស ដោយរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក ឈីន កាង បានជជែកគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសបេឡារុស និងពន្យល់ពីគោលជំហររបស់ចិនចំពោះស្ថានការណ៍នៅអ៊ុយក្រែន ។ លោក ឈីន កាង បានសង្កត់ធ្ងន់ថា ចិនគាំទ្រការព្យាយាមជំរុញការចរចាដោះស្រាយបញ្ហាដោយសន្តិភាពរហូតមក ។

ជាមួយគ្នានេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងក្នុងអំឡុងពេលលោកចូលទស្សនាពិព័រណ៍កសិកម្មនៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈថា លោកមានគម្រោងធ្វើដំណើរទៅប្រទេសចិននៅដើមខែមេសា ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលក្រុងប៉េកាំងជួយដាក់សម្ពាធរុស្ស៊ីឱ្យបញ្ឈប់ប្រតិបត្តិការកងទ័ពនៅអ៊ុយក្រែន ហើយថា ការដែលចិននិយាយថា ខ្លួនគាំទ្រការព្យាយាមដោះស្រាយបញ្ហាដោយសន្តិភាពនោះ គឺជារឿងល្អ ។WSJ: China's Xi Jinping plans visit to Russia

ថ្មីៗនេះ ចិនទើបបានស្នើឱ្យឈប់បាញ់គ្នា ព្រមទាំងបង្ហាញគោលការណ៍សន្តិភាព១២ចំណុចដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។ ចិនបានអំពាវនាវឱ្យមានការចរចាសន្តិភាពជាបន្ទាន់ និងគាំទ្រដំណោះស្រាយវិបត្តិនៅអ៊ុយក្រែន ហើយនិន្នាការនយោបាយចាត់ទុកថា ជាគំនិតរបស់ចិនដែលព្យាយាមប្រកាន់ជំហរកណ្តាល និងគាំទ្រការចរចាបញ្ចប់ជម្លោះនេះ ។

ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky បានថ្លែងកាលពីថ្ងៃទី២៤ ខែកុម្ភៈថា លោកមានគម្រោងពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ហើយសង្ឃឹមថា ចិននឹងគាំទ្រសន្តិភាព ប៉ុន្តែលោកមិនបានបញ្ជាក់ព័ត៌មានលម្អិតផ្សេងៗដែលពាក់ព័ន្ធទេ ៕ ប្រភព ៖ TNN World