ប្រទេសថៃ ៖ កាលពីសប្តាហ៍មុន តែទឹកកកថៃបានជាប់ចំណាត់ថ្នាក់ទី៧ ជាភេសជ្ជៈគ្មានជាតិអាល់កុល ដែលឆ្ងាញ់បំផុតនៅលើពិភពលោក ហើយចុងក្រោយនេះ វែបសាយ TasteAtlas បានចាត់ចំណាត់ថ្នាក់អាហារល្បីៗលើពិភពលោក ក្នុងនោះឆាខ្វៃរបស់ថៃ ដែលជនជាតិថៃហៅថា «ប៉ាថងហ្គូ» បានជាប់ចំណាត់ថ្នាក់ទី៤ ជាម្សៅចៀនឆ្ងាញ់បំផុតក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់ទី៥ ជាបង្អែមតាមផ្លូវល្អបំផុតក្នុងពិភពលោក ។ លើសពីនេះ ប៉ាថងហ្គូបានជាប់ចំណាត់ថ្នាក់ជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg19QfCjTNFu9ZP9hue4A8A8gNId-jHaKufVHO9hwO2CRFTghIuMym5MHZmBAs6EOVUoxAX7SUsMGQAz-aw1qq-MD_6YJ1nxP3LRJI8_2S3-lHp7AuVM4Fm1lCW6lKZSy-uqPtQTwg9Zf6QbujiqCZ8btLWa64TKX-XWuw_EouSQXxazBnJo1KKyPUJ/s1280/photo_2023-02-27_14-37-40.jpg

វែបសាយ TasteAtlas បញ្ជាក់ថា ប៉ាថងហ្គូ គឺជានំចំណីរបស់ប្រទេសថៃនោះ ទទួលបានពិន្ទុ Top Rate 4.5 បានជាប់ចំណាត់ថ្នាក់ជាច្រើនដូចជា ៖
-ចំណាត់ថ្នាក់ទី៤ ជាម្សៅចៀនឆ្ងាញ់បំផុតក្នុងពិភពលោក
-ចំណាត់ថ្នាក់ទី៥ ជាបង្អែមតាមផ្លូវល្អបំផុតក្នុងពិភពលោក
-ចំណាត់ថ្នាក់ទី១៩ ជានំដុត (បង្អែម) ល្អបំផុតក្នុងពិភពលោក
-ចំណាត់ថ្នាក់ទី២៣ ជាអាហារពេលព្រឹកល្អបំផុតក្នុងពិភពលោក
-ចំណាត់ថ្នាក់ទី៣០ ជានំដុតល្អបំផុតក្នុងពិភពលោក
-ចំណាត់ថ្នាក់ទី៣៣ ជាម្សៅចៀនទទួលបានការពេញនិយមច្រើនបំផុត
-ចំណាត់ថ្នាក់ទី៣៧ ជាបង្អែមតាមផ្លូវដែលទទួលបានការពេញនិយមច្រើនបំផុត
-ចំណាត់ថ្នាក់ទី៧៧ ជាអាហារតាមផ្លូវល្អបំផុតក្នុងពិភពលោកhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipIzxDJmTVq0-5QYAnLeMqm6xJzlTezIp_P23Ouhp2pnpMbPWdIOlDTdXdp8DpQ-RJyHZrUlIXpC9Dcmfe7qrwUU1rVdJ8K40N--dz-MENeXocF38dssmP49hPTA13M1lbqMF9sb8QRnkm0PtkrNsdY2n_7xg2eIRRO0BNu4TSNNTAxLeBYDjLp4vc/s960/photo_2023-02-27_14-37-40%20(2).jpg

«ប៉ាថងហ្គូ ឬឆាខ្វៃ» ជានំមួយប្រភេទដែលជនជាតិថៃនិយមទទួលទានគ្រប់វ័យទាំងអស់ មិនថាចាស់ ឬក្មេង ហើយភាសាចិនហៅថា «ញូវថៀវ» ដែលមានគ្រឿងផ្សំធ្វើពីម្សៅ ទឹកក្តៅ អំបិល ស្ករ… ហើយច្របល់បញ្ចូលគ្នាជាដុំម្សៅ ។ បន្ទាប់មក គេយកប្រេងលាបពីលើវា ហើយធ្វើម្សៅនោះជារាងវែង មុននឹងយកវាទៅចៀនក្នុងខ្លាញ់ក្តៅៗឱ្យមានពណ៌លឿង ឈ្ងុយគួរឱ្យចង់ទទួលទាន ស្រួយផ្នែកខាងក្រៅ តែទន់ខាងក្នុង ។ លើសពីនេះ អ្នកខ្លះបានយកវាទៅធ្វើជារូបរាងផ្សេងៗដូចជា ឆាខ្វៃរូបដាយណូស័រ នាគ ក្រពើ ដំរី កង្កែប ឬផ្កា ជាដើម ។

ក្រោយពីប៉ាថងហ្គូបានជាប់ចំណាត់ថ្នាក់ជាច្រើនមក គេសង្កេតឃើញថា អាជីវករប្រកបមុខរបរនេះក្នុងប្រទេសថៃបានរកស៊ីកាក់កកយ៉ាងខ្លាំង ដោយមានទាំងអតិថិជនចាស់ និងថ្មីមកតម្រង់ជួរចាំទិញយ៉ាងច្រើនកុះករ ។ ក្រុមអាជីវករបានថ្លែងអំណរគុណក្នុងការចាត់ចំណាត់ថ្នាក់របស់វែបសាយ TasteAtlas រហូតដល់ធ្វើឱ្យល្បីល្បាញទូទាំងពិភពលោក និងបានស្គាល់ប៉ាថងហ្គូរបស់ប្រទេសថៃ ៕

ប្រភព ៖ travel360