ប្រទេសថៃ ៖ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅក្នុងទីក្រុងបាងកក ហេតុនេះ ម៉ូតូគឺជាយានជំនះសម្រាប់ធ្វើដំណើរយ៉ាងសំខាន់ ហើយម៉ូតូមិនបានដើរតួនាទីគ្រាន់តែជាយានជំនះសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយានជំនិះសម្រាប់ដឹកជញ្ជូនអ្នកដំណើរទៅកាន់គោលដៅនានាផងដែរ ដែលប្រព័ន្ធដឹកជញ្ជូនសាធារណៈទៅមិនដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmcbN5995Ey46jONh28ga8boLypPQs7piVByVw03fHJ53-vhde-4w3RIA9jjvlA9WZucdJmifSDL5KAHBbKWWmINPTz_jcwFsqx_P7Y3BneZMexjvr4U5xvBhlcuba3i2UJuWYrOsGSDqXAhk91sBARIIMQgGsGUHITMulVmZEnNS-L9pI44jPdK5y/s900/photo_2023-02-27_13-39-58.jpg

តាំងពីយូរមកហើយ បាងកក គឺជាទីក្រុងសម្រាប់អ្នកប្រើប្រាស់ម៉ូតូ ហើយចំនួនការប្រើប្រាស់បានកើនឡើងរហូតមក ។ តាមចំនួនការចុះឈ្មោះបញ្ជីម៉ូតូថ្មី គឺបានកើនឡើងជាមធ្យមស្មើ១សែនគ្រឿងក្នុង១ឆ្នាំ ឬចំនួន៤លានគ្រឿងរបស់រថយន្តដែលបានចុះបញ្ជី គឺជាម៉ូតូ ហើយម៉ូតូ១សែនគ្រឿង គឺជាចំនួនម៉ូតូស៊ីឈ្នួលដឹកអតិថិជន ។ បច្ចុប្បន្ន មានម៉ូតូស៊ីឈ្នួលដឹកអតិថិជននៅតាមផ្លូវចំនួន៥.៥០០គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggVi5-NAaIgBYutnx_cl6wM30xcLS219Ul4u16NqtWwF7-qnkYTlTXl6OX7GIYjDGJ4SHWa_AkGXwrKMO3A8mIAFrtBU0Vut_SLhEV3DgMFX3FM3a0I84x0ASOByJb9TaG_5AgsbkYoYhzbZOmzaini9w9X7lz3mVVyf3-FdNPnhtxuDCb4yLhuDfF/s1280/photo_2023-02-27_13-40-00%20(2).jpg

ការស្ទង់មតិចុងក្រោយពី worldatlas បានរាយការណ៍ពីចំណាត់ថ្នាក់របស់ប្រទេសដែលបានប្រើប្រាស់ម៉ូតូច្រើនបំផុតក្នុងពិភពលោក ដោយយោងតាមទិន្នន័យរបស់ Pew Research Center បង្ហាញថា ៥៨% នៃការប្រើប្រាស់ម៉ូតូទាំងអស់ គឺនៅក្នុងអាស៊ីប៉ាស៊ីហ្វិច ហើយប្រទេសថៃទទួលបានចំណាត់ថ្នាក់ទី១ ស្មើ៨៧% បន្ទាប់មក ប្រទេសវៀតណាម៨៦% និងប្រទេសឥណ្ឌូណេស៊ី៨៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWuAw90hyKbAvW5cKjXpSfbS5MGGDbUb9y2hIHJ-JKWBt3cHxBtkrwTroUn0np4LltwIP1GIaxljTmjnsO0XPGMrFUrEwkYtcGAYpf4I851MdXHMPAAVrNef4pPDOdNsF5aD9rQEV1K2u2GhhZCGyLjB4yXWVLatcj2OfVYaqrfsB4Q0d7wZWAgsyf/s1280/photo_2023-02-27_13-40-00.jpg

ម៉ូតូស៊ីឈ្នួលដឹកអតិថិជន គឺជាប្រព័ន្ធដឹកជញ្ជូនដែលពលរដ្ឋថៃបានជ្រើសរើសជិះច្រើននៅទីក្រុង ហើយវាស្ទើរតែក្លាយជាយានជំនិះសំខាន់របស់អ្នករស់នៅបាងកក ។ គេសង្កេតឃើញថា ថៃមានអ្នកស្លាប់ដោយសារម៉ូតូច្រើនបំផុតស្មើ៧៤,៤% ហើយនៅតែមានចំនួនអ្នកស្លាប់ច្រើនបំផុតលំដាប់ទី១ ក្នុងពិភពលោក ពីសមាមាត្រនៃចំនួនប្រជាជនក្នុងតំបន់នៃប្រទេស ។ ប៉ុន្តែគ្រោះថ្នាក់ភាគច្រើន គឺកើតមាននៅតំបន់ជនបទច្រើនជាងទីក្រុង ហើយកើតឡើងចំពោះអ្នកបើកបរធម្មតាច្រើនជាងអ្នកបើកម៉ូតូស៊ីឈ្នួលដឹកអតិថិជននៅក្រុងបាងកក ដូច្នេះ ម៉ូតូនៅតែជាមធ្យោបាយដឹកជញ្ជូនសំខាន់មួយរបស់ថៃ ៕

ប្រភព ៖ PPTVHD36