ប្រទេសថៃ ៖ agoda ជាវេទិកាឌីជីថលលំដាប់ពិភពលោកសម្រាប់ការធ្វើដំណើរទេសចរណ៍បង្ហាញថា នៅឆ្នាំ២០២៣ ផាត់តាយ៉ាបានជាប់ចំណាត់ថ្នាក់ទី១ ជាគោលដៅពេញនិយមក្នុងប្រទេសថៃ ដែលជនជាតិថៃបានជ្រើសរើសមកកម្សាន្តជាលក្ខណៈគ្រួសារ ។ ក្រៅពីនេះ មាន ហួរហ៊ិន/ឆៈអាំ ជាប់ចំណាត់ថ្នាក់ទី២ និងភូកេតជាប់ចំណាត់ថ្នាក់ទី៣ ។ ការចាត់ចំណាត់ថ្នាក់នេះ បានសំអាងលើទិន្នន័យនៃការស្វែងរកកន្លែងស្នាក់នៅរបស់ជនជាតិថៃ នៅអំឡុងដើមឆ្នាំ២០២៣ កន្លងមក ។12 Best Things to Do in Pattaya - What is Pattaya Most Famous For? – Go  Guides

យោងតាមទិន្នន័យពី agoda បង្ហាញថា ក្រុមគ្រួសារថៃភាគច្រើនត្រូវការទៅសម្រាកលំហែ និងចំណាយពេលយ៉ាងមានគុណភាពជាមួយគ្នានៅទីក្រុងមាត់សមុទ្រមួយនេះ ។ តាមបញ្ជីគោលដៅទេសចរណ៍ក្នុងស្រុក ដែលជនជាតិថៃធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសាររច្រើនបំផុតមាន១០ រួមមាន ៖ ផាត់តាយ៉ា, ហួរហ៊ិន/ឆៈអាំ, ភូកេត, បាងកក, ឈៀងម៉ៃ, ឈុនបុរី, ខោយ៉ៃ, ក្រៈប៊ី រាក់យ៉ង និងកោះសាម៉េត តាមលំដាប់ ។Pattaya (and vicinity) - What you need to know before you go – Go Guides

ក្រៅពីនេះ លទ្ធផលការស្ទង់មតិពីការធ្វើដំណើរជាលក្ខណៈគ្រួសាររបស់ agoda ដែលបានប្រមូលការឆ្លើយតបរបស់អ្នកទេសចរជាង១៤.០០០នាក់មកពី១២ប្រទេសទូទាំងពិភពលោក បានបង្ហាញថា សកម្មភាព៣យ៉ាងដែលជនជាតិថៃនិយមធ្វើពេលពួកគេមកកម្សាន្តជាមួយគ្រួសារគឺ ៖
-ទស្សនាទីតាំងសំខាន់ៗរបស់ខេត្ត
-ស្រូបបរិយាកាសនៅឆ្នេរសមុទ្រ
-លេងឧបករណ៍នៅសួនកម្សាន្ត ឬឧទ្យានទឹក12 Best Things to Do in Pattaya - What is Pattaya Most Famous For? – Go  Guides

លោក ផីរ៉ាផុន សាង៉ាមឿង នាយក agoda ប្រចាំប្រទេសថៃ បានថ្លែងថា ក្រុមគ្រួសារជាច្រើនបានយកពេលវេលាក្មេងវ៉ាកងទៅដើរកម្សាន្តជាមួយគ្នា ហើយនៅប្រទេសថៃឃើញថា តំបន់គោលដៅដែលមនុស្សភាគច្រើនចាប់អារម្មណ៍ទៅកម្សាន្តនោះ គឺទីក្រុងទទួលកំដៅថ្ងៃនៅឆ្នេរសមុទ្រ ។ ពេលខ្លះ គម្រោងដំណើរកម្សាន្តក្នុងថ្ងៃសម្រាកសម្រាប់ពួកគេមិនមែនជារឿងងាយទេសម្រាប់ចាយវាយផ្សេងៗ ។

បើនិយាយពីដំណើរកម្សាន្តទៅក្រៅប្រទេសវិញ ពលរដ្ឋថៃភាគច្រើនចង់ទៅលេងប្រទេសជប៉ុន ដោយក្នុងបញ្ជីប្រទេសគោលដៅដែលពលរដ្ឋថៃស្វែងរកច្រើនបំផុតមាន១០ប្រទេស រួមមាន ៖ ក្រុងតូក្យូ លេខ១, អូសាកា លេខ៤, Fuji Kawaguchiko លេខ៥, ហ្វូគូអូកា លេខ៨, សាប៉ូរ៉ូ លេខ៩ និងក្យូតូ លេខ១០ ។ ចំណែកក្រុងរបស់ប្រទេសផ្សេងទៀតមាន ៖ សិង្ហបុរី លេខ២, ហុងកុង លេខ៣, ក្រុងសេអ៊ូល លេខ៤ និងតៃប៉ិ លេខ៧ ៕Pattaya, Thailand – Thailandwale ប្រភព ៖ pptvhd36