ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក គឺជាថ្ងៃគម្រប់ខួប១ឆ្នាំនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។ គ្មានប្រទេសណាគិតថា សង្គ្រាមនេះនឹងអូសបន្លាយពេលរហូតដល់១ឆ្នាំទេ ប្រទេសទាំងឡាយបានបំបែកក្រុមជាច្រើន ហើយបច្ចុប្បន្ន គ្មានអ្នកណាដឹងថា សង្គ្រាមនេះនឹងបញ្ចប់នៅពេលណាឡើយ ។Russia Looks to Create No-Go Zone for Ukrainian Pilots in the Donbas

សង្គ្រាមនៅតែបន្តធ្វើឱ្យពលរដ្ឋអ៊ុយក្រែនចំនួន១៥លាននាក់ត្រូវរត់គេចចេញទៅក្រៅប្រទេស ឬផ្លាស់ប្តូរទីលំនៅដែលស្ថិតក្នុងតំបន់តស៊ូ ។ វាជាការបន្លាស់ទីរបស់មនុស្សច្រើនបំផុតនៅតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ ។ ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា មានជនជាតិរុស្ស៊ីមិនតិចនាក់ទេ ដែលបានរត់គេចពីការកេណ្ឌទាហាន ហើយមួយចំនួនទៀតបានរត់ចេញពីប្រទេសដែលមានសេដ្ឋកិច្ចដួលរលំ ។Russia hits Ukraine with new missile strikes, knocking out power and water : NPR

លទ្ធផលសង្គ្រាមក៏បានជះឥទ្ធិពលដល់សេដ្ឋកិច្ចទូទាំងពិភពលោកផងដែរ គ្មានប្រទេសណាមួយគេចផុតទេ តាំងពីតម្លៃប្រេងឥន្ធនៈប្រែប្រួល តម្លៃអគ្គិសនីកើនឡើងក្នុងប្រទេសជាច្រើន តម្លៃអង្ករ និងរបស់របរប្រើប្រាស់បានកើនឡើងជាប្រវត្តិសាស្ត្រ ដោយសារអតិផរណាបានធ្វើឱ្យប្រទេសទាំងនោះជួបការលំបាក ។CNN reporter on Russia's deadly missile attacks: 'The day war came back to all of Ukraine' | CNN

ក្រៅពីនេះ ចាប់តាំងពីមានសង្គ្រាមមក ប្រទេសជាច្រើនបានបង្ហាញពីគោលជំហររបស់ខ្លួន និងត្រូវបែងចែកជា៣ក្រុម គឺប្រទេសសម្ព័ន្ធមិត្តជាមួយអ៊ុយក្រែន, ប្រទេសប្រកាន់ជំហរកណ្តាលក្នុងជម្លោះ និងប្រទេសកាន់ជើងរុស្ស៊ី ។

មុននេះ មន្ត្រីយោធាប្រទេសលោកខាងលិចបានវាយតម្លៃថា ជម្លោះរវាងរុស្ស៊ីជាមួយអ៊ុយក្រែន គឺជាជម្លោះដ៏ធំបំផុតមួយនៅអឺរ៉ុបតាំងពីសង្គ្រាមលោកលើកទី២មក ដែលមានជនស៊ីវិលស្លាប់ និងរងរបួសជាង១០ម៉ឺននាក់ ហើយពលរដ្ឋជាច្រើនលាននាក់ទៀតត្រូវជម្លៀសចេញពីសង្គ្រាម ។ មកដល់ពេលនេះ បណ្តាមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនមិនបានបង្ហាញសញ្ញាថា នឹងយល់ព្រមឱនដាក់គ្នាទៅវិញទៅមកទេ ដែលធ្វើសង្គ្រាមរវាងប្រទេសទាំងពីរគ្មានឱកាសបញ្ចប់ ៕ Like China, Ukraine can stand tall in the face of foreign invasion | South China Morning Postប្រភព ៖ TNN World