ការឈឺចាប់ ប្រហែលជាគ្មាននរណាអាចយល់បាននោះទេ បើម្នាក់នោះមិនធ្លាប់ឆ្លងកាត់។ ដូច្នេះហើយ នៅពេលស្នេហាដើរដល់ផ្លូវបញ្ចប់ អ្នកប្រាកដជាខូចចិត្តជាទីបំផុត។ តែយ៉ាងណាក៏ដោយ កុំទុកខ្លួនឯងចោល ហើយគួរស្វែងរកមនុស្ស៣ប្រភេទដើម្បីជួយអ្នក នៅពេលបាត់បង់ស្នេហា។
១. រកមិត្តភក្កិដែលអាចធ្វើឲ្យអ្នកសើច និងសប្បាយចិត្តជាងមុន
ប្រសិនបើអ្នកគិតថា ខណៈពេលនេះអ្នកគួរស្វែងរកស្នេហាថ្មីដើម្បីបំភ្លេចស្នេហាចាស់ នោះគួរតែឈប់គិតទៀតទៅ។ ជំនួសដោយរឿងនេះ អ្នកគួរស្វែងរកមិត្តភក្កិដែលមានគំនិតវិជ្ជមាន មនុស្សដែលចេះធ្វើឲ្យអ្នកញញឹមបាន ព្រោះនឹងជួយបំបាត់ស្រ្តេសនៅដំណាក់កាលដែលអ្នកកំពុងខូចចិត្ត។ សើច និងញញឹម ច្បាស់ជាជួយផ្លាស់ប្តូរពិភពលោកថ្មីរបស់អ្នកឲ្យស្រស់ស្រាយ ហើយក្លាយជាមនុស្សអាចបំភ្លេចរឿងអតីតកាលបាន។30,404 Three Friends Talking Stock Photos, Pictures & Royalty-Free Images -  iStock | Couple talking with friend២. រកមនុស្សដែលអាចផ្តល់យោបល់ដល់អ្នក
គំនិតនៅពេលនេះ គឺជារឿងសំខាន់ណាស់ ព្រោះបើមានគេផ្តល់មតិត្រឹមត្រូវដល់អ្នក នោះអ្នកនឹងដើរផ្លូវត្រូវ និងងាយបំភ្លេចគេបាន។ យ៉ាងណាក៏ដោយ សូមរកមនុស្សម្នាក់ដែលអ្នកយល់ថាអាចជាទីប្រឹក្សាល្អម្នាក់ រហូតអ្នកចាប់ផ្តើមមានទំនុកចិត្តឡើងវិញ។How to Talk to Your Friends About Their Relationship Flaws៣. រកមនុស្សដែលមានគំនិតសុទិដ្ឋិនិយម
នៅពេលអារម្មណ៍មិនវិលវល់ អ្នកច្បាស់ជាមិនដឹងចាប់អ្វី ឬធ្វើអ្វីនោះទេ។ ដើម្បីបោះបង់ភាពស្រ្តេសនេះបាន អ្នកគួរប្រញាប់រកមនុស្សដែលអាចលឺពីសម្លេងយំក្នុងបេះដូងរបស់អ្នក មនុស្សដែលពោរពេញដោយគំនិតសុទិដ្ឋិនិយមចំពោះអ្នក៕