អតីតស្នងការរៀបចំការបោះឆ្នោត បាននិយាយថា គណបក្ស រួបរួមជាតិថៃ (United Thai Nation/UTN) របស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) កំពុងប្រឈមមុខនឹងការរំលាយចោល ក្រោយពីការថ្លែងសុន្ទរកថាមួយ ដែលធ្វើឡើងដោយអនុប្រធានគណបក្សលោក Trairong Suwannakhiri។
ក្នុងអំឡុងការថ្លែងសុន្ទរកថា នៃយុទ្ធនាការបោះឆ្នោត នៅខេត្តភាគឦសាន លោក Trairong បានប្រាប់អ្នកស្រុក Korat ថា៖ ស្តេចរាមាទី៩ ធ្លាប់មានបន្ទូលថា ប្រជាជនថៃគួរតែជ្រើសរើស “មនុស្សល្អ” ដើម្បីអភិវឌ្ឍរដ្ឋាភិបាល ហើយខ្ញុំគិតថាគ្មាននរណាស័ក្កសមជាលោក ប្រាយុទ្ធ នោះទេ”។
ការថ្លែងសុន្ទរកថារបស់ លោក Trairong Suwannakhiri បានធ្វើខុសនឹងច្បាស់របស់ប្រទេសថៃ នៃមាត្រា ១៧ នៃផ្នែកទី ៤ ដោយបានចែងថា ៖”ហាមគណបក្សនយោបាយទាំងអស់មិនឱ្យភ្ជាប់របបរាជានិយមទៅនឹងយុទ្ធនាការរបស់ខ្លួន”។:format(webp)/https://www.thestar.com/content/dam/thestar/news/world/asia/2023/01/09/thai-prime-minister-joins-new-party-to-seek-another-term/20230109110136-63bc42e5b641a8a5da7f3d9bjpeg.jpg)
តែយ៉ាងណាមិញជុំវិញរឿងនេះ ក្រសួងជាប់ពាក់ព័ន្ធរបស់ថៃកំពុងស្រាវជ្រាវរកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទោសទៅកាន់គណបក្សរបស់លោកប្រយុទ្ធ។ ប្រសិនបើរកឃើញភស្តុតាងជាក់លាក់ប្រាកដ នោះគណបក្សរបស់លោកប្រយុទ្ធ នឹងត្រូវរំលាយចោល។
សូមជម្រាបថាស្តេចរាមាទី៩ របស់ថៃគឺស្តេចដ៏មានឥទ្ធិពលនៅក្នុងប្រទេសថៃ ព្រះនាម ភូមិពលអតុល្យតេជ។ បើទោះបីជាទ្រង់បានសោយទិវង្គតកាលពីឆ្នាំ២០១៦ក៏ដោយ៕/https://www.thestar.com/content/dam/thestar/news/world/asia/2023/01/09/thai-prime-minister-joins-new-party-to-seek-another-term/20230109110136-63bc42e1b641a8a5da7f3d99jpeg.jpg)
ប្រភព៖ Nation Thailand










