បាត់ដំបង៖ ឱ្យតែនិយាយរឿងបុកកន្ទុយហេស គ្នាតែងដឹងទៅដល់ខេត្តបាត់ដំបងមុនគេគឺហិលហោះ ហើយម្ហូបមួយមុខនេះ ប្រាកដត្រូវចិត្តណាស់សម្រាប់ អ្នកចូលចិត្តញាំហិល។
បុកកន្ទុយហេសជាមានគ្រឿងផ្សំដូចជា
ក.គ្រឿងផ្សំ
– ត្រីឆ្អើរ(ត្រីអណ្ដែង)
– ម្ទេស
– អំពិលទុំ
– ខ្ទឹមក្រហម
– ខ្ទឹមស
– គ្រឿងទេស (ស្ករ អំបិល ប៊ីចេង)
របៀបធ្វើ
– យកម្ទេស ខ្ទឹមស ខ្ទឹមក្រហម យកទៅលីងអោយឆ្អិន
– បន្ទាប់មកបេះសាច់ត្រី យកមកបុក អោយល្អិតបន្តិច
– យកម្ទេស ខ្ទឹមស ខ្ទឹមក្រហម ដែលលីងរួចយកមកបុកលាយគ្នា អោយម៉ដ្ឋ
– ដាក់ស្ករ ប៊ីចេង អំបិល អំពិលទុំ រស់ជាតិ ប្រៃ ផ្អែមជូរ៕.jpg)
.jpg)
.jpg)











