Home Blog Page 1815

បាតជើងមានសញ្ញា៤យ៉ាងនេះបង្ហាញថាមុខងារថ្លើមរបស់អ្នកកំពុងធ្លាក់ចុះយ៉ាងខ្លាំង

0

វៀតណាម៖ ជើងរបស់យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសរីរាង្គផ្សេងៗនៃរាងកាយ ដូច្នេះនៅពេលដែលសរីរាង្គត្រូវបានខូចខាត ជើងរបស់យើងនឹងចាប់ផ្តើមមានរោគសញ្ញា។ ដូច្នេះហើយ ប្រសិនបើថ្ងៃណាមួយអ្នកឃើញបាតជើងរបស់អ្នកមានរោគសញ្ញាដូចខាងក្រោមនេះ អ្នកគួរតែទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន!
១.បាតជើងមានសរសៃឈាមជាច្រើន
នៅពេលដែលមុខងារថ្លើមចុះខ្សោយ ចរាចរឈាមកាន់តែអាក្រក់ទៅៗ ដោយសារបាតជើងស្ថិតនៅក្រោមរាងកាយរបស់មនុស្ស ឈាមដែលអាចហូរនៅទីនេះក៏នឹងកាន់តែយឺត និងមិនសូវញឹកញាប់ ដែលនាំឲ្យមានការកើនឡើងនៃសរសៃឈាមរបស់ជើង ប្រសិនបើអ្នកជួបប្រទះស្ថានភាពនេះ អ្នកត្រូវយកចិត្តទុកដាក់ទៅជួបគ្រូពេទ្យដើម្បីការពារសុខភាពថ្លើមរបស់អ្នក។
២.បាតជើងមានពណ៌សនិងខុសពីធម្មតា
ចំពោះមនុស្សដែលមានសុខភាពល្អធម្មតា ពណ៌នៃបាតជើងនឹងប្រែជាក្រហម ប៉ុន្តែប្រសិនបើបាតជើងមានពណ៌សខុសពីធម្មតា ហើយមានអារម្មណ៍ថាឈាមមិនចរាចរ អ្នកត្រូវប្រយ័ត្ន។ ស្ថានភាពនេះអាចបណ្តាលមកពីការប្រមូលផ្តុំកាកសំណល់ច្រើនពេកនៅក្នុងឈាម ដែលនាំឱ្យស្ទះសរសៃឈាមច្រើនពេក និងកាត់បន្ថយការផ្គត់ផ្គង់ឈាម ធ្វើឱ្យបាតជើងមានពណ៌សខុសពីធម្មតា។Burning feet can be a symptom of high uric acid | The Times of India៣.ជើងពណ៌លឿងមិនធម្មតា
ស្បែករបស់អ្នកដែលមានជំងឺថ្លើម ជាពិសេសស្បែកនៅលើជើងប្រែទៅជាពណ៌លឿង។ នៅពេលដែលមុខងារថ្លើមត្រូវបានបំផ្លាញដោយជំងឺ ការរំលាយអាហារ និងការបញ្ចេញទឹកប្រមាត់ធម្មតានឹងនាំឱ្យមានការកើនឡើងនៃកម្រិត bilirubin ក្នុងឈាមភ្លាមៗ ដែលអាចបណ្តាលឱ្យមានរោគសញ្ញានៃជម្ងឺខាន់លឿង។ ជាមួយគ្នានេះដែរ នៅពេលដែលជើង ភ្នែក ឬស្បែករបស់អ្នកមានពណ៌លឿង មានន័យថាថ្លើមរបស់អ្នកចុះខ្សោយ ដូច្នេះត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់!
៤.បាតជើងស្ងួត
មនុស្សជាច្រើនជឿថាបាតុភូតនៃស្បែកស្ងួតគឺដោយសារតែការខ្វះជាតិទឹកនៅក្នុងខ្លួនដែលបណ្តាលឱ្យមានបាតុភូតនៃការប្រេះស្បែក។ ប៉ុន្តែតាមពិតទៅ បាតុភូតទាំងមូលនៃបាតជើងស្ងួតមិនត្រឹមតែបណ្តាលមកពីកង្វះជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែទំនងជាទាក់ទងនឹងជំងឺថ្លើម។ ដូច្នេះហើយ នៅពេលនេះអ្នកគួរតែទៅពិនិត្យសុខភាពទូទៅ ដើម្បីមានទិសដៅព្យាបាលជាវិជ្ជមានទាន់ពេល៕Liver Swelling

ប្រភព៖ Phunutoday.vn

ពិតឬ! ខ្មែរសម័យអង្គររស់នៅជាមួយសត្វដាយណូស័រ?

0

បុរាណវិទូមួយចំនួនបានអះអាងថា រូបចម្លាក់នៅលើប្រាសាទតាព្រហ្ម គឺជាពពួកសត្វដាយណូស៊រមួយប្រភេទ មានឈ្មោះថា វស្តេហ្គូស័រូស (Stegosaurus)។ ពួកគេជឿជាក់ថារូបចម្លាក់នេះ អាចប្រើជាភស្តុតាងមួយបញ្ជាក់ឱ្យដឹងថា ជនជាតិខ្មែរសម័យនោះ ពិតជាបានរស់នៅជាមួយនឹងពពួកសត្វដាយណូស័រ។ Dinosaur of Ta Prohm – Siem Reap, Cambodia - Atlas Obscura

បុរាណវិទូបានសន្មតថា អាកាសធាតុនិងព្រៃឈើកាលពីសម័យនោះ បានផ្ដល់ជាជម្រកដ៏ល្អប្រសើរមួយសម្រាប់ការរស់នៅរបស់ពពួកសត្វដាយណូស័រ ហើយវាអាចមានជីវិតរស់នៅរហូតដល់ទៅ២០០ឆ្នាំ ឬ៣០០ឆ្នាំមុនយ៉ាងតិច។

ផ្ទុយមកវិញ បុរាណវិទូមួយចំនួនទៀតយល់ថា រូបចម្លាក់នេះគឺជាសត្វរមាស ឬជាសត្វជ្រូកព្រៃជាមួយនឹងដើមដូងនៅខាងក្រោយ ចំណែកឯអ្នកខ្លះទៀតគិតថា រូបចម្លាក់់នេះត្រូវបានបង្កើតឡើងតាមរយៈការឆ្នៃប្រតិដ្ឋប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ប្រាសាទតាព្រហ្មមានទីតាំងស្ថិតក្នុងតំបន់អង្គរ ខេត្តសៀមរាប ប្រទេសកម្ពុជា សាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងឆ្នាំ១១០០។ ប្រាសាទនេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងឆ្នាំ១៩៩២ និងជាប្រាសាទមួយក្នុងចំណោមប្រាសាទដ៏ល្បីល្បាញជាច្រើនទៀតនៅតំបន់អង្គរ។ ចំនួនភ្ញៀវទេសចរណ៍ក៏មានការកើនឡើងផងដែរ បន្ទាប់ពីភាពយន្តរឿងថូមរ៉ៃឌឺ (Tomb Raider) បានប្រើប្រាស់ប្រាសាទនេះជាទីតាំងសម្រាប់ថត៕Ta Prohm temple in Siem Reap, Cambodia, hides a dinosaur

ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ស្ម័គ្រចិត្តវាយកម្ទេចផ្ទះរបស់ខ្លួន ដើម្បីបើកផ្លូវឱ្យទូលំទូលាយងាយស្រួលធ្វើដំណើរ

0

ភ្នំពេញ៖ ដើម្បីងាយស្រួលដល់អាជ្ញាធរអាចជួយអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានអគ្គិភ័យកើតឡើងណាមួយ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុបានសហការជាមួយអាជ្ញាធរស្ម័គ្រចិត្តវាយកម្ទេចផ្ទះរបស់ខ្លួន ដើម្បីបើកផ្លូវឱ្យបានទូលំទូលាយងាយស្រួលធ្វើដំណើរ។

បើតាមលោកអភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវគឺម្តុំក្រោយសាលាសង្កាត់លេខ៤ ដែលស្ថិតនៅភូមិ៥ សង្កាត់លេខ៤ បានចូលរួមសហការ និងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរក្រុងព្រះសីហនុ ដើម្បីបើកផ្លូវតាមប្លង់ជាលក្ខណៈប្រព័ន្ធ សម្រួលដល់ការធ្វើដំណើរ ទៅមក និងសង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ឬឧបទ្ទវហេតុផ្សេងៗក្នុងតំបន់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDJx9B5uNsQGfxEu-iCg06U_8yP5IDhS_QjVez-vwJQRxYqf9mpaa6bDwmvg36pIxnNBS0XPFtkpEzzCAiTqqldD_okWsgdU7RIpO2Z9jLyymlRnZacj_Rg5bQeEuHL8vHqlVPOmvBI-tYP1nzx6mP6sdgM8T_DLVxcGUUidRwhcffoBW_c-bnvdhO/s1280/photo_2023-03-06_08-24-29.jpg

លោកបន្តថា ពលរដ្ឋព្រមវាយកម្ទេចផ្ទះមួយចំណែក ក្រោយពួកគេបានឈ្វេងយល់គ្រប់ៗគ្នាពីសារៈសំខាន់នៃការបើកផ្លូវដើម្បីធ្វើការអភិវឌ្ឍក្រុង បន្ទាប់ពីមានការសម្របសម្រួលពន្យល់ពីរដ្ឋបាលក្រុង រហូតធ្វើឲ្យពួកគាត់យល់ព្រមបើកផ្លូវថ្មីមួយខ្សែនេះទាំងអស់គ្នា។

លោកបានឱ្យដឹងទៀតថា ចំពោះផ្លូវថ្មីមួយខ្សែខាងលើនេះ មានប្រវែង ១៤០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ហើយរដ្ឋបាលក្រុងនឹងធ្វើការចាក់បេតុងជូនពួកគេឲ្យបានល្អស្អាត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg600-Jrb7dAGJEZM2okm38_xZPTOWSNmH_OVdr0NwVLaABzOUuuhri2vNCPfHFakgEBvVdyP_wd9tN1B1gkK3KQRrq4cyYvwkvP3yNDsFUwfQrTV86bw0rXNTw3sbd4T-6s6bX60q5JvRn7Vuno3B7WKWmrKCaOL4SviwBwonV2pi_YPGO9A6JMRI3/s960/photo_2023-03-06_08-24-29%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwKGUSL1s8ebn9eF2zAgwuGkoEAPHZrE4UVDFhQt0_uprIWXTczPSDlW_OCqQ7bKKrk5U85Z6cjHjwlHtjQm2A903tmgI9Xbuvz9e8oINKTVFhohfhCAtDs6S37rf1AysiwwG-NYUacfeCh1WqHxvghl_2peM9LqjXtITYERIT_ZNae0DdI9_pa0bh/s1280/photo_2023-03-06_08-24-30.jpg

សម្ដេចតេជោ បញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកពលរដ្ឋ ទៅស្រុកកំណើត ពេលបុណ្យចូលឆ្នាំខ្មែរ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តក្រុងដឹកអ្នកដំណើរ ជាពិសេសដឹកបងប្អូនប្រជាពលរដ្ឋទៅលេងតាមបណ្ដាខេត្តសំខាន់ៗក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដូចជាទៅលេងខេត្តសៀមរាបអង្គរជាដើម ដែលត្រូវរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅទីនោះ។

ការប្រកាសរបស់សម្ដេចបានធ្វើឡើង ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាថ្ងៃទី៦ មីនានេះ។

ជាមួយគ្នានោះសម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អនប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ទោះធ្លាប់ជេរប្រមាថ រិះគន់ គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាល និងសម្តេចក៏ដោយ សូមអញ្ជើញមកលេងស្រុកកំណើតរបស់ខ្លួនដោយមិនមានការចាប់ចង ឬធ្វើទុក្ខបុកម្នេញ ដូចការបំផុសព័ត៌មានបំពុលរបស់ក្រុមអគតិមួយចំនួននោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCZzHwdex2fJAyk-DV9eDU_ZizqMCXTkGD7psgH_XWsifTx97n2dlx52VlQgY-Qj5kHi-Sd9MZur_iTTvF6MQNI7lMEMW9kK6BXqyUwPhflKO5Lez9tUCCTBdYtpuHqoWzIC81MiEkOL93jSzdzp6U1UJwNOFkSqMzWaUE3_J1Tfv8vIQoA9Zl3mwN/s900/photo_2023-03-06_11-11-29.jpg

លោក Elon Musk បារម្ភពីការអភិវឌ្ឍ AI ខ្លាំងពេកនឹងគំរាមពិភពលោក

0

កន្លងមក ការអភិវឌ្ឍមួយក្នុងចំណោមការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យានៅលើពិភពលោកនេះ គឺការកើនឡើងនៃបញ្ញាសិប្បនិម្មិត Artificial intelligence (AI) ដែលវាកាន់តែមានភាពវៃឆ្លាត ហើយពេលខ្លះ វាអាចឆ្លាតហួសរហូតធ្វើឱ្យគេបារម្ភផងដែរ ជាក់ស្តែង កម្មវិធី ChatGPT អាចធ្វើឱ្យមនុស្សជាច្រើននាក់ត្រូវបាត់បង់ការងារ ។ ការបារម្ភពីបច្ចេកវិទ្យានេះ គឺជាអ្វីដែលលោក Elon Musk បិតាបច្ចេកវិទ្យាកំពុងបារម្ភដូចគ្នា ។

លោក Elon Musk ជាស្ថាបនិកក្រុមហ៊ុន Tesla និងជា CEO របស់ Twitter បានលើកឡើងក្នុងអំឡុងពេលលោកជួបជាមួយបណ្តាវិនិយោគិនរបស់ Tesla ក្នុងពិធី Investor Day ប្រចាំឆ្នាំ២០២៣ ដោយលោកទទួលស្គាល់ត្រង់ៗថា AI បានអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំងក្លាជារឿងដែលធ្វើឱ្យលោកតានតឹងជាខ្លាំង ។Why Elon Musk Is Scared of Artificial Intelligence | Inc.com

លោក Elon Musk ថ្លែងថា ៖ «ខ្ញុំបារម្ភពីបញ្ញាសិប្បនិម្មិត (AI) កំពុងតែរីកលូតលាស់យ៉ាងខ្លាំង ហើយគេចាត់ទុកថា វាជាបច្ចេកវិទ្យាមួយមានគ្រោះថ្នាក់ ហើយខ្ញុំខ្លាចថា ពួកយើងកំពុងអភិវឌ្ឍន៍វាខ្លាំងពេក តែទោះយ៉ាងណា ក្រុមហ៊ុន Tesla ក៏បានប្រើប្រយោជន៍ពីវាដែរ ដូចជា ការប្រើប្រព័ន្ធបើកបរដោយខ្លួនឯង ។ ដូច្នេះ ខ្ញុំជឿថា AI មិនទាន់គ្រប់គ្រងពិភពលោកនៅពេលនេះទេ ហើយវាក៏មិនទាន់អាចបង្កើតរថយន្តដោយខ្លួនឯងបានដែរ តែនៅថ្ងៃអនាគត ពេលវាបានអភិវឌ្ឍន៍កាន់តែខ្លាំងក្លាជាងនេះ ពួកយើងជាមនុស្សនឹងគ្មានប្រយោជន៍ទៀតទេ» ។

ក្រៅពីនេះ លោក Elon Musk ក៏បានបបួលវិនិយោគិនជជែករឿងកម្មវិធី ChatGPT ផងដែរ ដោយលោកសម្លឹងឃើញថា បច្ចុប្បន្ននេះ ការបង្កើត Chatbots ផ្ទាល់ខ្លួនកំពុងរីកចម្រើនរាល់ថ្ងៃ ហើយពេលខ្លះ គេបានផ្តោតលើការរកប្រាក់ចំណេញតែម្យ៉ាងប៉ុណ្ណោះ ។ ចំណែករូបលោកផ្ទាល់ មុននេះ ក៏ទើបបានប្រកាសថា កំពុងស្វែងរកក្រុមការងារធ្វើ Chatbots ដូចគ្នា ហើយការបង្កើតកម្មវិធីនេះឡើង គឹដើម្បីប្រកួតប្រជែងជាមួយ ChatGPT ។ ដូច្នេះ គេនឹងរង់ចាំមើលថា តើលោក Elon Musk នឹងធ្វើបែបណាបន្តទៀត ៕Elon Musk: artificial intelligence is our biggest existential threat | Artificial  intelligence (AI) | The Guardian

ប្រភព ៖ beartaiBRIEF

ចិនដាក់គោលដៅសេដ្ឋកិច្ចលូតលាស់៥% នៅឆ្នាំ២០២៣

0

ប្រទេសចិន ៖ ចិនបានដាក់គោលដៅការរីកលូតលាស់នៃសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៣ ស្មើ៥% ធ្លាក់ចុះតិចតួចពីឆ្នាំ២០២២ ដែលស្មើ៥,៥% ។ លោកនាយករដ្ឋមន្ត្រី Li Keqiang បានផ្សព្វផ្សាយរបាយការណ៍ស្តីពីការងាររបស់រដ្ឋាភិបាល ក្នុងកិច្ចប្រជុំសភាតំណាងរាស្ត្រថ្នាក់ជាតិ (NPC) របស់ចិន ។

របាយការណ៍ការងាររបស់រដ្ឋាភិបាលបានផ្សព្វផ្សាយកាលពីថ្ងៃទី៥ ខែមីនា ជាថ្ងៃបើកកិច្ចប្រជុំសភាតំណាងរាស្ត្រថ្នាក់ជាតិនៅសាលប្រជុំក្នុងក្រុងប៉េកាំង ។ របាយការណ៍បញ្ជាក់ថា សេដ្ឋកិច្ចបានងើបឡើងវិញបន្ទាប់ពីចិនប្រើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំ ហើយរដ្ឋាភិបាលបានកំណត់គោលដៅឱនភាពថវិកាឆ្នាំ២០២៣ ស្មើ៣% និងកំណត់គោលដៅសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្មើ៣% ខណៈស្ថានភាពសេដ្ឋកិច្ចកាលពីឆ្នាំ២០២២ កើនឡើង៣% ខុសពីគោលដៅដែលបានកំណត់ទុកស្មើ៥,៥% ហើយគេចាត់ទុកជាការពង្រីកសេដ្ឋកិច្ចក្នុងអត្រាទាបបំផុតសម្រាប់រយៈពេលជិតពាក់កណ្តាលសតវត្សរ៍ ។China economy: Difficult to maintain 6% growth, says PM Li Keqiang

ការប្រជុំសភាតំណាងរាស្ត្រថ្នាក់ជាតិលើកទី១៤ ថ្ងៃដំបូង ប្រធានាធិបតី លោក ស៊ី ជិនពីង ដែលបានកាន់តំណែងសំខាន់ពីរទៀត គឺអគ្គលេខាធិការបក្សកុម្មុយនិស្តចិន និងគណៈកម្មាធិការកណ្តាល ព្រមទាំងជាប្រធានគណៈកម្មការយោធាមជ្ឈិម ព្រមទាំងបណ្តាមេដឹកនាំផ្សេងទៀតរបស់ចិនបានចូលរួមការប្រជុំ ដូចគ្នានឹងសមាជិក NPC មកពីផ្នែកជាច្រើនទៀតចំនួន២.៩៤៨នាក់ ។

លោកនាយករដ្ឋមន្ត្រី Li Keqiang ជាអ្នករាយការណ៍ពីសកម្មភាពការងាររបស់រដ្ឋាភិបាលថា សេដ្ឋកិច្ចចិនកំពុងងើបឡើងវិញយ៉ាងរឹងមាំ និងបង្ហាញឱ្យឃើញពីសក្តានុពលរីកចម្រើនទៅមុខ បើទោះជាបរិយាកាសខាងក្រៅមានភាពមិនច្បាស់លាស់ក្តី ដូចជា អតិផរណាពិភពលោកស្ថិតក្នុងអត្រាខ្ពស់ រួមទាំងការព្យាយាមដាក់សម្ពាធមកលើចិន ។China Economy News & Analysis | South China Morning Post

លោកបន្តថា ក្នុងភាពជាមេដឹកនាំរឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត រដ្ឋាភិបាលបានទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងទិសដៅមានប្រសិទ្ធភាព និងទំនាក់ទំនងគ្នាយ៉ាងល្អ ។ លើសពីនេះ ការយកឈ្នះលើបញ្ហាប្រឈមដ៏ធំធ្វើឱ្យចិនទទួលបានជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកលូតលាស់យ៉ាងមានស្ថេរភាព ។

ការប្រជុំសភាតំណាងរាស្ត្រថ្នាក់ជាតិលើកទី១៤ រៀបចំឡើងចាប់ពីថ្ងៃទី៥-១៣ ខែមីនា មានរបៀបវារៈជាច្រើន រួមទាំងពិចារណាពីលទ្ធផលការងាររបស់រដ្ឋាភិបាល, ការអនុវត្តរបស់តុលាការកំពូលប្រជាជន ការជ្រើសរើស និងតែងតាំងមុខតំណែងនយោបាយសំខាន់ៗ ៕Chinese economy sees 'noticeable rebound' in Q3, full policy implementation  urged - Global Times

ប្រភព ៖ TNN World

ហេតុអ្វីបានជាទឹកសមុទ្រមានពណ៌ខៀវ?

0

នៅពេលដែឡយើងធ្វើដំណើរកម្សាន្តទៅកាន់សមុទ្រ យើងប្រាកដជាឃើញទឹកសមុទ្រមានពណ៌ខៀវស្រងាត់ ហើយអ្នកច្បាស់ជាគិតថា មូលហេតុដែលធ្វើឱ្យទឹកសមុទ្រមានពណ៌ខៀវ គឺដោយសារតែចំណាំងរបស់ផ្ទៃមេឃពណ៌ខៀវទៅលើទឹកសមុទ្រ។

សមុទ្រ​គឺជា​លំហ​ទឹកធំ​ល្វឹងល្វើយ​ដែល​គ្រប់​ដណ្តប់​៧០,៨​ភាគរយ​នៃ​ផែនដី ។ សមុទ្រ​មាន​ទ្រង់ទ្រាយ​ធំ​មហាសាល​ត្រូវ​គេ​ឱ្យឈ្មោះ​ថា “​មហាសមុទ្រ​”។Sea Level 101: What Determines the Level of the Sea? – Climate Change:  Vital Signs of the Planet

យោង​តាម​មន្ទីរ​រដ្ឋបាល​បរិយាកាស និង​មហាសមុទ្រ​ជាតិ​អា​មេ​រិ​ក (NOAA)បានបញ្ជាក់​ថា ទឹកសមុទ្រ​មាន​ពណ៌​ខៀវ តែ​ពេល​ខ្លះ​ក៏អាចមានពណ៌​បៃតង​ ដោយសារ​តែ​ផ្កាថ្ម ឬ​ប្លង់តុង​ដែល​រស់នៅ​ក្នុង​បាតសមុទ្រនោះ។

ទឹក​ស្រូប​ពន្លឺ​ពណ៌ក្រហម ហើយ​ជះ​ត្រឡប់​មក​វិញ​នូវ​ពន្លឺ​ពណ៌​ខៀវ ។​ ដោយសារ​តែ​ថាមពល​របស់វា ពណ៌ខៀវ​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ទឹក​បាន​ជ្រៅ​ជាង​ពណ៌ផ្សេងទៀត។The World Bank: Strengthening Capacity on Ocean Governance

បន្ថែម​ពីនេះទៀត ភាគល្អិត​ជា​ច្រើន​នៅ​ក្នុង​ទឹក​ដើរ​តួ​ជា​កញ្ជក់​តូចៗ​ដែល​ជា​ហេតុ​ធ្វើ​អោយ​សមុទ្រ​ជះ​ត្រឡប់​មក​វិញ​នូវ​ពណ៌​របស់ផ្ទៃមេឃ ។ សមុទ្រ​អាច​មាន​ពណ៌ត្នោត​នៅ​ពេល​ទឹក​ទន្លេ​ជួប​ជាមួយ​ទឹកសមុទ្រ ឬ​ ក្រោយ​ខ្យល់ព្យុះ ។ ពណ៌​ក្រហម ឬ បៃតង​មាន​ដោយសារ​ផ្កាថ្ម និង រុក្ខជាតិ​មាន​ជីវិត​នៅ​ក្នុង​ទឹក ។ តំបន់​ដែល​ទឹក​សមុទ្រ​មាន​ផ្ទុក​សារធាតុ​សរីរាង្គ​មាន​ពណ៌ខៀវ​ជា​ពិសេស។

ដោយឡែក តំបន់ជ្រៅៗខ្លាំងនៃមហាសមុទ្រគឺងងឹតសូន្យឈឹង ដោយសារលែងមានពន្លឺអាចទម្លុះចូលតទៀតបាន។ ជាទូទៅចាប់ពីជម្រៅខ្ទង់ ១គីឡូម៉ែត្រ ឬជិត១គីឡូម៉ែត្រទៅ គឺពន្លឺព្រះអាទិត្យលែងអាចជ្រៀតចូលបានទៀតហើយ មិនថាកាំពន្លឺមួយណារបស់វាឡើយ៕The Value of the Deep Sea — The Marine Diaries

ប្រភព៖ ocean service

 

ប្រវត្តិរឿងរ៉ាវ ដ៏សុីជម្រៅនៃប្រាសាទភ្នំបាណន់

0

ភ្នំបាណន់ បច្ចុប្បន្នគឺជារមណីយដ្ឋានប្រវត្ថិសាស្រ្តមួយនៅក្នុងខេត្តបាត់ដំបង នាទិសពាយ័ត្យនៃប្រទេសកម្ពុជា ។ ភ្នំបាណន់ មានទីតាំងស្ថិតនៅខាងត្បូងទីរួមខេត្តបាត់ដំបង ចម្ងាយប្រមាណ២៥គីឡូម៉ែត្រ នៅតាមបណ្ដោយផ្លូវលេខ១៥៥ ដោយស្ថិតនៅក្នុងភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រាសាទបាណន់ត្រូវបានសាសង់ឡើងនៅក្នុងសតវត្សទី១១ ដែលមានកំពស់ជាង១០០ម៉ែត្រ ដោយមានកាំជណ្ដើរចំនួន ៣៥២កាំ ដោយតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល៥គឺ៤ជ្រុងគ្រប់ទិស និងធំមួយចំកណ្ដាលប្រាសាទ ដែលស្ថិតនៅចំផ្លូវឡើងខាងកើត គឺប្រាសាទដំបងដែក ដែលពីមុនមានរូបសំណាក់លោកតាដំបងដែកនៅឈរចាំដោយត្រូវបានចោរលួចនោក្នុងឆ្នាំ២០០១។ កំពូលប្រាសាទទី២ នាទិសខាងត្បូង ឈ្មោះប្រាសាទទម្លាក់ដូង ដែលចាស់ៗបានប្រាប់តៗគ្នាមកថា ក្នុងប្រាសាទនេះមានល្អាងចុះមកក្រោម តែពុំមានមនុស្សណាម្នាក់ហ៊ានចុះទៅទេ មានតែពិសោធន៍មើលពេលបុណ្យទាន ដែលគេតែងតែយកផ្លែដូងទៅទម្លាក់ទៅក្នុងល្អាងប្រាសាទនោះ រួចហើយរង់ចាំមើលនៅខាងនៃមាត់ស្ទឹងសង្កែ ដែលមានរូងមួយក៏ឃើញផ្លែដូងនោះធ្លាក់មកចូលក្នុងស្ទឹងសង្កែតែម្ដង ។

ស្វែងយល់អំពីប្រាសាទភ្នំបាណន់នៃទឹកដីខេត្តបាត់ដំបង – SPKTLIV

ភ្នំបាណន់ត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលអតីតព្រះមហាក្សត្រខ្មែរពីរព្រះអង្គ ក្នុងគោលបំណងឧទ្ទិសទៅដល់ទេវៈជាទីសក្ការៈបូជាដែលគេបែរបន់នៅពេលមានសង្រ្គាម ឬគ្រោះធម្មជាតិជាដើម ។ រចនាបទនៃភ្នំបាណន់ អមទៅដោយសម្រស់ព្រៃភ្នំពណ៌បៃតងស្រស់ និងមានខ្យល់អាកាសបរិសុទ្ធ ។នៅតាមជើងភ្នំនៃប្រាសាទបាណន់ មានគូទឹក២គឺល្អាងព្រះទឹក និងល្អាងបិទមាស ។ ប្រាសាទនេះត្រូវបានសាងសង់តាមរចនាបថ កណ្ដាលសតវត្សទី១១ និងចុងសតវត្សទី១២ ។ ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥១ ដល់ ១០៦៦ ) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១ ដល់ ១២១៩ ) ។

ស្វែងយល់អំពីប្រាសាទភ្នំបាណន់នៃទឹកដីខេត្តបាត់ដំបង – SPKTLIV

រមណីយដ្ឋានប្រាសាទបាណន់ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្ថិសាស្រ្តផង និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាងឡើងនៅលើកំពូលភ្នំ ប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សាដ៏ស្រស់ត្រកាល ព្រមទាំងមានទឹងស្ទឹងសង្កែរួមជាមួយផងដែរ ។ ដោយផ្ដល់អំណោយផលបន្ថែមផងទៀតដែរទៅលើ វិស័យទេសចរណ៍ ពីព្រោះសងខាងផ្លូវទៅកាន់រមណីយដ្ឋាននេះសម្បូរទៅដោយភោគផលដំណាំកសិកម្ម ដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា៕ប្រាសាទបាណន់ - Visit Cambodia

អាថ៌កំបាំងការថែរក្សារាងនិងសម្រស់របស់ភរិយាកំពូលបាល់ទាត់ Messi

0

អាហ្សង់ទីន៖ កាលពីថ្ងៃទី ២៥ ខែធ្នូ Messi បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់នូវវីដេអូដែលប្រពន្ធរបស់គាត់រាំតាមតន្ត្រីក្នុងអំឡុងពេលជប់លៀងបុណ្យណូអែលជាមួយគ្រួសាររបស់គាត់នៅប្រទេសអាហ្សង់ទីន។

វីដេអូនេះត្រូវបានចែករំលែកដោយមនុស្សជាច្រើន អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា AntonellaដែលជាភរិយាMessi ថាមានរាងស្អាតជាងតារាបង្ហាញម៉ូតទៅទៀត។ ម្ដាយកូនបីនាក់ត្រូវបានគេសរសើរចំពោះការជ្រើសរើសសម្លៀកបំពាក់និងការហាត់ប្រាណជាប្រចាំរបស់នាងដែលធ្វើអោយនាងមាន សុខភាពល្អ និងសកម្ម។
យោងតាម Harpers Bazaar សម្រាប់គោលបំណងនៃការហ្វឹកហ្វឺនសុខភាព និងកាយសម្បទា Antonella បានដំឡើងកន្លែងហាត់ប្រាណនៅផ្ទះ ហើយកីឡាដែលនាងចូលចិត្តបំផុតគឺការជិះកង់និងការរាំ។Who is Antonela Roccuzzo? Everything you need to know about Lionel Messi's wife | Goal.comពេលនៅកន្លែងហាត់ប្រាណ Antonella ចូលចិត្តបើកតន្ត្រីខ្លាំងដើម្បីបង្កើនភាពរំភើប និងអារម្មណ៍រីករាយ។ ដោយក្នុង១សប្តាហ៍នាងហាត់ប្រាណចំនួន៥ដង។ នាងមិនប្រកាន់ជ្រុលពេកទេ នាងធ្លាប់បាននិយាយថា ការអនុវត្តរបបអាហារដ៏តឹងរ៉ឹងគឺជាការ “រងទុក្ខ” សម្រាប់នាង ដូច្នេះហើយនាងមិនអាចតស៊ូបានឡើយ។ នាងប្រើអាហារសម្បូរបែបដើម្បីធ្វើឱ្យមានតុល្យភាពសារធាតុចិញ្ចឹម ជួនកាលអនុញ្ញាតឱ្យខ្លួននាង “ញ៉ាំច្រើន” តាមដែលនាងចូលចិត្ត៕
Antonella: 'First lady of football' | Prothom Alo
ប្រភព៖vn express

ធ្លាប់ដឹងអត់! ទិវាសិទ្ធិនារី​អន្តរជាតិ ​៨មីនា មានដើមកំណើតមកពីប្រទេសណា?

0

ទិវានារីអន្តរជាតិ ៨មីនា គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយ​មាន​ពិធី​បុណ្យ​រំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បាន​កំណត់​ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។

ត្រឡប់ទៅឆ្នាំ១៩០០ ជា​សម័យកាល​ដែលមាន​ការផ្ទុះ​ឡើង និង​មាន​ភាព​ច្របូក ច្របល់​ច្រើន​នូវ​សកល​ឧស្សាហូបនីយកម្ម និង​ជា​ពេលដែល​មនោគមវិជ្ជា​រ៉ាឌីកាល់​បាន​រីក រាលដាល នាំឱ្យមាន​ការតវ៉ា និង ចលនា​ជាច្រើន​ដើម្បី​ទាមទារ​សិទ្ធិ​ផ្សេងៗ​របស់​ស្ត្រី រួមទាំង​តម្លៃ​ពលកម្ម និង លក្ខន្តិកៈ​ការងារ​ប្រសើរ​ជាង​មុន។Why International Women's Day is Celebrated on March 8 - IWD History

លុះដល់ឆ្នាំ១៩០៩ ទិវាសិទ្ធនារីជាតិលើកទីមួយត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ ខែ​កុម្ភៈ។ គណបក្សសង្គមនិយមរបស់អាមេរិកដែលបានកំណត់នៅថ្ងៃនេះដើម្បីលើកទឹកចិត្ត​ទៅដ​ល់​កម្មករកាត់ដេរដែលបានធ្វើការតវ៉ាប្រឆាំងនឹងលក្ខខណ្ឌការងារ នៅក្នុងទីក្រុង New York។

ក្រោមកទៀតឆ្នាំ១៩១០ សង្គមវិទូអន្តរជាតិ ដែលបានជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជា​ទិវា​សិទ្ធ​នារី​មួយ​ដែលមានលក្ខណៈជាអន្តរជាតិដើម្បីជំរុញចលនាសិទ្ធិនារី និងដើម្បីធ្វើការគាំទ្រ លើក​តម្កើន​សំឡេង​របស់ស្ត្រីនៅលើឆាកអន្តរជាតិ។ សំណើនេះ​ត្រូវបានទទួល​បានការសាទរ និងទទួលយកជា​ឯកច្ឆន្ទ​ដោយសន្និសីទមួយដែលមានស្រ្តីជាង១០០នាក់មកពី១៧ប្រទេស។ ក្នុងនោះក៏មាន​វត្តមាន​ស្ត្រីទាំង​៣នាក់ដែលជាសមាជិកសភាហ្វាំងឡង់។International Women's Day 2019: History, theme and significance

ជាលទ្ធផលនៃការផ្ដួចផ្ដើមគំនិតពីសន្និសីទក្រុង Copenhagen ប្រទេសអូទ្រីស ប្រទេស​ដាណឺ​ម៉ាក ប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីសបានយកថ្ងៃទី១៩ ខែមីនាដើម្បីបា្ររព្ធពិធីនេះ។ ប្រជាជន​ច្រើន​​ជាងមួយលាននាក់នៅតាមបណ្ដាប្រទេសទាំងនេះបានទាមទារសិទ្ធអោយស្ត្រីដូចជាសិទ្ធ​ក្នុង​ការ​បោះឆ្នោត សិទ្ធក្នុងការធ្វើការនៅក្នុងការរិយាល័យសាធារណៈ សិទ្ធក្នុងការទទួលបានការបង្ហាត់​ជំ​នាញ​វគ្គខ្លី និងទទូចអោយ​បញ្ចប់​ការរើសអើងស្រ្តីភេទ។

បន្ទាប់មកចន្លោះឆ្នាំ១៩១៣-១៩១៤ ទិវាសិទ្ទនារីអន្តរជាតិបានក្លាយជាកម្លាំងចលករក្នុងការប្រឆាំងនឹងសង្គ្រាមលោក​លើក​ទី១។ ការបរិច្ឆេទថ្ងៃក្នុងការប្រារព្ធទិវាសិទ្ទនារីអន្តរជាតិ គឺមានភាពខុសពីគ្នា។ ប្រទេសរុស្សីប្រារព្ធ​រាង​រាល់ថ្ងៃអាទិត្យចុងក្រោយនៃខែកុម្ភៈ ខណៈពេលដែលប្រទេសខ្លះនៅប៉ែតអឺរ៉ុបយកថ្ងៃទី៨ (ឬមុន ឬក្រោយថ្ងៃ៨បន្តិច) ដើម្បីប្រារព្ធពិធីមួយនេះ។International Woman's Day | Origins and Importance In 2022

ឈានដល់មកដល់ឆ្នាំ១៩៩៥ សេចក្ដីថ្លែងការណ៍ក្រុង Bejing និងវិទិការសម្រាប់សកម្មភាព  គឺជាផែនទីបង្ហាញផ្លូវជាប្រវត្តិសាស្រ្ត ដែលបានចុះហត្ថលេខាដោយ១៨៩ប្រទេស ​ផ្តោត​លើបញ្ហាសំខាន់ៗចំនួន១២  និងចង់បង្កើតចក្ខុវិស័យដែលឃើញពិភពលោកមួយដែល​ស្ត្រីនិង​ក្មេង​ស្រីអាចជ្រើសរើសជម្រើសរបស់នាងបានដោយខ្លួនឯង ដូចជាការចូលរួមក្នុងឆាកនយោបាយ ទទួល​បានការអប់រំមួយ ប្រាក់ចំណូលមួយ និងរស់នៅក្នុងសង្គមមួយដែលគ្មានអំពើហឹង្សា និងការ​រើស​អើង៕

ប្រភព៖ Wikipedia