ទិវានារីអន្តរជាតិ ៨មីនា គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយ​មាន​ពិធី​បុណ្យ​រំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បាន​កំណត់​ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។

ត្រឡប់ទៅឆ្នាំ១៩០០ ជា​សម័យកាល​ដែលមាន​ការផ្ទុះ​ឡើង និង​មាន​ភាព​ច្របូក ច្របល់​ច្រើន​នូវ​សកល​ឧស្សាហូបនីយកម្ម និង​ជា​ពេលដែល​មនោគមវិជ្ជា​រ៉ាឌីកាល់​បាន​រីក រាលដាល នាំឱ្យមាន​ការតវ៉ា និង ចលនា​ជាច្រើន​ដើម្បី​ទាមទារ​សិទ្ធិ​ផ្សេងៗ​របស់​ស្ត្រី រួមទាំង​តម្លៃ​ពលកម្ម និង លក្ខន្តិកៈ​ការងារ​ប្រសើរ​ជាង​មុន។Why International Women's Day is Celebrated on March 8 - IWD History

លុះដល់ឆ្នាំ១៩០៩ ទិវាសិទ្ធនារីជាតិលើកទីមួយត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ ខែ​កុម្ភៈ។ គណបក្សសង្គមនិយមរបស់អាមេរិកដែលបានកំណត់នៅថ្ងៃនេះដើម្បីលើកទឹកចិត្ត​ទៅដ​ល់​កម្មករកាត់ដេរដែលបានធ្វើការតវ៉ាប្រឆាំងនឹងលក្ខខណ្ឌការងារ នៅក្នុងទីក្រុង New York។

ក្រោមកទៀតឆ្នាំ១៩១០ សង្គមវិទូអន្តរជាតិ ដែលបានជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជា​ទិវា​សិទ្ធ​នារី​មួយ​ដែលមានលក្ខណៈជាអន្តរជាតិដើម្បីជំរុញចលនាសិទ្ធិនារី និងដើម្បីធ្វើការគាំទ្រ លើក​តម្កើន​សំឡេង​របស់ស្ត្រីនៅលើឆាកអន្តរជាតិ។ សំណើនេះ​ត្រូវបានទទួល​បានការសាទរ និងទទួលយកជា​ឯកច្ឆន្ទ​ដោយសន្និសីទមួយដែលមានស្រ្តីជាង១០០នាក់មកពី១៧ប្រទេស។ ក្នុងនោះក៏មាន​វត្តមាន​ស្ត្រីទាំង​៣នាក់ដែលជាសមាជិកសភាហ្វាំងឡង់។International Women's Day 2019: History, theme and significance

ជាលទ្ធផលនៃការផ្ដួចផ្ដើមគំនិតពីសន្និសីទក្រុង Copenhagen ប្រទេសអូទ្រីស ប្រទេស​ដាណឺ​ម៉ាក ប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីសបានយកថ្ងៃទី១៩ ខែមីនាដើម្បីបា្ររព្ធពិធីនេះ។ ប្រជាជន​ច្រើន​​ជាងមួយលាននាក់នៅតាមបណ្ដាប្រទេសទាំងនេះបានទាមទារសិទ្ធអោយស្ត្រីដូចជាសិទ្ធ​ក្នុង​ការ​បោះឆ្នោត សិទ្ធក្នុងការធ្វើការនៅក្នុងការរិយាល័យសាធារណៈ សិទ្ធក្នុងការទទួលបានការបង្ហាត់​ជំ​នាញ​វគ្គខ្លី និងទទូចអោយ​បញ្ចប់​ការរើសអើងស្រ្តីភេទ។

បន្ទាប់មកចន្លោះឆ្នាំ១៩១៣-១៩១៤ ទិវាសិទ្ទនារីអន្តរជាតិបានក្លាយជាកម្លាំងចលករក្នុងការប្រឆាំងនឹងសង្គ្រាមលោក​លើក​ទី១។ ការបរិច្ឆេទថ្ងៃក្នុងការប្រារព្ធទិវាសិទ្ទនារីអន្តរជាតិ គឺមានភាពខុសពីគ្នា។ ប្រទេសរុស្សីប្រារព្ធ​រាង​រាល់ថ្ងៃអាទិត្យចុងក្រោយនៃខែកុម្ភៈ ខណៈពេលដែលប្រទេសខ្លះនៅប៉ែតអឺរ៉ុបយកថ្ងៃទី៨ (ឬមុន ឬក្រោយថ្ងៃ៨បន្តិច) ដើម្បីប្រារព្ធពិធីមួយនេះ។International Woman's Day | Origins and Importance In 2022

ឈានដល់មកដល់ឆ្នាំ១៩៩៥ សេចក្ដីថ្លែងការណ៍ក្រុង Bejing និងវិទិការសម្រាប់សកម្មភាព  គឺជាផែនទីបង្ហាញផ្លូវជាប្រវត្តិសាស្រ្ត ដែលបានចុះហត្ថលេខាដោយ១៨៩ប្រទេស ​ផ្តោត​លើបញ្ហាសំខាន់ៗចំនួន១២  និងចង់បង្កើតចក្ខុវិស័យដែលឃើញពិភពលោកមួយដែល​ស្ត្រីនិង​ក្មេង​ស្រីអាចជ្រើសរើសជម្រើសរបស់នាងបានដោយខ្លួនឯង ដូចជាការចូលរួមក្នុងឆាកនយោបាយ ទទួល​បានការអប់រំមួយ ប្រាក់ចំណូលមួយ និងរស់នៅក្នុងសង្គមមួយដែលគ្មានអំពើហឹង្សា និងការ​រើស​អើង៕

ប្រភព៖ Wikipedia