កន្លងមក ការអភិវឌ្ឍមួយក្នុងចំណោមការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យានៅលើពិភពលោកនេះ គឺការកើនឡើងនៃបញ្ញាសិប្បនិម្មិត Artificial intelligence (AI) ដែលវាកាន់តែមានភាពវៃឆ្លាត ហើយពេលខ្លះ វាអាចឆ្លាតហួសរហូតធ្វើឱ្យគេបារម្ភផងដែរ ជាក់ស្តែង កម្មវិធី ChatGPT អាចធ្វើឱ្យមនុស្សជាច្រើននាក់ត្រូវបាត់បង់ការងារ ។ ការបារម្ភពីបច្ចេកវិទ្យានេះ គឺជាអ្វីដែលលោក Elon Musk បិតាបច្ចេកវិទ្យាកំពុងបារម្ភដូចគ្នា ។

លោក Elon Musk ជាស្ថាបនិកក្រុមហ៊ុន Tesla និងជា CEO របស់ Twitter បានលើកឡើងក្នុងអំឡុងពេលលោកជួបជាមួយបណ្តាវិនិយោគិនរបស់ Tesla ក្នុងពិធី Investor Day ប្រចាំឆ្នាំ២០២៣ ដោយលោកទទួលស្គាល់ត្រង់ៗថា AI បានអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំងក្លាជារឿងដែលធ្វើឱ្យលោកតានតឹងជាខ្លាំង ។Why Elon Musk Is Scared of Artificial Intelligence | Inc.com

លោក Elon Musk ថ្លែងថា ៖ «ខ្ញុំបារម្ភពីបញ្ញាសិប្បនិម្មិត (AI) កំពុងតែរីកលូតលាស់យ៉ាងខ្លាំង ហើយគេចាត់ទុកថា វាជាបច្ចេកវិទ្យាមួយមានគ្រោះថ្នាក់ ហើយខ្ញុំខ្លាចថា ពួកយើងកំពុងអភិវឌ្ឍន៍វាខ្លាំងពេក តែទោះយ៉ាងណា ក្រុមហ៊ុន Tesla ក៏បានប្រើប្រយោជន៍ពីវាដែរ ដូចជា ការប្រើប្រព័ន្ធបើកបរដោយខ្លួនឯង ។ ដូច្នេះ ខ្ញុំជឿថា AI មិនទាន់គ្រប់គ្រងពិភពលោកនៅពេលនេះទេ ហើយវាក៏មិនទាន់អាចបង្កើតរថយន្តដោយខ្លួនឯងបានដែរ តែនៅថ្ងៃអនាគត ពេលវាបានអភិវឌ្ឍន៍កាន់តែខ្លាំងក្លាជាងនេះ ពួកយើងជាមនុស្សនឹងគ្មានប្រយោជន៍ទៀតទេ» ។

ក្រៅពីនេះ លោក Elon Musk ក៏បានបបួលវិនិយោគិនជជែករឿងកម្មវិធី ChatGPT ផងដែរ ដោយលោកសម្លឹងឃើញថា បច្ចុប្បន្ននេះ ការបង្កើត Chatbots ផ្ទាល់ខ្លួនកំពុងរីកចម្រើនរាល់ថ្ងៃ ហើយពេលខ្លះ គេបានផ្តោតលើការរកប្រាក់ចំណេញតែម្យ៉ាងប៉ុណ្ណោះ ។ ចំណែករូបលោកផ្ទាល់ មុននេះ ក៏ទើបបានប្រកាសថា កំពុងស្វែងរកក្រុមការងារធ្វើ Chatbots ដូចគ្នា ហើយការបង្កើតកម្មវិធីនេះឡើង គឹដើម្បីប្រកួតប្រជែងជាមួយ ChatGPT ។ ដូច្នេះ គេនឹងរង់ចាំមើលថា តើលោក Elon Musk នឹងធ្វើបែបណាបន្តទៀត ៕Elon Musk: artificial intelligence is our biggest existential threat | Artificial  intelligence (AI) | The Guardian

ប្រភព ៖ beartaiBRIEF