ប្រទេសចិន ៖ ចិនបានដាក់គោលដៅការរីកលូតលាស់នៃសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៣ ស្មើ៥% ធ្លាក់ចុះតិចតួចពីឆ្នាំ២០២២ ដែលស្មើ៥,៥% ។ លោកនាយករដ្ឋមន្ត្រី Li Keqiang បានផ្សព្វផ្សាយរបាយការណ៍ស្តីពីការងាររបស់រដ្ឋាភិបាល ក្នុងកិច្ចប្រជុំសភាតំណាងរាស្ត្រថ្នាក់ជាតិ (NPC) របស់ចិន ។

របាយការណ៍ការងាររបស់រដ្ឋាភិបាលបានផ្សព្វផ្សាយកាលពីថ្ងៃទី៥ ខែមីនា ជាថ្ងៃបើកកិច្ចប្រជុំសភាតំណាងរាស្ត្រថ្នាក់ជាតិនៅសាលប្រជុំក្នុងក្រុងប៉េកាំង ។ របាយការណ៍បញ្ជាក់ថា សេដ្ឋកិច្ចបានងើបឡើងវិញបន្ទាប់ពីចិនប្រើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំ ហើយរដ្ឋាភិបាលបានកំណត់គោលដៅឱនភាពថវិកាឆ្នាំ២០២៣ ស្មើ៣% និងកំណត់គោលដៅសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្មើ៣% ខណៈស្ថានភាពសេដ្ឋកិច្ចកាលពីឆ្នាំ២០២២ កើនឡើង៣% ខុសពីគោលដៅដែលបានកំណត់ទុកស្មើ៥,៥% ហើយគេចាត់ទុកជាការពង្រីកសេដ្ឋកិច្ចក្នុងអត្រាទាបបំផុតសម្រាប់រយៈពេលជិតពាក់កណ្តាលសតវត្សរ៍ ។China economy: Difficult to maintain 6% growth, says PM Li Keqiang

ការប្រជុំសភាតំណាងរាស្ត្រថ្នាក់ជាតិលើកទី១៤ ថ្ងៃដំបូង ប្រធានាធិបតី លោក ស៊ី ជិនពីង ដែលបានកាន់តំណែងសំខាន់ពីរទៀត គឺអគ្គលេខាធិការបក្សកុម្មុយនិស្តចិន និងគណៈកម្មាធិការកណ្តាល ព្រមទាំងជាប្រធានគណៈកម្មការយោធាមជ្ឈិម ព្រមទាំងបណ្តាមេដឹកនាំផ្សេងទៀតរបស់ចិនបានចូលរួមការប្រជុំ ដូចគ្នានឹងសមាជិក NPC មកពីផ្នែកជាច្រើនទៀតចំនួន២.៩៤៨នាក់ ។

លោកនាយករដ្ឋមន្ត្រី Li Keqiang ជាអ្នករាយការណ៍ពីសកម្មភាពការងាររបស់រដ្ឋាភិបាលថា សេដ្ឋកិច្ចចិនកំពុងងើបឡើងវិញយ៉ាងរឹងមាំ និងបង្ហាញឱ្យឃើញពីសក្តានុពលរីកចម្រើនទៅមុខ បើទោះជាបរិយាកាសខាងក្រៅមានភាពមិនច្បាស់លាស់ក្តី ដូចជា អតិផរណាពិភពលោកស្ថិតក្នុងអត្រាខ្ពស់ រួមទាំងការព្យាយាមដាក់សម្ពាធមកលើចិន ។China Economy News & Analysis | South China Morning Post

លោកបន្តថា ក្នុងភាពជាមេដឹកនាំរឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត រដ្ឋាភិបាលបានទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងទិសដៅមានប្រសិទ្ធភាព និងទំនាក់ទំនងគ្នាយ៉ាងល្អ ។ លើសពីនេះ ការយកឈ្នះលើបញ្ហាប្រឈមដ៏ធំធ្វើឱ្យចិនទទួលបានជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកលូតលាស់យ៉ាងមានស្ថេរភាព ។

ការប្រជុំសភាតំណាងរាស្ត្រថ្នាក់ជាតិលើកទី១៤ រៀបចំឡើងចាប់ពីថ្ងៃទី៥-១៣ ខែមីនា មានរបៀបវារៈជាច្រើន រួមទាំងពិចារណាពីលទ្ធផលការងាររបស់រដ្ឋាភិបាល, ការអនុវត្តរបស់តុលាការកំពូលប្រជាជន ការជ្រើសរើស និងតែងតាំងមុខតំណែងនយោបាយសំខាន់ៗ ៕Chinese economy sees 'noticeable rebound' in Q3, full policy implementation  urged - Global Times

ប្រភព ៖ TNN World