ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តក្រុងដឹកអ្នកដំណើរ ជាពិសេសដឹកបងប្អូនប្រជាពលរដ្ឋទៅលេងតាមបណ្ដាខេត្តសំខាន់ៗក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដូចជាទៅលេងខេត្តសៀមរាបអង្គរជាដើម ដែលត្រូវរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅទីនោះ។

ការប្រកាសរបស់សម្ដេចបានធ្វើឡើង ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាថ្ងៃទី៦ មីនានេះ។

ជាមួយគ្នានោះសម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អនប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ទោះធ្លាប់ជេរប្រមាថ រិះគន់ គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាល និងសម្តេចក៏ដោយ សូមអញ្ជើញមកលេងស្រុកកំណើតរបស់ខ្លួនដោយមិនមានការចាប់ចង ឬធ្វើទុក្ខបុកម្នេញ ដូចការបំផុសព័ត៌មានបំពុលរបស់ក្រុមអគតិមួយចំនួននោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCZzHwdex2fJAyk-DV9eDU_ZizqMCXTkGD7psgH_XWsifTx97n2dlx52VlQgY-Qj5kHi-Sd9MZur_iTTvF6MQNI7lMEMW9kK6BXqyUwPhflKO5Lez9tUCCTBdYtpuHqoWzIC81MiEkOL93jSzdzp6U1UJwNOFkSqMzWaUE3_J1Tfv8vIQoA9Zl3mwN/s900/photo_2023-03-06_11-11-29.jpg