ភ្នំបាណន់ បច្ចុប្បន្នគឺជារមណីយដ្ឋានប្រវត្ថិសាស្រ្តមួយនៅក្នុងខេត្តបាត់ដំបង នាទិសពាយ័ត្យនៃប្រទេសកម្ពុជា ។ ភ្នំបាណន់ មានទីតាំងស្ថិតនៅខាងត្បូងទីរួមខេត្តបាត់ដំបង ចម្ងាយប្រមាណ២៥គីឡូម៉ែត្រ នៅតាមបណ្ដោយផ្លូវលេខ១៥៥ ដោយស្ថិតនៅក្នុងភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រាសាទបាណន់ត្រូវបានសាសង់ឡើងនៅក្នុងសតវត្សទី១១ ដែលមានកំពស់ជាង១០០ម៉ែត្រ ដោយមានកាំជណ្ដើរចំនួន ៣៥២កាំ ដោយតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល៥គឺ៤ជ្រុងគ្រប់ទិស និងធំមួយចំកណ្ដាលប្រាសាទ ដែលស្ថិតនៅចំផ្លូវឡើងខាងកើត គឺប្រាសាទដំបងដែក ដែលពីមុនមានរូបសំណាក់លោកតាដំបងដែកនៅឈរចាំដោយត្រូវបានចោរលួចនោក្នុងឆ្នាំ២០០១។ កំពូលប្រាសាទទី២ នាទិសខាងត្បូង ឈ្មោះប្រាសាទទម្លាក់ដូង ដែលចាស់ៗបានប្រាប់តៗគ្នាមកថា ក្នុងប្រាសាទនេះមានល្អាងចុះមកក្រោម តែពុំមានមនុស្សណាម្នាក់ហ៊ានចុះទៅទេ មានតែពិសោធន៍មើលពេលបុណ្យទាន ដែលគេតែងតែយកផ្លែដូងទៅទម្លាក់ទៅក្នុងល្អាងប្រាសាទនោះ រួចហើយរង់ចាំមើលនៅខាងនៃមាត់ស្ទឹងសង្កែ ដែលមានរូងមួយក៏ឃើញផ្លែដូងនោះធ្លាក់មកចូលក្នុងស្ទឹងសង្កែតែម្ដង ។

ស្វែងយល់អំពីប្រាសាទភ្នំបាណន់នៃទឹកដីខេត្តបាត់ដំបង – SPKTLIV

ភ្នំបាណន់ត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលអតីតព្រះមហាក្សត្រខ្មែរពីរព្រះអង្គ ក្នុងគោលបំណងឧទ្ទិសទៅដល់ទេវៈជាទីសក្ការៈបូជាដែលគេបែរបន់នៅពេលមានសង្រ្គាម ឬគ្រោះធម្មជាតិជាដើម ។ រចនាបទនៃភ្នំបាណន់ អមទៅដោយសម្រស់ព្រៃភ្នំពណ៌បៃតងស្រស់ និងមានខ្យល់អាកាសបរិសុទ្ធ ។នៅតាមជើងភ្នំនៃប្រាសាទបាណន់ មានគូទឹក២គឺល្អាងព្រះទឹក និងល្អាងបិទមាស ។ ប្រាសាទនេះត្រូវបានសាងសង់តាមរចនាបថ កណ្ដាលសតវត្សទី១១ និងចុងសតវត្សទី១២ ។ ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥១ ដល់ ១០៦៦ ) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១ ដល់ ១២១៩ ) ។

ស្វែងយល់អំពីប្រាសាទភ្នំបាណន់នៃទឹកដីខេត្តបាត់ដំបង – SPKTLIV

រមណីយដ្ឋានប្រាសាទបាណន់ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្ថិសាស្រ្តផង និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាងឡើងនៅលើកំពូលភ្នំ ប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សាដ៏ស្រស់ត្រកាល ព្រមទាំងមានទឹងស្ទឹងសង្កែរួមជាមួយផងដែរ ។ ដោយផ្ដល់អំណោយផលបន្ថែមផងទៀតដែរទៅលើ វិស័យទេសចរណ៍ ពីព្រោះសងខាងផ្លូវទៅកាន់រមណីយដ្ឋាននេះសម្បូរទៅដោយភោគផលដំណាំកសិកម្ម ដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា៕ប្រាសាទបាណន់ - Visit Cambodia