Home Blog Page 1808

បេះដូងមនុស្សប្រុសនឹងគ្មានកន្លែងដាក់អ្នកទី៣ បើមនុស្សស្រីហ៊ានធ្វើរឿង៤យ៉ាងនេះ

0

ធ្វើរឿងទាំងនេះបាន មនុស្សប្រុសនឹងសរសើរអ្នកមិនដាច់ពីមាត់ ហើយបេះដូងមានតែម្នាក់ប៉ុណ្ណោះ។ ចង់បានបេះដូងមនុស្សប្រុសម្នាក់ ពេលខ្លះមិនពិបាកពេកនោះទេ ឲ្យតែអ្នកចេះគន្លឹះព្រមទាំងចេះស្រលាញ់ខ្លួនឯង ឲ្យតម្លៃខ្លួនឯងច្រើនៗ ។

១. ខ្វល់ពីរូបរាង
សង្គមបច្ចុប្បន្ន សម្រស់ខាងក្រៅគឺជាអន្ទាក់ដ៏ឆ្នើមរបស់មនុស្សស្រី។ ត្រូវចាំថា លើលោកនេះគ្មានទេមនុស្សស្រីរូបអាក្រក់ មានតែមនុស្សស្រីខ្ជិលប៉ុណ្ណោះដែលបដិសេធនូវភាពស្រស់ស្អាត។ ដូច្នេះ បើចង់ទទួលបានមន្តស្នេហ៍ខ្លាំង អ្នកត្រូវរៀនរបៀបដែលជួយឲ្យខ្លួនឯងស្រស់ស្អាត។ មិនថាអាយុណាទេ ត្រូវតែយកចិត្តទុកដាក់លើសុខភាពស្បែក ស្លៀកពាក់ឲ្យសមរម្យ និងមានសណ្តាប់ធ្នាប់។750+ Slim Girl Pictures | Download Free Images on Unsplash២. កុំចំណាយពេល១០០% ជាមួយមនុស្សប្រុស
ក្នុងរឿងស្នេហា គេសង្កេតឃើញថាមនុស្សស្រីច្រើនជាភាគីដែលតឹងតែង និងចង់បានចំណាប់អារម្មណ៍ច្រើនពីមនុស្សប្រុស។ នៅពេលមនុស្សស្រីលះបង់ជ្រុលពេក មនុស្សប្រុសនឹងលែងគិតថានេះជាសំណាងទៀតហើយ តែវាជារឿងគួរឲ្យធុញទៅវិញ។ ហេតុនេះ មនុស្សស្រីមិនត្រូវចំណាយពេល១០០%ជាមួយមិត្តប្រុសទេ តែគួរយកពេលវេលាចាំបាច់មកផ្តោតលើគោលដៅនិងរឿងដែលធ្វើឲ្យខ្លួនឯងអភិវឌ្ឍន៍ទៅមុខ នេះទើបមនុស្សប្រុសសាទរចំពោះទង្វើនេះជាង។10 ways to avoid falling victim to online dating predators | The  Independent | The Independent៣. រស់នៅដោយឯករាជ្យ និងចេះមើលថែខ្លួនឯង
ក្នុងសង្គមនេះ មនុស្សស្រីខ្លាំងនឹងត្រូវបានគេឲ្យតម្លៃ។ ខ្លាំងទីនេះ មិនសម្តៅលើកាច ឆ្នាសឆ្នើមកម្លាំងបាននោះទេ តែជាមនុស្សស្រីពូកែខាងផ្នែកសេដ្ឋកិច្ចដែលអាចជ្រោមជ្រែងខ្លួនឯងបាន។ មនុស្សស្រីដែលមានទេពកោសល្យ អាចរស់នៅបានល្អ ទើបមនុស្សប្រុសសរសើរ។10 Ways To Gain Independence As A Woman - Project Hot Mess៤.ឲ្យតម្លៃលើភាពវ័យឆ្លាត
ស្រីស្អាតនឹងធ្វើឲ្យបុរសលង់ស្នេហ៍ក្នុងមួយរយៈពេល តែស្រីឆ្លាតនឹងធ្វើឲ្យបុរសលង់ស្នេហ៍ពេញមួយជីវិត។ ដូច្នេះ កុំភ្លេចសាងភាពឆ្លាត កសាងចំណេះដឹងនិងបង្កើតភាពវាងវៃសម្រាប់ខ្លួនឯងដែលធ្វើឲ្យមនុស្សប្រុសមិនត្រឹមស្រលាញ់អ្នកទេ តែថែមទាំងសរសើរនិងមោទកភាពចំពោះអ្នកទៀតផង៕

លាហើយ eSIM ជួបគ្នាឆាប់ៗជាមួយបច្ចេកវិទ្យាថ្មី iSIM

0

ក្រុមហ៊ុន Qualcomm បានប្រកាសថាខ្លួនកំពុងនាំយកស្មាតហ្វូន iSIM  មកជំនួសប្រព័ន្ធ eSIM ដែលត្រៀមនឹងបាត់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខ ។

សម្រាប់ iSIM នេះ តម្រូវឱ្យ​ស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ​បំពាក់​មកជាមួយឈីប​ជំនាន់ក្រោយ Snapdragon 8 Gen 2 ទើបអាចប្រើបាន។

iSIM គឺ​ជា​បច្ចេកវិទ្យា​ជំនាន់​ក្រោយមួយ ​ដែល​កន្លែង​មុខងារ​ស៊ីមកាត​ គឺ​ត្រូវដាក់បញ្ចូល​ផ្ទាល់​ក្នុងឈីប​របស់​ស្មាតហ្វូន​តែម្តង។ ​បច្ចេកវិទ្យា​នេះ នឹង​ជួយ​ធ្វើឱ្យ​ស្មាតហ្វូនមាន​កន្លែងទំនេរ​កាន់តែធំ ដែល​ក្រុមហ៊ុនផលិត កាត់បន្ថយការចំណាយ និង​អាចដាក់ថ្មកាន់តែធំជាងមុន ក៏ដូចជាអាចបន្ថែមគ្រឿងបង្គុំផ្សេងៗ។

គ្រាមុន eSIM មិនសូវនិយមប៉ុន្មាននោះដែរ ក៏ប៉ុន្តែចាប់តាំងពី Apple បានបំពាក់ eSIM ទៅលើ iPhone 14 series មក វាបានធ្វើឱ្យបច្ចេកវិទ្យាមួយនេះហាក់មានអ្នកប្រើច្រើនជាងមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBidrg0AzHIDsPm4MbepNv-leppNw9ynZ-iRqw-AvQzuJ5LJRL9dcr9Xv9bISAnghjbJVMyOGg3cnh5fOjMD4tN9NDUcrBPP-gwkfOUgmJhQhZnz1ky4bJVngw4Kvkrtluu-9zIlzLRft2WxBZVr77ZcyJE5Pz84FgrCz2CJQZ9Wdz88jAxqmzdR-2/s970/63fefe5250627_1677655620_medium.png

ប្រភព៖ SAMMOBILE

 

អ្នកគាំទ្រ «Muay Thai» មិនពេញចិត្តអតីតអ្នកប្រដាល់ថៃសរសើរគុនខ្មែរ

0

ប្រទេសថៃ ៖ អតីតអ្នកប្រដាល់ថៃ លោក Antoine Pinto បានបង្ហោះសារនៅលើបណ្តាញសង្គមថា ៖ «ពេលនេះ គុនខ្មែរមានអ្នកមើលច្រើនណាស់ ពិតជាខ្លាំងមែនទែន» បានធ្វើឱ្យអ្នកគាំទ្រ «Muay Thai» សម្តែងការមិនពេញចិត្តនឹងការបង្ហោះរបស់លោក ព្រមទាំងរិះគន់អ្នកប្រដាល់រូបនេះផងដែរ ដែលមានម្តាយជាកូនកាត់បារាំង និងខ្មែរ ។

យោងតាមទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ MGR.SPORT មានពលរដ្ឋថៃជាច្រើននាក់បានបញ្ចេញមតិរិះគន់លោក Antoine Pinto ថា ចូរត្រឡប់ទៅរកស៊ីជាមួយគុនខ្មែរចុះ មិនបាច់មកបង្រៀនពលរដ្ឋថៃទេ ហេតុអ្វីមិនទៅបង្រៀនខ្មែរទៅ កុំមកថាឱ្យ «Muay Thai» ។ ដូចគ្នានេះដែរ ពលរដ្ឋថៃម្នាក់ទៀតថា ប្រញាប់ចេញពីប្រទេសថៃ ហើយទៅនៅខ្មែរចុះ ពលរដ្ឋថៃមិនចូលចិត្តអ្នកវាយក្រោយខ្នងទេ ខ្លួនឯងធ្វើជាអ្នកប្រដាល់ថៃ រស់នៅថៃ តែពេលបានល្អហើយនិយាយចំអន់ប្រទេសថៃ ។ រីឯម្នាក់ទៀតលើកឡើងថា មកស៊ីចុកជាមួយ «Muay Thai» តែមកជន់ពន្លិចបេះដូងពលរដ្ឋថៃទៅវិញ ។ ស្រដៀងគ្នានេះ ម្នាក់ទៀតថា ត្រឡប់ទៅប្រទេសកំណើតវិញទៅ មករស់នៅថៃយូរយាហើយ ។Antoine Pinto winner by KO round 2 vs Malik Watson USA Thai Fight 2015 - YouTube

បន្ទាប់ពីមានការរិះគន់ជាច្រើនពីពលរដ្ឋថៃ ក្រោយមក លោក Antoine Pinto បានបង្ហោះសារបញ្ជាក់ថា ៖ «លោកនៅតែគាំទ្រកីឡា «Muay Thai» និងនៅតែគាំទ្របន្តទៀត ហើយលោកក៏គ្មានចេតនាគាំទ្រគុនខ្មែរដែរ ប៉ុន្តែបើអ្នកណាម្នាក់ធ្វើឱ្យលោកខូចខាត លោកនឹងប្តឹងវិញជាមិនខាន» ។

អ្នកគាំទ្រ WORLD KUN KHMER Promotion បានបង្ហោះសារសរសើរអតីតអ្នកប្រដាល់រូបនេះ ខណៈលោកបានបង្ហោះថា ៖ «មានពលរដ្ឋថៃមួយចំនួនរើសអើងជាតិសាសន៍តាមរយៈការបញ្ចេញមតិ ប៉ុន្តែក៏មានពលរដ្ឋថៃជាច្រើននាក់រក្សាសេចក្តីថ្លៃថ្នូរក្នុងឋានៈជាប្រទេសនៅតំបន់អាស៊ានដូចគ្នា ប៉ុន្តែសូមឱ្យពលរដ្ឋខ្មែររក្សាសេចក្តីថ្លៃថ្នូរក្នុងឋានៈជាខ្មែរ រក្សាសីលធម៌ក្នុងការនិយាយស្តីក្នុងរឿងមួយចំនួន ហើយតម្លៃជាតិរបស់យើង ក៏មានតម្លៃជាសកល» ។

លោក Antoine Pinto បានបញ្ចេញមតិក្នុងបណ្តាញសង្គមទៀតថា ៖ «យើងត្រូវសម្តែងក្តីស្រឡាញ់រវាងគ្នានិងគ្នា អ្នកមានកីឡារបស់អ្នក ហើយពលរដ្ឋថៃក៏មាន Muay Thai យើងត្រូវតែគោរពគ្នាទៅវិញទៅមក» ។ ការបញ្ចេញមតិរបស់អតីតអ្នកប្រដាល់រូបនេះបានធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់ចុច Like និងសរសើរផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9GVDGWSrXOh9DfwyXKP1RD4syYxgMnqK8uIlNq70qwEKx77yar2OFTRQh5THjsSY7McuVIiGhcCm3ZHs0kbJnb-c8jyb6oQ9VCgglRCx3DskTgD_RrXDi763Lz5Ee9QIDrMIwdqud5yDS17U0MgTXPV-5XGQaFkpWRUX86wLL_nocIlv6rnNAiSJ/s843/photo_2023-03-03_14-01-56.jpg

ប្រភព ៖ MGR.SPORT

ចាកចេញមិនបានយូរប៉ុន្មាន ពេលនេះក្រុមកំប្លែងពាក់មីត្រឡប់មកទ្រនំចាស់

0

ក្រោយពីចាកចេញពី CTN ទៅកាន់ស្ថានីយ៍ទូរទស្សន៍ PNN មិនបានយូរប៉ុន្មាន ពេលនេះក្រុមកំប្លែងពាក់មី ដែលដឹកនាំដោយលោកតាវុិចទ័រ បានត្រឡប់មកទ្រនំចាស់វិញ។

ក្រុមកំប្លែងនាយពាក់មី នៅធ្វើការសម្តែងនៅស្ថានីយទូរទស្សន៍ CTN និង MyTV  ជាមួយកម្មវិធីកំប្លែងថ្មីដល់ទៅ ៣ កម្មវិធី ដែលគ្រោងចាក់ផ្សាយចាប់ពីខែមីនានេះកន្លងទៅ។

កម្មវិធីថ្មីទាំង ៣ រួមមាន៖

១. “ឪក្មេកប្អូន កូនប្រសារបង”

២. “តុកឡុក”

៣. “រមាស់មាត់”

កម្មវិធីនេះទាំងបីនេះ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៩-១០យប់ និងចាក់ផ្សាយឡើងវិញ នៅរៀងរាល់ថ្ងៃចន្ទ វេលាម៉ោង១-២រសៀល។ ការចាក់ផ្សាយនឹងចាប់ផ្ដើមពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣តទៅ៕

សមាជិក​សភាថៃនាំគ្នា​ លេង​ល្បែង​ស៊ីសង​ក្នុង​សភា

0

បុរសម្នាក់ដែលសង្គមថៃទទួលស្គាល់ថាតែងតែរិះគន់រាជរដ្ឋាភិបាល លោក Srisuwan Janya បានធ្វើការដាក់ពាក្យបណ្តឹងទៅកាន់ប្រធានសភា លោក Chuan Leekpai ប្រឆាំងនឹងសមាជិកសភាដែលមិនស្គាល់អត្តសញ្ញាណម្នាក់លេងល្បែងសុីសងក្នុងសភា។Complaint against 'complainer in chief' for filing too many complaints

លោក Srisuwan Janya បានដាក់ពាក្យបណ្តឹងអមជាមួយរូបភាព និងវីដេអូ ដែលជាសមាជិកសភាថៃមួយរូប ជាមួយគ្នីគ្នា៣រូបទៀត កំពុងអង្គុយប្រជុំសភា តែបែរជានាំគ្នាលេងល្បែងទៅវិញ។

សមាជិកសភា ដែលត្រូវបានគេចោទប្រកាន់នោះ ត្រូវបានគេស្គាល់ថា ទើបតែចូលធ្វើការមិនទាន់បានឆ្នាំស្រួលបួលនោះទេ ហើយនៅក្មេងអាយុ៤០ស្តើងតែប៉ុណ្ណោះ និមានផ្ទះនៅ​ខេត្ត​មួយ​ក្នុង​ចម្ងាយ១០០គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMMR2XVmheZUnDo_QDQpNoTju4chVeCiuN8Ow0cuMkRea0AjFoEbcZa4Rw11n38xFqbnzKYY51-9N6YIpZAouMtMJhAbYkR2NdWHmlNk4l2K516SW_9ywJkDeZzewW3maKwfhBVFuj4aAYaTqhhRNaVpvHx5AI2CNcDMKhii94Y51v5p49Pp9h23me/s548/Screenshot%202023-03-03%20132622.jpg

ជុំវិញរឿងនេះ គណៈកម្មាធិការ​ក្រមសីលធម៌​របស់​សភា​ថៃ កំពុងបើកការ​ស៊ើបអង្កេត ដើម្បីស្វែងរកបុគ្គលនោះយកមកដាក់ទោសតាមច្បាប់។

តាមច្បាប់រដ្ឋធម្មនុញ្ញថៃ ការលេងល្បែងស៊ីសងខាងក្នុងសភាគឺខុសច្បាប់ និងជាការរំលោភលើក្រមសីលធម៌សម្រាប់សមាជិកសភា៕Thai parliament opens to discuss pro-democracy protests

ប្រភព៖ Nation Thailand

TikTok ចេញគោលការណ៍ថ្មីសម្រាប់អ្នកប្រើប្រាស់អាយុក្រោម១៨ឆ្នាំ

0

TikTok បានប្រកាសពីគោលការណ៍ថ្មីរបស់ខ្លួនដើម្បីទប់ស្កាត់ការញៀននឹងការលេងបណ្តាញសង្គមរបស់យុវវ័យ គឺការត្រៀមបើកឱ្យប្រើប្រាស់មុខងារថ្មី ដោយកំណត់ឱ្យអ្នកប្រើមានអាយុក្រោម១៨ឆ្នាំ អាចប្រើប្រាស់កម្មវិធីនេះត្រឹមតែ១ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ ។

គេចាត់ទុកថា វាជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងអស់របស់ TikTok ដើម្បីការពារយុវវ័យកុំឱ្យញៀននឹងការលេង TikTok ក្នុងទូរស័ព្ទដៃ ។ ក្នុងករណីពួកគេប្រើប្រាស់ TikTok លើសកំណត់ នឹងត្រូវបង្ខំឱ្យដាក់លេខសម្ងាត់ម្តងទៀតសម្រាប់បញ្ជាក់ថា នឹងប្រើប្រាស់បន្ត ។ ទោះយ៉ាងណា ដំណាក់កាលចុះឈ្មោះប្រើប្រាស់កម្មវិធី TikTok គឺត្រូវដាក់ថ្ងៃខែឆ្នាំកំណើតរបស់អ្នកប្រើប្រាស់ជាមុនសិន ។TikTok Age Restriction: New Screentime Limit For Teens - Motherly

ចំណែកអ្នកប្រើប្រាស់វ័យក្មេងមានអាយុក្រោម១៣ឆ្នាំ ត្រូវប្រើកម្មវិធី TikTok for Younger Users ដែលមានការកំណត់រយៈពេលប្រើប្រាស់ក្នុង១ថ្ងៃមិនលើសពី៦០នាទី ហើយបើពួកគេត្រូវការប្រើប្រាស់លើសពីពេលកំណត់នេះ ឪពុកម្តាយពួកគេត្រូវដាក់លេខសម្ងាត់ដើម្បីបន្តរយៈពេលប្រើប្រាស់ចំនួន៣០នាទីទៀត ។

ជាមួយគ្នានេះ TikTok ក៏មានគម្រោងបន្ថែម Features សម្រាប់ Family Pairing ផងដែរ ដែលអនុញ្ញាតឱ្យឪពុកម្តាយក្មេងអាចតភ្ជាប់គណនីរបស់កូនជាមួយគណនីរបស់ឪពុកម្តាយដើម្បីដឹងថា តើកូនរបស់ខ្លួនចូលមើលរូបភាព ឬខ្លឹមសារអ្វីខ្លះ ? ហើយដឹងថា កូនរបស់ពួកគេមើលក្នុងរយៈពេលយូរប៉ុនណាក្នុង១ថ្ងៃ ។ ឪពុកម្តាយក្មេងអាចកាត់ Content មួយចំនួនចេញ ដែលខ្លួនមិនចង់ឱ្យកូនចូលមើលផងដែរ ។ TikTok រំពឹងថា Features ទាំងនេះនឹងអាចប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ៕Introducing more ways to create and connect with TikTok Now | TikTok  Newsroom

ប្រភព ៖ The better

របៀបមើលអត្តចរិកមនុស្សនៅពេលស្រវឹង

0

ភ្នំពេញ៖ ជាទូទៅប្រទេសនីមួយៗតែងតែមានការជួបជុំគ្នាដូចជាពិធីជប់លៀងផ្សេងៗឬ
ពិធីមង្គលការជាដើម-ល-។ នៅពេលយើងសប្បាយឬកើតទុក្ខយើងតែងតែគិតថាស្រាអាចជួយដោះស្រាយបញ្ហាយើងបាន។ ៩ចំណុចខាងក្រាមនេះអាចធ្វើអោយអ្នកដឹង
ខ្លះៗអំពីអត្តចរិកមនុស្សនៅពេលស្រវឹង ដូចនេះកុំអោយខាតពេលយូរតោះចូលរួមអានទាំងអស់គ្នាដូចតទៅ៖
១. មនុស្សស្រវឹងហើយយំ៖ មានន័យថាអ្នកជាមនុស្សដែលមាននៅទំនួលខុសត្រូវ និងមានសម្ពាធដ៏ធំ មនុស្សប្រភេទនេះបើអ្នកធ្វើល្អជាមួយគាត់នោះអ្នកនិងក្លាយជាមនុស្សសំខាន់របស់គាត់។
២.មនុស្សស្រវឹងហើយនិយាយច្រើន៖ មានន័យថាអ្នកជាមនុស្សរស់នៅក្នុងរបាំងមុខ ហើយមិនសូវមានមិត្តភក្កិស្និតស្នាលទេ មនុស្សប្រភេទនេះសូមកុំប្រាប់នៅរឿងសំងាត់ដល់គាត់។
៣.មនុស្សស្រវឹងហើយខឹងផ្ដេសផ្ដាស់៖ មានន័យថាអ្នកជាមនុស្សកាចភាគច្រើនបេះដូងគេគឺងងឹត មនុស្សប្រភេទនេះសូមកុំរាប់អានគាត់អី។Fascinating Facts About Being Drunk - Listverse៤.មនុស្សស្រវឹងហើយចូលចិត្តអួត៖ មានន័យថាអ្នកជាមនុស្សគ្មានការទទួលខុសត្រូវហើយមនុស្សប្រភេទនេះបើអាចគេចបានគួរកុំរាប់អានអី។
៥.មនុស្សស្រវឹងហើយដេក៖ មានន័យថាអ្នកជាមនុស្សអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ មនុស្សប្រភេទនេះក្នុងការនិយាយស្តីឬការងារអាចទុកចិត្តបានរាប់អានចុះមិនខុសទេ។
៦.មនុស្សស្រវឹងហើយសើចញញឹម៖ មានន័យថាអ្នកជាមនុស្សស្លូតត្រង់ មនុស្សប្រភេទនេះមិនដែលបោកប្រាស់ចិត្តមិត្តភក្តិទេ។
៧.មនុស្សស្រវឹងហើយខូចចិត្ត៖ មានន័យថាអ្នកជាមនុស្សស្មោះត្រង់ ប៉ុន្តែមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឡើយ មនុស្សប្រភេទនេះមានសុជីវធម៌ល្អ ជាមួយអ្នកជុំវិញខ្លួនណាស់។
៨.មនុស្សស្រវឹងហើយស្ងៀមស្ងាត់មិននិយាយស្តី៖ មានន័យថាអ្នកជាមនុស្សមានសមត្ថភាពខ្លាំងក្លា មនុស្សប្រភេទនេះជាទូទៅអាចរក្សាការសង្ងាត់បាន។
៩.មនុស្សស្រវឹងហើយចូលចិត្តប៉ះពាល់ខ្លួនប្រាណគេ៖ មានន័យថាអ្នកជាមនុស្សខ្សែលើអាត្មានិយម មនុស្សប្រភេទនេះគួរតែចាកចេញអោយឆ្ងាយ៕Guide to dealing with drunkenness in licensed premises | Flint Bishop

ទន្លេវែងបំផុតនៅបារាំងរីងទឹកបណ្តាលមកពីគ្រោះរាំងស្ងួត

0

ប្រទេសបារាំង ៖ Loire ជាទន្លេវែងបំផុតនៅប្រទេសបារាំងបានរីងទឹកយ៉ាងលឿន រហូតដល់អាចមើលឃើញខ្សាច់នៅបាតទន្លេ ខណៈប្រទេសនេះជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតនៅរដូវរងាក្នុងរយៈពេល៦០ឆ្នាំកន្លងមក ។ បារាំងបានប្រកាសទៅកាន់ខេត្តចំនួន៥ ថា អាចត្រូវប្រើប្រាស់ទឹកមានកំណត់ និងជួបគ្រោះរាំងស្ងួតខ្លាំងជាងនេះក្នុងរដូវក្តៅ ។

ជាធម្មតា ទន្លេ Loire នឹងមានកម្រិតទឹកពេញទន្លេរហូតដល់ចុងខែកុម្ភៈជារៀងរាល់ឆ្នាំ ដោយសារមានប្រភពទឹកពីព្រិលក្នុងរដូវរងារលាយ ប៉ុន្តែបើមើលតាមរូបភាពពីដ្រូនគ្មានមនុស្សបើក កាលពីថ្ងៃទី១ ខែមីនា ឃើញថា ទឹកក្នុងទន្លេនេះបានរីងខ្លាំង រហូតគេអាចមើលឃើញខ្សាច់នៅបាតទន្លេផុសចេញពីទឹកយ៉ាងច្បាស់ ហើយក៏ឃើញខ្សាច់ផុសឡើងនៅកណ្តាលទន្លេផងដែរ ។The drought-hit Loire, a river in the process of 'tropicalization'

ខ្សាច់នៅទន្លេនេះតែងលិចនៅក្រោមទឹកនាដើមនិទាឃរដូវ ប៉ុន្តែនៅឆ្នាំ២០២៣ គេបែរជាសង្កេតឃើញខ្សាច់ផុសចេញពីបាតទន្លេលឿនជាងពេលធម្មតា ដោយសារបារាំងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងរដូវរងា ។ រូបភាពនេះធ្វើឱ្យពលរដ្ឋក្នុងតំបន់បារម្ភខ្លាចកើតការខ្វះខាតទឹក ដោយពួកគេប្រាប់ថា ទទួលយកមិនបានទេ ព្រោះមិនធ្លាប់ឃើញរូបភាពទន្លេនេះស្ងួតហួតហែងពីមុន ។

មុននេះ ក្រសួងបរិស្ថានបានប្រកាសដាស់តឿនទៅកាន់ខេត្តចំនួន៥ ពីការប្រើប្រាស់ទឹកមានកំណត់ ហើយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធរៀបចំផែនការប្រើប្រាស់ទឹកដោយឈ្លាសវៃ ដូចជា ការយកទឹកភ្លៀងមកប្រើប្រាស់ ការជួសជុលប្រព័ន្ធទឹកធ្លាយ និងកែលម្អការចែកចាយទឹកស្អាតដល់ពលរដ្ឋ ។World's rivers drying up; Europe warned of worst drought in 5 centuries -  The Federal

ផ្នែកឧតុនិយមបញ្ជាក់ថា បារាំងកំពុងប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងបំផុតនៅរដូវរងាក្នុងប្រវត្តិសាស្ត្រ ហើយព្រិលធ្លាក់ចាប់ពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មានបរិមាណតិចជាង១មីលីម៉ែត្រ/១ថ្ងៃ គឺតិចបំផុតក្នុងរយៈពេល៦៤ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨៩ ។ លើសពីនេះ កាលពីខែកុម្ភៈកន្លងមក បរិមាណទឹកភ្លៀងបានថយចុះប្រមាណ៧៥% ។

វិទ្យាស្ថានស្រាវជ្រាវកសិកម្ម INRAE លើកឡើងថា ស្ថានភាពទឹកទន្លេប្រែប្រួលបែបនេះ វាស្ទើរតែមិនធ្លាប់កើតឡើងពីមុនទេ ដោយកម្រិតទឹកក្នុងទន្លេ Loire ពេលនេះស្ថិតក្នុងកម្រិតទាបខ្លាំងជាងកម្រិតទឹកទាបបំផុតដែលគេប៉ាន់ស្មានថា វានឹងកើតឡើងរៀងរាល់១០ឆ្នាំទៅទៀត ។Loire river dries up as France suffers record drought - Newsbook

បើទោះជាបារាំងជួបគ្រោះរាំងស្ងួតក្នុងរដូវរងា ប៉ុន្តែគេរំពឹងថា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេសនៅពេលឆាប់ៗនេះ ហើយវាអាចជួយបំពេញទឹកនៅតាមកន្លែងរីងស្ងួតបាន ប៉ុន្តែវិទ្យាស្ថានស្រាវជ្រាវកសិកម្មដាស់តឿនថា គ្រោះរាំងស្ងួតនៅរដូវរងានឹងក្លាយជាបញ្ហារយៈពេលវែង ហើយពលរដ្ឋអាចប្រឈមនឹងការប្រើប្រាស់ទឹកមានកំណត់ និងជួបគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅរដូវក្តៅ ៕

ប្រភព ៖ TNN World

ជំនឿខ្មោចក្នុងបន្ទប់ទឹករបស់ប្រទេសជប៉ុនAKA MANTO

0

ប្រទេសជប៉ុន៖ នៅពេលបច្ចុប្បន្នប្រទេសជប៉ុនជាប្រទេសដែលជឿនលឿនខ្លាំងជាងគេបង្អស់ ប៉ុន្តែពួកគេនៅតែមានការជឿលើជំនឿចាស់ៗដែរធ្លាប់មានពិតកាលពីសម័យមុន។ AKA MANTO គឺជាខ្មោចក្នុងបន្ទប់ទឹកដែលគេជឿថាអាចមានពិតនាពេលបច្ចុប្បន្ន វាគឺជាវិញ្ញាណដែលពាក់អាវវែងពណ៍ក្រហម នឹងមានមួកពីលើក្បាល។Chilla's Art] Aka Manto | 赤マント on Steamគេតែងតែជួបវានៅក្នុងបន្ទប់ទឹក មិនថានៅតាមផ្ទះ នៅសាលា ឬតាមបន្ទប់ទឹកសាធារណះជាដើម។
នៅពេលដែលយើងនៅម្នាក់ឯងឬស្ថិតក្នុងបង្គន់យូៗពេក សំឡេងAKA MANTOក៏បន្លឺឡើងនៅក្បែរបន្ទប់ទឹកដោយសួរថាយកក្រដាស់ពណ៌ក្រហមឬពណ៌ខៀវ បើអ្នកលឺគេសួរបែបនេះសូមអ្នកកុំឆ្លើយអោយសោះ តែបើអ្នកច្រឡំឆ្លើយថាយកពណ៌ក្រហមAKA MANTO នឹងសម្លាប់អ្នកដោយកាត់សាកសពជាកង់ៗហើយខោអាវអ្នកនិងប្រលាក់ទៅដោយឈាមពណ៌ក្រហម តែបើអ្នកច្រឡំថាយកពណ៌ខៀវនោះAKA MANTOនឹងលិចមុខមកច្របាច់កអ្នករហូតដល់ស្បែកអ្នកចេញជាពណ៍ខៀវហើយស្លាប់យ៉ាងវេទនាជាទីបំផុត។AKA MANTO Animated Horror Story | Japanese Urban Legend Animation - YouTubeបន្ទាប់ពីនោះAKA MANTOនឹងលងយើងដោយវិធីលួចចាប់ជើងយើងពីក្រោម ទំលាក់សក់ពីលើបន្ទប់ទឹកដើម្បីអោយយើងឃើញហើយស្រែកខ្លាំងៗធ្វើអោយយើងភ័យស្លន់ ពេលខ្លះវាសង្គត់ក្បាលយើងចូលទៅក្នុងចានបង្គន់ធ្វើអោយយើងដាច់ខ្យល់ស្លាប់ភ្លាមៗក៏មានដែរ។ វីធីដែលយើងអាចជួយខ្លួនឯងបានគឺត្រូវនៅអោយស្ងៀមជាទីបំផុត ហើយព្យាយាមរត់អោយលឿនបំផុតតាមអ្វីដែលយើងអាចធ្វើបាន៕No photo description available.

មហាសេដ្ឋីរុស្ស៊ីដាស់តឿនលោក ពូទីន ពីវិបត្តិហិរញ្ញវត្ថុក្នុងប្រទេស

0

ប្រទេសរុស្ស៊ី ៖ មហាសេដ្ឋីល្បីឈ្មោះរុស្ស៊ីបានដាស់តឿនរដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ថា ប្រាក់នឹងអស់ពីក្នុងប្រទេសនៅឆ្នាំ២០២៤ ក្រោយពីសង្គ្រាមអូសបន្លាយយូរធ្វើឱ្យរុស្ស៊ីខ្វះខាតប្រាក់ជាខ្លាំងក្នុងប្រវត្តិសាស្ត្រ ។ មហាសេដ្ឋីរូបនេះបញ្ជាក់ថា រុស្ស៊ីគួរតែអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារ មិនមែនមូលធននិយមរបស់រដ្ឋទេ ។

កាលពីថ្ងៃទី២ ខែមីនា មហាសេដ្ឋីរុស្ស៊ី លោក Oleg Deripaska បានលើកឡើងក្នុងវេទិកាសេដ្ឋកិច្ចថា នៅឆ្នាំ២០២៤ ប្រាក់របស់រុស្ស៊ីនឹងអស់ពីប្រទេស ហើយរុស្ស៊ីត្រូវការវិនិយោគិនអន្តរជាតិ ជាពិសេស វិនិយោគិនពីប្រទេសជាមិត្តដើម្បីលុបចោលវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ។ លោក Oleg Deripaska ជាអ្នកបង្កើត United Co RUSAL International PJSC ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំបំផុតក្នុងប្រទេសចិនបន្តថា បច្ចុប្បន្ន មូលនិធិជិតអស់ហើយ នេះជាមូលហេតុធ្វើឱ្យរុស្ស៊ីចាប់ផ្តើមរង្គោះរង្គើ ។Deripaska and Allies Could Benefit From Sanctions Deal, Document Shows -  The New York Times

មតិយោបល់របស់លោក Oleg Deripaska ជាបុគ្គលម្នាក់ក្នុងចំណោមប្រធានគ្រប់គ្រងអាជីវកម្មដែលមានល្បីបោះសំឡេងនៅរុស្ស៊ី ក្រោយពីចុងឆ្នាំ២០២២ រុស្ស៊ីខ្វះខាតប្រាក់ជាច្រើនដោយសារប្រាក់ចំណូលរបស់រដ្ឋាភិបាលធ្លាក់ចុះ វិធានការកំណត់ការនាំចេញប្រេង និងការចំណាយរបស់រដ្ឋាភិបាលកើនឡើងដោយសារការឈ្លានពានអ៊ុយក្រែន ។ បច្ចុប្បន្ន មន្ត្រីរុស្ស៊ីកំពុងដាក់ផែនការបង្កើនប្រាក់ចំណូល ដោយការផ្លាស់ប្តូរវិធីប្រមូលពន្ធពីក្រុមហ៊ុនប្រេងឥន្ធនៈ ដោយអាចប្រមូលពន្ធតែម្តង (One-time levy) ជាមួយក្រុមហ៊ុនផលិតទំនិញផ្សេងៗដូចជា ក្រុមហ៊ុនផលិតជី និងធ្យូងថ្ម ។

លោក Oleg Deripaska ថា អាមេរិកបានដាក់ទណ្ឌកម្មរុស្ស៊ីកាលពីឆ្នាំ២០១៨ ហើយត្រូវបានអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមទៀត ក្រោយពីរុស្ស៊ីវាយលុកអ៊ុយក្រែននៅឆ្នាំ២០២២ ។ មហាសេដ្ឋីរូបនេះបន្តថា ការបង្កើតមូលធននិយមដោយរដ្ឋាភិបាល (State Capitalism) មិនមែនជាជម្រើសទេ ហើយរុស្ស៊ីគួរអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារ (Market Economy) ហើយលោកក៏បានដាស់តឿនពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើរុស្ស៊ីផងដែរ ។FBI Raided Two Homes in Connection to Russian Oligarch Oleg Deripaska

លោក Oleg Deripaska ថ្លែងថា ៖ «រដ្ឋាភិបាលចាំបាច់ត្រូវធ្វើឱ្យប្រាកដចិត្តថា រុស្ស៊ីជាប្រទេសមួយគួរឱ្យទាក់ទាញ ដោយបង្កើតបរិយាកាសអាជីវកម្មមានសុវត្ថិភាព សេរីភាពផ្នែកសេដ្ឋកិច្ច និងការប្រកួតប្រជែង បើទោះជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើននានាក្នុងពិភពលោកនឹងប្រឆាំងរុស្ស៊ី ប៉ុន្តែរុស្ស៊ីត្រូវបើកទីផ្សាររបស់ខ្លួន ដែលមានពលរដ្ឋចំនួន៤,៥ពាន់លាននាក់» ៕

ប្រភព ៖ thestandardwealth