ធ្វើរឿងទាំងនេះបាន មនុស្សប្រុសនឹងសរសើរអ្នកមិនដាច់ពីមាត់ ហើយបេះដូងមានតែម្នាក់ប៉ុណ្ណោះ។ ចង់បានបេះដូងមនុស្សប្រុសម្នាក់ ពេលខ្លះមិនពិបាកពេកនោះទេ ឲ្យតែអ្នកចេះគន្លឹះព្រមទាំងចេះស្រលាញ់ខ្លួនឯង ឲ្យតម្លៃខ្លួនឯងច្រើនៗ ។

១. ខ្វល់ពីរូបរាង
សង្គមបច្ចុប្បន្ន សម្រស់ខាងក្រៅគឺជាអន្ទាក់ដ៏ឆ្នើមរបស់មនុស្សស្រី។ ត្រូវចាំថា លើលោកនេះគ្មានទេមនុស្សស្រីរូបអាក្រក់ មានតែមនុស្សស្រីខ្ជិលប៉ុណ្ណោះដែលបដិសេធនូវភាពស្រស់ស្អាត។ ដូច្នេះ បើចង់ទទួលបានមន្តស្នេហ៍ខ្លាំង អ្នកត្រូវរៀនរបៀបដែលជួយឲ្យខ្លួនឯងស្រស់ស្អាត។ មិនថាអាយុណាទេ ត្រូវតែយកចិត្តទុកដាក់លើសុខភាពស្បែក ស្លៀកពាក់ឲ្យសមរម្យ និងមានសណ្តាប់ធ្នាប់។750+ Slim Girl Pictures | Download Free Images on Unsplash២. កុំចំណាយពេល១០០% ជាមួយមនុស្សប្រុស
ក្នុងរឿងស្នេហា គេសង្កេតឃើញថាមនុស្សស្រីច្រើនជាភាគីដែលតឹងតែង និងចង់បានចំណាប់អារម្មណ៍ច្រើនពីមនុស្សប្រុស។ នៅពេលមនុស្សស្រីលះបង់ជ្រុលពេក មនុស្សប្រុសនឹងលែងគិតថានេះជាសំណាងទៀតហើយ តែវាជារឿងគួរឲ្យធុញទៅវិញ។ ហេតុនេះ មនុស្សស្រីមិនត្រូវចំណាយពេល១០០%ជាមួយមិត្តប្រុសទេ តែគួរយកពេលវេលាចាំបាច់មកផ្តោតលើគោលដៅនិងរឿងដែលធ្វើឲ្យខ្លួនឯងអភិវឌ្ឍន៍ទៅមុខ នេះទើបមនុស្សប្រុសសាទរចំពោះទង្វើនេះជាង។10 ways to avoid falling victim to online dating predators | The  Independent | The Independent៣. រស់នៅដោយឯករាជ្យ និងចេះមើលថែខ្លួនឯង
ក្នុងសង្គមនេះ មនុស្សស្រីខ្លាំងនឹងត្រូវបានគេឲ្យតម្លៃ។ ខ្លាំងទីនេះ មិនសម្តៅលើកាច ឆ្នាសឆ្នើមកម្លាំងបាននោះទេ តែជាមនុស្សស្រីពូកែខាងផ្នែកសេដ្ឋកិច្ចដែលអាចជ្រោមជ្រែងខ្លួនឯងបាន។ មនុស្សស្រីដែលមានទេពកោសល្យ អាចរស់នៅបានល្អ ទើបមនុស្សប្រុសសរសើរ។10 Ways To Gain Independence As A Woman - Project Hot Mess៤.ឲ្យតម្លៃលើភាពវ័យឆ្លាត
ស្រីស្អាតនឹងធ្វើឲ្យបុរសលង់ស្នេហ៍ក្នុងមួយរយៈពេល តែស្រីឆ្លាតនឹងធ្វើឲ្យបុរសលង់ស្នេហ៍ពេញមួយជីវិត។ ដូច្នេះ កុំភ្លេចសាងភាពឆ្លាត កសាងចំណេះដឹងនិងបង្កើតភាពវាងវៃសម្រាប់ខ្លួនឯងដែលធ្វើឲ្យមនុស្សប្រុសមិនត្រឹមស្រលាញ់អ្នកទេ តែថែមទាំងសរសើរនិងមោទកភាពចំពោះអ្នកទៀតផង៕