ក្រោយពីចាកចេញពី CTN ទៅកាន់ស្ថានីយ៍ទូរទស្សន៍ PNN មិនបានយូរប៉ុន្មាន ពេលនេះក្រុមកំប្លែងពាក់មី ដែលដឹកនាំដោយលោកតាវុិចទ័រ បានត្រឡប់មកទ្រនំចាស់វិញ។
ក្រុមកំប្លែងនាយពាក់មី នៅធ្វើការសម្តែងនៅស្ថានីយទូរទស្សន៍ CTN និង MyTV ជាមួយកម្មវិធីកំប្លែងថ្មីដល់ទៅ ៣ កម្មវិធី ដែលគ្រោងចាក់ផ្សាយចាប់ពីខែមីនានេះកន្លងទៅ។
កម្មវិធីថ្មីទាំង ៣ រួមមាន៖
១. “ឪក្មេកប្អូន កូនប្រសារបង”
២. “តុកឡុក”
៣. “រមាស់មាត់”
កម្មវិធីនេះទាំងបីនេះ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៩-១០យប់ និងចាក់ផ្សាយឡើងវិញ នៅរៀងរាល់ថ្ងៃចន្ទ វេលាម៉ោង១-២រសៀល។ ការចាក់ផ្សាយនឹងចាប់ផ្ដើមពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣តទៅ៕











