ហុងកុង ៖ នាពេលរាត្រីឈានចូលថ្ងៃទី៣ ខែមីនា មានហេតុការណ៍ភ្លើងឆេះអគារមួយកន្លែងមានកម្ពស់៤២ជាន់ ខណៈអគារនេះកំពុងស្ថិតក្នុងការសាងសង់នៅតំបន់ទិញទំនិញរបស់ហុងកុង ។ ភ្លើងបានឆេះរាលដាលទៅដល់អគារនៅក្បែរគ្នាផងដែរ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់ទេ ។

ភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅលើអគារដែលមានទីតាំងនៅផ្លូវ Midddle Road ក្នុងតំបន់ Tsim Sha Tsui ធ្វើឱ្យមានកម្ទេចកម្ទីជាច្រើនបាក់ធ្លាក់មកលើផ្លូវខាងក្រោម ។ អាជ្ញាធរហុងកុងបានប្រកាសថា ហេតុការណ៍ភ្លើងឆេះលើកនេះខ្លាំងក្លាក្នុងកម្រិត៤ ក្នុងចំណោមទាំងអស់៥កម្រិត ។Video: It rained shoals in Hong Kong! Huge fire in 42-storey building,  video viral - Hong Kong Skyscraper Fire Video Burning Debris Like Raining  Fireball - Satlok Express

កាសែត South China Morning Post រាយការណ៍ថា ភ្នាក់ងារពន្លត់ភ្លើងត្រូវប្រើរយៈពេលរហូតដល់៩ម៉ោងឯណោះទើបអាចពន្លត់ភ្លើងបានខ្លះៗ ហើយគេបានជម្លៀសពលរដ្ឋរស់នៅក្បែរនោះចេញចំនួន១៣០នាក់ ។ លើសពីនេះ ភ្លើងបានឆេះរាលដាលទៅកាន់អគារក្បែរគ្នាជាច្រើនទៀត រួមទាំង Chungking Mansions ជាផ្ទះសំណាក់មានតម្លៃថោកនៅក្បែរនោះផងដែរ មុននឹងភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍បាន ។

សារព័ត៌មានរ៉យទ័ររាយការណ៍ថា ភ្លើងបានឆាបឆេះក្នុងបរិវេណជាច្រើនជាន់របស់អគារ ហើយគេអាចមើលឃើញពន្លឺភ្លើងនៅលើមេឃពីផ្នែកម្ខាងទៀតនៃកំពង់ផែ Victoria ខណៈអគារផ្សេងទៀតក៏ទទួលរងការខូចខាតដូចគ្នា ដោយសារឧបករណ៍សំណង់ធ្លាក់ចុះមក ។Huge fire engulfs Hong Kong high-rise construction site - UCA News

តាមព័ត៌មានពីវែបសាយរបស់ក្រុមហ៊ុនបង្ហាញ អគារកម្ពស់៤២ជាន់នេះ គឺជាគម្រោងសាងសង់របស់ក្រុមហ៊ុន Empire Group ដើម្បីធ្វើជាទីតាំងរបស់ Mariners Club និងសណ្ឋាគារ ។ ទោះយ៉ាងណា ប៉ូលិសមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យភ្លើងឆេះនៅឡើយទេ ៕Embers rained from the sky! 42-storey building burst into flames in Hong  Kong, see the horrifying scene in VIDEOHong Kong firefighters battle high-rise blaze

ប្រភព ៖ mgronline