ស្ថានីយទូរទស្សន៍ CNN បានបង្ហាញពីការស្រាវជ្រាវចុងក្រោយរបស់ Pew Research Center ថា នៅឆ្នាំ២០២២ កន្លងមក ស្ត្រីអាមេរិកជាមធ្យមទទួលបានប្រាក់ចំណូលប្រមាណ៨២សេន ឯបុរសទទួលបាន១ដុល្លារ ។ នេះបើតាមការវិភាគប្រាក់ចំណូលជាមធ្យមក្នុង១ម៉ោងរបស់បុគ្គលិកពេញម៉ោង និងក្រៅម៉ោង ។ គេចាត់ទុកថា ប្រាក់ឈ្នួលបានកើនឡើងតិចតួច ខណៈស្ត្រីទទួលបានប្រាក់ឈ្នួលត្រឹមតែ៦៥សេននៅឆ្នាំ១៩៨២ ។

ការវិភាគរបស់ Pew បញ្ជាក់ថា ការរៀនចប់មហាវិទ្យាល័យ ការបម្រើការងារមានប្រាក់ខែខ្ពស់ និងបទពិសោធន៍ក្នុងការងារច្រើនអាចជួយឱ្យស្ត្រីកាត់បន្ថយគម្លាតយេនឌ័រតាំងពីឆ្នាំ១៩៨២ ។ ប៉ុន្តែករណីស្ត្រីរៀនបានខ្ពស់ជាងបុរស ប្រាក់ចំណូលរបស់ស្រ្តីនិងបុរស បែរជាមិនផ្លាស់ប្តូរទៅវិញ ។ ការវិភាគបង្ហាញទៀតថា ក្នុងចំណោមស្ត្រីគ្នាឯង ក៏លម្អៀងរឿងប្រាក់ឈ្នួលផងដែរ ។ លើសពីនេះ ជាតិសាសន៍ និងអាយុ តែងតែជះឥទ្ធិពលដល់អត្រាប្រាក់ឈ្នួលដែលស្ត្រីទទួលបាន ជាក់ស្តែង ស្រ្តីអាមេរិកមានដើមកំណើតអាហ្វ្រិក ឬអេស្ប៉ាញ នឹងទទួលប្រាក់ឈ្នួលតិច ហើយស្ត្រីមានអាយុច្រើនក៏ទទួលប្រាក់ឈ្នួលតិចផងដែរ ។Many still prefer to work with men over women – and it shows why women face  an uphill battle - Atlas Search, LLC

ក្រៅពីនេះ ការមានផ្ទៃពោះ ក៏ជាមូលហេតុសំខាន់សម្រាប់ប្រាក់ឈ្នួលស្ត្រីដែរ ខណៈពេលមានកូន ស្ត្រីត្រូវយកពេលវេលាមកថែទាំកូន ធ្វើឱ្យពេលវេលាធ្វើការរបស់ពួកគេធ្លាក់ចុះ ដែលផ្ទុយពីបុរសមានកូន ។

គម្លាតប្រាក់ឈ្នួលខុសគ្នាទៅតាមជាតិសាសន៍ និងពណ៌សម្បុរ ខណៈនៅឆ្នាំ២០២២ ស្ត្រីសម្បុរខ្មៅមានប្រាក់ឈ្នួល៧០% បើធៀបនឹងបុរសសម្បុរស ។ ស្ត្រីអេស្ប៉ាញមានប្រាក់ឈ្នួលត្រឹមតែ៦៥% ខណៈស្ត្រីស្បែកសទទួលបានដល់៨៣% ។ លើសពីនេះ មានភស្តុតាងថ្មីបង្ហាញថា មានការបែងចែកក្នុងការបំពេញការងារចំពោះជាតិសាសន៍ផ្សេងៗ រួមទាំងការរើសអើងប្រឆាំងនឹងក្រុមជនពិការ ដោយដកហូតឱកាសរបស់ពួកគេ ។

កត្តាចុងក្រោយដែលប៉ះពាល់ដល់ប្រាក់ឈ្នួល គឺប្រភេទការងារដូចជា ការថែទាំ និងផ្នែកសេវាកម្ម គឺជាការងាររបស់ស្ត្រីភាគច្រើន ។ រីឯការងារផ្នែកគ្រប់គ្រង វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រវិញ មិនថាភេទណាទេ បើពួកគេអាចបំពេញការងារបាន គឺនឹងទទួលប្រាក់ឈ្នួលផ្អែកតាមការសិក្សា មុខតំណែង ច្រើនជាងគិតលើភេទ ៕What Women Need from Men at Work | Inc.com

ប្រភព ៖ thestandard