កីឡាករជម្រើសជាតិគុនខ្មែររបស់កម្ពុជា ព្រំ សំណាង បាននិយាយថា បើទោះបីខ្លួនទទួលបានផ្លែផ្កាល្អនៅក្នុងការប្រកួតអន្តរជាតិធំៗ ចំនួនពីរលើកកន្លងមកក្ដី ក៏ខ្លួនមិនដែលភ្លេចខ្លួនរឿងដណ្ដើមមេដាយជូនជាតិ នាព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជានោះដែរ។ គុនខ្មែរ៖ ព្រំ សំណាង ថា ​នឹងផ្ដួលគូប្រកួត ក្នុងការបង្ហាញខ្លួនដំបូងនៅ Thai  Fight

កីឡាករមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ នឹងចូលរួមការប្រកួតលើវិញ្ញាសាគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ ក្រៅពីការហ្វឹកហាត់ក្នុងជំរំ កីឡាករជម្រើសជាតិខាងលើ ក៏បានចេញទៅប្រកួតក្នុងកម្មវិធីប្រកួតអន្តរជាតិធំៗ បានចំនួនពីរលើកផងដែរ ដោយក្នុងនោះ គេទទួលបានជ័យជម្នះទាំងពីរលើក ហើយថែមទាំងផ្ដួលដៃគូឲ្យសន្លប់ តាមរយៈជង្គង់ នៅត្រឹមទឹកទី១ ដូចគ្នាទៀតផង។

កីឡាករដដែលខាងលើ បានប្រាប់មកកាន់ CAMBODIA 2023 យ៉ាងដូច្នេះថា “និយាយរឿងត្រៀមខ្លួនស៊ីហ្គេម ខ្ញុំមិនដែលភ្លេចទេ។ ខ្ញុំប្រឹងប្រែងហ្វឹកហាត់មករហូត តាំងពីបញ្ចប់ស៊ីហ្គេម នៅវៀតណាមមក។ ចំពោះគោលដៅរបស់ខ្ញុំ គឺយកឲ្យបានមេដាយមាស ជូនជាតិ សម្រាប់ស៊ីហ្គេមហ្នឹង។ ខ្ញុំដឹងថា ដឹងតែបានមេដាយ គ្រាន់តែមិនច្បាស់១០០% ថានឹងបានមេដាយកម្រិតណា។ ប៉ុន្តែ បើគោលដៅនិងមហិច្ឆតារបស់ខ្ញុំ គឺមេដាយមាសហ្នឹងតែម្ដង”។ មិនធម្មតា! អ្នកលេងគុនខ្មែរ ព្រំ សំណាង ប្រើពេល ២នាទីផ្ដួលជើងខ្លាំងអង់គ្លេស  Thomas លើសង្វៀន Thai Fight

គួររម្លឹកថា កាលស៊ីហ្គេមនៅប្រទេសវៀតណាម កីឡាករ ព្រំ សំណាង បានចូលរួមប្រកួតក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម ដោយកាលនោះ គេដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ជូនជាតិផងដែរ៕