Home Blog Page 1805

ដឹងអត់! ក្រៅពីភ្នំជីសូរ នៅតាកែវក៏មានទឹកជ្រោះស្រស់ស្អាតមួយដែរ

0

ទឹកជ្រោះផ្អោក ឬក៏គេច្រើនហៅថា ទឹកធ្លាក់ផ្អោក មានទីតាំងស្ថិតនៅ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ និងមានចម្ងាយប្រហែល៤៥គីឡូម៉ែត្រ ពីវិមានឯករាជ្យ។សម្រស់ធម្មជាតិទឹកជ្រោះផ្អោក ស្រស់ស្អាតប៉ុន្តែបែរជាមិនសូវមិនអ្នកចាប់អារម្មណ៍ - Khmer Breaking News

រមណីយដ្ឋាន​ទឹក​ជ្រោះ​ផ្អោក​ សម្បូរ​ត្បូង​មាន​តម្លៃព្រោះ​នៅ​ទី​នោះមាន​ទឹក​ធ្លាក់ និង​សម្បូរ​ត្បូង​មាន​តម្លៃ។ ក្រៅ​ពី​ភ្ញៀវ​ទេសចរ​មក​លេងកម្សាន្តទឹក​ធ្លាក់​ នៃ​ទឹក​ជ្រោះផ្អោក​មាន​ប្រវែង ១ ០០០ម៉ែត្រ ​និង​ទទឹង ២ម៉ែត្រ ដែល​ហូរ​ធ្លាក់​ពី​លើភ្នំ​មក​នោះ គឺ​ភ្ញៀវ​អាច​រក​ទិញ​ត្បូង​មាន​តម្លៃ​​ជាច្រើន​។រមណីយដ្ឋានទឹកជ្រោះផ្អោក - Visit Cambodiaនៅ​មុន​ទឹក​ជ្រោះ​ផ្អោក​ក្លាយ​ជា​រមណីយដ្ឋាន​ពេញ​និយម​ គឺ​កាល​ពី​ជាង ១០ ឆ្នាំ​មុន​ នៅ​ទី​នេះ គឺជា​ទីតាំង​សំខាន់​ដែល​មាន​ប្រជាជន​ជាច្រើន​មក​ជីក​រក​ត្បូង​មាន​តម្លៃ។ ប៉ុន្តែ បច្ចុប្បន្ន​ត្បូង​នៅ​កន្លែង​ដែល​ប្រជាជន​កំពុង​លេង​ទឹក​យ៉ាង​សប្បាយ​បាន​ខ្សត់ខ្សោយ​ហើយ តែ​នៅ​មាន​អ្នក​រក​ត្បូង​នៅ​លើ​កំពូល​ភ្នំ និង ព្រៃជ្រៅ មក​ដល់​សព្វថ្ងៃ៕No photo description available.No photo description available.

 

ជនជាតិអាមេរិកពិបាកទិញផ្ទះដោយសារតែអាត្រាការប្រាក់ខ្ពស់ពេក

0

អាមេរិក៖ នៅពេលដែលលោក Shipp-McGhee ចាប់ផ្តើមស្វែងរកផ្ទះ អត្រាការប្រាក់កម្ចីទិញផ្ទះដំបូងមានត្រឹមតែ ២.៩% ប៉ុណ្ណោះ ប៉ុន្តែមួយឆ្នាំក្រោយមក នៅពេលដែលលោកជ្រើសរើសផ្ទះនោះអត្រាការប្រាក់បានកើនឡើង ៦.៤%។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ហាប្រឈមសម្រាប់អ្នកទិញផ្ទះលើកដំបូងនៅអាមេរិកបានកើនឡើង ហើយឥឡូវនេះ អត្រាការប្រាក់កម្ចីបានកើនឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យការទិញផ្ទះមានផលវិបាកយ៉ាងខ្លាំងសម្រាប់ពួកគេ។ នៅពេលដែលអត្រាការប្រាក់កម្ចីទិញផ្ទះឡើងដល់ ៧% កាលពីឆ្នាំមុន ទីភ្នាក់ងារអចលនទ្រព្យ Zillow បានប៉ាន់ប្រមាណថា ជាមួយនឹងប្រាក់ចំណូលជាមធ្យម ប្រសិនបើអ្នកសន្សំបាន ៥% ក្នុងមួយខែ វានឹងចំណាយពេល១០ឆ្នំាសម្រាប់ប្រជាជនអាមេរិកដើម្បីបង់រំលោះ។ ប្រាក់ចំណូលជាមធ្យមរបស់គ្រួសារដែលបានទិញផ្ទះជាលើកដំបូងកាលពីឆ្នាំមុនគឺ ៩០,០០០ ដុល្លារក្នុងមួយឆ្នាំ ។Real Estate: 8 Tips for Beginner Property investors

ការផ្គត់ផ្គង់ក៏មិនច្រើនដែរ ចំនួនផ្ទះក្នុងក្រុងថោកបំផុតបានធ្លាក់ចុះ១.៥%ក្នុងខែមករា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញចំនួនអាផាតមិននៅក្នុងផ្នែកដែលថ្លៃបំផុតបានកើនឡើង ៣៧% ។ ប្តីប្រពន្ធ Rob និង Kelsey Scott បានចាប់ផ្តើមស្វែងរកទិញផ្ទះដំបូងរបស់ពួកគេនៅក្នុងទីក្រុង Seattle ដែលផ្ទះនោះមានតម្លៃសរុប ២០០,០០០ ដុល្លារ ដោយពួកគេអាចមានលទ្ធភាពកក់មុន ៧០,០០០ដុល្លារសម្រាប់១០% ដំបូង។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមួយឆ្នាំក្រោយមកផ្ទះរបស់អ្នកទាំងពីរបានកើនទៅដល់ ៨០០.០០០ ដុល្លារ បន្ទាប់ពីអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះឡើងថ្លៃពេក៕How to Invest in Real Estate: 6 Ways to Invest & Make Money

ប្រភព៖vnexpress

ត្រឹមកំពង់ស្ពឺនេះតើ! មានទំនប់ទឹក សម្រស់​​ស្អាត​មិនចាញ់​ទំនប់​ម្លេច​ខេត្ត​កំពត

0

ទំនប់ស្ទឹងតាសាល ស្ថិតនៅភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលពីមុនប្រជាជននៅទីនោះច្រើនតែហៅថា “ទំបន់ឥណ្ឌា” ព្រោះទំនប់នេះសាងសង់ដោយជនជាតិឥណ្ឌា និង មានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រតែប៉ុណ្ណោះ ពីតំបន់រមណីយដ្ឋាន “ទេទឹកពុះ”។ទំនប់ទឹកស្ទឹងតាសាល ឬទំនប់ឥណ្ឌា - Visit Cambodia

ទំនប់ស្ទឹងតាសាល ជាទីកម្សាន្តមួយស្អាតប្លែកពីទីកម្សាន្តដទៃ ដោយសារតែមានព្រៃភ្នំហ៊ុមព័ទ្ធជុំវិញផ្ទៃបឹង អមទៅដោយដើមឈើងាប់នៅក្នុងបឹង ដែលបង្កើតបានជាផ្ទាំងប្រិយភាព គួរអោយចង់គយគន់។

បន្ថែមលើសពីនេះ ភ្ញៀវទេសចរក៏អាចងូតទឹក ជិះទូកស្ទូចត្រីលេងកម្សាន្ត គយគន់ថ្ងៃលិច គេងក្នុងតង់មើលផ្កាយនាពេលយប់ ឬ រៀបចំអាហារដោយខ្លួនឯងក៏បានដែរ។ ចំពោះសុវត្ថិភាព មិនជាបញ្ហានោះទេ ដោយនៅទីនោះមានក្រុមប្រជាការពារ ចាំជួយ និងរក្សាភាពភ្ញៀវទេសចរណ៍ជានិច្ច៕

ចិនថាហ្វីលីពីនបើកយន្តហោះរំលោភលើដែនទឹករបស់ខ្លួន

0

ប្រទេសចិន ៖ មានការប៉ះទង្គិចគ្នាតិចតួចម្តងទៀតរវាងមន្ត្រីប្រចាំឆ្នេរសមុទ្រចិន និងហ្វីលីពីន ក្នុងបរិវេណជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ហើយចិនបានផ្ញើសារដាស់តឿនទៅកាន់យន្តហោះរបស់ហ្វីលីពីន ដែលបានហោះលើបរិវេណមានជម្លោះនេះ ។

មន្ត្រីហ្វីលីពីនបានបើកយន្តហោះឆ្លងកាត់បរិវេណប្រជុំកោះ Spratly ដែលវាជាតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ហើយនៅលើយន្តហោះនេះមានអ្នកកាសែតជាច្រើននាក់ ត្រូវបានមន្ត្រីប្រចាំឆ្នេរសមុទ្រចិនជូនដំណឹងតាមរយៈវិទ្យុថា ត្រូវចាកចេញពីដែនទឹករបស់ចិនជាបន្ទាន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងមក ខណៈមន្ត្រីប្រចាំការឆ្នេរសមុទ្ររបស់ហ្វីលីពីនក៏បានជូនដំណឹងតាមវិទ្យុប្រាប់ចិនថា នាវារបស់ចិនក៏បានចូលមកក្នុងដែនទឹកដែលជាកម្មសិទ្ធិរបស់ហ្វីលីពីនដូចគ្នា ។Spratly Island | Asia Maritime Transparency Initiative

យន្តហោះរបស់ហ្វីលីពីនដែលចិនអះអាងថា បានហោះចូលមកក្នុងដែនទឹករបស់ខ្លួននេះ មានឈ្មោះថា Cessna Caravan បានហោះហើរចំនួន៤ម៉ោង ។ មន្ត្រីហ្វីលីពីនបញ្ជាក់ថា ហ្វីលីពីនបានប្រទះឃើញនាវារបស់ចិនប្រមាណ២០គ្រឿង ក្នុងនោះក៏មាននាវារបស់កងទ័ពចិនផងដែរ បានចូលមកកាន់ដែនទឹកមានជម្លោះជាមួយហ្វីលីពីន ។

ហេតុការណ៍នេះជាការប៉ះទង្គិចគ្នាតិចតួចប៉ុណ្ណោះរវាងមន្ត្រីប្រចាំឆ្នេរសមុទ្រចិនជាមួយហ្វីលីពីន ខណៈកាលពីពេលមុននេះ ប្រទេសទាំងពីរមានបញ្ហាជាមួយគ្នារឿងមន្ត្រីប្រចាំការឆ្នេរសមុទ្រចិនបានបញ្ចាំងពន្លឺឡាស៊ែរមកលើនាវារបស់ហ្វីលីពីន ដែលបានឆ្លងកាត់ដែនទឹកមានជម្លោះស្ថិតក្នុងសមុទ្រចិនខាងត្បូង ។Territorial Dispute of the Spratly Islands in the South China Sea

ប្រទេសចិន និងហ្វីលីពីន បានអះអាងថា ពួកគេជាម្ចាស់កម្មសិទ្ធិនៅប្រជុំកោះ Spratly ដោយហ្វីលីពីនចោទប្រកាន់ថា ចិនបានបញ្ជូនទូកនេសាទជាច្រើនគ្រឿងមកឈ្លានពាននៅបរិវេណជិតកោះរបស់ហ្វីលីពីន ដែលហ្វីលីពីនបានគ្រប់គ្រងកោះទាំងនេះតាំងពីឆ្នាំ១៩៧០ មកម៉្លេះ ខណៈចិនក៏អះអាងដែរថា មន្ត្រីប្រចាំឆ្នេរសមុទ្រចិនបានបំពេញតួនាទីដើម្បីការពារដែនទឹករបស់ចិន ។

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន និងហ្វីលីពីន គឺនៅមានប្រទេសម៉ាឡេស៊ី, វៀតណាម, ព្រុយណេ និងតៃវ៉ាន់ ក៏បានអះអាងដែរថា បរិវេណប្រជុំកោះ Spratly គឺជាកម្មសិទ្ធិរបស់ពួកគេដូចគ្នា ៕China Nearly Finished With Militarizing Spratly Islands | theTrumpet.com ប្រភព ៖ TNN World

ច្បាប់ដ៏គួរឱ្យភ្ញាក់ផ្អើលទាំង១០ តែមានពិត នៅកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងជើង​​​ ជាប្រទេសមួយនៅក្នុងតំបន់អាសុី ដែលការរស់នៅហាក់បីដូចជាឯកាបន្តិច។ ត្បិតតែនៅជាប់កូរ៉េខាងត្បូង ក៏ប៉ុន្តែបើប្រៀបធៀបការអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធប្រទេសវិញ កូរ៉េខាងជើង ហាក់បីដូចជានៅឆ្ងាយ ចាញ់កូរ៉េត្បូង។

សព្វថ្ងៃប្រទេសកូរ៉េខាងជើង កំពុងដឹកនាំដោយលោក គីម ជុងអ៊ុន។ ហើយខាងក្រោមនេះគឺជាច្បាប់ដែលមានតែនៅក្នុងប្រទេសកូរ៉េខាងជើង៖

  1. ខោ ខោប៊យពណ៌ខៀវ មិនអនុញ្ញាតឱ្យស្លៀក
  2. ភ្ញៀវទេសចរបរទេសមិនអាចប្រើលុយក្នុងស្រុកបានទេ ត្រូវប្រើលុយដុល្លារអាមេរិកជំនួសវិញ
  3. អ្នកមិនអាចហៅទូរស័ព្ទចេញទៅក្រៅប្រទេសដោយប្រើប្រាស់ សុីមកាត ក្នុងស្រុកបានទេ
  4. ភេសជ្ជៈ កូកា កូឡា មិនមានលក់នៅក្នុងប្រទេសនេះទេ
  5. ការធ្វើដំណើរចេញទៅក្រៅប្រទេសគឺបានហាមប្រាម ចំពោះប្រជាជនកូរ៉េខាងជើង
  6. ភ្ញៀវទេសចរបរទេសមិនអនុញ្ញាតឲ្យថតរូប ឬ និយាយជាមួយប្រជាជនកូរ៉េខាងជើងបានទេ
  7. ម៉ូតសក់បុរសត្រូវបានកំណត់ដោយរដ្ឋាភិបាល
  8.  អាហារ McDonald’s ដែលជាប្រភេទអាហារ Fast Food ដ៏ល្បីនៅលើពិភពលោកត្រូវបានហាមឃាត់មិនឱ្យលក់
  9. ភ្ញៀវទេសចរណ៍មិនអាចទិញអចលនទ្រព្យនៅក្នុងប្រទេសនេះបានទេ
  10. ព្រះគម្ពីត្រូវបានហាមឃាត់

ប្រភព: India Times

តើពលរដ្ឋអាមេរិកសម្លឹងមើលចិនក្នុងទស្សនៈបែបណា ?

0

សហរដ្ឋអាមេរិក ៖ តាមការស្ទង់មតិចុងក្រោយរបស់ Gallup ជាក្រុមហ៊ុនប្រឹក្សាយោបល់ និងការស្ទង់មតិកំពូលរបស់អាមេរិក បានបង្ហាញពីគំនិតរបស់ពលរដ្ឋអាមេរិកចំពោះប្រទេសចិនថា ពលរដ្ឋអាមេរិកភាគច្រើនមិនចូលចិត្តចិនទេ ខណៈចិនជាប្រទេសមហាអំណាចនៅលើពិភពលោក ហើយពួកគេបារម្ភថា ចិននឹងគំរាមកំហែងអាមេរិក ។Friend/Foe: The Contradictions in How Americans and Chinese See Each Other  - The Atlantic

ការស្ទង់មតិបង្ហាញថា មានពលរដ្ឋអាមេរិកត្រឹមតែ១៥% ប៉ុណ្ណោះដែលចូលចិត្តប្រទេសចិន ហើយនេះជាអត្រាទាបបំផុតដែលក្រុមហ៊ុន Gallup ធ្លាប់បានស្ទង់មតិពីការគិតរបស់ពលរដ្ឋអាមេរិកចំពោះចិន តាំងពីឆ្នាំ១៩៧៩ មក ឬកាលពី៤៤ឆ្នាំមុន ហើយវាបានធ្លាក់ចុះពី៥៣% នៅឆ្នាំ២០១៨ ។ ការសម្លឹងមើលចិនក្នុងផ្លូវវិជ្ជមានរបស់ពលរដ្ឋអាមេរិក គឺបានធ្លាក់ចុះជាបន្តបន្ទាប់ ស្របពេលទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែតានតឹង ។ ការស្ទង់មតិចុងក្រោយនេះ កើតឡើងក្រោយពីប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នាជាច្រើនរឿងក្នុងរយៈពេលកន្លងមក ។

ជាក់ស្តែង អាមេរិកបានប្រទះឃើញបាឡុងចិនបានហោះមកលើដែនអាកាសរបស់ខ្លួន ហើយអាមេរិកបានបាញ់វាធ្លាក់នៅខែកុម្ភៈកន្លងមក ដោយអះអាងថា ជាបាឡុងស៊ើបការណ៍របស់ចិន ហើយចិនបានប្រកែកថា វាជាបាឡុងពិនិត្យមើលអាកាសធាតុប៉ុណ្ណោះ ហើយហេតុការណ៍នេះបានធ្វើឱ្យសម្ព័ន្ធភាពរវាងប្រទេសទាំងពីរកាន់តែតានតឹងថែមទៀត ។ ក្រៅពីនេះ មន្ត្រីរដ្ឋាភិបាលអាមេរិកបានដាស់តឿនថា ហាមចិនបញ្ជូនអាវុធទៅជួយរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន ខណៈមានសេចក្តីរាយការណ៍ថា ចិនបានពិចារណាបញ្ជូនអាវុធឱ្យរុស្ស៊ី ។China Wants To Control What The American People Think | The National  Interest

ចំណែកសមាជិករដ្ឋសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលជាគណបក្សរបស់រដ្ឋាភិបាល និងគណបក្សប្រឆាំង បាននាំគ្នានិយាយពាក់ព័ន្ធនឹងវិបត្តិផ្សេងៗជាមួយចិន ហើយរិះគន់ចិនយ៉ាងចាស់ដៃថា ការបញ្ជូនបាឡុងមកស៊ើបការណ៍អាមេរិក គឺជាការរំលោភលើអធិបតេយ្យភាពរបស់អាមេរិក និងរឿងចិនគាំទ្រប្រទេសជាសត្រូវរបស់អាមេរិក ។

ក្នុងការស្ទង់មតិនេះឃើញថា ពលរដ្ឋអាមេរិកជាច្រើននាក់បានរិះគន់ចិនយ៉ាងខ្លាំង ក្នុងនោះមានពលរដ្ឋតែ១៥%ប៉ុណ្ណោះបានសម្លឹងមកប្រទេសចិនក្នុងផ្លូវល្អ ។ ក្រៅពីនេះ មនុស្ស២នាក់ក្នុងចំណោម៣នាក់ បានឆ្លើយតបថា ចិនជាប្រទេសមហាអំណាចផ្នែកកងទ័ព និងសេដ្ឋកិច្ច ហើយចិននឹងគំរាមកំហែងធ្ងន់ធ្ងរដល់អាមេរិក ។ គួរបញ្ជាក់ថា ការស្ទង់មតិរបស់ក្រុមហ៊ុន Gallup នេះ បានសាកសួរទៅកាន់ពលរដ្ឋអាមេរិកចំនួន១.០០៨នាក់ ក្នុងចន្លោះពីថ្ងៃទី១-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ៕Survey Shows Political and Religious Shifts Among Chinese Students in U.S.  | Asia Society

ប្រភព ៖ mgronline

ន័រវេសមានគម្លាតគ្នាកាន់តែខ្លាំងរវាងអ្នកមាន និងអ្នកក្រ

0

ប្រទេសន័រវេស ៖ ន័រវេសត្រូវបានគេចាត់ចំណាត់ថ្នាក់ស្ថិតក្នុងក្រុមប្រទេសអ្នកមានបំផុតនៅលើពិភពលោក ប៉ុន្តែកុមារជាច្រើនរស់នៅប្រទេសនេះបានធំធាត់ឡើងមកជាមួយភាពក្រីក្រ ។ តាមការរាយការណ៍ចុងក្រោយបញ្ជាក់ថា ប្រទេសន័រវេសមិនទទួលបានជោគជ័យក្នុងការកាត់បន្ថយគម្លាតផ្នែកសង្គមរបស់ពលរដ្ឋទេ ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក គម្លាតគ្នាផ្នែកសង្គមនៅប្រទេសន័រវេសបានកើនឡើងជារឿយៗ ដោយអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភកាន់តែមានទ្រព្យសម្បត្តិច្រើនថែមទៀត រីឯពលរដ្ឋក្រីក្រកាន់តែក្រីក្រលើសដើម និងបានតស៊ូក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានពលរដ្ឋន័រវេសជាច្រើននាក់បានមកតម្រង់ជួររង់ចាំគេចែកម្ហូបអាហារ និងរបស់របរផ្សេងៗជាជំនួយសប្បុរសធម៌ ។Here's why I'm dreaming of moving to Norway | Mint

សាស្ត្រាចារ្យ Ottar Ness មកពី NTNU បានថ្លែងថា បើទោះជាប្រទេសន័រវេសបានព្យាយាមកាត់បន្ថយគម្លាតគ្នាក្នុងសង្គម លើកកម្ពស់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្តី ប៉ុន្តែការមិនស្មើភាពគ្នារវាងអ្នកមាន និងអ្នកក្រ បានកើនឡើងជានិច្ច ។

រីឯសាស្ត្រាចារ្យ Dina von Heimburg មកពី NTNU បានថ្លែងដែរថា តាមការស្រាវជ្រាវបង្ហាញថា មនុស្សមួយចំនួនមានអារម្មណ៍ថា ពួកគេគ្មានតម្លៃ មិនសំខាន់ ហើយពួកគេគិតថា ខ្លួនគ្មានឱកាសមានជីវិតរស់នៅល្អប្រសើរជាងនេះទេ ។ បើយើងប្រៀបធៀបន័រវេសជាមួយប្រទេសផ្សេងៗ បើទោះមានជាភាពខុសគ្នាផ្នែកសង្គម សុខភាព និងគុណភាពជីវិតរបស់ពលរដ្ឋន័រវេសតិចជាងប្រទេសផ្សេងៗក្តី ប៉ុន្តែទោះយ៉ាងណា បើយើងសម្លឹងឱ្យបានវែងឆ្ងាយឃើញថា គម្លាតគ្នារបស់ពលរដ្ឋន័រវេសមានចន្លោះគ្នាដ៏ធំមិនគួរឱ្យជឿ ។2,406 Norwegian Costume Stock Photos, Pictures & Royalty-Free Images -  iStock | Norwegian flag, Norwegian bunad, Bunad

តាំងពីឆ្នាំ២០១០ មក ពលរដ្ឋន័រវេសដែលមានទ្រព្យសម្បត្តិច្រើនបំផុតបានកើនឡើង១០% ហើយជាមួយគ្នានេះ ពលរដ្ឋន័រវេសក្រីក្របំផុត គឺពួកគេកាន់តែក្រីក្រឡើង ហើយអ្នកក្រមានអាយុខី្លជាងអ្នកមាន ។ លើសពីនេះ យុវវ័យដែលមានឪពុកម្តាយមានបញ្ហាផ្នែកសេដ្ឋកិច្ច និងសង្គម ពួកគេត្រូវប្រឈមនឹងបញ្ហាផ្លូវចិត្តជាញឹកញាប់ ។

មូលហេតុដែលបណ្តាលឱ្យអ្នកក្រីក្រកាន់តែមានអាយុខ្លីនោះ គឺភាគច្រើនពួកគេបានរស់នៅដោយមិនសូវបានគិតគូរពីការពិនិត្យសុខភាព ដូចជា ពួកគេមានភាពតានតឹងខ្ពស់គ្រប់ពេលវេលា, តម្លៃម្ហូបអាហារថ្លៃសម្រាប់សុខភាព ហើយពួកគេគ្មានប្រាក់ទិញ បញ្ហាទាំងអស់នេះហើយធ្វើឱ្យអ្នកក្រីក្រទាំងនេះមានបញ្ហាក្នុងការបរិភោគចំណីអាហារ និងបណ្តាលឱ្យមានជំងឺផ្សេងៗ ។Celebrate the 17th of May - Norway's National Day - like a real Norwegian!  | Mycall

គេសង្កេតឃើញថា កុមារស្ទើរតែ១២% ក្នុងចំណោមកុមារទាំងអស់នៅប្រទេសន័រវេស បានធំឡើងមកជាមួយគ្រួសារក្រីក្រ ដែលធ្វើឱ្យពួកគេគ្មានឱកាសបានរៀនសូត្រខ្ពស់ មានបញ្ហាផ្លូវចិត្ត និងត្រូវគេធ្វើបាបជាដើម៕

ប្រភព ៖ Norway posts

ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ​​នៅលើពិភព​លោក ខ្ពស់ជាងអគារនៃឌូបៃទៀត

0

Angel Falls ជា​​ទឹក​ធ្លាក់​ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ជាមួយ​និង​កម្ពស់ ៩៧៩ ម៉ែត្រ ដែលមានទឺតាំងស្ថិតនៅទ្វីបអាមេរិកខាងត្បូង នៃប្រទេសវេណេហ្សូអេឡា។

ទឹកធ្លាក់នេះ ត្រូវ​បាន​គេដាក់​ឈ្មោះ​ដោយ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ  Jimmie Angel នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ១៩៣៣ ដោយ​សារ​លោក​ជា​មនុស្ស​ទី១ ដែល​បាន​ហោះហើរ​ឆ្លង​កាត់​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាល​មួយ​នេះ។Angel Falls | Location, Height, & Facts | Britannica

Angel Falls ស្ថិតនៅលើគែមភ្នំ Auyán-tepui ក្នុងឧទ្យានជាតិ Canaima ដែលមួយឆ្នាំៗបានទាក់ទាញភ្ញៀវទេសចរណ៍ មិនចេះដាច់នោះឡើយ។ នៅក្នុងការធ្វើដំណើរទៅកាន់ទឹកធ្លាក់នេះ មានភាពស្មុគស្មាញជាខ្លាំង ដោយអ្នកទេសចរណ៍ត្រូវដើរថ្មើជើងចូលព្រៃដាច់ស្រយាល ប្រមាណជា៧ម៉ោងទើបទៅដល់ទីនោះ។How To Visit Venezuela's Beautiful Angel Falls

ថ្វីបើទឹកធ្លាក់នេះមានផ្ទាំងទស្សនីយ៍ភាពគួរឱ្យចង់គយគន់នោះ ក៏ប់ុន្តែទឹកធ្លាក់នេះមិនត្រូវបានអជ្ញាធរប្រទេសវេណេហ្ស៊ូអេឡា បើកឱ្យចូលលេងនោះទេ ដោយសារតែនៅទីនោះសម្បូរទៅដោយល្បាក់ថ្មខ្ពស់ៗ និងព្រៃក្រាស់ខ្មឹក ដែលធ្វើឱ្យការលេងកម្សាន្តមានភាពគ្រោះថ្នាក់។

ចំណែក ​​ទឹក​ធ្លាក់​ដែល​ខ្ពស់​ជាង​គេ​លំដាប់ទីពីរខុសគ្នាត្រឹមតែ៣១ម៉ែត្រប៉ុណ្ណោះ ពោលគឺមានកម្ពស់ ៩៤៨ម៉ែត្រ ដែលមានឈ្មោះថា Tugela Falls ស្ថិតនៅប្រទេសអាហ្វ្រិកខាងត្បូង៕

ខាងក្រោមនេះរូបភាព៖ Tugela Falls
Pathological Picture Taker — By Fatnat_Jio Tugela Falls, Royal Natal National...

ប្រភព: Wikipedia

 

រុស្សីកាត់បន្ថយការនាំចេញដែកទៅក្រៅប្រទេស

0

បរទេស៖ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Citigroup បាននិយាយថា ប្រទេសរុស្ស៊ីអាចនឹងកាត់បន្ថយការនាំចេញវត្ថុធាតុដើមសំខាន់ៗដូចជាអាលុយមីញ៉ូម និងប៉ាឡាដ្យូម ដែលបណ្តាលឱ្យតម្លៃកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ប្រទេសរុស្ស៊ីបានរឹតបន្តឹងការនាំចេញឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប និងបានប្រកាសកាត់បន្ថយផលិតកម្មប្រេងជាបណ្តោះអាសន្នក្នុងខែនេះដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច។Dumping of steel from the Russian Federation may lead to the introduction  of barriers for such products – Sanctions against Russia

ក្នុងសេចក្តីជូនដំណឹងដល់អតិថិជននៅថ្ងៃទី៦ ខែមីនា ក្រុមហ៊ុន Citigroup បាននិយាយថា ការកាត់បន្ថយការនាំចេញដែកទៅក្រៅប្រទេសនេះអាចធ្វើឲ្យតម្លៃទំនិញខាងលើឡើងថ្លៃ។ អ្នកវិភាគរបស់ក្រុមហ៊ុន Citi បាននិយាយបន្ថែមទៀតថា “ការរឹតបន្តឹងការនាំចេញអ្វីមួយអាចជះឥទ្ធិពលយ៉ាងសំខាន់ទៅលើទីផ្សារក្នុងរយៈពេលខ្លី”។
យោងតាមក្រុមហ៊ុន Citi ប្រហែល ១៥% នៃអាលុយមីញ៉ូមដែលត្រូវបានជួញដូរនៅលើពិភពលោកគឺមកពីប្រទេសរុស្ស៊ី។ លោហធាតុនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងយន្តហោះ និងផលិតផលរាប់ចាប់ពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ រហូតដល់ឧបករណ៍ផ្ទះបាយ។ ផលិតកម្ម palladium របស់រុស្ស៊ីក៏រួមចំណែកប្រហែល ២៥% នៃការផ្គត់ផ្គង់ពិភពលោកផងដែរ លោហៈនេះត្រូវបានប្រើនៅក្នុងឧបករណ៍ដែលកាត់បន្ថយការបំភាយឧស្ម័នពីរថយន្ត។Market trends regarding Russian exports of pig iron and steel — Russian  export

ថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ពន្ធនាំចូល ២០០% លើអាលុយមីញ៉ូមរបស់រុស្ស៊ី ពន្ធនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។ កាលពីឆ្នាំមុន វាបានកាត់បន្ថយយ៉ាងខ្លាំងនូវការនាំចេញឧស្ម័នទៅកាន់អឺរ៉ុប ដែលជាអតិថិជនដ៏ធំបំផុតរបស់ខ្លួនមុនសង្គ្រាម នេះបានបង្ខំឱ្យរដ្ឋាភិបាលអឺរ៉ុបបង្កើនល្បឿនស្វែងរកការផ្គត់ផ្គង់ថ្មី។ រុស្សីក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់សព្វាវុធដល់ការផ្គត់ផ្គង់ស្បៀងជាសាកល នៅពេលដែលខ្លួនបានបិទកំពង់ផែអ៊ុយក្រែននៅក្នុងសមុទ្រខ្មៅក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៃអរិភាព ដោយធ្វើឱ្យរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។ ពិភពលោកទាំងអស់ ក៏ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ផងដែរ ព្រោះប្រទេសនេះជាប្រទេសនាំចេញឥន្ធនៈនុយក្លេអ៊ែរដ៏សំខាន់៕Indian traders continue to warm up to Russian steel imports - The Hindu  BusinessLine ប្រភព៖ vnexpress

ក្រុងប៉េកាំងដាក់ពិន័យអ្នកប្រើប្រាស់ទឹកខ្ជះខ្ជាយ

0

ប្រទេសចិន ៖ ទីក្រុងប៉េកាំងរបស់ចិនបានចាប់ផ្តើមអនុវត្តច្បាប់ថ្មី ដែលតម្រូវឱ្យពលរដ្ឋចិនចេះសន្សំសំចៃទឹកដើម្បីរក្សាធនធានទឹកឱ្យបានគ្រប់គ្រាន់ បន្ទាប់ពីទីក្រុងនេះប្រឈមនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់អស់រយៈពេលដ៏យូរ ។ ដូច្នេះ អាជ្ញាធរក្រុងប៉េកាំងនឹងពិន័យជាប្រាក់ទៅលើអ្នកប្រើទឹកខ្ជះខ្ជាយក្នុងទីក្រុង ។

នៅក្រុងប៉េកាំងមានពលរដ្ឋរស់នៅជាង២១លាននាក់ ហើយបានប្រឈមនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់ជាយូរមកហើយ ហេតុនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានចេញច្បាប់ថ្មីមួយដើម្បីគ្រប់គ្រងការប្រើប្រាស់ទឹកទាំងអស់ក្នុងទីក្រុងនេះ និងឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ។Beijing sewage plants lag behind|Society|chinadaily.com.cn

សម្រាប់បុគ្គលណាប្រើប្រាស់ទឹកខ្ជះខ្ជាយ និងស្ថាប័នណាប្រើប្រាស់ទឹកពីប្រភពទឹកសាធារណៈដោយខុសច្បាប់ នឹងត្រូវបានពិន័យជាទឹកប្រាក់ខ្ពស់បំផុតចំនួន១ម៉ឺនយាន់ និង១០ម៉ឺនយន់ តាមលំដាប់ ។ ចំនួននេះចាត់ទុកថា គឺជាទឹកប្រាក់ពិន័យដ៏ច្រើន ដែលអាជ្ញាធរក្រុងប៉េកាំងបានចាត់វិធានការតឹងរ៉ឹង និងធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងមិនហ៊ានប្រើប្រាស់ទឹកខ្ជះខ្ជាយ ។

បច្ចុប្បន្ន ពលរដ្ឋរស់នៅក្រុងប៉េកាំងភាគច្រើនបានប្រើប្រាស់ទឹកម៉ាស៊ីនដែលមានប្រភពពីភាគខាងត្បូងប្រទេសចិន ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតពីភាគខាងត្បូងទៅកាន់ភាគខាងជើងរបស់ចិន គឺបានផ្គត់ផ្គង់ទឹកក្នុងបរិមាណជាង៨,៤ពាន់លានម៉ែត្រគូបចេញពីទន្លេធំមួយនៅភាគខាងត្បូងប្រទេសមកកាន់ទីក្រុងប៉េកាំង ដែលបណ្តាញចែកចាយទឹកនេះបានអនុវត្តតាំងពីឆ្នាំ២០១៤ មកម៉្លេះ ។COVID-19 found in Spanish wastewater in March 2019, say researchers - CGTN

ពលរដ្ឋរស់នៅក្រុងប៉េកាំងបានជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ ដោយសារតែពួកគេប្រើប្រាស់ទឹកក្នុងបរិមាណច្រើន និងមិនចាប់អារម្មណ៍ពីការខ្វះខាតទឹក ដូចជា ការប្រើប្រាស់ទឹកនៅក្នុងចម្ការដំណាំ និងការស្រោចដើមឈើ ជាដើម ៕Top 10 reasons to get a job in the water treatment industry ប្រភព ៖ Tnn earth