ទំនប់ស្ទឹងតាសាល ស្ថិតនៅភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលពីមុនប្រជាជននៅទីនោះច្រើនតែហៅថា “ទំបន់ឥណ្ឌា” ព្រោះទំនប់នេះសាងសង់ដោយជនជាតិឥណ្ឌា និង មានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រតែប៉ុណ្ណោះ ពីតំបន់រមណីយដ្ឋាន “ទេទឹកពុះ”។ទំនប់ទឹកស្ទឹងតាសាល ឬទំនប់ឥណ្ឌា - Visit Cambodia

ទំនប់ស្ទឹងតាសាល ជាទីកម្សាន្តមួយស្អាតប្លែកពីទីកម្សាន្តដទៃ ដោយសារតែមានព្រៃភ្នំហ៊ុមព័ទ្ធជុំវិញផ្ទៃបឹង អមទៅដោយដើមឈើងាប់នៅក្នុងបឹង ដែលបង្កើតបានជាផ្ទាំងប្រិយភាព គួរអោយចង់គយគន់។

បន្ថែមលើសពីនេះ ភ្ញៀវទេសចរក៏អាចងូតទឹក ជិះទូកស្ទូចត្រីលេងកម្សាន្ត គយគន់ថ្ងៃលិច គេងក្នុងតង់មើលផ្កាយនាពេលយប់ ឬ រៀបចំអាហារដោយខ្លួនឯងក៏បានដែរ។ ចំពោះសុវត្ថិភាព មិនជាបញ្ហានោះទេ ដោយនៅទីនោះមានក្រុមប្រជាការពារ ចាំជួយ និងរក្សាភាពភ្ញៀវទេសចរណ៍ជានិច្ច៕