សហរដ្ឋអាមេរិក ៖ តាមការស្ទង់មតិចុងក្រោយរបស់ Gallup ជាក្រុមហ៊ុនប្រឹក្សាយោបល់ និងការស្ទង់មតិកំពូលរបស់អាមេរិក បានបង្ហាញពីគំនិតរបស់ពលរដ្ឋអាមេរិកចំពោះប្រទេសចិនថា ពលរដ្ឋអាមេរិកភាគច្រើនមិនចូលចិត្តចិនទេ ខណៈចិនជាប្រទេសមហាអំណាចនៅលើពិភពលោក ហើយពួកគេបារម្ភថា ចិននឹងគំរាមកំហែងអាមេរិក ។Friend/Foe: The Contradictions in How Americans and Chinese See Each Other  - The Atlantic

ការស្ទង់មតិបង្ហាញថា មានពលរដ្ឋអាមេរិកត្រឹមតែ១៥% ប៉ុណ្ណោះដែលចូលចិត្តប្រទេសចិន ហើយនេះជាអត្រាទាបបំផុតដែលក្រុមហ៊ុន Gallup ធ្លាប់បានស្ទង់មតិពីការគិតរបស់ពលរដ្ឋអាមេរិកចំពោះចិន តាំងពីឆ្នាំ១៩៧៩ មក ឬកាលពី៤៤ឆ្នាំមុន ហើយវាបានធ្លាក់ចុះពី៥៣% នៅឆ្នាំ២០១៨ ។ ការសម្លឹងមើលចិនក្នុងផ្លូវវិជ្ជមានរបស់ពលរដ្ឋអាមេរិក គឺបានធ្លាក់ចុះជាបន្តបន្ទាប់ ស្របពេលទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែតានតឹង ។ ការស្ទង់មតិចុងក្រោយនេះ កើតឡើងក្រោយពីប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នាជាច្រើនរឿងក្នុងរយៈពេលកន្លងមក ។

ជាក់ស្តែង អាមេរិកបានប្រទះឃើញបាឡុងចិនបានហោះមកលើដែនអាកាសរបស់ខ្លួន ហើយអាមេរិកបានបាញ់វាធ្លាក់នៅខែកុម្ភៈកន្លងមក ដោយអះអាងថា ជាបាឡុងស៊ើបការណ៍របស់ចិន ហើយចិនបានប្រកែកថា វាជាបាឡុងពិនិត្យមើលអាកាសធាតុប៉ុណ្ណោះ ហើយហេតុការណ៍នេះបានធ្វើឱ្យសម្ព័ន្ធភាពរវាងប្រទេសទាំងពីរកាន់តែតានតឹងថែមទៀត ។ ក្រៅពីនេះ មន្ត្រីរដ្ឋាភិបាលអាមេរិកបានដាស់តឿនថា ហាមចិនបញ្ជូនអាវុធទៅជួយរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន ខណៈមានសេចក្តីរាយការណ៍ថា ចិនបានពិចារណាបញ្ជូនអាវុធឱ្យរុស្ស៊ី ។China Wants To Control What The American People Think | The National  Interest

ចំណែកសមាជិករដ្ឋសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលជាគណបក្សរបស់រដ្ឋាភិបាល និងគណបក្សប្រឆាំង បាននាំគ្នានិយាយពាក់ព័ន្ធនឹងវិបត្តិផ្សេងៗជាមួយចិន ហើយរិះគន់ចិនយ៉ាងចាស់ដៃថា ការបញ្ជូនបាឡុងមកស៊ើបការណ៍អាមេរិក គឺជាការរំលោភលើអធិបតេយ្យភាពរបស់អាមេរិក និងរឿងចិនគាំទ្រប្រទេសជាសត្រូវរបស់អាមេរិក ។

ក្នុងការស្ទង់មតិនេះឃើញថា ពលរដ្ឋអាមេរិកជាច្រើននាក់បានរិះគន់ចិនយ៉ាងខ្លាំង ក្នុងនោះមានពលរដ្ឋតែ១៥%ប៉ុណ្ណោះបានសម្លឹងមកប្រទេសចិនក្នុងផ្លូវល្អ ។ ក្រៅពីនេះ មនុស្ស២នាក់ក្នុងចំណោម៣នាក់ បានឆ្លើយតបថា ចិនជាប្រទេសមហាអំណាចផ្នែកកងទ័ព និងសេដ្ឋកិច្ច ហើយចិននឹងគំរាមកំហែងធ្ងន់ធ្ងរដល់អាមេរិក ។ គួរបញ្ជាក់ថា ការស្ទង់មតិរបស់ក្រុមហ៊ុន Gallup នេះ បានសាកសួរទៅកាន់ពលរដ្ឋអាមេរិកចំនួន១.០០៨នាក់ ក្នុងចន្លោះពីថ្ងៃទី១-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ៕Survey Shows Political and Religious Shifts Among Chinese Students in U.S.  | Asia Society

ប្រភព ៖ mgronline