Home Blog Page 1798

ពលរដ្ឋថៃអះអាងថា ខោរូបដំរីជារបស់ថៃ មិនមែនរបស់កម្ពុជាទេ

0

ប្រទេសថៃ ៖ វាបានក្លាយជាប្រធានបទថ្មីមួយទៀតដែលមានការជជែកគ្នាក្នុងបណ្តាញសង្គមនៅប្រទេសថៃ ខណៈមានហ្វេសប៊ុកមួយឈ្មោះ @Amazing Asia cultural hub បានបង្ហោះរូបភាពរូបចម្លាក់នៅលើជញ្ជាំងប្រាសាទស្លៀកខោរូបដំរី ព្រមទាំងសរសេរថា ៖ «Thank for support មានន័យថា អរគុណសម្រាប់ការគាំទ្រខោរូបដំរីរបស់ខ្មែរ យើងមានភស្តុតាងនៅលើជញ្ជាំងប្រាសាទអង្គរវត្ត» ។

ពេលការបង្ហោះនេះត្រូវបានគេផ្សព្វផ្សាយចេញ អ្នកលេងបណ្តាញសង្គមនៅកម្ពុជាមួយចំនួនបានចូលមកបញ្ចេញមតិយល់ស្របចំពោះការលើកឡើងនេះ ហើយបញ្ជាក់ថា ខោដំរីជារបស់ប្រទេសកម្ពុជា ព្រមទាំងបង្ហាញភស្តុតាងនានាដើម្បីបញ្ជាក់ថា វាពិតជារបស់កម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9D98G1WUMF-ycEyRvl_BAn7AWfWT8szZusZ0zpxyzEJorDCzSzWgfEwZ6o-UvTjk52jSYjoTR2cIPpdjMtlVz97CF4YytXvThXoaEsFNBJt1rdAXbNIY_cyb27Qc1AgI-3By6nPtGFGxBYBXw_RMm2ugwZ9a-SN9_rKX0aLL6BgbmpovThSgnz8tQ/s1200/photo_2023-03-15_13-15-00.jpg

ក្រោយពីមានការបង្ហោះរបស់ហ្វេសប៊ុកខាងលើ អ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់បានចូលទៅបញ្ចេញមតិមិនយល់ស្របនឹងការបង្ហោះនេះ ។ បើយោងតាមសារព័ត៌មានរបស់ថៃឈ្មោះ khaosod មានពលរដ្ឋថៃជាច្រើនបានបញ្ចេញមតិខុសៗគ្នា ក្នុងនោះពលរដ្ឋថៃម្នាក់និយាយថា ខ្មែរយកទៅចុះ យកអ្វីដែលជារបស់ថៃតាមត្រូវការ ។ ជាមួយគ្នានេះ បុរសថៃម្នាក់ទៀតថា បច្ចុប្បន្ន ខាងសារព័ត៌មានខ្មែរ និងថៃ ចូលចិត្តផ្សព្វផ្សាយព័ត៌មានបង្កជម្លោះ ហើយមិនយូរទេ ប្រទេសទាំងពីរនឹងកើតសង្គ្រាមជាមួយគ្នាមិនខាន បើប្រទេសទាំងពីរនៅតែផ្សព្វផ្សាយព័ត៌មានបង្កជម្លោះទៅវិញទៅមកបែបនេះ ខណៈម្នាក់និយាយបែបកំប្លែងថា ខ្មែរចង់យកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ឬអត់ ពួកគេនឹងឱ្យ បើចង់បាន ។

លើសពីនេះ មាននារីថៃម្នាក់លើកឡើង បន្តិចទៀត ខ្មែរនឹងអះអាងថា នំគ្រក់ជារបស់ខ្លួនមិនខាន ។ ដូចគ្នានេះ ម្នាក់ទៀតថា សូម្បីតែឈុតកូនសិស្សថៃ ដែលភ្ញៀវទេសចរចិននាំគ្នាស្លៀកពេលពួកគេមកលេងថៃ ក៏ខ្មែរថាជារបស់ខ្លួនដែរ ។ រីឯបុរសម្នាក់ទៀតថា គេមិនបានផ្តល់ភាពសំខាន់ចំពោះប្រទេសកម្ពុជាទៀតទេ ។ ចំណែកម្នាក់ទៀតថា ខ្មែរចូលចិត្តយកអ្វីៗជារបស់ថៃ មកធ្វើជារបស់ខ្លួនឯងទាំងអស់ ធ្វើឱ្យពលករខ្មែរដែលធ្វើការនៅថៃ អស់ការងារធ្វើមិនខាន ខណៈម្នាក់ទៀតថា បណ្តោយឱ្យពួកវាព្រូសឱ្យឆ្កួតក្នុងប្រទេសវាទៅ អ្វីៗក៏យកពីថៃអស់ កុំទៅផ្តល់តម្លៃឱ្យវាអី គួរឱ្យធុញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1HbKE2rsCHQLzYsTlNC83ZZ_D3ZX67AFkwazt1IT8ivCqXlWaKvD8eNXOJG0xESFKECHDJXsoxvQD8iKTDB-WZHHeflu-In9SCEpBpoUt6TP7XUTnyQ3tBNZVjq0Bdr8mzqrUMK8tbqZsB5Q34SaATHLsnxDPLttGGzVpuOWHl9b7PPkcqxCyasrx/s1280/photo_2023-03-15_13-15-00%20(3).jpg

ផ្ទុយពីមតិខាងលើ ពលរដ្ឋថៃម្នាក់និយាយថា មិនមែនខ្មែរធ្វើទេ គឺជនជាតិថៃគ្នាឯងទេ ដែលបានបង្ហោះរូបអប្សរាស្លៀកខោដំរីនេះ ។ ស្របគ្នានេះដែរ ពលរដ្ឋថៃម្នាក់ទៀតថា គឺសារព័ត៌មានថៃយករឿងនេះមកចុះផ្សាយ ព្រោះចង់ល្បី ។

អ្នកលេងបណ្តាញសង្គមថៃអះអាងថា ខោរូបដំរី គឺជារបស់ថៃ ហើយនៅពេលភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃ ពួកគេនិយមទិញខោរូបដំរីស្លៀកដើរលេង ។ លើសពីនេះ ភ្ញៀវទេសចរបរទេសទាំងនោះបានទិញខោរូបដំរីរបស់ថៃសម្រាប់ផ្ញើទៅក្រៅប្រទេសទៀតផង ។

ទោះយ៉ាងណា ជុំវិញការផ្សព្វផ្សាយរបស់សារព័ត៌មានថៃនេះ គេមិនទាន់ដឹងថា តើវាជាការបង្ហោះរបស់ពលរដ្ឋខ្មែរ ឬជាការបង្ហោះរបស់សារព័ត៌មានអនឡាញថៃ ហើយបើខាងសារព័ត៌មានអនឡាញថៃបង្ហោះព័ត៌មាននេះមែន តើពួកគេមានគោលបំណងអ្វី ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-rYYf6oi2l5VGYKOqSsf3ACnfHioWragWhxxlVSAIitfBidEkRieRN7-QwmMKe8YvG8ZrEDpiGgGv-C9um9sYND73LPV5CUyW55FDDdlJDaT4OC1DzwmKc-d_vF2QTxIHJky7yHhUvfBF2WSADXXzGgcdRm2Bg5FN67JIKHCWr40tXYMMstmMxDdi/s600/photo_2023-03-15_13-15-00%20(2).jpg ប្រភព ៖ khaosod

ប្រទេសទាំង៥ដែលជឿលើមន្តអាគមច្រើនជាងគេ

0

វិជ្ជាអាបធ្មប់ឬវិជ្ជាផ្លូវងងឹតថ្វីត្បិតថាវាជាអបិយជំនឿហើយមានមនុស្សជាច្រើនដែលមិនជឿក៏ដោយ ប៉ុន្តែតាំងពីដើម មកទល់ពេលបច្ចុប្បន្ន វិជ្ជានេះនឹងការប្រើប្រាស់វិជ្ជានេះនៅតែមាននៅក្នុងសង្គម យ៉ាងណាមិញនៅពេលសព្វថ្ងៃនេះក៏នៅតែមានអ្នកប្រើប្រាស់វិជ្ជាមន្តអាគមនេះច្រើននាក់ដែរ ដូច្នេះហើយតើប្រទេសណាខ្លះដែលជឿលើមន្តអាគមច្រើនជាងគេ? តោះចូលរួមតាមដានទាំងអស់គ្នា៖Karnataka notifies anti-superstition Act, bans controversial rituals - The  Federal

១.អាហ្វ្រិកខាងត្បូង៖ រហូតមកដល់ពេលបច្ចុប្បន្នប្រទេសនេះគឺជាប្រទេសដែលជឿលើមន្តអាគមច្រើនជាងគេ សព្វថ្ងៃអ្នកដែលរៀនវិជ្ជានេះភាគច្រើនគឺជាគ្រូពេទ្យដែលអាចដោះអំពើធ្មប់ឬមន្តអាគមខ្មៅងងឹតបាន។
២.ប្រទេសឈីលី៖ នៅក្នុងប្រទេសនេះភាគច្រើនគឺគេគោរពនឹងជឿលើមន្តអាគម ពួកគេគោរពតែវិញ្ញាណផ្លូវងងឹតឬវិញ្ញាណបិសាចដែលមានឈ្មោះថាKalku ដែលKalku នេះគឺជាសត្រូវដែលប្រឆាំងនឹងសាសនាផ្សេងៗ ជនជាតិនេះគេជឿថាមនុស្សដែលស្លាប់ហើយអាចរស់ឡើងវិញបានដោយសារការសូត្រមន្តអាគមរបស់ពួកគេ។
៣.ប្រទេសហ្វីលីពីន៖ ប្រទេសនេះគឺជាប្រទេសដែលមានជំនឿលើមន្តអាគមច្រើនជាងគេរហូតមកដល់ពេលបច្ចុប្បន្ន វិជ្ជាមន្តអាគមរបស់ភីលីពីនត្រូវបានគេហៅថាKulam ហើយគ្រូមន្តអាគមដែលមានអំណាចខ្លាំងរបស់ភីលីពីនច្រើនតែរស់នៅក្នុងព្រៃស្ងាត់។
៤.ចក្រភពអង់គ្លេស៖ នៅក្នុងប្រទេសអង់គ្លេសមានសាសនាឬសមាគមផ្លូវងងឹតមួយដែលមានឈ្មោះថាWicca សាសនានេះគឺជាសត្រូវដល់ធំដែលបានប្រឆាំងជាមួយសាសនាគ្រិស្តផងដែរ ។
៥.ប្រទេសហៃទី៖ ប្រជាជននៅក្នុងប្រទេសនេះភាគច្រើនជឿលើមន្តអាគមខ្មៅងងឹតណាស់ ពួកគេតែតែប្រើវានៅក្នុងគោលបំណងអ្វីមួយ ឬអាចសម្លាប់មនុស្សដើម្បីផលប្រយោជន៍របស់ពួកគេទៀតផង៕Superstition: Latest Articles, Videos & Photos of Superstition- Telegraph  India

ពន្ធដារ ប្រមូលចំណូលបានជាង៥៣៩លានដុល្លារ ត្រឹមរយៈពេល២ខែ

0

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ រយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ជាង៥៣៩លានដុល្លារ ស្មើនឹងជាង១៥% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់យ៉ាងដូច្នេះថា «សរុបរយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន២,១៨៣.៨៩ ប៊ីលានរៀល (ប្រមាណជា ៥៣៩.២៣ លានដុល្លារ) ស្មើនឹង១៥.១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ១០៩.៣៣ប៊ីលានរៀល (ប្រមាណជា២៧.០០លានដុល្លារ) ស្មើនឹង៥.២៧%»។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦៦.៣២ ប៊ីលានរៀល (ប្រមាណជា ២៣៨.៦០លានដុល្លារ) ស្មើនឹង៦.៦៨% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ៥៩.២៩ ប៊ីលានរៀល (ប្រមាណជា១៤.៦៤លានដុល្លារ) ស្មើនឹង៦.៥៤%។

លោកបន្តថា លើសពីនេះ សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤.៧៩%, អាករលើតម្លៃបន្ថែម ៨.៩៣%, និងពន្ធលើប្រាក់បៀវត្ស ១១.០១%៕

ឥណ្ឌូណេស៊ីហាមភ្ញៀវទេសចរបរទេសជិះម៉ូតូនៅកោះបាលី

0

ប្រទេសឥណ្ឌូណេស៊ី ៖ កោះបាលី គឺជាកោះទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសឥណ្ឌូណេស៊ី បានត្រៀមហាមឃាត់ភ្ញៀវទេសចរបរទេសជិះម៉ូតូនៅលើកោះនេះ ក្រោយពីគេឃើញភ្ញៀវទេសចរជាច្រើននាក់រំលោភច្បាប់ចរាចរណ៍ ដោយជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ដោះសម្លៀកបំពាក់ និងគ្មានប័ណ្ណបើកបរជាដើម ។Safari jet ski ride

វិធានការហាមឃាត់ភ្ញៀវទេសចរបរទេសជិះម៉ូតូនៅកោះនេះ គឺយោងតាមការប្រកាសរបស់អភិបាលកោះបាលី លោក E Wayan Coaster បញ្ជាក់ថា កំពុងរៀបចំស្នើរឿងនេះសម្រាប់ច្បាប់ថ្នាក់តំបន់នៅឆ្នាំ២០២៣ ប៉ុន្តែនៅមិនទាន់ច្បាស់ថា នឹងមានការប្រើប្រាស់ច្បាប់នេះដោយរបៀបណាទេ ។ កោះបាលីបានបើកទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ ធ្វើឱ្យភ្ញៀវទេសចរជាច្រើននាក់នាំគ្នាមកលេងនៅកោះនេះ បន្ទាប់ពីបានបិទកោះអស់រយៈពេលជាយូរ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។Bali Travel Blog - All You Need To Know Before You Go To Bali

ជាធម្មតា ភ្ញៀវទេសចរមកកម្សាន្តនៅកោះបាលី ពួកគេនិយមជួលម៉ូតូដើម្បីជិះទស្សនានៅតាមកន្លែងទេសចរណ៍ផ្សេងៗនៅលើកោះ ព្រោះវាងាយស្រួលក្នុងការធ្វើដំណើរនៅតាមផ្លូវតូចៗដែលមានទេសភាពស្រស់ស្អាត ជាជាងការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ខណៈរថយន្តក្រុងសាធារណៈនៅកោះបាលីមិនទាន់កែលម្អឱ្យបានល្អគ្រប់គ្រាន់ទេ ។

ទោះយ៉ាងណា នៅកោះបាលីតែងជួបបញ្ហាភ្ញៀវទេសចរបរទេសរំលោភច្បាប់ចរាចរណ៍ជាច្រើន ហើយបើតាមការកត់ត្រារបស់ប៉ូលិសក្នុងតំបន់នេះឃើញថា នៅចុងខែកុម្ភៈ រហូតដល់ដើមខែមីនា ឆ្នាំ២០២៣ ប៉ូលិសបានចាប់ក្រុមភ្ញៀវទេសចរបរទេសចំនួន១៧១នាក់បានរំលោភច្បាប់ចរាចរណ៍នៅលើកោះនេះ ហើយភ្ញៀវទេសចរមួយចំនួនបានប្រើប្រាស់ស្លាកលេខក្លែងក្លាយ ។Top 7 Reasons To Visit Bali

អភិបាលកោះបាលី លោក E Wayan Coaster ថ្លែងថា ៖ «បើអ្នកជាភ្ញៀវទេសចរ គឺអ្នកក៏ត្រូវធ្វើខ្លួនឱ្យដូចភ្ញៀវទេសចរ ។ ចាប់ពីថ្ងៃនេះតទៅ ភ្ញៀវទេសចរបរទេសទាំងអស់ត្រូវធ្វើដំណើរតាមរថយន្តដែលភ្នាក់ងារទេសចរណ៍ក្នុងស្រុករៀបចំឱ្យពួកគេ» ។

ក្រៅពីនេះ អភិបាលកោះបាលីបានប្រកាសថា កំពុងពិចារណាលុបចោលការផ្តល់ទិដ្ឋាការពេលធ្វើដំណើរមកដល់កោះបាលី (visa on arrival) ចំពោះភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដោយសារកន្លងមក ភ្ញៀវទេសចរទាំងពីរប្រទេសនេះបានធ្វើដំណើរមកកាន់កោះបាលីជាច្រើននាក់ ស្របពេលប្រទេសរបស់ពួកគេកំពុងកើតសង្គ្រាម ហើយភ្ញៀវទេសចរទាំងពីរប្រទេសនេះមិនអនុវត្តតាមច្បាប់របស់ឥណ្ឌូណេស៊ី ។ កាលពីសប្តាហ៍កន្លងមក អាជ្ញាធរមូលដ្ឋាននៅកោះបាលីបានចាប់ពលរដ្ឋរុស្ស៊ីជាច្រើននាក់ពីករណីរំលោភលើប័ណ្ណស្នាក់នៅ ហើយមានពលរដ្ឋរុស្ស៊ីខ្លះប្រើប្រាស់ទិដ្ឋាការទេសចរណ៍មកប្រកបអាជីវកម្មនៅលើកោះទៀតផង ។10 Best Beaches in Bali: Swimming, Surfing and Sunbathing

ទោះយ៉ាងណា ផែនការហាមឃាត់ការជិះម៉ូតូរបស់ភ្ញៀវទេសចរបរទេស គឺមានទាំងមតិគាំទ្រ និងមតិប្រឆាំង ដោយសារគេមើលឃើញថា វាជាការរារាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកោះបាលី ក្រោយពីកោះនេះទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដរាតត្បាត ។ នៅមុនពេលផ្ទុះជំងឺកូវីដ កោះបាលីបានទទួលប្រាក់ចំណូលយ៉ាងច្រើនពីវិស័យទេសចរណ៍ស្មើប្រមាណ៦០% របស់ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងខេត្តទាំងមូល ៕ ប្រភព ៖ To Day

ប្រទេសសិង្ហបុរីជាដៃគូវិនិយោគសេដ្ឋកិច្ចដ៏ធំបំផុតរបស់វៀតណាម

0

ប្រទេសវៀតណាម ៖ តាមរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាមបង្ហាញថា សិង្ហបុរីនៅតែគ្រប់គ្រងតំណែងជាប្រទេសវិនិយោគដ៏ធំបំផុតរបស់វៀតណាម ក្នុងរយៈពេល២ខែ ឆ្នាំ២០២៣ នេះ ដោយមានទឹកប្រាក់វិនិយោគស្មើ៩៧៨.៤លានដុល្លារអាមេរិក ធ្លាក់ចុះ៤២,៧% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។

ជាមួយគ្នានេះ តៃវ៉ាន់ស្ថិតក្នុងលំដាប់ទី២ មានទឹកប្រាក់វិនិយោគជិតស្មើ៤០៧.១លានដុល្លារអាមេរិក ដែលខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ចំនួន៣.៨៥ដង បន្ទាប់មក គឺប្រទេសហូឡង់ស្ថិតក្នុងលំដាប់ទី៣ មានទឹកប្រាក់វិនិយោគជិតស្មើ៣៦៩លានដុល្លារអាមេរិក ។Where Is Singapore? Tips for First-Time Visitors

ក្រសួងផែនការ និងវិនិយោគវៀតណាមបន្ថែមថា ដើមទុនវិនិយោគចុះបញ្ជីថ្មីសរុប និងជំនួយហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្រុមហ៊ុន និងការទិញភាគហ៊ុនរបស់វិនិយោគិនបរទេស មានទឹកប្រាក់ជិតស្មើ៣.១ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ៣៨% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។

ខេត្តនានារបស់ប្រទេសវៀតណាម ក្នុងនោះខេត្តបាក់សាង អាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស Foreign direct investment (FDI) ស្មើ៨២៤.៣លានដុល្លារអាមេរិក ស្មើ២៦,៦% ដែលបានកើនឡើងពីឆ្នាំ២០២២ រហូតដល់៨.៤ដង ខណៈទីក្រុងហូជីមិញ មានគម្រោងថ្មីសរុបចំនួន១០៣គម្រោង ស្មើទឹកប្រាក់៣៦៩.១លានដុល្លារអាមេរិក ស្មើ១១,៩% ។Singapore in Pictures: 18 Beautiful Places to Photograph | PlanetWare

យោងតាមទិន្នន័យនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញថា ទឹកប្រាក់វិនិយោគពីបរទេសជាង២,៥៥ពាន់លានដុល្លារអាមេរិកបានទូទាត់រួចរាល់ហើយ ប៉ុន្តែធ្លាក់ចុះ៤,៩% បើធៀបនឹងឆ្នាំ២០២២ ដោយក្រុមហ៊ុនបរទេសបានវិនិយោគលើវិស័យឧស្សាហកម្មចំនួន១៧ ក្នុងចំណោម២១ ។ ការវិនិយោគរបស់ក្រុមហ៊ុនបរទេសភាគច្រើន គឺលើឧស្សាហកម្មកែច្នៃ និងការផលិត ស្មើទឹកប្រាក់២.១៧ពាន់លានដុល្លារអាមេរិក ស្មើ៧០.១% ក្នុងចំណោមការវិនិយោគទាំងអស់ បន្ទាប់មក ពួកគេវិនិយោគលើផ្នែកអចលនទ្រព្យ មានទឹកប្រាក់ស្មើ៣៩៦.៩លានដុល្លារអាមេរិក ស្មើ១២,៨% ៕15 Beautiful Vietnamese Cities to Visit - Nomad Paradisehttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTfZqIrsZtFYtxPHFrbPQ51a9TLCJkn2ehST0TagdoIat7HmGVV6npvPg3N992W0GOlBl6g2B4VWSXXg4nxfueCt99GuATccjI544da74sCFzmCwOS9BnJ8NRoJMB3b2uH0Kn4xN3-kI9StUPGFwuOVZeu306SVyP-pj6wR4mQId0FF10WjIl8nJM1/s1024/photo_2023-03-15_10-19-46.jpg ប្រភព ៖ AEC connect

រថភ្លើងអាកាស BTS ក្រុងបាងកកនឹងផ្អាកដំណើរការមែនទេ ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែមីនា កន្លងមក ក្រុមបុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈក្រុងបាងកក (BTS) ដែលផ្តល់សេវាកម្មរថភ្លើងលើអាកាស ដឹកនាំដោយលោក Seksak Hunsaard អ្នកតំណាងបុគ្គលិកបានធ្វើដំណើរទៅកាន់ការិយាល័យរបស់រដ្ឋាភិបាល ដើម្បីទាមទារប្រាក់ដែលរដ្ឋាភិបាលជំពាក់ក្រុមហ៊ុន BTS ជាង៥ម៉ឺនលានបាត ហើយលោក Seksak Hunsaard បានលើកឡើងថា ពួកគេទុករយៈពេល៧ថ្ងៃឱ្យរដ្ឋាភិបាលសងប្រាក់មកក្រុមហ៊ុនវិញ បើមិនដូច្នេះទេ ក្រុមហ៊ុននឹងផ្អាកផ្តល់សេវាកម្មរថភ្លើងទាំងអស់ ។Things to Know about BTS Skytrain in Thailand - BestPrice Travel

ក្រុមបុគ្គលិករថភ្លើងបានដាក់លិខិតទៅកាន់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើម្បីឱ្យជួយដោះស្រាយបញ្ហាបំណុលនេះ ហើយបើរដ្ឋាភិបាលនៅតែគ្មានភាពច្បាស់លាស់ទេនោះ ពួកគេបានបង្ហាញការបារម្ភអំពីដំណើរការរបស់ក្រុមហ៊ុន BTS និងអាចប៉ះពាល់ដល់ការងាររបស់ពួកគេនាថ្ងៃអនាគតផងដែរ ។

ទោះយ៉ាងណា លោក Seksak Hunsaard បញ្ជាក់ថា ការធ្វើដំណើរមកកាន់ការិយាល័យរដ្ឋាភិបាលលើកនេះ គ្មានការបញ្ជាណាមួយពីខាងអ្នកគ្រប់គ្រងក្រុមហ៊ុនទេ គឺជាការស្ម័គ្រចិត្តរបស់ពួកគេ ដោយសាររយៈពេល៤ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលមិនទាន់ចាត់វិធានការជាក់លាក់ណាមួយនៅឡើយ ដូចជា ការប្តឹងទៅកាន់តុលាការ ហើយមានសាលក្រមបង្គាប់ឱ្យភ្នាក់ងាររដ្ឋាភិបាលសងបំណុលក្រោមកិច្ចសន្យាការងារ ប៉ុន្តែភ្នាក់ងាររដ្ឋាភិបាលបែរជាបដិសេធ និងពន្យារពេល ដោយប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូល ខណៈក្រុមហ៊ុន BTS នៅតែបន្តបំពេញភារកិច្ច និងផ្តល់សេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHQjNgczNABbdfj2Rs7OZAkzObNzw0PTrsZetkieVsegF6rO-mXjrUQPHwMRAzb9FQAJGKS9ZPsnPC3E3geEFsifT9a3FBiXWBAGPHKPAwVtX7hdIvSva9oHbPfcMiNeSr-Z9nxoco8DanOSHCrkA-z-LWBxhppeg88L76m-E-zPfnD2cJOW0DyJOG/s1280/photo_2023-03-15_10-15-54.jpg

ក្រុមបុគ្គលិករថភ្លើង BTS បានដាក់កំណត់ទៅកាន់រដ្ឋាភិបាលថា ត្រូវតែសងបំណុលមកឱ្យក្រុមហ៊ុនវិញក្នុងរយៈពេល៧ថ្ងៃ បើគ្មានការដោះស្រាយអ្វីទេ ពួកគេនឹងពិចារណាឈប់ផ្តល់សេវាកម្មរថភ្លើងលើអាកាស ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋទូទៅ ។ ក្រុមបុគ្គលិករថភ្លើង BTS ក៏បានស្នើទៅកាន់ពលរដ្ឋទាំងអស់ឱ្យយល់ពីបញ្ហានេះផងដែរ ។

ក្រៅពីនេះ បើមានការពិចារណាសងបំណុលយឺតយ៉ាវ ខណៈគេរំលាយសភា និងមានការបោះឆ្នោតនៅប្រទេសថៃ គឺវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់បំណុលនេះកាន់តែខ្លាំង ព្រោះបច្ចុប្បន្ន ការចំណាយលើប្រតិបត្តិការអាជីវកម្ម BTS ស្មើទឹកប្រាក់ប្រមាណ៥ម៉ឺនលានបាត និងមានអត្រាការប្រាក់ចំនួន៨លានបាតក្នុង១ថ្ងៃ ដែលនឹងប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងជាពន្ធរបស់ពលរដ្ឋផងដែរ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2VeSs3F89INGTAN-G5AuW-MhT7ulNfBkmNdos2ot6hZIHVJXhTZ4V7sslKS5HI6up49l7RgM4warPYuGQBQ6OA7dedgaIWWM8V9fVKG3J-UCsHQpNEixJLqNeXTtYdhbHM5DcDXZmR4klAD7DgL-skBW9UEoG3BTcYgXSQBXJJh_7OjmZxW_xx9wi/s1280/photo_2023-03-15_10-15-55.jpgប្រភព ៖ beartaiBRIEF

សត្វគួរអោយខ្លាចទាំង៩ប្រភេទដែលមាននៅក្នុងសមុទ្រ

0

ជាធម្មតាបើនិយាយពីសត្វគួរអោយខ្លាចបំផុតនៅលើលោកប្រិយមិត្តប្រហែលគិតថាជាត្រីឆ្លាមហើយ ក៏ប៉ុន្តែសត្វដែលគួរអោយខ្លាចនៅក្នុងសមុទ្រគឺមានច្រើនប្រភេទណាស់ដែលអាចបង្កគ្រោះថ្នាក់ដល់យើងបាន។ ដូច្នេះហើយយើងគួរតែដឹងថាតើសត្វគួរអោយខ្លាចទាំង៩ប្រភេទនោះមានរូបរាងបែបណា?

១.មឹកខៀវឬBlue-Ringed Octopus៖ សត្វនេះត្រូវបានគេរកឃើញនៅមហាសមុទ្រប៉ាស៊ីហ្វិចនិងមហាសមុទ្រឥណ្ឌាហើយវាក៏ជាប់ឈ្មោះជាសត្វដែលសម្លាប់មនុស្សច្រើនជាងគេនៅក្នុងសមុទ្រផងដែរ។The Blue-Ringed Octopus: Cute but Deadly | DIPNDIVE ២.Box Jellyfish៖ សត្វនេះត្រូវបានគេចាត់ទុកថាជាសត្វដែលមានពិសជាងគេនៅលើលោក នៅពេលមនុស្សបានប៉ះពិសវាហើយ នោះអ្នកនឹងមានអាការះស្ពឹកខ្លួន ចុកបេះដូង នឹងធ្វើអោយអ្នកមានជំងឺប្រសៃប្រសាទទៀតផង។Researchers may have an antidote for the deadliest jellyfish sting on Earth  | Science | AAAS៣.Irukandji Jellyfish៖ សត្វនេះជាប្រភេទចាហ៊ួយសមុទ្រដែលតូចជាងគេនៅលើសកលលោក សត្វនេះក៏មានគ្រោះថ្នាក់ដល់មនុស្សផងដែរ បើអ្នកបានប៉ះពិសវាហើយនឹងបង្កអោយអ្នកស្ពឹកដៃជើង ឈឺឆ្អឹងខ្នង ឈឺក្រលៀន នឹងអាចធ្វើអោយអ្នកមានជំងឺផ្លូវចិត្តទៀតផង។A Jellyfish Sting Causes a Sense of Impending Doom -- Science of Us៤.ត្រីតោឬLionfish៖ សត្វនេះជាប្រភេទសត្វដែលមានពិសសាហាវ បើអ្នកបានប៉ះពិសវាហើយនោះអ្នកនឹងប្រកាច់ ឬក្អួតចង្អោរ នឹងធ្វើអោយអ្នកមានជំងឺបេះដូងប្រចាំកាយទៀតផង។Lionfish caught off the coast of Dorset could be a record for the UK |  Natural History Museum៥.អន្ទង់Moray Eels៖ អន្ទង់នេះគឺជាអន្ទង់ដែលមានគ្រោះថ្នាក់ជាងគេ យល់ល្អអ្នកកុំទៅរំខានវា ព្រោះវាមានពិសសាហាវណាស់ បើអ្នកចាប់វាទៅទទួលទាននោះអ្នកនឹងអាចស្លាប់ភ្លាមៗដោយសារពិសរបស់វាបាន។Creature Feature: Green Moray Eel | ReefCI៦.ត្រីម្ចុលឬNeedlefish៖ ត្រីនេះជាត្រីដែលមានធ្មេញមុតស្រួចខ្លាំងណាស់ យល់ល្អអ្នកកុំទៅជិតវាអី ព្រោះវាអាចនឹងខាំអ្នកឬបង្កអោយអ្នកមានគ្រោះថ្នាក់បាន។Needlefish attacks Indonesian teen on fishing trip, stabs him through neck.  Boy ends up in hospital - India Today៧.ពស់សមុទ្រ៖ ពស់នេះមិនសូវបង្កគ្រោះថ្នាក់ដល់អ្នកប៉ុន្មានទេ តែបើអ្នកនៅជិតវា ពស់សមុទ្រនេះនឹងចឹកអ្នក ដែលធ្វើអោយអ្នកចុកចាប់តិចតួច។Underwater vision has evolved in sea snakes for 15 million years •៨.Stonefish៖ ត្រីនេះមានរូបរាងដូចជាដុំថ្ម នៅពេលមនុស្សចុះទៅលេងទឹកមិនសូវចាប់អារម្មណ៍នឹងវាប៉ុន្មានទេព្រោះត្រីនេះដូចដុំថ្មចឹង តែបើអ្នកច្រឡំប៉ះវាដោយមិនដឹងខ្លួន នោះពិសរបស់វានឹងជ្រាបចូលខ្លួនអ្នកនឹងបណ្តាលអោយអ្នកស្លាប់ភ្លាមៗក្នុងរយះពេល១០នាទី។How to treat a stonefish sting៩.ខ្យងCone Snails៖ ខ្យងនេះជាប្រភេទខ្យងមានពិស បើអ្នកបានប៉ះវាហើយនោះអ្នកនឹងមានអាការះរមាស់ដៃជើង នឹងពិបាកដកដង្ហើមជាដើម៕Cone Snails | DiveHub.id

អាមេរិក ព្រមានជាថ្មីអំពីការបញ្ចប់របបផ្ដាច់ការរបស់ត្រកូលគីម បើកូរ៉េខាងជើងប្រើប្រាស់នុយក្លេអ៊ែរ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ជាបន្ដបន្ទាប់ បង្កឲ្យមានភាពតានតឹង នៅឧបទ្វីកូរ៉េ និង នាំឲ្យមានការព្រួយបារម្ភ អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក វាយប្រហារទៅលើប្រទេសផ្សេងៗនោះមក មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញមុខ មកព្រមានត្រង់ៗ ថា ប្រសិនបើក្រុងព្យុងយ៉ាង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារទៅលើប្រទេសណាមួយ មានន័យនឹងស្មើការបញ្ចប់របបគ្រប់គ្រងមួយនេះ។

សារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ថា អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ ដោយប្រទេសកូរ៉េខាងជើង នឹងត្រូវតែបញ្ចប់របបគ្រប់គ្រង នៅក្នុងទីក្រុងព្យុងយ៉ាង។ ការព្រមានរបស់មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានកើតឡើង ចំពេលមានការព្រួយបារម្ភ អំពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដោយប្រទេសកុម្មុយនិស្ដឯកោមួយនេះ។Advanced anti-aircraft weapons head to Ukraine in 2 months

លោកឧត្ដមសេនីយ៍ ផេត រ៉ាយដឺរ (Pat Rider) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ថា «ខ្ញុំគិត ថា យើងបានបង្ហាញ អំពីគោលជំហរយ៉ាងច្បាស់ណាស់របស់យើង ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយប្រទេសកូរ៉េខាងជើង មានន័យ ថានឹងបញ្ចប់របប នៅទីក្រុងព្យុយ៉ាង។ សហរដ្ឋអាមេរិក នៅតែប្ដេជ្ញា ទប់ស្កាត់រាល់សកម្មភាពដ៏គឃ្លើនរបស់កូរ៉េខាងជើង»។

សហរដ្ឋអាមេរិក បានព្រមាន អំពីផលវិបាកដ៏ធ្ងន់ធ្ងរ ចំពោះការវាយប្រហារ ដោយនុយក្លេអ៊ែរ ពីកូរ៉េខាងជើង ក្រោយពេលក្រុងព្យុងយ៉ាង បានអនុម័តច្បាប់ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុន នៅក្នុងគ្រាអាសន្ន។Nuclear weapons: Which countries have them and how many are there? - BBC  News

អ្នកនាំពាក្យ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក រូបនេះ បានសង្កត់ធ្ងន់ ទៅលើយុទ្ធសាស្រ្ដការពារជាតិរបស់ខ្លួន ត្រូវបានចេញផ្សាយ កាលពីខែតុលា ឆ្នាំ២០២២ ថា «ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរណាមួយ ចេញពីកូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត និង ដៃគូរបស់ក្រុងវ៉ាស៊ីនតោន មិនអាចទទួលយកបាននោះឡើយ។ សកម្មភាពបែបនេះ នឹងមានន័យថា ត្រូវតែបញ្ចប់របបគ្រប់គ្រងរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង»។

កូរ៉េខាជើង បានបង្កើនវោហារសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន ជាបន្តបន្ទាប់ ក្រោយការបង្កើតច្បាប់ថ្មី ដែលនឹងអនុញ្ញាតឲ្យប្រទេសឯកោមួយនេះ មានសិទ្ធិវាយប្រហារ ដោយនុយក្លេអ៊ែរជាមុន នៅក្នុងគ្រាមានអាសន្ន។ ស្របគ្នានេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសរបស់គាត់ នៅដើមឆ្នាំ២០២៣នេះ។Nuclear Notebook: How many nuclear weapons does North Korea have in 2022? -  Bulletin of the Atomic Scientists

រដ្ឋាភិបាលក្រុងសេអ៊ូល និង ក្រុងវ៉ាស៊ីនតោន ក៏បានះអាងផងដែរ ថា កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅពេលណាក៏បាន ដោយកត់សម្គាល់ឃើញ ថា ប្រទេសមួយនេះ ហាក់ដូចជាបានបញ្ចប់នូវការរៀបចំរួចរាល់អស់ហើយ សម្រាប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ និង លើកចុងក្រោយរបស់ខ្លួន នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៧។

លោកឧត្ដមសេនីយ៍ ផេត រ៉ាយដឺរ (Pat Rider) បានបន្ថែម ថា «ជាថ្មីជាថ្មីម្តងទៀត យើងនៅតែបន្តផ្ដោតការយកចិត្តទុកដាក់ និង ធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសម្ពន្ធមិត្ត និង ដៃគូរបស់យើង នៅក្នុងតំបន់ ដើម្បីទប់ស្កាត់ការឈ្លានពាន ការពារសន្តិសុខ និង ស្ថិរភាព នៅក្នុងតំបន់ ហើយយើងនឹងនៅតែបន្តផ្តោតអារម្មណ៍របស់យើង សម្រាប់ជួយដល់សម្ពន្ធមិត្តរបស់យើង»៕

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ២០ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន២ សំខាន់ៗ

0

ភ្នំពេញ៖ គម្រោងចំនួន២ ត្រូវបានរាជរដ្ឋាភិបាលជប៉ុន ឯកភាពផ្ដល់ថវិកាសរុប ២០៩,១៩៧ដុល្លារ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) សម្រាប់ការសាងសង់ស្ពាន និងការពង្រឹងខ្សែចង្វាក់តម្លៃមាន់ស្រែខ្មែរ។

កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ។

គម្រោងទាំងពីរនោះរួមមាន៖

ទី១៖ គម្រោងសាងសង់ស្ពានក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១០០,៣៩៤ ដុល្លារអាមេរិក)
សា្ថប័នទទូលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើបច្ចុប្បន្ន ដែលពុកផុយ។ ក្នុងរដូវវស្សា ប្រជាជនមិនអាចឆ្លងកាត់ស្ពាននេះបានទេ ហើយពួកគេត្រូវរង់ចាំរហូតដល់ទឹកស្រកវិញ។

បន្ថែមពីនេះ យានយន្តមិនអាចឆ្លងកាត់ស្ពាននេះបានទេ ហើយត្រូវរង់ចាំយូរនៅពេលមានចរាចរណ៍ច្រើន។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានជាង ១៣,០០០នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត ពេញមួយឆ្នាំ។ គម្រោងនេះមានគោលបំណងរួមចំណែកក្នុងការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជននិងបង្កើនប្រាក់ចំណូលកសិកម្មតាមគ្រួសារ។

ទី២៖ គម្រោងពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ស្រែខ្មែរ ក្នុងខេត្តចំនួនពីរ នៃប្រទេសកម្ពុជា (ថវិកាចំនួន ១០៨,៨០៣ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការហេហ្វឺអន្តរជាតិកម្ពុជាក្នុងគម្រោងនេះបរិក្ខារចិញ្ចឹមមាន់នឹងត្រូវបានដំឡើង និងជួសជុលសម្រាប់កសិករចិញ្ចឹមមាន់ចំនួន ១៧នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPeGhFPvT328u6CApzfGI7aB9GfBbArflLLAzLbrobdKBVdEeF22G1SxsLvligNdgl1Y7wxt3zayLKdJd5sIoJP96rXCzCX-OmVOIJW4LO2fkQfmr2a9_ydK2sRof6U-HiwWEntcwzqP9RxDw_1OZthjNgMAuP5Gm4xgo4_E9lPq-OPL6gawlWU0bh/s1280/photo_2023-03-15_09-31-45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPtmDlkA45KemRSmxv6QZL_vhgvUB80UsVCdl75FioqxuvFLTxlUvVvX8tYeR7pJM_y_7_G2_18aCtQ-hbaVkltTe8Buh7_BU9xdb9UOcGCV44qPuJJL-8bUH7Z1UDRjFz6VlmgmfCrPI4BQ3ZX8Y_SzmnXW0vPUEPT1pU6NSZp9ezKhOqfw5soL1l/s1280/photo_2023-03-15_09-31-45%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf83ye6CIDR_yuJa5ANZMWk5Sl04INRXaq555XvyIX2mV9npkQRJ6z-x09axlAZSiwfOy6PJhKHYdj7yCc5ivxr5q4MY0IHlmMmlAvU62a6NLKGj-yNW-r89Rw69R_eUVIwyGxy0nc3WTyXHeBFVu41D4b1pQZ9lW380h65wxU1KBNrrPAU_WQgKNx/s1280/photo_2023-03-15_09-31-46.jpg

ប្រកាសបិទចរាចរណ៍តាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅជាបណ្តោះអាសន្ន

0

ភ្នំពេញ៖ បិទចរាចរណ៍ចំពោះមធ្យោយបាយគ្រប់ប្រភេទតាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជាបណ្តោះអាសន្នសិន ព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្រូវតភ្ជាប់ និងដាក់បំពង់មេនាំទឹកស្អាតនៅបាតទន្លេសាបពីត្រើយខាងកើតស្ពានព្រែកព្នៅ ទៅត្រើយខាងលិចដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEB35JJKFxYDY_PzLyGJ__fI4xLV-hxDIb9cJS43ChNPBHJ1CUxR8RY3Igj6MjM-fU61IGLck7oYtFy8emBnf4t3F3gTuz_Ia9Ddb0mSMDbKQxAD2enKP0qLu7uDYoPbC09wo_1Cl3TH98GsvTc3nXr5KaG5FC4DNSYWOTusL7TAABNDy4SE_6hRGX/s1280/photo_2023-03-15_09-13-09.jpg

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបញ្ជាក់ថា អាជ្ញាធរនឹងបិទចរាចរណ៍តាមផ្លូវទឹកត្រង់ស្ពានព្រែកព្នៅរយៈពេល ២ថ្ងៃ ចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រហូតដល់បិទបញ្ចប់ការងារនៅម៉ោង៦ និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានប្រកាសផ្អាកចរាចរណ៍តាមផ្លូវទឹកនេះដើម្បីគ្រប់គ្រងការងារនេះឱ្យមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGHSieFjnX0NsXRA6LQcmfmhvfkgh3tGpLRZpomDz-kZfzeY39msg_GNuw9oi4wto88gbKochcnT9qvVa8RVVZxYqKc0H7keRuvdK6HDVYb2O-hko9WjeL-xXqh2BUbsoTwNBzz-eOLxPcDjwUT8tDR6dRXLU0nq3e275CXDv-lIl3T5hDRagtPHFK/s1280/photo_2023-03-15_09-13-10.jpg