អាហារខាងក្រោមនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្អខ្លាំងចំពោះសុខភាពថ្លើមទៀតផង។ ដូច្នេះអាហារទាំង៥នេះមានដូចជា៖
១.ផ្លែបឺរ៖ មនុស្សជាច្រើនមិនចូលចិត្តរសជាតិនៃ beets ប៉ុន្តែឫសនេះមានសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍ក្នុងការការពារសុខភាពថ្លើម។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Northumbria (ចក្រភពអង់គ្លេស) បង្ហាញថា ទឹក beetroot គឺជាភេសជ្ជៈ “លើកកម្ពស់សុខភាព” “ការពារជំងឺ” និងមានប្រយោជន៍ជាពិសេសសម្រាប់ថ្លើម។11 Reasons Why Berries Are Among the Healthiest Foods on Earth២.សារាយសមុទ្រ៖ សារាយសមុទ្រសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺខ្លាញ់រុំថ្លើមដែលមិនមានជាតិអាល់កុល។ ជាការពិតណាស់ ការសិក្សានៅឆ្នាំ ២០២០ ដែលត្រូវបានចេញផ្សាយនៅក្នុង Journal of Liver International បានពិនិត្យលើផលប៉ះពាល់នៃសារ៉ាយសមុទ្រលើអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ nonalcoholic ដោយលទ្ធផលបានបង្ហាញថា ការទទួលទានសារ៉ាយសមុទ្របានធ្វើឱ្យមុខងារថ្លើមប្រសើរឡើងយ៉ាងខ្លាំងចំពោះអ្នកជំងឺទាំងនេះ ជាពិសេសសម្រាប់អ្នកដែលមិនធាត់។Edible Seaweed - Food & Nutrition Magazine៣.បន្លែស្លឹកបៃតង៖ ស្លឹកបៃតងរួមមាន ខាត់ណាបៃតង និងស្ពៃខ្មៅជាដើម។ បន្លែទាំងនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្អសម្រាប់សុខភាពថ្លើមផងដែរ បន្លែនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលការពាររាងកាយពីរ៉ាឌីកាល់សេរី។11 Green Foods (and 1 Drink) That Are Good for You | Everyday Health៤.ប្រូខូលី៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Journal of Nutrition ក្នុងឆ្នាំ ២០១៦ បានរកឃើញថា សត្វកណ្ដុរដែលចិញ្ចឹមដោយបន្លែ broccoli នៃមុខងារថ្លើម និងមានអត្រាទាបនៃជំងឺខ្លាញ់រុំថ្លើមដែលមិនមានជាតិអាល់កុល និងដុំសាច់ថ្លើម។ ឥទ្ធិពលនេះត្រូវបានសន្មតថាជាសមាសធាតុរុក្ខជាតិដែលមាននៅក្នុង broccoli និងបន្លែ cruciferous ផ្សេងទៀត។Broccoli | SNAP-Ed៥.ពន្លក៖ អ្នកវិទ្យាសាស្ត្រនៅទីក្រុងប៉េកាំង ប្រទេសចិន បាននិយាយថា ពន្លកមានផ្ទុកសារធាតុ Sulforaphane ខ្ពស់ Sulforaphane គឺជាសមាសធាតុមួយដែលត្រូវបានបង្ហាញថាអាចប្រឆាំងនឹងហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម។ ប្រភព៖ phuntoday.com