តារាចម្រៀងក្នុងទ្រនំហង្សមាស ថុល សុភិទិ និងគូស្នេហ៍ ឡុង ម៉ានីន អ្នកជំនួញអនឡាញល្បីឈ្មោះ បានធ្វើឱ្យអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរជិតមានដំណឹងល្អក្រោយពីឃើញរូបភាពពួកគេថតរូបគូក្នុងឈុតគូស្នេហ៍យ៉ាងផ្អែមល្អែម ទោះបីកន្លងមកអ្នកទាំងពីរមានភាពរកាំសរកូសខ្លះៗក្តី។

ទោះបីជាកាលពីមុន ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀង ថុល សុភិទិ ធ្លាប់ប្រកាសបែកគ្នារាំងស្ទះដោយសារតែហ្វេនមួយចំនួនក្តី ប៉ុន្តែចាប់តាំងពីពួកគេវិលមកម្តងស្នេហ៍ម្តងទៀត ឃើញថាមានភាពផ្អែមល្អែមដូចស្រមោចស្ករ រហូតដល់អ្នកគាំទ្រអ្នកទាំងពីរ ចង់ឱ្យពួកគេវិលទៅ Privat វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCFA3xHbsPwYWKQH6dMaMB1iGVHtWDfA2HAV3BEe0Pz2jomVaku-pffY8YETAc4updFBfpWX_PJGAV7e3_PO0PKI4CinvKjcmvGyyxoLAdBSb42mHCBUdtcjimazBJy9_dS81FzfFCjRZJr2B6G5vCMz_YN0K5UibScKXhKnKo0U3pZFPNZIwOhPpT/s2048/343752943_596472972544158_1477847739865684697_n.jpg

ដ្បិតថាក្តីស្រលាញ់រវាងតារាចម្រៀងល្បីឈ្មោះ និងអ្នកមេម៉ាយកូនមួយជាអ្នកជំនួញអនឡាញ ទើបបង្កើតក្តីស្រលាញ់ក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា ថុល សុភិទិ តែងតែពុះពារគ្រប់ឧបសគ្គទោះបីជារងការវាយប្រហារយ៉ាងណាពីអ្នកលេងបណ្តាញសង្គម មិនខ្លាចបាត់បង់ប្រជាប្រិយភាពដើម្បីមនុស្សដែលខ្លួនស្រលាញ់រួមទាំងទង្វើជាច្រើនទៀតដែលបញ្ជាក់ថា ភិទិ ពិតជាស្រលាញ់គូស្នេហ៍ និងគ្រួសារគូស្នេហ៍ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_-nEkbbhl9s13Y4k47RPXJNMRjnZi_zSKjpZcXO4xVDAM8Mba3RM2x4vN3Rw6XnBDu9jpxy9iKpP-VmHm-iwoHIb0kdQOapyJW5w2zAD3m5fIPxnWUCWSHugvPidlWYRpyqByQTJPfeBq0ZPzqnDXVch3ly_2bdHqZmLF8Meww3eLHHSeuXMdrOSA/s1440/343930426_1224769718405743_6926732903193779905_n.jpg

អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ នៅយប់ថ្ងៃទី៣០ ខែមេសា អ្នកនាង ឡុង ម៉ានីន បានបង្ហោះវីដេអូខ្លីមួយនៅលើ Story ហ្វេកប៊ុក ដោយរូបនាង និង ភិទិ ស្ថិតក្នុងសំលៀកបំពាក់ពណ៌ស កាន់បាច់ផ្កា ថតរូបយ៉ាងផ្អែមល្ហែមជាមួយគ្នា។ រូបភាពនេះអ្នកគាំទ្ររបស់ពួកគេលើកឡើងថា សង្ស័យអ្នកទាំងពីរជិតមានដំណឹងល្អជូនអ្នកគាំទ្រ បន្ទាន់ពីសិក្សាស្វែងយល់ចិត្តគ្នាមួយរយៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg29oSX4-AJ78h4Rv8BvDsMTc8n4RIceGyjkCiPdOzOoQC563FKUGTIp8LLeR14zIu5nwl7b3X0NaEZE16toCfSS19oIdIbBMCmUhpww1kM4Ajlpuq3hAhc8ntHOYgL7cxeoeWfVubdIPc4a0wMso14gFTn-0oNNfNtjV07i0RBX_UZjsOSjD1ark66/s1280/photo_2023-05-01_11-30-22.jpg