តើកូរ៉េខាងត្បូងគួរមានអាវុធនុយក្លេអ៊ែរដើម្បីការពារប្រទេសឬទេ ?
ប្រទេសកូរ៉េខាងត្បូង ៖ អភិបាលក្រុងសេអ៊ូល លោក Oh Se-HunOh Se-Hun បានថ្លែងទៅកាន់សារព័ត៌មានរ៉យទ័រថា លោកគាំទ្រឱ្យប្រទេសកូរ៉េខាងត្បូងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដើម្បីអាចទប់ទល់នឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង ។
ក្រៅពីនេះ លោក Oh Se-Hun បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង នឹងជាការផ្ញើសារទៅកាន់ប្រទេសផ្សេងៗដូចជា ចិន ឱ្យមើលឃើញពីភាពសំខាន់នៃការគ្រប់គ្រងអាវុធ ។ លោកថ្លែងថា ៖ «យើងបានដើរមកដល់ចំណុចដែលពិបាកក្នុងការបញ្ចុះបញ្ចូលមនុស្សពីហេតុផលនេះថា តើយើងគួរតែអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួនឬអត់» ។
ការលើកឡើងរបស់លោក Oh Se-Hun នាពេលនេះ ធ្វើឱ្យមានការជជែកគ្នានៅក្នុងសង្គមកូរ៉េខាងត្បូងម្តងទៀតថា តើកូរ៉េខាងត្បូងគួរតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនឬអត់ ខណៈកូរ៉េខាងជើងកំពុងតែអភិវឌ្ឍន៍សក្តានុពលរបស់ខ្លួនកាន់តែខ្លាំងក្លា ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយលុកមកលើកូរ៉េខាងត្បូង ។
តាមការស្ទង់មតិការយល់ឃើញពីពលរដ្ឋកូរ៉េខាងត្បូងកាលពីថ្ងៃទី១ ខែមីនា កន្លងមក បង្ហាញថា មានពលរដ្ឋជាង៧០% បានគាំទ្រឱ្យប្រទេសកូរ៉េខាងត្បូងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដោយខ្លួនឯង ខណៈ២៧% ទៀតមិនយល់ស្របនឹងគំនិតនេះទេ ។ ក្រៅពីនេះ មានពលរដ្ឋកូរ៉េខាងត្បូង៥៩% ជឿជាក់ថា បើមានការប្រយុទ្ធគ្នាកើតឡើងនៅតំបន់ឧបទ្វីបកូរ៉េមែននោះ គឺកូរ៉េខាងជើងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសមរភូមិជាមិនខាន ៕
ប្រភព ៖ TNN World


២.JENNIE(BLACKPINK)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៧០ លាននាក់។
៣ .JISOO(BLACLPINK)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់៧០ លាននាក់។
៤.ROSE(BLACKPINK)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៦០លាននាក់។
៥.V(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៥០លាននាក់។
៦.JIMIN(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៤០លាននាក់។
៧.JHOP(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៤០លាននាក់។
៨.JIN(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៤០ លាននាក់។
៩.SUGA(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៤០ លាននាក់។
១០.RM(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៤០ លាននាក់៕




២.EXO៖ ឈ្នះបានពានរង្វាន់សរុប ២៣ពាន
៣.TWICE៖ ឈ្នះបានពានរង្វាន់សរុប ១២ពាន
៤. Girl’s Generation៖ ឈ្នះបានពានរង្វាន់សរុប ១១ពាន
៥. BIGBANG និង H.O.T៖ ឈ្នះបានពានរង្វាន់សរុប ១០ពាន
៦.IU៖ ៖ ឈ្នះបានពានរង្វាន់សរុប ៩ពាន
៧.G.O.D., TVXQ និង Super Junior ៖ ឈ្នះបានពានរង្វាន់សរុប ៧ពាន
៨.2NE1៖ ឈ្នះបានពានរង្វាន់សរុប ៦ពាន
៩. Lee Hyori៖ ឈ្នះបានពានរង្វាន់សរុប ៤ពាន
១០. B2ST, G-Dragon, Taeyang និង Red Velvet៖ ឈ្នះបានពានរង្វាន់សរុប ៣ពាន
១១. Fin.K.L, Shinhwa, Wonder Girls, 2PM, 2AM, GOT7, SEVENTEEN,iKON, WINNER, aespa និង NCT 127៖ ឈ្នះបានពានរង្វាន់សរុប ២ពាន





ប្រភព ៖ The Durian Times


ប្រភព ៖ The Durian Times








