Home Blog Page 1792

សត្វគួរអោយខ្លាចទាំង៩ប្រភេទដែលមាននៅក្នុងសមុទ្រ

0

ជាធម្មតាបើនិយាយពីសត្វគួរអោយខ្លាចបំផុតនៅលើលោកប្រិយមិត្តប្រហែលគិតថាជាត្រីឆ្លាមហើយ ក៏ប៉ុន្តែសត្វដែលគួរអោយខ្លាចនៅក្នុងសមុទ្រគឺមានច្រើនប្រភេទណាស់ដែលអាចបង្កគ្រោះថ្នាក់ដល់យើងបាន។ ដូច្នេះហើយយើងគួរតែដឹងថាតើសត្វគួរអោយខ្លាចទាំង៩ប្រភេទនោះមានរូបរាងបែបណា?

១.មឹកខៀវឬBlue-Ringed Octopus៖ សត្វនេះត្រូវបានគេរកឃើញនៅមហាសមុទ្រប៉ាស៊ីហ្វិចនិងមហាសមុទ្រឥណ្ឌាហើយវាក៏ជាប់ឈ្មោះជាសត្វដែលសម្លាប់មនុស្សច្រើនជាងគេនៅក្នុងសមុទ្រផងដែរ។The Blue-Ringed Octopus: Cute but Deadly | DIPNDIVE ២.Box Jellyfish៖ សត្វនេះត្រូវបានគេចាត់ទុកថាជាសត្វដែលមានពិសជាងគេនៅលើលោក នៅពេលមនុស្សបានប៉ះពិសវាហើយ នោះអ្នកនឹងមានអាការះស្ពឹកខ្លួន ចុកបេះដូង នឹងធ្វើអោយអ្នកមានជំងឺប្រសៃប្រសាទទៀតផង។Researchers may have an antidote for the deadliest jellyfish sting on Earth  | Science | AAAS៣.Irukandji Jellyfish៖ សត្វនេះជាប្រភេទចាហ៊ួយសមុទ្រដែលតូចជាងគេនៅលើសកលលោក សត្វនេះក៏មានគ្រោះថ្នាក់ដល់មនុស្សផងដែរ បើអ្នកបានប៉ះពិសវាហើយនឹងបង្កអោយអ្នកស្ពឹកដៃជើង ឈឺឆ្អឹងខ្នង ឈឺក្រលៀន នឹងអាចធ្វើអោយអ្នកមានជំងឺផ្លូវចិត្តទៀតផង។A Jellyfish Sting Causes a Sense of Impending Doom -- Science of Us៤.ត្រីតោឬLionfish៖ សត្វនេះជាប្រភេទសត្វដែលមានពិសសាហាវ បើអ្នកបានប៉ះពិសវាហើយនោះអ្នកនឹងប្រកាច់ ឬក្អួតចង្អោរ នឹងធ្វើអោយអ្នកមានជំងឺបេះដូងប្រចាំកាយទៀតផង។Lionfish caught off the coast of Dorset could be a record for the UK |  Natural History Museum៥.អន្ទង់Moray Eels៖ អន្ទង់នេះគឺជាអន្ទង់ដែលមានគ្រោះថ្នាក់ជាងគេ យល់ល្អអ្នកកុំទៅរំខានវា ព្រោះវាមានពិសសាហាវណាស់ បើអ្នកចាប់វាទៅទទួលទាននោះអ្នកនឹងអាចស្លាប់ភ្លាមៗដោយសារពិសរបស់វាបាន។Creature Feature: Green Moray Eel | ReefCI៦.ត្រីម្ចុលឬNeedlefish៖ ត្រីនេះជាត្រីដែលមានធ្មេញមុតស្រួចខ្លាំងណាស់ យល់ល្អអ្នកកុំទៅជិតវាអី ព្រោះវាអាចនឹងខាំអ្នកឬបង្កអោយអ្នកមានគ្រោះថ្នាក់បាន។Needlefish attacks Indonesian teen on fishing trip, stabs him through neck.  Boy ends up in hospital - India Today៧.ពស់សមុទ្រ៖ ពស់នេះមិនសូវបង្កគ្រោះថ្នាក់ដល់អ្នកប៉ុន្មានទេ តែបើអ្នកនៅជិតវា ពស់សមុទ្រនេះនឹងចឹកអ្នក ដែលធ្វើអោយអ្នកចុកចាប់តិចតួច។Underwater vision has evolved in sea snakes for 15 million years •៨.Stonefish៖ ត្រីនេះមានរូបរាងដូចជាដុំថ្ម នៅពេលមនុស្សចុះទៅលេងទឹកមិនសូវចាប់អារម្មណ៍នឹងវាប៉ុន្មានទេព្រោះត្រីនេះដូចដុំថ្មចឹង តែបើអ្នកច្រឡំប៉ះវាដោយមិនដឹងខ្លួន នោះពិសរបស់វានឹងជ្រាបចូលខ្លួនអ្នកនឹងបណ្តាលអោយអ្នកស្លាប់ភ្លាមៗក្នុងរយះពេល១០នាទី។How to treat a stonefish sting៩.ខ្យងCone Snails៖ ខ្យងនេះជាប្រភេទខ្យងមានពិស បើអ្នកបានប៉ះវាហើយនោះអ្នកនឹងមានអាការះរមាស់ដៃជើង នឹងពិបាកដកដង្ហើមជាដើម៕Cone Snails | DiveHub.id

អាមេរិក ព្រមានជាថ្មីអំពីការបញ្ចប់របបផ្ដាច់ការរបស់ត្រកូលគីម បើកូរ៉េខាងជើងប្រើប្រាស់នុយក្លេអ៊ែរ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ជាបន្ដបន្ទាប់ បង្កឲ្យមានភាពតានតឹង នៅឧបទ្វីកូរ៉េ និង នាំឲ្យមានការព្រួយបារម្ភ អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក វាយប្រហារទៅលើប្រទេសផ្សេងៗនោះមក មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញមុខ មកព្រមានត្រង់ៗ ថា ប្រសិនបើក្រុងព្យុងយ៉ាង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារទៅលើប្រទេសណាមួយ មានន័យនឹងស្មើការបញ្ចប់របបគ្រប់គ្រងមួយនេះ។

សារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ថា អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ ដោយប្រទេសកូរ៉េខាងជើង នឹងត្រូវតែបញ្ចប់របបគ្រប់គ្រង នៅក្នុងទីក្រុងព្យុងយ៉ាង។ ការព្រមានរបស់មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានកើតឡើង ចំពេលមានការព្រួយបារម្ភ អំពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដោយប្រទេសកុម្មុយនិស្ដឯកោមួយនេះ។Advanced anti-aircraft weapons head to Ukraine in 2 months

លោកឧត្ដមសេនីយ៍ ផេត រ៉ាយដឺរ (Pat Rider) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ថា «ខ្ញុំគិត ថា យើងបានបង្ហាញ អំពីគោលជំហរយ៉ាងច្បាស់ណាស់របស់យើង ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយប្រទេសកូរ៉េខាងជើង មានន័យ ថានឹងបញ្ចប់របប នៅទីក្រុងព្យុយ៉ាង។ សហរដ្ឋអាមេរិក នៅតែប្ដេជ្ញា ទប់ស្កាត់រាល់សកម្មភាពដ៏គឃ្លើនរបស់កូរ៉េខាងជើង»។

សហរដ្ឋអាមេរិក បានព្រមាន អំពីផលវិបាកដ៏ធ្ងន់ធ្ងរ ចំពោះការវាយប្រហារ ដោយនុយក្លេអ៊ែរ ពីកូរ៉េខាងជើង ក្រោយពេលក្រុងព្យុងយ៉ាង បានអនុម័តច្បាប់ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុន នៅក្នុងគ្រាអាសន្ន។Nuclear weapons: Which countries have them and how many are there? - BBC  News

អ្នកនាំពាក្យ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក រូបនេះ បានសង្កត់ធ្ងន់ ទៅលើយុទ្ធសាស្រ្ដការពារជាតិរបស់ខ្លួន ត្រូវបានចេញផ្សាយ កាលពីខែតុលា ឆ្នាំ២០២២ ថា «ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរណាមួយ ចេញពីកូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត និង ដៃគូរបស់ក្រុងវ៉ាស៊ីនតោន មិនអាចទទួលយកបាននោះឡើយ។ សកម្មភាពបែបនេះ នឹងមានន័យថា ត្រូវតែបញ្ចប់របបគ្រប់គ្រងរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង»។

កូរ៉េខាជើង បានបង្កើនវោហារសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន ជាបន្តបន្ទាប់ ក្រោយការបង្កើតច្បាប់ថ្មី ដែលនឹងអនុញ្ញាតឲ្យប្រទេសឯកោមួយនេះ មានសិទ្ធិវាយប្រហារ ដោយនុយក្លេអ៊ែរជាមុន នៅក្នុងគ្រាមានអាសន្ន។ ស្របគ្នានេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសរបស់គាត់ នៅដើមឆ្នាំ២០២៣នេះ។Nuclear Notebook: How many nuclear weapons does North Korea have in 2022? -  Bulletin of the Atomic Scientists

រដ្ឋាភិបាលក្រុងសេអ៊ូល និង ក្រុងវ៉ាស៊ីនតោន ក៏បានះអាងផងដែរ ថា កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅពេលណាក៏បាន ដោយកត់សម្គាល់ឃើញ ថា ប្រទេសមួយនេះ ហាក់ដូចជាបានបញ្ចប់នូវការរៀបចំរួចរាល់អស់ហើយ សម្រាប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ និង លើកចុងក្រោយរបស់ខ្លួន នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៧។

លោកឧត្ដមសេនីយ៍ ផេត រ៉ាយដឺរ (Pat Rider) បានបន្ថែម ថា «ជាថ្មីជាថ្មីម្តងទៀត យើងនៅតែបន្តផ្ដោតការយកចិត្តទុកដាក់ និង ធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសម្ពន្ធមិត្ត និង ដៃគូរបស់យើង នៅក្នុងតំបន់ ដើម្បីទប់ស្កាត់ការឈ្លានពាន ការពារសន្តិសុខ និង ស្ថិរភាព នៅក្នុងតំបន់ ហើយយើងនឹងនៅតែបន្តផ្តោតអារម្មណ៍របស់យើង សម្រាប់ជួយដល់សម្ពន្ធមិត្តរបស់យើង»៕

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ២០ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន២ សំខាន់ៗ

0

ភ្នំពេញ៖ គម្រោងចំនួន២ ត្រូវបានរាជរដ្ឋាភិបាលជប៉ុន ឯកភាពផ្ដល់ថវិកាសរុប ២០៩,១៩៧ដុល្លារ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) សម្រាប់ការសាងសង់ស្ពាន និងការពង្រឹងខ្សែចង្វាក់តម្លៃមាន់ស្រែខ្មែរ។

កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ។

គម្រោងទាំងពីរនោះរួមមាន៖

ទី១៖ គម្រោងសាងសង់ស្ពានក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១០០,៣៩៤ ដុល្លារអាមេរិក)
សា្ថប័នទទូលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើបច្ចុប្បន្ន ដែលពុកផុយ។ ក្នុងរដូវវស្សា ប្រជាជនមិនអាចឆ្លងកាត់ស្ពាននេះបានទេ ហើយពួកគេត្រូវរង់ចាំរហូតដល់ទឹកស្រកវិញ។

បន្ថែមពីនេះ យានយន្តមិនអាចឆ្លងកាត់ស្ពាននេះបានទេ ហើយត្រូវរង់ចាំយូរនៅពេលមានចរាចរណ៍ច្រើន។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានជាង ១៣,០០០នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត ពេញមួយឆ្នាំ។ គម្រោងនេះមានគោលបំណងរួមចំណែកក្នុងការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជននិងបង្កើនប្រាក់ចំណូលកសិកម្មតាមគ្រួសារ។

ទី២៖ គម្រោងពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ស្រែខ្មែរ ក្នុងខេត្តចំនួនពីរ នៃប្រទេសកម្ពុជា (ថវិកាចំនួន ១០៨,៨០៣ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការហេហ្វឺអន្តរជាតិកម្ពុជាក្នុងគម្រោងនេះបរិក្ខារចិញ្ចឹមមាន់នឹងត្រូវបានដំឡើង និងជួសជុលសម្រាប់កសិករចិញ្ចឹមមាន់ចំនួន ១៧នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPeGhFPvT328u6CApzfGI7aB9GfBbArflLLAzLbrobdKBVdEeF22G1SxsLvligNdgl1Y7wxt3zayLKdJd5sIoJP96rXCzCX-OmVOIJW4LO2fkQfmr2a9_ydK2sRof6U-HiwWEntcwzqP9RxDw_1OZthjNgMAuP5Gm4xgo4_E9lPq-OPL6gawlWU0bh/s1280/photo_2023-03-15_09-31-45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPtmDlkA45KemRSmxv6QZL_vhgvUB80UsVCdl75FioqxuvFLTxlUvVvX8tYeR7pJM_y_7_G2_18aCtQ-hbaVkltTe8Buh7_BU9xdb9UOcGCV44qPuJJL-8bUH7Z1UDRjFz6VlmgmfCrPI4BQ3ZX8Y_SzmnXW0vPUEPT1pU6NSZp9ezKhOqfw5soL1l/s1280/photo_2023-03-15_09-31-45%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf83ye6CIDR_yuJa5ANZMWk5Sl04INRXaq555XvyIX2mV9npkQRJ6z-x09axlAZSiwfOy6PJhKHYdj7yCc5ivxr5q4MY0IHlmMmlAvU62a6NLKGj-yNW-r89Rw69R_eUVIwyGxy0nc3WTyXHeBFVu41D4b1pQZ9lW380h65wxU1KBNrrPAU_WQgKNx/s1280/photo_2023-03-15_09-31-46.jpg

ប្រកាសបិទចរាចរណ៍តាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅជាបណ្តោះអាសន្ន

0

ភ្នំពេញ៖ បិទចរាចរណ៍ចំពោះមធ្យោយបាយគ្រប់ប្រភេទតាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជាបណ្តោះអាសន្នសិន ព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្រូវតភ្ជាប់ និងដាក់បំពង់មេនាំទឹកស្អាតនៅបាតទន្លេសាបពីត្រើយខាងកើតស្ពានព្រែកព្នៅ ទៅត្រើយខាងលិចដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEB35JJKFxYDY_PzLyGJ__fI4xLV-hxDIb9cJS43ChNPBHJ1CUxR8RY3Igj6MjM-fU61IGLck7oYtFy8emBnf4t3F3gTuz_Ia9Ddb0mSMDbKQxAD2enKP0qLu7uDYoPbC09wo_1Cl3TH98GsvTc3nXr5KaG5FC4DNSYWOTusL7TAABNDy4SE_6hRGX/s1280/photo_2023-03-15_09-13-09.jpg

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបញ្ជាក់ថា អាជ្ញាធរនឹងបិទចរាចរណ៍តាមផ្លូវទឹកត្រង់ស្ពានព្រែកព្នៅរយៈពេល ២ថ្ងៃ ចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រហូតដល់បិទបញ្ចប់ការងារនៅម៉ោង៦ និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានប្រកាសផ្អាកចរាចរណ៍តាមផ្លូវទឹកនេះដើម្បីគ្រប់គ្រងការងារនេះឱ្យមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGHSieFjnX0NsXRA6LQcmfmhvfkgh3tGpLRZpomDz-kZfzeY39msg_GNuw9oi4wto88gbKochcnT9qvVa8RVVZxYqKc0H7keRuvdK6HDVYb2O-hko9WjeL-xXqh2BUbsoTwNBzz-eOLxPcDjwUT8tDR6dRXLU0nq3e275CXDv-lIl3T5hDRagtPHFK/s1280/photo_2023-03-15_09-13-10.jpg

ចិននឹងបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ

0

ប្រទេសចិន ៖ ចិននឹងបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីជំងឺកូវីដ-១៩ បានឆ្លងរាតត្បាតក្នុងប្រទេសនេះ និងចាប់ផ្តើមផ្តល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស គិតចាប់ពីថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៣ តទៅ ។

ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី១៤ ខែមីនាថា តំបន់ជាច្រើននៅប្រទេសចិនដែលមិនចាំបាច់ប្រើប្រាស់ទិដ្ឋាការមុនជំងឺកូវីដរាតត្បាតនោះ នឹងត្រឡប់មកអនុវត្តដូចដើមវិញ គឺភ្ញៀវទេសចរអន្តរជាតិអាចធ្វើដំណើរមកកាន់ចិនដោយមិនបាច់ប្រើទិដ្ឋាការ រួមទាំងកោះទេសចរណ៍ស្ថិតនៅភាគខាងត្បូង ក៏ដូចជាភ្ញៀវទេសចរតាមកប៉ាល់ឆ្លងកាត់កំពង់ផែក្រុងសៀងហៃ ភ្ញៀវទេសចរមកពីតំបន់គ្រប់គ្រងពិសេសហុងកុង និងម៉ាកាវ ព្រមទាំងភ្ញៀវទេសចរពីក្រុមប្រទេសអាស៊ានផងដែរ ។China to reopen borders to foreign tourists for first time since 2020 - CNA

ក្រៅពីនេះ ចិននឹងអនុញ្ញាតឱ្យជនបរទេសមកពីតំបន់គ្រប់គ្រងពិសេសហុងកុង និងម៉ាកាវ អាចធ្វើដំណើរមកកាន់ខេត្តក្វាងទុង ដោយមិនប្រើប្រាស់ទិដ្ឋាការ ចំណែកអ្នកកាន់ទិដ្ឋាការដែលចិនបានផ្តល់ឱ្យនៅមុនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ កន្លងមក ហើយមិនទាន់ផុតសុពលភាព ពួកគេអាចប្រើប្រាស់ទិដ្ឋាការនេះធ្វើដំណើរមកចិនបានដូចគ្នា ។

តាមព័ត៌មានពីអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិបញ្ជាក់ថា នៅឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដរាតត្បាត មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសចិនចំនួន៦៥,៧លាននាក់ ។China to reopen to tourists, resume all visas Wednesday

ការផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការនេះកើតឡើងក្រោយពីចិនបានបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដតាំងពីដើមខែធ្នូ ឆ្នាំ២០២២ ដោយលុបចោលវិធានការកូវីដស្មើសូន្យ លុបចោលការឃុំខ្លួនអ្នកដំណើរបរទេស បើកព្រំដែនជាមួយហុងកុង និងម៉ាកាវ ហើយអនុញ្ញាតឱ្យមានដំណើរកម្សាន្តក្នុងប្រទេស និងក្រៅប្រទេស ។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូ ឆ្នាំ២០២២ កន្លងមក រដ្ឋាភិបាលចិនបានលុបចោលគោលនយោបាយរឹតបន្តឹងជំងឺកូវីដភ្លាមៗ ក្រោយពីពលរដ្ឋចិននៅតាមទីក្រុងជាច្រើនបាននាំគ្នាធ្វើបាតុកម្មដើម្បីឱ្យចិនបើកប្រទេសឡើងវិញ ៕ ប្រភព ៖ TNN World

ពិតទេ! ការសាកថ្មចោលពេញមួយយប់​ជាកត្តានាំឱ្យទូរសព្ទឆាប់ខូចថ្ម?

0

ការ​សាក​ទូរសព្ទ​ទុក​ចោល​ អំឡុង​ពេល​គេង​ អាច​ធ្វើ​ឱ្យ​ខូច​ថ្ម​ ឬ​ធ្វើ​ឱ្យខ្ជះខ្ជាយ​ថាមពល​បាន​ផ្ទុក​ ខណៈ​ថាមពល​ថ្ម​សាក​ពេញ​រួច​ហើយ​។

គ្រប់យ៉ាង​ពាក់ព័ន្ធ​នឹង​ Cycle Count សំដៅ​លើ​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម​ អ្នក​បាន​ប្រើ​។ Cycle Count ជា​ចំនួន​សាក​ថាមពល​ថ្ម​ពេញលេញ​ របស់​ស្មាតហ្វូន​ គិត​ពី​ ០ ដល់​ ១០០% ស្មើ​មួយ​ជុំ​។

ជា​ធម្មតា​ ថ្ម​ស្មាតហ្វូន​ អាច​សាក​បាន​ ៤០០ ជុំ​ ដោយ​ការ​ផ្ទុក​ថាមពល​ថ្ម​នៅ​ល្អ​ប្រហែល​ ១ឆ្នាំ​ កន្លះ​។​ ការ​សាក​ថ្ម​ទុក​ចោល​ពេល​យប់​ មិន​ប៉ះពាល់​ដល់​ចំនួន​ជុំ​ ដូច​ការ​ប្រើ​ទូរសព្ទ​ធម្មតា​នោះ​ឡើយ​ ដោយសារ​ស្មាតហ្វូន​ភាគច្រើន​មាន​ Chip អាច​ការពារ​ចរន្ត​បន្ថែម​ ពេល​ថាមពល​ថ្ម​ពេញ​។

ប៉ុន្តែ​មាន​ចំណុច​មួយ​អាច​មាន​បញ្ហា​ ពេល​សាក​ថ្ម​ទុក​ចោល​ នោះ​គឺ​សីតុណ្ហភាព​។ ថ្ម​ប្រភេទ​ Lithium មាន​ក្នុង​ស្មាតហ្វូន​ភាគ​ច្រើន​ អាច​ឆាប់​ខូច​គុណភាព​ដោយសារ​កម្ដៅ​ខ្លាំង​។ រីឯ ថ្ម​សាក​មិន​ឡើង​ ឬ​ស្ថិត​នៅ​កម្រិត​ធំ​ជាង​ ០% បែរ​ជា​រលត់​ គួរ​ផ្លាស់ប្ដូរ​ថ្មី​៕Charging Your Phone Overnight: Battery Myths Debunked | PCMag

ប្រភព៖ Selby

អង់គ្លេស បញ្ចេញរបាយការណ៍លម្អិត ត្រៀមទប់ទល់ការគំរាមកំហែងពីចិននិងរុស្ស៊ី

0

រាជធានីឡុងដ៍៖ ក្រោយពេលរដ្ឋាភិបាលក្រុងឡុងដ៍ បានចូលរួម នៅក្នុងកិច្ចព្រមព្រៀងកតិកាសញ្ញាសន្ដិសុខត្រីភាគី ជាមួយសហរដ្ឋអាមេរិក និង អូស្ដ្រាលី ដែលគេស្គាល់ថា AUKUS សម្រាប់ធានាដល់សេរីភាព និង លំហ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករួចមក ចក្រភពអង់គ្លេស បានបង្កើននូវការចំណាយបន្ថែមទៀត លើសន្ដិសុខ កាន់តែច្រើនឡើង ដោយសារតែប្រទេសមហាអំណាចមួយនេះ បានដាក់ចេញនូវគោលនយោបាយការបរទេស ប្រឆាំងនឹងការគំរាមកំហែងណាមួយ លេចចេញពីចិន និង រុស្ស៊ី។

សារព័ត៌មាន News 24 បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ថា ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានរៀបរាប់លម្អិត អំពីផែនការ ជំរុញលើការចំណាយបន្ថែម លើវិស័យការពារជាតិ និង សន្តិសុខ ដើម្បីប្រឈមមុខនឹងបញ្ហាគំរាមកំហែង បង្កឡើង ដោយប្រទេសចិន ខណៈក្រុងឡុងដ៍ កំពុងតែប្រឆាំងនឹងក្រុងមូស្គូ ហើយចាត់ទុករុស្ស៊ី ជាការគំរាមកំហែងភ្លាមៗ ដល់តំបន់អឺរ៉ុបទាំងមូល។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលក្រុងឡុងដ៍ ក៏បានធ្វើបច្ចុប្បន្នភាពលើគោលនយោបាយការបរទេស និង ការពារជាតិ ជាយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ។

បើតាមរបាយការណ៍របស់រដ្ឋាភិបាលចក្រភពអង់គ្លស បានឲ្យដឹង ថា«ការគំរាមកំហែង បង្កឡើងដោយរុស្ស៊ី សម្រាប់សន្តិសុខនៅតំបន់អឺរ៉ុប ជាអាទិភាពបន្ទាន់បំផុត និង ជាអាទិភាពរយៈពេលខ្លី ទៅមធ្យម។ បើទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ចក្រភពអង់គ្លេស ដែលមានកម្រាស់៦៣ទំព័រនោះ ត្រូវបានចងក្រង អស់រយៈពេលជាច្រើនខែមកហើយ និង មានការចូលរួមពាក់ព័ន្ធ មកពីស្ថាប័នជំនាញរបស់រដ្ឋាភិបាលផ្សេងៗ ក៏បានកំណត់ ថា ចិន ជាបញ្ហាប្រឈមមុខជាប្រព័ន្ធ ជាមួយនឹងផលប៉ះពាល់ ស្ទើរតែគ្រប់វិស័យ សម្រាប់គោលនយោបាយរបស់រដ្ឋាភិបាល»។AUKUS Plan: Aussie Sailors to Serve on American Subs, RAN to Buy U.S.  Virginia Attack Boats - USNI News

របាយការណ៍ដដែលនោះ បានបង្ហាញ អំពីតម្រូវការចាំបាច់ សម្រាប់ចក្រភពអង់គ្លេស នៅក្នុងការពង្រឹងសម្ពន្ធមិត្តរបស់ខ្លួន និង កសាងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ជាមួយដៃគូ ដែលមានគំនិតដូចគ្នា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងបញ្ហាប្រឈមមុខ បង្កឡើងដោយប្រទេសចិន។ របាយការណ៍របស់រដ្ឋាភិបាលក្រុងឡុដ៍ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់ សម្រាប់ការលើកកម្ពស់សង្គមជាចំហ និង ធន់ ការប្រឆាំងនឹងការគំរាមកំហែង តាមបណ្ដាញអ៊ិនធើរណេត និង ការវិនិយោគលើបច្ចេកវិទ្យាទំនើប។

ដោយឡែក ការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ចំពោះអង្គការណាតូ (NATO) ក៏បានបញ្ជាក់ជាថ្មី នៅក្នុងរបាយការណ៍ដដែលនោះដែរ ដោយសង្កត់ធ្ងន់ លើតម្រូវការសម្រាប់សម្ពន្ធមិត្ត នៅក្នុងការសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរទិដ្ឋភាពសន្តិសុខ ហើយធ្វើការរួមគ្នា ទប់ស្កាត់ និងការពារប្រឆាំងនឹងការគំរាមកំហែងនានា ដែលនឹងអាចកើតឡើង។

លោក ជេមស៍ ក្លេវ័រលី (James Cleverly) រដ្ឋមន្រ្ដី ក្រសួងការបរទេស ចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងធ្វើបច្ចុប្បន្នភាពត្រួតពិនិត្យ ថ្លែងទៅកាន់សភា ថា «យើងមិនអាចងងឹតងងុល លើឥរិយាបថយោធា និង សេដ្ឋកិច្ចកាន់តែគឃ្លើនរបស់បក្សកុម្មុយនិស្តចិន នោះឡើយ។ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងតែបង្កភាពតានតឹង ជាមួយតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង។ ចិន តែងតែចាត់ទុកដែនកោះមួយនេះ ជាទឹកដីរបស់ខ្លួន ហើយព្យាយាមបង្កើនកម្លាំងសព្វាវុធ និង យោធា សម្រាប់គំរាមកំហែង ដល់ដែនកោះមួយនេះ»។Why James Cleverly wants new relationship with Africa - BBC News

ចក្រភពអង់គ្លេស នឹងមានផែនការចំណាយបន្ថែម លើវិស័យការពារជាតិផ្សេងទៀត ចំនួន៥ពាន់លានផោន (លុយអង់គ្លេស) ឬ ប្រហែល៦ពាន់លានដុល្លារ នៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ។ ផែនការនេះ នឹងផ្ដោតទៅលើលើភាពធន់នឹងនុយក្លេអ៊ែ និង ការបំពេញបន្ថែមនូវគ្រាប់រំសេវ នៅក្នុងឃ្លាំង ដែលបាត់បង់។

បើតាមគេហទំព័រ Macrotrends (ម៉ាក្រូត្រែនដ៍) បានផ្សាយ ថា ចក្រភពអង់គ្លេស បានចំណាយលើវិស័យការពារជាតិ នៅក្នុងឆ្នាំ២០២១ មានទំហំទឹកប្រាក់ ៦៨,៣៧ពាន់លានដុល្លារ។ ចក្រភពអង់គ្លេស ក៏ជាមហាអំណាចយោធាលំដាប់លេខ៥ នៅលើពិភពលោក បន្ទាប់ពី សហរដ្ឋអាមេរិក រុស្ស៊ី ចិន និង ឥណ្ឌា៕Australia To Field Virginia & SSN-AUKUS Submarines - Naval News

ផ្លូវការ! World Cup ឆ្នាំក្រោយ នឹងមានក្រុមដល់៤៨ប្រទេស

0

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចេញសេចក្តីអនុម័តឱ្យ World Cup ២០២៦ ដែលអាមេរិក កាណាដា និងមុិចសុីកូ  ធ្វើជាសហម្ចាស់ផ្ទះនោះ នឹងតម្រូវឱ្យមានក្រុមដល់ទៅ៤៨ចូលរួម។

ខាងក្រោមនេះជាអ្វីដែល FIFA បានអនុម័តនៅ World Cup 2026៖

  • ក្រុមកើនឡើងដល់៤៨
  • មានការប្រកួតរហូតដល់១០៤ (ច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup)
  • ១២ពូល មួយពូលមាន៤ក្រុម មួយក្រុមប្រកួត៣លើក
  • លេខ១ លេខ២ តាមពូលនឹងឡើងទៅកាន់វគ្គបន្ទាប់
  • ហើយត្រូវជ្រើសក្រុមលេខ៣ល្អតាមពូល ៨ក្រុមទៀត ដើម្បីមកបង្គ្រប់Report: FIFA to abandon 2026 World Cup “Group of 3” format - Stars and Stripes FC

 

ត្រៀមៗ! អ្នកគាំទ្រកីឡាវៀតណាមប្រមាណ២ម៉ឺននាក់ បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមស៊ីហ្គេម នៅកម្ពុជា

0

ប្រជាពលរដ្ឋវៀតណាម ពិសេសអ្នកគាំទ្រកីឡារបស់ប្រទេសមួយនេះប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះជាមួយអាជ្ញាធររបស់ខ្លួនរួចហើយ ដើម្បីចូលរួមទស្សនា និងមកគាំទ្រការប្រកួតកីឡាប្រទេសរបស់ពួកគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែលនៅសល់រយៈពេល ៥១ ថ្ងៃទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា៖ “ភាគីវៀតណាម បានប្រាប់មកខ្ញុំថា គ្រាន់តែអ្នកចុះឈ្មោះ មកគាំទ្រកីឡាគ្រប់ប្រភេទរបស់វៀតណាម គឺរង្វង់ ២ម៉ឺននាក់ហើយពេលនេះ ។ នេះគ្រាន់តែវៀតណាមផង ។ អញ្ចឹងសណ្ឋាគារ ផ្ទះសំណាក់ យើងមានប៉ុន្មាន ដើម្បីទទួលភ្ញៀវ នោះគឺជាបញ្ហា នៃការទទួលភ្ញៀវទាក់ទងទៅនឹងកន្លែងសម្រាក កន្លែងហូបចុក នៅដល់បញ្ហារឿងសន្ដិសុខ រឿងសណ្ដាប់ធ្នាប់ ដែលជាកិច្ចការងារសំខាន់”។

ឯកឧត្តមបន្ដថា៖ «ចុះនៅថៃ និងឡាវ ដែលនៅជិតហ្នឹង ហើយអាចធ្វើដំណើរតាមរថយន្ដយ៉ាងស្រួល។ ខ្ញុំគិតថា ក៏មកយ៉ាងតិចរាប់ពាន់នាក់ដែរ ។ អញ្ចឹងព្រឹត្តិការណ៍នេះ នឹងមានមនុស្សរាប់ម៉ឺន អាចថា ចូលរាប់សែននាក់ ។ នេះគឺជាកិត្តិយសធំធេង សម្រាប់កម្ពុជា គឺដោយសារកម្ពុជា មានលទ្ធភាពគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ ។ បើមានកូវីដ-១៩ រៀបចំការប្រកួតម៉េចកើត? ដោយសារកម្ពុជា មានសន្ដិភាព កម្ពុជាគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩បាន កម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា» ។

គួរឱ្យដឹងថា បច្ចុប្បន្នគណៈកម្មាធិការជាតិ  កំពុងយកចិត្តទុកដាក់ និងធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជន ពិសេសសណ្ឋាគារលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូកីឡា និងអ្នកគាំទ្របណ្ដាប្រទេសនីមួយៗ រួមទាំងភ្ញៀវជាតិ និងអន្ដរជាតិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីធានាបាននូវការទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងសុវត្ថិភាព៕

អាហារទាំង៥មុខដែលជួយអោយថ្លើមរបស់អ្នកមានសុខភាពល្អ

0

អាហារខាងក្រោមនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្អខ្លាំងចំពោះសុខភាពថ្លើមទៀតផង។ ដូច្នេះអាហារទាំង៥នេះមានដូចជា៖
១.ផ្លែបឺរ៖ មនុស្សជាច្រើនមិនចូលចិត្តរសជាតិនៃ beets ប៉ុន្តែឫសនេះមានសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍ក្នុងការការពារសុខភាពថ្លើម។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Northumbria (ចក្រភពអង់គ្លេស) បង្ហាញថា ទឹក beetroot គឺជាភេសជ្ជៈ “លើកកម្ពស់សុខភាព” “ការពារជំងឺ” និងមានប្រយោជន៍ជាពិសេសសម្រាប់ថ្លើម។11 Reasons Why Berries Are Among the Healthiest Foods on Earth២.សារាយសមុទ្រ៖ សារាយសមុទ្រសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺខ្លាញ់រុំថ្លើមដែលមិនមានជាតិអាល់កុល។ ជាការពិតណាស់ ការសិក្សានៅឆ្នាំ ២០២០ ដែលត្រូវបានចេញផ្សាយនៅក្នុង Journal of Liver International បានពិនិត្យលើផលប៉ះពាល់នៃសារ៉ាយសមុទ្រលើអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ nonalcoholic ដោយលទ្ធផលបានបង្ហាញថា ការទទួលទានសារ៉ាយសមុទ្របានធ្វើឱ្យមុខងារថ្លើមប្រសើរឡើងយ៉ាងខ្លាំងចំពោះអ្នកជំងឺទាំងនេះ ជាពិសេសសម្រាប់អ្នកដែលមិនធាត់។Edible Seaweed - Food & Nutrition Magazine៣.បន្លែស្លឹកបៃតង៖ ស្លឹកបៃតងរួមមាន ខាត់ណាបៃតង និងស្ពៃខ្មៅជាដើម។ បន្លែទាំងនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្អសម្រាប់សុខភាពថ្លើមផងដែរ បន្លែនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលការពាររាងកាយពីរ៉ាឌីកាល់សេរី។11 Green Foods (and 1 Drink) That Are Good for You | Everyday Health៤.ប្រូខូលី៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Journal of Nutrition ក្នុងឆ្នាំ ២០១៦ បានរកឃើញថា សត្វកណ្ដុរដែលចិញ្ចឹមដោយបន្លែ broccoli នៃមុខងារថ្លើម និងមានអត្រាទាបនៃជំងឺខ្លាញ់រុំថ្លើមដែលមិនមានជាតិអាល់កុល និងដុំសាច់ថ្លើម។ ឥទ្ធិពលនេះត្រូវបានសន្មតថាជាសមាសធាតុរុក្ខជាតិដែលមាននៅក្នុង broccoli និងបន្លែ cruciferous ផ្សេងទៀត។Broccoli | SNAP-Ed៥.ពន្លក៖ អ្នកវិទ្យាសាស្ត្រនៅទីក្រុងប៉េកាំង ប្រទេសចិន បាននិយាយថា ពន្លកមានផ្ទុកសារធាតុ Sulforaphane ខ្ពស់ Sulforaphane គឺជាសមាសធាតុមួយដែលត្រូវបានបង្ហាញថាអាចប្រឆាំងនឹងហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម។ ប្រភព៖ phuntoday.com