Home Blog Page 1792

គ្រួសារអ្នកមានទាំង១០នៅក្នុងអាស៊ី

0

យោងតាមប្រភព Bloomberg Billionaires Index ទ្រព្យសម្បត្តិរបស់គ្រួសារអ្នកមានបំផុតទាំង ១០ របស់អាស៊ីនៅឆ្នាំនេះ បានថយចុះចំនួន ១៧.៧ ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុន ៤៧៨.១ ពាន់លានដុល្លារ។ ខាងក្រោមនេះគឺជាគ្រួសារដែលមានបំផុតទាំង ១០ នៅអាស៊ីក្នុងឆ្នាំ២០២៣៖

១.Mukesh Ambani៖ លោកគឺជាម្ចាស់ក្រុមហ៊ុន ឧស្សាហកម្មពឹងផ្អែក, ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសឥណ្ឌា, លោកជាម្ចាស់ក្រុមហ៊ុនជំនាន់ទី៣,ដែលមានទ្រព្យសម្បត្តិសរុប ៧៩,៣ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣។
លោកDhirubhai Ambani គឺជាឪពុករបស់ Mukesh និង Anil ដែលបានបង្កើតក្រុមហ៊ុន Reliance Industries ក្នុងឆ្នាំ ១៩៥៧ ។ បន្ទាប់មកទៀតគាត់បានស្លាប់ក្នុងឆ្នាំ ២០០២ ដូច្នេះហើយទើបប្រពន្ធគាត់ត្រូវដោះស្រាយជម្លោះរវាងកូនទាំងពីរលើការគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារ ។ បច្ចុប្បន្នលោក Mukesh គឺជាប្រមុខនៃចក្រភពនេះ គាត់រស់នៅក្នុងវិមាន ២៧ ជាន់ ដែលត្រូវបានគេហៅថាជាផ្ទះឯកជនថ្លៃបំផុតនៅលើពិភពលោក ។Mukesh Ambani Fast Facts | CNN២.Hartono៖ លោកគឺជាម្ចាស់ក្រុមហ៊ុន Djarum, និងធនាគារកណ្តាលអាស៊ី, ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសឥណ្ឌូនេស៊ី, លោកជាម្ចាស់ក្រុមហ៊ុនជំនាន់ទី៣,ដែលមានទ្រព្យសម្បត្តិសរុប ៣៨,៨ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣។
នៅឆ្នាំ១៩៥០ Oei Wie Gwan បានទិញម៉ាកបារីមួយហើយប្តូរឈ្មោះទៅជា Djarum ក្រុមហ៊ុននេះបានរីកចម្រើនយ៉ាងឆាប់រហ័សក្លាយជាក្រុមហ៊ុនផលិតថ្នាំជក់ដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីការស្លាប់របស់ Oei ក្នុងឆ្នាំ ១៩៦៣ កូនប្រុសពីរនាក់របស់គាត់គឺ Michael Bambang Hartono (Oei Gwie Siong) និង Robert Budi Hartono (Oei Hwie Tjhong) បានចាប់គ្នាធ្វើអាជីវកម្មរបស់ពួកគេដោយការវិនិយោគនៅក្នុងធនាគារកណ្តាលអាស៊ី (ឥណ្ឌូនេស៊ី) ភាគហ៊ុនទាំងនេះបានរួមចំណែកភាគច្រើននៃទ្រព្យសម្បត្តិរបស់គ្រួសារ។Michael Bambang Hartono: 3 Bs in Michael Bambang Hartono's life: Business,  $11.7 billions & (Asiad) bronze - The Economic Times

៣.Kwok៖ លោកគឺជាម្ចាស់ក្រុមហ៊ុន Sun Hung Kai Properties, ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន, លោកជាម្ចាស់ក្រុមហ៊ុនជំនាន់ទី៣,ដែលមានទ្រព្យសម្បត្តិសរុប ៣៤,៨ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣។
Kwok Tak-seng បានបង្កើត IPO សម្រាប់ Sun Hung Kai Properties ក្នុងឆ្នាំ ១៩៧២ ក្រុមហ៊ុននេះបច្ចុប្បន្នគឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយនៅក្នុងទីក្រុងហុងកុង ដែលនាំមកនូវទ្រព្យសម្បត្តិភាគច្រើនដល់គ្រួសារ Kwok កូនប្រុសរបស់គាត់ Walter, Thomas និង Raymond បានកាន់កាប់ទ្រពសម្បត្តិនេះបន្ទាប់ពីការស្លាប់របស់គាត់ក្នុងឆ្នាំ ១៩៩០ ។With Billions At Stake, Hong Kong's Kwok Brothers End Their Feud

៤. Mistry៖ លោកគឺជាម្ចាស់ក្រុមហ៊ុន Shapoorji Pallonji Group, ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសឥណ្ឌា, លោកជាម្ចាស់ក្រុមហ៊ុនជំនាន់ទី៥, ដែលមានទ្រព្យសម្បត្តិសរុប ២៨,៤ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣។
នៅឆ្នាំ ១៨៦៥ គ្រួសារ Mistry បានចាប់ផ្តើមអាជីវកម្មបង្កើតក្រុមហ៊ុនសំណង់ រហូតមកដល់ពេលនេះ Shapoorji Pallonji Group ក៏ប្រតិបត្តិការលើវិស័យជាច្រើនទៀតផងដែរ។ ពួកគេក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Tata Sons ដែលជាក្រុមហ៊ុនមេរបស់ Tata Group ដែលជាក្រុមដែលមានវត្តមាននៅក្នុងប្រទេសជាង១០០ ដែលមានបុគ្គលិកជាង ៧២០,០០០ នាក់។How many children does Cyrus Mistry have? ៥. Chearavanont៖ លោកគឺជាម្ចាស់ក្រុមហ៊ុន ឆាណែល ផុកផាន់ គ្រុប, ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសថៃ, លោកជាម្ចាស់ក្រុមហ៊ុនជំនាន់ទី៤,ដែលមានទ្រព្យសម្បត្តិសរុប ២៨,២ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣។
នៅឆ្នាំ ១៩២១ លោក ចៀ ឯកចរ បានចាកចេញពីភូមិមួយនៅភាគខាងត្បូងប្រទេសចិនទៅកាន់ប្រទេសថៃ នៅទីនេះ បងប្អូនទាំងពីរបានបើកហាងលក់គ្រាប់ពូជបន្លែ។ បច្ចុប្បន្ននេះបានរីកចម្រើនទៅជាក្រុមហ៊ុន Charoen Pokphand Group ដែលជាក្រុមហ៊ុនពហុឧស្សាហកម្មដែលមានអាជីវកម្មទាំងផ្នែកអាហារ ការលក់រាយ និងទូរគមនាគមន៍ ដែលដឹកនាំដោយកូនប្រុសរបស់ Chia គឺលោក Dhanin Chearavanont។DHANIN CHEARAVANONT, SENIOR CHAIRMAN OF C.P. GROUP, INVESTS BAHT 100  MILLION INTO THE CONSTRUCTION OF A FACE MASK FACTORY THAT WILL PROVIDE FREE  MASKS TO THE GENERAL PUBLIC DURING THE COVID-19 EPIDEMIC |

៦. Yoovidhya៖ លោកគឺជាម្ចាស់ក្រុមហ៊ុន TCP Group, ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសថៃ, លោកជាម្ចាស់ក្រុមហ៊ុនជំនាន់ទី២,ដែលមានទ្រព្យសម្បត្តិសរុប ២៧,៤ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣។
ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្ម អ្នកជំនួញជនជាតិអូទ្រីស Dietrich Mateschitz បានដឹងពីប្រភេទទឹកនេះ គាត់បានចាប់ដៃគូជាមួយ Chaleo ដើម្បីកែប្រែរូបមន្ត និងផ្សាយពាណិជ្ជកម្ម Red Bull ទូទាំងពិភពលោក។ កូនប្រុសរបស់គាត់គឺ Saravoot គឺលោកYoovidhya បច្ចុប្បន្នជានាយកប្រតិបត្តិនៃ TCP Group ដែលទ្រព្យសម្បត្តិរបស់គ្រួសារ Yoovidhya និង Mateschitz ត្រូវបានចងភ្ជាប់ទៅនឹងភាពជោគជ័យនៃភេសជ្ជៈនេះ។TCP Group's CEO announced as first Asia CanTech 2022 keynote - CanTech  International

៧. Henry Cheng៖ លោកគឺជាម្ចាស់ក្រុមហ៊ុន New World Development, Chow Tai Fook, ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន, លោកជាម្ចាស់ក្រុមហ៊ុនជំនាន់ទី៤,ដែលមានទ្រព្យសម្បត្តិសរុប ២៥,៩ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣។
គ្រួសារ Cheng ឥឡូវនេះគ្រប់គ្រង Chow Tai Fook ដែលជាចក្រភពគ្រឿងអលង្ការដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២១ ពួកគេក៏ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ New World Development ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយរបស់ហុងកុងផងដែរ។Billionaire Henry Cheng Ventures Into Web3 With Investment Tokens For  London Real Estate

៨.Pao Yukong៖ លោកគឺជាម្ចាស់ក្រុម BW Group, Wheelock , ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន, លោកជាម្ចាស់ក្រុមហ៊ុនជំនាន់ទី៣,ដែលមានទ្រព្យសម្បត្តិសរុប ២២,៦ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣។
នៅឆ្នាំ ១៩៧៩ ក្រុមហ៊ុននេះបានកាន់កាប់កប៉ាល់ជាង ២០០ – ក្នុងចំណោមនាវាធំបំផុតនៅលើពិភពលោកនៅពេលនោះ ដើម្បីសម្របតាមលក្ខខណ្ឌទីផ្សារ ពៅបានចូលក្នុងវិស័យអចលនទ្រព្យដោយសារប្រាក់បានពីការលក់កប៉ាល់។ នៅពេលដែលប៉ាវបានស្លាប់នៅឆ្នាំ ១៩៩១ ក្រុមហ៊ុនរបស់គាត់ត្រូវបានបែងចែកក្នុងចំណោមកូនប្រុសបួននាក់របស់គាត់ និងសមាជិកគ្រួសារផ្សេងទៀត។Estate Planning for a Global Shipping Dynasty

៩.Tsai៖ លោកគឺជាម្ចាស់ក្រុម Cathay Financial, Fubon Financial, ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសចិន, លោកជាម្ចាស់ក្រុមហ៊ុនជំនាន់ទី៣,ដែលមានទ្រព្យសម្បត្តិសរុប ២១,៤ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣។
បងប្អូនប្រុស Tsai បានបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Cathay ក្នុងឆ្នាំ ១៩៦២។ នៅឆ្នាំ ១៩៧៩ ក្រុមគ្រួសារបានសម្រេចចិត្តបំបែកក្រុមហ៊ុន។ លោកTsai Wan-lin និង Tsai Wan-tsai ចែករំលែកការគ្រប់គ្រងរបស់ Cathay Life Insurance និង Cathay Insurance ។ Cathay Insurance ក្រោយមកបានប្តូរឈ្មោះទៅជា Fubon Insurance បច្ចុប្បន្នគ្រួសារនេះគ្រប់គ្រងក្រុមហ៊ុនហិរញ្ញវត្ថុធំៗចំនួនពីរនៅតៃវ៉ាន់ ។A Guide To Taiwan's Numerous Tycoons Named Tsai

១០. Jay Y. Lee៖ លោកគឺជាម្ចាស់ក្រុម Samsung, ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូង, លោកជាម្ចាស់ក្រុមហ៊ុនជំនាន់ទី៣,ដែលមានទ្រព្យសម្បត្តិសរុប ១៨,៥ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣។
លោក Lee Byung-chull បានបង្កើត ក្រុមហ៊ុន Samsung ក្នុងឆ្នាំ ១៩៣៨ ដើម្បីនាំចេញបន្លែ និងត្រី។ គាត់បានចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យាក្នុងឆ្នាំ ១៩៦៤ នៅពេលនោះគាត់បង្កើតក្រុមហ៊ុន Samsung Electronics ។ បច្ចុប្បន្នក្រុមហ៊ុននេះគឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក។
បន្ទាប់ពី Lee Byung-chull បានទទួលមរណភាពនៅឆ្នាំ ១៩៨៧ កូនប្រុសទីបីរបស់គាត់ Lee Kun-hee បានកាន់កាប់ក្រុមហ៊ុន។ លោកLee Kun-hee បានទទួលមរណភាពក្នុងខែតុលា ឆ្នាំ ២០២០។ បច្ចុប្បន្នលោក Jay Y. Lee កូនប្រុសរបស់គាត់ បានគ្រប់គ្រងក្រុមហ៊ុន Samsung តាំងពីពេលនោះមក៕Samsung Heir Jay Y. Lee Given Prison Sentence Over Bribery Chargesប្រភព៖ vnexpress

ការពង្រីកផ្ទៃដីកសិកម្មរបស់ចិនប៉ះពាល់កសិករវៀតណាម

0

ប្រទេសវៀតណាម ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផ្ទៃដីដាំដុះផ្លែស្រកានាគនៅប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស គឺកើនឡើងរហូតដល់១០ដងឯណោះ ដែលធ្វើឱ្យចិនអាចពឹងពាក់ខ្លួនឯងបាន ដោយមិនចាំបាច់នាំចូលផ្លែឈើពីក្រៅប្រទេស ។ នេះជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វៀតណាម ខណៈវៀតណាមជាប្រទេសដាំផ្លែស្រកានាគដ៏ធំមួយនៅតំបន់អាស៊ាន និងផ្តោតទៅលើទីផ្សារចិនជាចម្បង ។Bình Thuận Dragon Fruit | Local Pitaya From Bình Thuận Province, Southeast  Asia

កាលពីឆ្នាំ២០២១ ប្រទេសចិនមានផ្ទៃដីដាំដុះផ្លែស្រកានាគចំនួន៦៧.០០០ហិកតា និងទទួលបានទិន្នផលសរុបចំនួន១,៦លានតោន ស្មើប្រមាណ៧០% ដែលចិនបានដាំដុះនៅខេត្តក្វាងស៊ី និងក្វាងទុង ។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ទិន្នផលដាំផ្លែស្រកានាគរបស់ចិនបានកើនឡើង៣តោន ខណៈចិនបានបង្កើនផ្ទៃដីដាំដុះ និងការប្រើប្រាស់បច្ចេកវិទ្យាផ្នែកកសិកម្ម ។

ចំណែកទិន្នផលផ្លែស្រកានាគចំនួន១,៤លានតោនរបស់វៀតណាមវិញ គឺអាចផ្គត់ផ្គង់ក្នុងប្រទេសវៀតណាម និងការនាំចេញទៅក្រៅប្រទេស ។ ដូច្នេះ វៀតណាមអាចរកប្រាក់ចំណូលបានជាច្រើនលានដុល្លារក្នុង១ឆ្នាំ ។ ចិន គឺជាទីផ្សារនាំចេញសំខាន់មួយរបស់វៀតណាម ដែលវៀតណាមបាននាំចេញផ្លែស្រកានាគទៅកាន់ចិន រហូតដល់៨០% ទៅ៩០% នៃការនាំចេញផ្លែស្រកានាគទាំងអស់របស់ខ្លួន ។Vietnam eyeing dragon fruit buyers | Phnom Penh Post

កាលពីចុងឆ្នាំ២០១៨ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមដាស់តឿនថា ចិនបានដាក់ផែនការអភិវឌ្ឍន៍ផ្ទៃដីដាំដុះផ្លែស្រកានាគចំនួន២ម៉ឺនហិកតានៅខេត្តក្វាងស៊ី និងកោះហៃណាន ។ ការអភិវឌ្ឍផ្ទៃដីកសិកម្មរបស់ចិននឹងជះឥទ្ធិពលដល់ការនាំចេញផ្លែស្រកានាគរបស់វៀតណាម ហើយចិននឹងជួលដីកសិកម្មនៅប្រទេសឡាវ និងកម្ពុជា ដើម្បីដាំផ្លែស្រកានាគផងដែរ ។

បច្ចុប្បន្ននេះ ប៊ិញធួន គឺជាខេត្តមួយដែលបានដាំផ្លែស្រកានាគច្រើនបំផុតនៅប្រទេសវៀតណាម កំពុងផ្លាស់ប្តូរផ្ទៃដីជាច្រើនហិកតាមកដាំទុរេនវិញ ដោយសារចិនបានបង្កើនផ្ទៃដីដាំផ្លែស្រកានាគ និងទុរេន ។ នៅថ្ងៃអនាគត ការពឹងពាក់ខ្លួនឯងរបស់ចិន មិនត្រឹមតែប៉ះពាល់ដល់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់ដល់ការនាំចេញទុរេនរបស់ថៃផងដែរ ខណៈនៅតំបន់ខ្លះ ចិនបានដាំទុរេនរយៈពេល៣-៤ឆ្នាំហើយ ៕Dragon Fruit Farms in Phan Thiet - Phan Thiet Attractions - Vietnam ប្រភព ៖ The Durian Times

មកស្គាល់ ប្រាសាទមួយរំលេចខ្លួននៅកណ្តាលផ្ទៃទឹកនៃតំបន់អង្គរ

0

ប្រាសាទមេបុណ្យខាងលិច ត្រូវបានកសាងឡើងនាពាក់កណ្ដាលសតវត្សរ៍ទី១១ សោយស្នាមព្រះហ័សព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទនេះ មានលក្ខណៈពិសេសប្លែកម្យ៉ាង ដោយសារសំណង់ប្រាសាទមានទំហំ១០០ ម៉ែត្របួនជ្រុង មានកំពែងមួយជាន់ និងមានសំណង់ថ្មភក់រាងមូល ប្រៀបដូចជាអណ្ដូងទឹកដែលមានអង្កត់ផ្ចិត៣ម៉ែត្រ ស្ថិតនៅចំកណ្ដាលស្រះទឹកក្នុងប្រាសាទ។ ឯកំពែងខាងកើត ស្ថាបត្យករបានរចនាជាថែវរំលេចដោយក្បាច់រចនាយ៉ាងស្អាត មានបង្អួចចំហ និងគោបុរៈចំនួន៣ ដែលធ្វើពីថ្មពណ៌ផ្កាឈូក។No photo description available.

ប្រាសាទមេបុណ្យខាងលិចនេះស្ថាបនា នៅចំកណ្ដាលបារាយណ៍ទឹកថ្លា ដោយយកលំនាំតាមដំណើររឿងកូរសមុទ្រទឹកដោះ នៃការបង្កើតភពថ្មី។ តាមដំណើររឿងថា ព្រះវិស្ណុទ្រង់ផ្ទំធ្វើសមាធិលើនាគអនន្តៈ បណ្ដែតខ្លួនលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយអស់កាលយ៉ាងយូរ ដើម្បីបង្កើតឱ្យមានភពផែនដីថ្មីសម្រាប់សត្វលោករស់នៅ។

បន្ទាប់មក មានផ្កាឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះមានលេចចេញនូវព្រះព្រហ្ម ដែលទ្រង់កំពុងគង់ធ្វើសមាធិដើម្បីបង្កើតភពថ្មីនោះឯង។ ហេតុនេះហើយទើបព្រះបាទឧទយាទិត្យវរ្ម័នទី២ ស្ថាបនាបដិមាព្រះវិស្ណុផ្ទំតម្កល់នៅកណ្ដាលប្រាសាទ ដើម្បីឱ្យស្របនឹងតម្រាទេវកថានេះ៕ប្រាសាទមេបុណ្យខាងលិច – ព្រះរាជាណាចក្រកម្ពុជាប្រសើរណាស់! ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច - Khmer Breaking News

គ្រាន់តែផឹកកាហ្វេសោះ អាកាសយានិក២នាក់អស់ការងារធ្វើ

0

ប្រទេសឥណ្ឌា ៖ ក្រុមហ៊ុនអាកាសចរណ៍ឯកជនរបស់ប្រទេសឥណ្ឌាមួយឈ្មោះ SpiceJet បានដាក់ទោសអាកាសយាននិកឥណ្ឌា២នាក់ដោយចោទប្រកាន់ថា ពួកគេលួចផឹកកាហ្វេ និងបរិភោគនំនៅក្នុងកាប៊ីនយន្តហោះក្នុងអំឡុងពេលកំពុងតែបើកបរ ។

ហេតុការណ៍នេះត្រូវបានអ្នកប្រើប្រាស់ Twitter ឈ្មោះ @Mohan_Rngnathan បង្ហោះរូបភាពពែងកាហ្វេក្តៅ និងនំ ព្រមទាំងឡូហ្គោរបស់ក្រុមហ៊ុន SpiceJet នៅក្នុង Twitter របស់ខ្លួន ដោយសម្តែងការមិនពេញចិត្តចំពោះអាកាសយានិកទាំងពីរនាក់នេះ ។ រូបភាពបង្ហាញក្នុង Twitter នេះ ក៏មានរូបដៃរបស់អាកាសយានិកចាប់នំផងដែរ ដែលវាជានំសម្រាប់ពិធីបុណ្យ Holi របស់ប្រទេសឥណ្ឌា ក្នុងកំឡុងពេលពួកគេកំពុងបញ្ជាយន្តហោះមានកម្ពស់ខ្ពស់ ។SpiceJet flights restricted: What you should know as a passenger

រូបភាពដែលបានបង្ហោះក្នុងបណ្តាញ Twitter ត្រូវបានគេនាំគ្នាចែកចាយជាច្រើន ហើយមានអ្នកចូលមកបញ្ចេញមតិមិនពេញចិត្តចំពោះអាកាសយានិកទាំងពីរនាក់នេះ ដោយពួកគេលើកឡើងថា វាជាការប្រព្រឹត្តមិនសមរម្យ និងប្រមាថដល់អាយុជីវិតអ្នកដំណើរខ្លាំងណាស់ ព្រោះអាចធ្វើឱ្យអ្នកដំណើរទាំងអស់ ក៏ដូចជាបុគ្គលិកបម្រើការក្នុងយន្តហោះប្រឈមនឹងគ្រោះថ្នាក់ ។

ក្រុមហ៊ុនអាកាសចរណ៍ SpiceJet បានបញ្ជាក់ក្រោយពីការពិនិត្យរូបភាពថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងមក ក្នុងពេលហោះហើរក្នុងស្រុកចេញពីក្រុងញូវដែលី ទៅកាន់ក្រុងហ្គូវ៉ាហាទី ហើយការបើកយន្តហោះរបស់ពួកគេនេះ ត្រូវនឹងពិធីបុណ្យ Holi នៅប្រទេសឥណ្ឌា ។ ជំហានដំបូង ក្រុមហ៊ុនបានបញ្ជាឱ្យផ្អាកការងាររបស់ពួកគេហើយ និងកំពុងស៊ើបអង្កេតបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX6d0DW6clQkodXqgFY8Ula2UsmqaLWWSgQ2_4ISBmGAw_Va7oXRNd0WrdAWoqy9rVVFzCFFXJevTAqh375qyIDIlHL0CZdyg6rMpuzVUODCH8w0z5f7vkowetJ1ZL3hNtjJPcXYDO90KwU35mQttZ6cgMWsZL5y1wE2qSsachX71lm9-EXevMF9tX/s771/photo_2023-03-18_09-37-17%20(2).jpg

ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ SpiceJet បាននិយាយទៅកាន់កាសែត The Times of India ថា ច្បាប់អាកាសចរណ៍ឥណ្ឌាបានអនុញ្ញាតឱ្យអាកាសយានិក និងបុគ្គលិកបម្រើការនៅលើយន្តហោះអាចបរិភោគអាហារ និងភេសជ្ជៈនៅបន្ទប់អ្នកបើកបរបាន ប៉ុន្តែត្រូវតែគោរពតាមការណែនាំដ៏តឹងរ៉ឹង ដូចជា កែវទាំងអស់ត្រូវមានគម្របបិទ និងដាក់នៅលើថាសត្រឹមត្រូវ ដើម្បីចៀសវាងការកំពប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGSBcsjotUYjruWN-j_45HJEXxy5fZpDArqQm7_MElMsOqpY48qiYq-x3LDQhkrnS-qzg50rzDMime3Cb4-scUGlaTXTn43YfsnRimww_QWvccm8qZVY8Yq0YsfvHE-Pk6auOcB_4E-kXveVlck4qAb4-zun1wTqPy10vQSB41SUkgkVgJSHHDo2Lw/s706/photo_2023-03-18_09-37-17.jpg ប្រភព ៖ beartaiBRIEF

សោកស្តាយ! បុរសម្នាក់នៅពីក្រោយភាពជោគជ័យរបស់ 7 Eleven បានទទួលមរណភាពហើយ

0

លោក Masatoshi Ito ដែលជាមហាសេដ្ឋីជប៉ុន និងអ្នកជួយទំនុបបម្រុងហាងទំនិញ 7 Eleven ដ៏ល្បីប្រចាំទ្វីបអាសុី បានទទួលមរណភាពត្រឹមវ័យ៩៨ឆ្នាំ ដោយរោគគាពាធ​។

ដំបូងឡើយលោក Ito ក្រោយតែជាអ្នកមើលការខុសត្រូវហាងលក់សំលៀកបំពាក់តូចមួយនៅទីក្រុងតូក្យូ។ ក្រោយ​មក គាត់​បាន​សម្លឹង​មើល​ឃើញថាការ​លក់​អាហារ និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ទៀត នឹងមានការគាំទ្រ និងចំណូលខ្ពស់ជាងការលក់សំលៀកបំពាក់។Japanese billionaire Masatoshi Ito is dead - Vanguard News

នៅឆ្នាំ១៩៧៤ លោក Ito បានទៅសហរដ្ឋអាមេរិក ដោយបានចុះកិច្ចព្រមព្រៀងទិញកម្មសិទ្ធបញ្ញាពីក្រុមហ៊ុន Southland ដែលជាមេបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន 7 Eleven។

ត្រឹមតែមួយឆ្នាំ បន្ទាប់ពីទិញ 7 Eleven លោក Ito ក៏បានទិញផ្តាច់ភាគហ៊ុនក្រុម Southland ទាំងមូលតែម្តង។ លុះមកដល់ឆ្នាំ ២០០៥ លោក Ito ក៏បានបង្កើតក្រុមហ៊ុនខ្លួនឯងមួយទៀតមានឈ្មោះថា Seven & I Holdings ដោយបានដាក់បញ្ចូល 7 Eleven ​ទៅជាបុត្រសម្ព័ន្ធក្រុមហ៊ុនលោក។

បច្ចុប្បន្ននេះ 7 Eleven ជាហាងទំនិញដ៏ល្បីមួយប្រចាំទ្វីបអាសុី និងអាមេរិក ដោយមានហាង៨៣ ០០០ ជុំវិញពិភពលោក​៕I Want to Go': Viewers Shocked by 'Heaven' That Is 7-Eleven in Japan

ប្រភព៖ CNN

លោក ពូទីន អំពាវនាវឱ្យសេដ្ឋីរុស្ស៊ីវិនិយោគក្នុងប្រទេសរបស់ខ្លួន

0

ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានអំពាវនាវឱ្យបណ្តាសេដ្ឋីរុស្ស៊ីវិនិយោគក្នុងប្រទេសរបស់ខ្លួនទៅលើផ្នែកបច្ចេកវិទ្យា ផលិតកម្ម និងអាជីវកម្មថ្មីៗ ដើម្បីជួយឱ្យប្រទេសរុស្ស៊ីអាចយកឈ្នះបណ្តាប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្ម និងព្យាយាមបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ។

កាលពីថ្ងៃទី១៦ ខែមីនា កន្លងមក មេដឹកនាំប្រទេសរុស្ស៊ីបានថ្លែងនៅក្នុងជំនួបក្រុមប្រឹក្សាសហភាពឧស្សាហកម្ម និងសហគ្រិនរុស្ស៊ី ដែលមានបណ្តាសេដ្ឋីរុស្ស៊ីជាច្រើននាក់មកពីផ្នែកឧស្សាហកម្មផ្សេងៗ និងផ្នែកធនាគារចូលរួម ។ វាជាការប្រជុំថ្នាក់កំពូលរបស់ផ្នែកអាជីវកម្មជាលើកដំបូង ចាប់តាំងពីប្រទេសរុស្ស៊ីចាប់ផ្តើមបើកប្រតិបត្តិការកងទ័ពវាយលុកនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។International Criminal Court issues arrest warrant for Putin over alleged  Ukraine war crimes

លោក វ៉្លាឌីមៀរ ពូទីន បញ្ជាក់ថា តួនាទីរបស់សេដ្ឋីរុស្ស៊ី គឺមិនត្រឹមតែប្រកបអាជីវកម្មរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែគាំទ្រសង្គមផងដែរ ហើយក្រុមហ៊ុននានាមិនគួរទុកទ្រព្យសម្បត្តិរបស់ខ្លួននៅក្រៅប្រទេសទេ ប៉ុន្តែពួកគេគួរតែបន្ថែមការវិនិយោគនៅក្នុងប្រទេសវិញ ដើម្បីយកឈ្នះការដាក់ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច ដែលពួកគេព្យាយាមបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ។

ទន្ទឹមនឹងនេះ មេដឹកនាំរុស្ស៊ីបានកោតសរសើរផងដែរចំពោះក្រុមហ៊ុនប្រកបអាជីវកម្មទាំងអស់ ដែលមានទំនួលខុសត្រូវក្នុងការថែរក្សាបុគ្គលិករបស់ខ្លួន ដោយប្រើប្រាស់ចំណេះដឹង សមត្ថភាពក្នុងការប្រកបអាជីវកម្ម និងបង្កើតប្រយោជន៍ដល់សាធារណៈ ដែលមេដឹកនាំរុស្ស៊ីហៅថា គឺជាពលរដ្ឋរុស្ស៊ីពិតប្រាកដ ៕Vladimir Putin shakes uncontrollably during meeting with Alexander  Lukasenko, rumors of Parkinson's disease growing | Marca ប្រភព ៖ TNN World

តុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួនលោក ពូទីន

0

ប្រទេសរុស្ស៊ី ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ International Criminal Court (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី១៧ ខែមីនា ដោយចោទប្រកាន់ថា លោក ពូទីន បានបង្កឧក្រិដ្ឋកម្មសង្គ្រាមកើតឡើងនៅប្រទេសអ៊ុយក្រែន ហើយលោក ពូទីន ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលកើតឡើងនេះ ។International Criminal Court issues warrant for Putin's arrest | The Japan  Times

ក្នុងដីកាចាប់ខ្លួនលើកដំបូងចំពោះហេតុការណ៍កើតឡើងនៅអ៊ុយក្រែន តុលាការព្រហ្មទណ្ឌអន្តរជាតិបានអំពាវនាវឱ្យចាប់ខ្លួនលោក ពូទីន ពីបទលោកជាប់ពាក់ព័ន្ធនឹងការនិរទេសកុមារ និងជម្លៀសមនុស្សចេញពីអ៊ុយក្រែនទៅកាន់រុស្ស៊ីដោយខុសច្បាប់ ហើយតុលាការចោទថា មានហេតុផលដែលជឿជាក់ថា លោក ពូទីន មានចំណែកពាក់ព័ន្ធដោយផ្ទាល់ចំពោះការប្រព្រឹត្តនេះ និងសហការជាមួយអ្នកផ្សេងទៀត ។ ក្រៅពីនេះ តុលាការ ICC បានចេញដីកាចាប់ខ្លួនគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ីផងដែរ គឺអ្នកស្រី Maria Lvova Belova ពីបទចោទប្រកាន់ដូចគ្នា ។

ព្រះអយ្យការតុលាការ ICC បានបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្គ្រាម, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដោយលោក ពូទីន បាននិយាយ៤ដងក្នុងអំឡុងពេលលោកធ្វើដំណើរទៅអ៊ុយក្រែនថា លោកកំពុងពិចារណាពីបទចោទប្រកាន់ថា មានឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ហើយផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ ទោះយ៉ាងណា នាពេលកន្លងមក រុស្ស៊ីបានបដិសេធបទចោទប្រកាន់ថា កងទ័ពរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅក្នុងអំឡុងពេលធ្វើប្រតិបត្តិការនៅអ៊ុយក្រែន អស់រយៈពេលជាង១ឆ្នាំ ។International Criminal Court issues arrest warrant for Putin | Courthouse  News Service

ចំណែកក្រសួងការពារប្រទេសរុស្ស៊ីបង្ហាញថា ដីកាចាប់ខ្លួននេះមិនសំខាន់សម្រាប់រុស្ស៊ីទេ ។ អ្នកស្រី Maria Zakova អ្នកនាំពាក្យក្រសួងការពារប្រទេសរុស្ស៊ី បាននិយាយថា ៖ «ការសម្រេចចិត្តរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនសំខាន់ទេសម្រាប់ប្រទេសយើង រួមទាំងទស្សនៈផ្នែកច្បាប់របស់រុស្ស៊ីផងដែរ» ។

បើទោះជាមានដីការចាប់ខ្លួនលោក ពូទីន ប៉ុន្តែតុលាការព្រហ្មទណ្ឌអន្តរជាតិគ្មានអំណាចចាប់ខ្លួនជនសង្ស័យទេ ហើយអាចប្រើអំណាចរបស់តុលាការបានតែក្នុងប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ុណ្ណោះ ហើយរុស្ស៊ីមិនមែនជាប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ៕ ប្រភព ៖ TNN World

អ្នកជំនាញណែនាំឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះកម្ចីអនឡាញខុសច្បាប់

0

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា កន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសាកសួរអំពីឈ្មោះក្រុមហ៊ុន គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) ដែលផ្តល់ប្រាក់កម្ចីអនឡាញងាយស្រួល និងឆាប់រហ័ស។

ទន្ទឹមនេះដែរ នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំស្តីពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានប្រើប្រាស់ក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។

ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារបច្ចេកទេស សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការបោកបញ្ឆោតប្រាក់ពីជនរងគ្រោះ ដោយសង្ខេបជូនដូចខាងក្រោម៖

១- ជនខិលខូចបានបង្កើត គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) ជាមួយនឹងឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ

២- ជនខិលខូចធ្វើការផ្សព្វផ្សាយ (Advertising) គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) លើកម្មវិធីបណ្តាញសង្គម រួមមាន ហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) សារអេឡិចត្រូនិក (Messenger) ដើម្បីធ្វើការអូសទាញជនរងគ្រោះទាក់ទងទទួលកម្ចី

៣- ពេលជនរងគ្រោះស្នើសុំកម្ចីពីជនខិលខូច ទាមទារគោរពលក្ខខណ្ឌមួយចំនួន ដូចជា៖ ត្រូវបង់កម្រៃសេវារដ្ឋបាល ថតរូបអត្តសញ្ញាណប័ណ្ណ រូបថតជនរងគ្រោះ (ពេលខ្លះទាមទាររូបភាពអាក្រាតកាយ) ។ល។

៤- បន្ទាប់ពីបំពេញនូវលក្ខខណ្ឌ កម្ចីខ្លះត្រូវបានផ្តល់ជូនដល់ជនរងគ្រោះ ជាមួយនិងការប្រាក់ដែលមានទំហំធំ បើប្រៀបធៀបនឹងចំនួនប្រាក់កម្ចី។ មានករណីមួយចំនួនផ្សេងទៀត ជនខិលខូចពុំបានផ្តល់កម្ចីដូចការសន្យា និងថែមទាំងឆបោកជនរងគ្រោះឱ្យសងប្រាក់ ដោយគម្រាមបង្ហោះរូបភាពអត្តសញ្ញាណប័ណ្ណ រូបថត ឬរូបអាក្រាតកាយរបស់ជនរងគ្រោះថែមទៀតផង។

នាពេលថ្មីៗនេះ ដោយសង្កេតឃើញមានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញប្រកាសរួមគ្នាដើម្បីចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។

ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់ សូមរាយការណ៍មកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។

បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាចប្រឹក្សា/សាកសួរអំពីចម្ងល់និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទខាងលើផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziajdWg7ALh75E4nx_U5aaXJQDjvBcvSrVg5btU6yPwR_zUMwsBOZSvXerPFXJ9ddqnHGb50gg4w5SpdQiu3uyZDCBl5aA44Htccwe6pKkjUu02nIfiHLHuZd1ioOkn3nB0jvjZUetcNV3HsvGc1m8b7XK1ArPOe3c1B76EySESWJXXb3v6DpVlcQ/s990/photo_2023-03-18_07-14-36.jpg

ធ្លាប់ដឹងអត់! ហេតុអ្វីបានជារុក្ខជាតិភាគច្រើនមានពណ៌បៃតង?

0

រុក្ខជាតិជាគឺជាភាវៈមានជីវិត ហេតុដូចន្នេះវាទាមទារការផលិតថាមពលដើម្បីរស់។ ដើម្បីផលិតថាមពលបាន រុក្ខជាតិផ្ទុកសារធាតុក្លរ៉ូភីល។ ក្លរ៉ូភីល ជាអ្នកបម្លែងថាមពល ទៅឱ្យរុក្ខជាតិដោយប្រើប្រាស់ពន្លឺព្រះអាទិត្យ ក្រោមលំនាំរស្មីសំយោគ។ ក្លរ៉ូភីលនេះហើយ ដែលជាសារធាតុធ្វើឱ្យរុក្ខជាតិ មានពណ៌បៃតង មកកាន់ចក្ខុវិញ្ញាណរបស់មនុស្ស។ ក្លរ៉ូភីល ស្រូបយករលកពន្លឺពណ៌ខៀវ និងក្រហមនៅក្នុងតារាងអេឡិចត្រូម៉ាញេទិច និងផ្លាតរលកពន្លឺពណ៌បៃតង ចេញក្រៅវិញ។ ហេតុដូច្នេះហើយ ទើបមនុស្សមើលរុក្ខជាតិថាមានពណ៌បៃតង។50 Important Rainforest Facts You Should Know About Today | Facts.net

ម្យ៉ាងវិញទៀតសម្រាប់រុក្ខជាតិដែលមានស្លឹកខុសពីពណ៌បៃតង ដូចជាលឿង ក្រហមជាដើមនោះ មិនមែនមានន័យថាពួកវាគ្មានផ្ទុកសារធាតុក្លរ៉ូភីលនោះទេ។ ពេលខ្លះ សារ​ធាតុគីមី​មួយចំនួនផ្សេងទៀជាអ្នកគ្របដណ្តប់​លើ​ស្រទាប់ របស់​សារធាតុ​ក្លរ៉ូភីល ដែល​ធ្វើ​ឱ្យ​រុក្ខជាតិ​នោះ មាន​ពណ៌​ខុសពី​បៃតង​។ ទោះបីជា​យ៉ាងនេះ​ក្តី រុក្ខជាតិ​ទាំងនោះ ក៏​នៅតែ​ប្រើប្រាស់​សារធាតុ​ក្លរ៉ូភីល ក្នុង​ការផលិត​ថាមពល​ដដែល​ទេ​៕Chlorophyll Benefits : Go Green! - Sprout Living

ប្រភព៖ JIC

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ ថ្នាក់នាយឧត្ដមសេនីយ “ផ្កាយ ៤” ជូន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត

0

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ ន​រោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ​ដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត «ផ្កាយ ៤ »។ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖  វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក  ជាផ្នែកមួយអនុវត្តផែនការយុទ្ធសាស្ត្រជាតិកម្ពុជា ...

ព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣ នាយទាហាន ថ្នាក់ឧត្ដមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។

ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕