ប្រទេសវៀតណាម ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផ្ទៃដីដាំដុះផ្លែស្រកានាគនៅប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស គឺកើនឡើងរហូតដល់១០ដងឯណោះ ដែលធ្វើឱ្យចិនអាចពឹងពាក់ខ្លួនឯងបាន ដោយមិនចាំបាច់នាំចូលផ្លែឈើពីក្រៅប្រទេស ។ នេះជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វៀតណាម ខណៈវៀតណាមជាប្រទេសដាំផ្លែស្រកានាគដ៏ធំមួយនៅតំបន់អាស៊ាន និងផ្តោតទៅលើទីផ្សារចិនជាចម្បង ។Bình Thuận Dragon Fruit | Local Pitaya From Bình Thuận Province, Southeast  Asia

កាលពីឆ្នាំ២០២១ ប្រទេសចិនមានផ្ទៃដីដាំដុះផ្លែស្រកានាគចំនួន៦៧.០០០ហិកតា និងទទួលបានទិន្នផលសរុបចំនួន១,៦លានតោន ស្មើប្រមាណ៧០% ដែលចិនបានដាំដុះនៅខេត្តក្វាងស៊ី និងក្វាងទុង ។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ទិន្នផលដាំផ្លែស្រកានាគរបស់ចិនបានកើនឡើង៣តោន ខណៈចិនបានបង្កើនផ្ទៃដីដាំដុះ និងការប្រើប្រាស់បច្ចេកវិទ្យាផ្នែកកសិកម្ម ។

ចំណែកទិន្នផលផ្លែស្រកានាគចំនួន១,៤លានតោនរបស់វៀតណាមវិញ គឺអាចផ្គត់ផ្គង់ក្នុងប្រទេសវៀតណាម និងការនាំចេញទៅក្រៅប្រទេស ។ ដូច្នេះ វៀតណាមអាចរកប្រាក់ចំណូលបានជាច្រើនលានដុល្លារក្នុង១ឆ្នាំ ។ ចិន គឺជាទីផ្សារនាំចេញសំខាន់មួយរបស់វៀតណាម ដែលវៀតណាមបាននាំចេញផ្លែស្រកានាគទៅកាន់ចិន រហូតដល់៨០% ទៅ៩០% នៃការនាំចេញផ្លែស្រកានាគទាំងអស់របស់ខ្លួន ។Vietnam eyeing dragon fruit buyers | Phnom Penh Post

កាលពីចុងឆ្នាំ២០១៨ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមដាស់តឿនថា ចិនបានដាក់ផែនការអភិវឌ្ឍន៍ផ្ទៃដីដាំដុះផ្លែស្រកានាគចំនួន២ម៉ឺនហិកតានៅខេត្តក្វាងស៊ី និងកោះហៃណាន ។ ការអភិវឌ្ឍផ្ទៃដីកសិកម្មរបស់ចិននឹងជះឥទ្ធិពលដល់ការនាំចេញផ្លែស្រកានាគរបស់វៀតណាម ហើយចិននឹងជួលដីកសិកម្មនៅប្រទេសឡាវ និងកម្ពុជា ដើម្បីដាំផ្លែស្រកានាគផងដែរ ។

បច្ចុប្បន្ននេះ ប៊ិញធួន គឺជាខេត្តមួយដែលបានដាំផ្លែស្រកានាគច្រើនបំផុតនៅប្រទេសវៀតណាម កំពុងផ្លាស់ប្តូរផ្ទៃដីជាច្រើនហិកតាមកដាំទុរេនវិញ ដោយសារចិនបានបង្កើនផ្ទៃដីដាំផ្លែស្រកានាគ និងទុរេន ។ នៅថ្ងៃអនាគត ការពឹងពាក់ខ្លួនឯងរបស់ចិន មិនត្រឹមតែប៉ះពាល់ដល់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់ដល់ការនាំចេញទុរេនរបស់ថៃផងដែរ ខណៈនៅតំបន់ខ្លះ ចិនបានដាំទុរេនរយៈពេល៣-៤ឆ្នាំហើយ ៕Dragon Fruit Farms in Phan Thiet - Phan Thiet Attractions - Vietnam ប្រភព ៖ The Durian Times