ភ្នំពេញ៖ គម្រោងចំនួន២ ត្រូវបានរាជរដ្ឋាភិបាលជប៉ុន ឯកភាពផ្ដល់ថវិកាសរុប ២០៩,១៩៧ដុល្លារ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) សម្រាប់ការសាងសង់ស្ពាន និងការពង្រឹងខ្សែចង្វាក់តម្លៃមាន់ស្រែខ្មែរ។

កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ។

គម្រោងទាំងពីរនោះរួមមាន៖

ទី១៖ គម្រោងសាងសង់ស្ពានក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១០០,៣៩៤ ដុល្លារអាមេរិក)
សា្ថប័នទទូលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើបច្ចុប្បន្ន ដែលពុកផុយ។ ក្នុងរដូវវស្សា ប្រជាជនមិនអាចឆ្លងកាត់ស្ពាននេះបានទេ ហើយពួកគេត្រូវរង់ចាំរហូតដល់ទឹកស្រកវិញ។

បន្ថែមពីនេះ យានយន្តមិនអាចឆ្លងកាត់ស្ពាននេះបានទេ ហើយត្រូវរង់ចាំយូរនៅពេលមានចរាចរណ៍ច្រើន។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានជាង ១៣,០០០នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត ពេញមួយឆ្នាំ។ គម្រោងនេះមានគោលបំណងរួមចំណែកក្នុងការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជននិងបង្កើនប្រាក់ចំណូលកសិកម្មតាមគ្រួសារ។

ទី២៖ គម្រោងពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ស្រែខ្មែរ ក្នុងខេត្តចំនួនពីរ នៃប្រទេសកម្ពុជា (ថវិកាចំនួន ១០៨,៨០៣ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការហេហ្វឺអន្តរជាតិកម្ពុជាក្នុងគម្រោងនេះបរិក្ខារចិញ្ចឹមមាន់នឹងត្រូវបានដំឡើង និងជួសជុលសម្រាប់កសិករចិញ្ចឹមមាន់ចំនួន ១៧នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPeGhFPvT328u6CApzfGI7aB9GfBbArflLLAzLbrobdKBVdEeF22G1SxsLvligNdgl1Y7wxt3zayLKdJd5sIoJP96rXCzCX-OmVOIJW4LO2fkQfmr2a9_ydK2sRof6U-HiwWEntcwzqP9RxDw_1OZthjNgMAuP5Gm4xgo4_E9lPq-OPL6gawlWU0bh/s1280/photo_2023-03-15_09-31-45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPtmDlkA45KemRSmxv6QZL_vhgvUB80UsVCdl75FioqxuvFLTxlUvVvX8tYeR7pJM_y_7_G2_18aCtQ-hbaVkltTe8Buh7_BU9xdb9UOcGCV44qPuJJL-8bUH7Z1UDRjFz6VlmgmfCrPI4BQ3ZX8Y_SzmnXW0vPUEPT1pU6NSZp9ezKhOqfw5soL1l/s1280/photo_2023-03-15_09-31-45%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf83ye6CIDR_yuJa5ANZMWk5Sl04INRXaq555XvyIX2mV9npkQRJ6z-x09axlAZSiwfOy6PJhKHYdj7yCc5ivxr5q4MY0IHlmMmlAvU62a6NLKGj-yNW-r89Rw69R_eUVIwyGxy0nc3WTyXHeBFVu41D4b1pQZ9lW380h65wxU1KBNrrPAU_WQgKNx/s1280/photo_2023-03-15_09-31-46.jpg