ឯកឧត្តម ហ៊ុន ម៉ានី ស្នើឱ្យសាធារណជនចៀសវាងខ្វែងយោបល់គ្នា និងរកចំណុចរួមមួយដើម្បីជាប្រយោជន៍ជាតិរឿង លោក ឯម រៀម
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើឱ្យសាធារណជនចៀសវាងខ្វែងយោបល់គ្នា និងគ្រប់ភាគីពាក់ព័ន្ធរួមមាន អាជ្ញាធរមានសមត្ថកិច្ច ក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងសាមីខ្លួនផ្ទាល់ស្វែងរកចំណុចរួមមួយដើម្បីជាប្រយោជន៍ជាតិ ជុំរឿងបណ្ឌិតច្នៃម៉ូត ឯម រៀម ផ្ទុះការវែកញែករឿងសំលៀកបំពាក់។
មហាជនជា្របមកហើយថានៅលើបណ្តាញសង្គមផ្ទុះការវែកញែកយ៉ាងខ្លាំងលើបណ្តាញសង្គមរឿងសំលៀកបំពាក់របស់អ្នកច្នៃម៉ូត ឯម រៀម ដោយមានទាំងមតិរិះគន់ និងមានទាំងមតិគាំទ្រការច្នៃម៉ូតរបស់លោក។
យ៉ាងណាមិញ រឿងដ៏រសើបនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ចេញរបស់ខ្លួននៅលើបណ្តាញសង្គមនៅថ្ងៃទី២០ ខែមីនា នេះដើម្បីរកចំណុចរួមមួយបញ្ចប់ការខ្វែងគំនិតគ្នានៅបណ្តាញសង្គម។
ឯកឧត្តម បានលើកឡើងយ៉ាងដូច្នេះថា «
ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ»។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា «ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»៕















ប្រភព ៖ beartaiBRIEF
២.Minnie(G)I-DEL៖ តារាដែលមានដើមកំណើតនៅប្រទេសថៃរូបនេះក៏មិនធម្មតាដែរ នាងមានឪពុកគឺជារដ្ឋមន្រ្តីម្នាក់។
៣.Tzuyu(TWICE)៖ ម្តាយរបស់តារាស្រីរូបនេះគឺជាម្ចាស់ភាគហ៊ុនរបស់មន្ទីពេទ្យដ៏ធំមួយនៅកោះតៃវ៉ាន់ មិនតែប៉ុណ្ណោះលោកស្រីក៏មានគ្លីនិកកែសម្ភស្សធំៗជាច្រើនកន្លែង ព្រមទាំងហាងកាហ្វេផងដែរ។
៥.Sooyoung(SNSD)៖ Sooyoungកើតក្នុងត្រកូលគ្រួសារអភិជនមួយដែលមានជីតាជាម្ចាស់ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីមួយនៅទីក្រុងSeoul និងមានឪពុកជាប្រធានក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំមួយនៅកូរ៉េខាងត្បូងផងដែរ៕



.jpg)


ប្រភព ៖ TNN World
២.Katy Perry៖ នៅពេលដែលគាត់មកសម្តែងនៅប្រទេសចិន តារារូបនេះបានធ្វើខុសគោលការណ៍ ដោយគាត់បានលើកទង់ជាតិតៃវ៉ាន់ និងពាក់អាវផ្កាឈូករ័ត្នដែលតំណាងអោយកោះតៃវ៉ាន់ នៅលើឆាកដល់ធំមួយនៅក្នុងប្រទេសចិន។







