ភ្នំពេញ៖ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើង។

ក្រសួងទេសចរណ៍បានជូនដំណឹងស្តីពី «បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ឬ EQUINOX ដែលកើតឡើងចន្លោះថ្ងៃទី២០ ឬ២១ ឬ២២ ឬ២៣ ខែមីនា ឆ្នាំ២០២៣ ហើយដែលជាទស្សនីយភាពពិសេសមួយសម្រាប់ភ្ញៀវទេសចរផងដែរ។បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត កើតឡើង​ជា​ថ្មី​ម្តងទៀត នៅ​ថ្ងៃ​ទី​២០-២២ ខែ​មីនា​ - CEN

គួរជម្រាបថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។

ក្រសួងទេសចរណ៍បញ្ជាក់ថា នៅឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដល់ម៉ោង៧៖០០នាទីព្រឹក ដែលជារៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKtFrjTQfmTKo8boTFgvk6p91Laekjo-zhQxX1oNWQ-e63vnewdU75mpKpt34Twu8a1UXWQN-cOv1ko3Mt6zDw3oFSTKz7bL_gutpl-XPvkJ9o_EHCQ9fU7q16hCsHqxiplNN3Injns6sCN99vlzrI25PAPzCuamp01ffwHTcKqDjw-MxZXu7po2IC/s946/photo_2023-03-20_10-30-10.jpg

ក្រសួងបានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_hf2PtVBcSi45ecvA8nk2K03K_VGDl9nkE0GXb9RarKjbGD7AcZpyjp6D8niP0ZE7-Ev9zu7nPNDNI7hFAJpFijIjHVOY9TLf5PPGMydArAU1UxNcJNHZD7JsVKmvl9qoCtusFiWTbGAb3VUSGtANMC-JzY6BL82zkW_3p1JvlCSgmN5DeXGS4wW3/s710/photo_2023-03-20_10-30-10%20(2).jpg