កាលពីពេលថ្មីៗនេះ យោងតាមតាមការបង្ហោះរបស់គណនីហ្វេកប៊ុក ឈ្មោះចេង ច័ន្ទ បានឱ្យដឹងថា នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ គោងាប់មួយកន្លែង៧ក្បាលជិតចម្ការដំឡូងមីដោយមិនដឹងមូលហេតុ។
ដោយសាកសពគោទាំងអស់ មានសភាព ស្អុយរលួយហាក់បីដូចជា បានងាប់ច្រើនថ្ងៃមកហើយ ក៏ប៉ុន្តែតាមការលើកឡើងម្ចាស់គណនីនោះ គោទើបតែបាត់មួយថ្ងៃ មិនគួរមានសភាពស្អុយរលួយដូច្នេះទេ។ ចំពោះគោទាំងនេះគឺមានអាចយកទទួលទានបាននោះទេ ព្រោះថាវាអាចនឹងផ្ទុកសារជាតិ ដែលធ្វើឱ្យមនុស្សពុលបាន។
តែយ៉ាងណាមិញ ជុំវិញករណីនេះ មន្រ្តីជំនាញពាក់ព័ន្ធមានទាន់ចេញសេចក្តីថ្លែងបញ្ជាក់អំពីមូលហេតុនៃការស្លាប់នេះ នៅឡើយនោះទេ រងចាំការធ្វើសកលវិឆ័យជាមុនសិន៕ 











