Home Blog Page 1781

BLACKPINK ជាក្រុមនារីតែមួយគត់ក្នុងប្រវត្តិសាស្ត្រសម្តែងនៅ Stade de France

0

ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» របស់ក្រុមចម្រៀងល្បីឈ្មោះ BLACKPINK នឹងធ្វើដំណើរឆ្ពោះទៅទីក្រុងប៉ារីស ប្រទេសបារាំងដែលនឹងសម្តែងនៅក្នុងកីឡដ្ឋាន Stade De France ហើយក្រុមចម្រៀងនេះនឹងក្លាយជាក្រុមចម្រៀងនារីតែមួយគត់ក្នុងប្រវត្តិសាស្រ្តដែលមានវត្តមានក្នុងកីឡដ្ឋានដ៏ធំមួយនេះ។BLACKPINK brand deals: Everything Lisa, Jisoo, Jennie & Rosé represent

កីឡដ្ឋាន Stade de France គឺជាកីឡដ្ឋានជាតិរបស់ប្រទេសបារាំង ដែលមានទីតាំងនៅភាគខាងជើងនៃទីក្រុងប៉ារីស ផ្ទុកមនុស្សបានរហូតដល់៨ម៉ឺននាក់ និងជាកីឡដ្ឋានធំជាងគេទី៦នៅអឺរ៉ុប។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រជាពិសេស Blink ទូទាំងពិភពលោកបានបង្ហាញអារម្មណ៍សប្បាយចិត្តនោះគឺក្រុមចម្រៀងដ៏មានឥទ្ធិពល BLACKPINK នឹងមានការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» របស់ខ្លួននៅទីតាំងនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។ កម្មវិធីនាពេលខាងមុខត្រូវបានគេរំពឹងថានឹងមាន អ្នកគាំទ្រមកពីទូទាំងទ្វីបអឺរ៉ុបទៅរដ្ឋធានីរបស់ប្រទេសបារាំងដើម្បីមានឱកាសទស្សនាផ្ទាល់ក្រុមចម្រៀងនារីនេះផងដែរ។ℬ on Twitter: "Blackpink performing at the stade de France this summer are  you kidding me??? That would be huge… https://t.co/E37gh6R0sy" / Twitter

បន្ថែមពីលើនោះ BLACKPINK នឹងក្លាយជាក្រុមនារីតែមួយគត់ក្នុងប្រវត្តិសាស្ត្រដែលសម្តែងនៅ Stade de France ដែលមានសមាជិក៤រូប ដូចជា Jisoo, Jennie, Rosé, និង Lisa,ក៏នឹងក្លាយជាសិល្បករស្រីទី៨ បន្ទាប់ពី Celine Dion, Tina Turner, Madonna, Mylène Farmer, Lady Gaga, Rihanna, និង Beyoncé មានវត្តមានសម្តែងនៅក្នុងកីឡដ្ឋានដ៏ធំនេះ៕BLACKPINK will perform at the Stade de France on 15 July 2023

Colgate លក់អាហារ តែអតិថិជនបារម្ភថា អាហារអាចមានរសជាតិដូចថ្នាំដុសធ្មេញវិញ

0

បើនិយាយអំពី Colgate ការចងចាំរបស់មនុស្សភាគច្រើនគិតថា ជាផលិតផលសម្អាតមាត់ធ្មេញដូចជា ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ និងទឹកខ្ពុរមាត់ ។ ប៉ុន្តែតើដឹងឬទេថា នៅពេលមួយនោះ Colgate ក៏ធ្លាប់ប្រកបអាជីវកម្មលក់ម្ហូបអាហារដែរ ប៉ុន្តែបរាជ័យ ហើយក្រុមហ៊ុនក៏ឈប់លក់ម្ហូបតែម្តង ។ ហេតុផលគួរឱ្យចាប់អារម្មណ៍មួយ គឺគ្មានអ្នកទិញម្ហូបអាហារដែល Colgate លក់នោះ ព្រោះអតិថិជនគិតថា រសជាតិរបស់វាដូចគ្នានឹងថ្នាំដុសធ្មេញ Colgate ដែរ ។

អាជីវកម្មដំបូងរបស់ Colgate គឺមិនមែនជាផលិតផលសម្អាតមាត់ធ្មេញទេ ប៉ុន្តែក្រុមហ៊ុននេះបានផលិតសាប៊ូដុំ និងទៀន ដែលក្រុមហ៊ុនចាប់ផ្តើមប្រកបអាជីវកម្មនេះនៅឆ្នាំ១៨០៦ ឬជាង២១៧ឆ្នាំមុន ។ ដូច្នេះ ទម្រាំក្រុមហ៊ុន Colgate ចាប់ផ្តើមលក់ផលិតផលដែលយើងគ្រប់គ្នាស្គាល់យ៉ាងច្បាស់ គឺថ្នាំដុសធ្មេញ គឺក្រុមហ៊ុនត្រូវចំណាយពេល៦៧ឆ្នាំ ក្រោយពីបានបង្កើតក្រុមហ៊ុននេះឡើង ។Can Colgate bring its success in the toothpaste sector over to frozen foods?  | by Ling U | Medium

ហេតុអ្វីបានជា Colgate ប្រកបរបរលក់ម្ហូបអាហារ ?
កាលពីឆ្នាំ១៩៨០ លំនៅឋានស្ទើរតែទាំងអស់នៅសហរដ្ឋអាមេរិកបានប្រើប្រាស់សម្ភារៈអគ្គិសនីដូចជា ទូរទឹកកក និង microwave រួមផ្សំនឹងជីវិតរស់នៅប្រចាំថ្ងៃប្រញាប់ប្រញាល់របស់មនុស្សក្នុងសម័យនោះ បានធ្វើឱ្យទីផ្សារម្ហូបអាហារក្លាស្សេនៅអាមេរិករីកចម្រើនយ៉ាងខ្លាំង រហូតដល់ក្រុមហ៊ុនជាច្រើនងាកមកប្រកបរបរលក់ម្ហូបអាហារក្លាស្សេ ហើយ Colgate ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះដែរ ។ នៅពេលនោះ ការលក់ផលិតផលផ្សេងៗរបស់ក្រុមហ៊ុន Colgate មិនសូវកាក់កបប៉ុន្មានទេ ហើយថែមទាំងបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងទៀតផង ដូចជា ក្រុមហ៊ុន P&G ។

ទោះយ៉ាងណា Colgate គឺជាក្រុមហ៊ុនថ្មីដែលបានប្រឡូកក្នុងការលក់ម្ហូបអាហារ ហើយបើត្រូវការបង្កើតម៉ាកសញ្ញាអាហារថ្មី ក៏ត្រូវចំណាយដើមទុន និងពេលវេលាដើម្បីឱ្យអតិថិជនចងចាំបាន ។ ដូច្នេះ ក្រុមហ៊ុនក៏បានយកឈ្មោះដើមរបស់ផលិតផលខ្លួនគឺ «Colgate» មកដាក់ជាឡូហ្គូលើម្ហូបក្លាស្សេមួយប្រភេទឈ្មោះ «ឡាសាណា» រួចយកមកដាក់លក់នៅលើទីផ្សារ ព្រោះគិតថា ឈ្មោះម៉ាកសញ្ញា «Colgate» នេះ គឺមានអតិថិជនជាច្រើននាក់បានស្គាល់ និងមានភាពរឹងមាំស្រាប់ទៅហើយ ។ ប៉ុន្តែលទ្ធផល មិនដូចការគិតរបស់ក្រុមហ៊ុនទេ ហើយវាផ្ទុយនឹងការគិតរបស់ក្រុមហ៊ុនជាខ្លាំង ព្រោះម៉ាកសញ្ញា «Colgate» នៅក្នុងក្រសែភ្នែករបស់អតិថិជននោះ គឺជាថ្នាំដុសធ្មេញ និងផលិតផលសម្អាតមាត់ធ្មេញ ។Colgate ready meals and Zippo perfume: The world's weirdest off-brand  products

នៅពេលឃើញក្រុមហ៊ុន Colgate ប្រកបរបរលក់ម្ហូបអាហារបែបនេះធ្វើឱ្យអតិថិជនជាច្រើននាក់មិនជឿថា ម្ហូបក្លាស្សេឈ្មោះ «ឡាសាណា» របស់ Colgate មានរសជាតិឆ្ងាញ់ទេ ខណៈមនុស្សខ្លះគិតថា ឡាសាណានេះនឹងមានរសជាតិដូចថ្នាំដុសធ្មេញរបស់ Colgate ដែរ ។ បន្ទាប់ពីបើកអាជីវកម្មលក់អាហារក្លាស្សេមិនយូរប៉ុន្មាន ក្រុមហ៊ុន Colgate ក៏ព្រមចុះចាញ់ក្នុងអាជីវកម្មនេះ ព្រោះការលក់ឡាសាណាក្លាស្សេ មិនសម្រេចបានតាមគោលដៅកំណត់ ។

តាមអត្ថបទនេះបង្ហាញថា បើទោះជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញខ្លាំងប៉ុនណាក៏ដោយ ប៉ុន្តែបើក្រុមហ៊ុនចង់លក់ផលិតផលផ្សេងទៀតដោយមិនបានគិតពីរូបរាង ឬការចងចាំម៉ាកសញ្ញាផលិតផលរបស់ក្រុមហ៊ុនក្នុងក្រសែភ្នែកអតិថិជនទេ នឹងធ្វើឱ្យផលិតផលថ្មី ឬម៉ាកសញ្ញាក្រុមហ៊ុនបរាជ័យ ជាជាងទទួលបានជោគជ័យដូចករណីក្រុមហ៊ុន Colgate ដែរ ៕ ប្រភព ៖ BrandCase

អាមេរិកសង័្សយលើទំនាក់ទំនងចិន-រុស្ស៊ី បញ្ជូនយន្ដហោះទំនើបៗ មកកាន់តំបន់ប៉ាស៊ីហ្វិកនិងអឺរ៉ុប

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលប្រធានាធិបតីចិន បានជួបជាមួយនឹងមេដឹកនាំរុស្ស៊ី នៅក្នុងរដ្ឋធានីមូស្គូ ហើយបានចុះហត្ថលេខលើភាពជាដៃគូយុទ្ធសាស្រ្ដនោះមកមក ក្រុងវ៉ាស៊ីនតោន បានរៀចចំគម្រោងដ៏ធំមួយ ត្រៀមបញ្ជូនយន្ដហោះទំនើបៗរបស់ខ្លួន ចេញពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក និង អឺរ៉ុប ត្រៀមខ្លួនទុកជាមុន សម្រាប់ការប្រឈមមុខជាមួយរុស្ស៊ី និង ចិន ក៏ដូចជា ការប្រឈមមុខដាក់គ្នា នាពេលអនាគត នៅលើកោះតៃវ៉ាន់។A-10C Thunderbolt II > Air Force > Fact Sheet Display

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា សហរដ្ឋអាមេរិក គ្រោងនឹងផ្ទេរយន្តហោះចម្បាំងទំនើបៗ ចេញពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់ប៉ាស៊ីហ្វិក និង អឺរ៉ុប ហើយត្រូវដាក់ជំនួសយន្ដហោះទៅកាន់តំបន់នោះវិញ ជាមួយនឹងយន្ដហោះវាយប្រហារដ៏ចំណាស់ ប្រភេទ A-10 ។ សកម្មភាពកងទ័ពរបស់សហរដ្ឋអាមេរិក បានកើតឡើង ស្របពេលមានភាពតានតឹងជាមួយចិន និង រុស្ស៊ី កាន់តែកើនឡើងយ៉ាងខ្លាំង។

សារព័ត៌មាន The Wall Street Journal បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ថា មន្រ្ដីអាមេរិកាំង បានបញ្ជាក់ ថា ការផ្ទេរយន្ដហោះទំនើបៗ ចេញពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់ប៉ាស៊ីហ្វិក និង អឺរ៉ុប នឹងត្រូវបានធ្វើ តាមការគ្រោងទុក នៅខែមេសា។ សកម្មភាពបែបនេះ ក៏ជាផ្នែកមួយ នៃផែនការដ៏ធំបំផុត ដើម្បីឱ្យរក្សានូវកម្លាំងទ័ពជើងទឹក និង ជើងគោកមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា។DVIDS - Images - Pentagon Press Secretary Air Force Brig. Gen. Pat Ryder  Conducts Press Briefing [Image 1 of 10]

លោកឧត្ដមសេនីយ៍ ផាទ្រីក រ៉ាយដឺរ (Patrick Ryder) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់ The Wall Street Journal ថា «ដំណើរការគ្រប់គ្រងកម្លាំងពិភពលោក គឺមានភាពស្វាហាប់។ ជាមួយគ្នានេះ លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានសម្រេចចិត្ត ដោយផ្អែកទៅលើការគំរាមកំហែង ដល់កងកម្លាំងរបស់យើង និង ផលប្រយោជន៍សន្តិសុខជាតិរបស់យើង»។ ប៉ុន្ដែលោកឧត្ដមសេនីយ៍ បានបដិសេធ អំពីការពិភាក្សា លើចំណុចជាក់លាក់ សម្រាប់សកម្មភាពរបស់កងទ័ពសហរដ្ឋអាមេរិក។

សេចក្ដីរាយការណ៍ព័ត៌មានដដែលនោះ បានបន្ដ ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក មួយចំនួន ក៏បានរិះគន់ ដល់ផែនការផ្លាស់ប្តូរយន្តហោះចម្បាំងទំនើបៗ ហើយជំនួសមកវិញនូវយន្តហោះមានអាយុកាលចំណាស់ ប្រភេទ A-10 ។ សកម្មភាពបែបនេះ អាចនឹងធ្វើឲ្យកម្លាំងយោធារបស់សហរដ្ឋអាមេរិក ចុះខ្សោយ នៅតំបន់មជ្ឈិមបូព៌ា។ យន្តហោះវាយប្រហារគាំទ្រ តាមផ្លូវអាកាសហោះហើរជិតៗរបស់កងទ័ពអាកាស សហរដ្ឋអាមេរិក ប្រភេទ A-10 ត្រូវគេស្គាល់ ថា ជា «អ្នកពិឃាដរថក្រោះ»។China's focus on giant aircraft carriers makes it vulnerable to missile  threat | Financial Times

លោក ឡារី ស្ទូតហ្ស៊ាម (Larry Stutzriem) ឧត្ដមសេនីយ៍ឯកកងទ័ពអាកាសចូលនិវត្ដន៍ ត្រូវបានគេដកស្រង់សម្ដីរបស់គាត់ ដោយបានអះអាង ថា «វាជាការចាំបាច់ណាស់ ត្រូវតែបញ្ជូនយន្តហោះដ៏សមស្របបំផុត ផ្ទេរមកកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក សម្រាប់ការប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្ពស់។ យន្តហោះពិឃាដរថក្រោះ ប្រភេទ A-10 នៅតែពាក់ព័ន្ធជាមួយនឹងបេសកកម្មរបស់ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក (CENTCOM) ហោះហើរ នៅតំបន់មជ្ឈិមបូព៌ា»។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាន និង កំពុងតែពង្រឹងនូវសម្ពន្ធភាពយោធា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខជាមួយនឹងចិន រួមទាំងការប្រឈមមុខដាក់គ្នាដ៏ខ្លាំងក្លា នាពេលអនាគត នៅលើកោះតៃវ៉ាន់ ផងដែរ។Xi tweaks China's position on Ukraine war, goes the Russia way | World News  - Hindustan Times

សេចក្ដីរាយការណ៍របស់ The Wall Street Journal បានកើតឡើង ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូ ដើម្បីជួបពិភាក្សាជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។ មេដឹកនាំប្រទេសមហាអំណាចទាំង២នេះ បានអំពាវនាវឲ្យមានការសន្ទនា ប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ ចំណែកមេដឹកនាំចិន លោក ស៊ី ជិនពីង ក៏បានទទួលស្គាល់ ថា ក្រុងប៉េកាំង និង ក្រុងម៉ូស្គូ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ដ នៅក្នុងយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២។

កងទ័ពចិន បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា កងទ័ពចិន បានត្រួតពិនិត្យ និង បណ្តេញនាវាពិឃាដមួយគ្រឿងរបស់សហរដ្ឋអាមេរិក ចូលមកក្នុងដែនទឹករបស់ខ្លួន ដោយខុសច្បាប់ នៅជុំវិញប្រជុំកោះប៉ារ៉ាសែល (Paracel) ស្ថិតក្នុងសមុទ្រចិនខាងត្បូង។

បើទោះជាយ៉ាងណា កងទ័ពជើងទឹកអាមេរិក បានបដិសេធនូវការអះអាងរបស់ចិន ហើយថែមទាំងឆ្លើយតបទៅ ថា នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់សហរដ្ឋអាមេរិក ប្រភេទ USS Milius ( យូអេសអេស ម៉ាយលៀស) កំពុងតែធ្វើប្រតិបត្តិការ តាមធម្មតា នៅសមុទ្រចិនខាងត្បូង ហើយនាវាចម្បាំងនោះ មិនត្រូវបានបណ្តេញចេញនោះទេ៕

កំណើនតម្លៃសម្ភារៈសំណង់ជាបញ្ហាធំចំពោះការសាងសង់នៅប្រទេសវៀតណាម

0

ប្រទេសវៀតណាម ៖ សារព័ត៌មាន Vietnam News បានរាយការណ៍ថា ថ្លៃដើមសម្ភារៈសំណង់នៅប្រទេសវៀតណាម ដូចជា ដែក និងខ្សាច់ បានកើនឡើងជាបន្តបន្ទាប់ ខណៈតម្លៃស៊ីម៉ងត៍នៅដូចដើម ។ វាបានបង្កការលំបាកសម្រាប់បណ្តាក្រុមហ៊ុនអាជីវកម្មទាក់ទងនឹងការយល់ព្រមចុះកិច្ចសន្យាសាងសង់គម្រោងសំណង់ផ្សេងៗដែលត្រូវការប្រើប្រាស់ដែកជាច្រើន ដោយសារតែក្រុមហ៊ុនទាំងនេះខ្លាចខាតដើមទុន ។

ក្រុមហ៊ុនម៉ៅការសំណង់កំពុងប្រឈមនឹងបញ្ហាការរក្សាលំហូរសាច់ប្រាក់ស្រាប់ទៅហើយ ខណៈពួកគេបានខ្ចីប្រាក់ជាច្រើនមកធ្វើដើមទុន ហើយក៏មានបំណុលច្រើនផងដែរ ដោយសារតែទីផ្សារអចលនទ្រព្យធ្លាក់ចុះ ហើយពេលនេះ ពួកគេត្រូវរងផលប៉ះពាល់ដោយសារតម្លៃសម្ភារៈសំណង់កើនឡើងទៀត ។Open a Construction company in Vietnam | VNBG

គេបានព្យាករណ៍ថា បើស្ថានការណ៍នៅតែបែបនេះបន្តទៀត គឺនៅរយៈពេល៥ឆ្នាំទៅមុខ ចំនួនក្រុមហ៊ុនដែលមានសក្តានុពលក្នុងឧស្សាហកម្មសំណង់នៅវៀតណាម នឹងនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់អាចរាប់ដោយដៃបាន ។

តាមទិន្នន័យរបស់ភ្នាក់ងារចុះបញ្ជីអាជីវកម្មឱ្យដឹងថា ប្រទេសវៀតណាមមានសហគ្រាសទាំងអស់ចំនួន៥១.៤០១ ដែលបានដកខ្លួនចេញពីទីផ្សារក្នុងរយៈពេល២ខែដំបូងរបស់ឆ្នាំ២០២៣នេះ កើនឡើង១៤,៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ លើសពីនេះ ក្នុងចំណោមបណ្តាក្រុមហ៊ុនអាជីវកម្មចំនួន១៧ប្រភេទ គឺក្រុមសំណង់ និងអចលនទ្រព្យ គឺជាអាជីវកម្មដែលបានផ្អាកដំណើរការជាបណ្តោះអាសន្នច្រើនជាងគេ ស្មើនឹង៧.១៨០ក្រុមហ៊ុន ។Opportunities for the building materials industry in Vietnam BW > Legal and  Business Evironment

ក្រៅពីនេះ ឧស្សាហកម្មសំណង់ប្រទេសវៀតណាម មានក្រុមហ៊ុនចំនួន៥.៥២៥ ដែលបានចុះបញ្ជីផ្អាកដំណើរការអាជីវកម្ម កើនឡើង២២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ ចំណែកក្រុមហ៊ុនធ្វើអាជីវកម្មផ្នែកអចលនទ្រព្យចំនួន១.៦៦០ បានចុះបញ្ជីបញ្ឈប់អាជីវកម្មក្នុងរយៈពេល២ខែកន្លងមកនេះ កើនឡើង៥៧% ៕ Rescuers in Vietnam battle to save boy trapped in construction site |  Vietnam | The Guardianប្រភព ៖ AEC Connect

វីរុសប្រភេទថ្មី​ ចាប់ផ្តើមរាតត្បាតនៅទ្វីបអាហ្វ្រិក សម្លា.ប់មនុស្សជិត៣០នាក់ ត្រឹម២ថ្ងៃ

0

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីការស្លាប់មនុស្ស៧នាក់ នៅក្នុងប្រទេស ហ្គីណេ និង អេក្វាទ័រ (E.Guinea) ដោយសារមេរោគ ម៉ាបឺគ (Marburg) ដែលធ្វើឱ្យចំនួនមនុស្សស្លាប់កើនឡើងដល់ជិត៣០នាក់។Equatorial Guinea confirms 8 new cases of Marburg virus | CTV News

អង្គការសុខភាពពិភពលោកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៧ នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះឡើងនៃមេរោគ ម៉ាបឺគ នៅក្នុងប្រទេស ហ្គីណេ និងអេក្វាទ័រ ជាមួយគ្នានេះដែរ មនុស្ស២០នាក់ទៀត ក៏ឆ្លងជំងឺនេះដែរ ហើយអ្នកឆ្លងទាំង២០នាក់នោះ មានសង្ឃឹមរស់តិចណាស់ ដោយសារតែពួកគេមានអាការៈ គ្រុនក្តៅ និងរលាកពោះវៀនធំ ថែមទៀត។

ការផ្ទុះឡើងនៃមេរោគថ្មី ម៉ាបឺក (Marburg)  ដែលស្ទើរតែស្លាប់ដូចនឹងជំងឺ អេបូឡា (Ebola) ឥឡូវនេះ បានរីករាលដាលហួសពីខេត្ត គេ នីតឹម (Kie-Ntem) ជាកន្លែងដែលវាបានបណ្តាលឱ្យមនុស្សស្លាប់ដំបូងកាលពីខែមករា។ វាបានទៅដល់ក្រុង បាតា (Bata) ដែលជារដ្ឋធានីសេដ្ឋកិច្ច នៃប្រទេសអាហ្វ្រិកកណ្តាលតូចមួយនេះដែរ។Tanzania detects its first-ever cases of the highly fatal Marburg viral  disease - SABC News

បច្ចុប្បន្នមេរោគ ម៉ាបឺគ (Marburg) កំពុងតែវាយលុកនៅតែទ្វីបអាហ្វ្រិកប៉ុណ្ណោះ ខណៈដែលអង្គការសុខភាពពិភពលោកកំពុងចាប់ផ្តើមស្វែងរកឬសគល់នៅជំងឺនេះ ដើម្បីត្រៀមបង្កើនវ៉ាក់សាំង៕

ប្រភព៖ Africa News

តើចិនពិតជាបងធំរបស់រុស្ស៊ីដូចអាមេរិកលើកឡើងមែនទេ ?

0

សហរដ្ឋអាមេរិក ៖ ក្រោយពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលប្រទេសចិនបានប្រកាសថា ជាសម្ព័ន្ធមិត្តផ្នែកយុទ្ធសាស្ត្រ និងសហការជាមួយរុស្ស៊ី ព្រមទាំងប្រឈមមុខជាមួយប្រទេសលោកខាងលិចនោះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានលើកឡើងថា ចិនបានក្លាយជាបងធំរបស់រុស្ស៊ីហើយនៅពេលនេះ ។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទើបតែបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី ដោយលោកបានប្រកាសពីគោលជំហរថា ចិនជាដៃគូគ្មានដែនកំណត់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ហើយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនលើផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ។ លើសពីនេះ ចិនបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែរួមគ្នាបង្កើតលំដាប់ពិភពលោកថ្មីមួយ ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ប្រទេសលោកខាងលិច ។Xi departs Putin meeting, after signalling strength in Russia-China  alliance - ABC News

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken បានថ្លែងនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិក ទាក់ទងនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រធានាធិបតីចិនថា លោកសម្លឹងឃើញសម្ព័ន្ធភាពប្រទេសទាំងពីរពេលនេះថា ចិនបានក្លាយជាបងធំរបស់រុស្ស៊ី ហើយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចង់បង្កើតនយោបាយផ្សេងៗគ្នានៅលើពិភពលោក ដើម្បីរៀបចំរបៀបរបបពិភពលោកជាថ្មី ។ ប៉ុន្តែលោកជឿថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន មានតម្រូវការផ្សេងពីនេះ ពីព្រោះមេដឹកនាំរុស្ស៊ីគួរតែចង់ឱ្យពិភពលោកគ្មានរបៀបរបបច្រើនជាង ។

ចំណែកបណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ថា ចិនកំពុងពិចារណាជួយបញ្ជូនអាវុធឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន លោក Anthony Blinken លើកឡើងថា រហូតមកដល់ពេលនេះ ប្រទេសចិនមិនទាន់បានបញ្ជូនអាវុធផ្សេងៗទៅឱ្យរុស្ស៊ីទេ ។ ទោះយ៉ាងណា បើទោះជាចិនមិនទាន់បានបញ្ជូនអាវុធឱ្យរុស្ស៊ីក្តី ប៉ុន្តែនៅពេលចិនគាំទ្ររុស្ស៊ីផ្នែកការទូត និងសេដ្ឋកិច្ច គឺវាកាន់តែធ្វើឱ្យពិបាកបញ្ចប់សង្គ្រាម ។9 things to know about Antony Blinken, the next US secretary of state –  POLITICO

រីឯអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen Bin បានថ្លែងនាពេលចុងក្រោយទាក់ទងនឹងរឿងចិនបញ្ជូនអាវុធឱ្យរុស្ស៊ីថា ចិនមិនបានបង្កជម្លោះនៅប្រទេសអ៊ុយក្រែនទេ ហើយចិនក៏មិនធ្លាប់បញ្ជូនអាវុធទៅឱ្យភាគីណាដែរ ។ ដូច្នេះ សូមឱ្យអាមេរិកពិចារណាឱ្យបានល្អដោយខ្លួនឯងពាក់ព័ន្ធនឹងសង្គ្រាម ហើយត្រូវឈប់បង្កទំនាស់ និងដាក់កំហុសមកលើចិន ៕

ប្រភព ៖ TNN World

រដ្ឋាករទឹក អំពាវនាវឱ្យពលរដ្ឋប្រើទឹកសំន្សំសំចៃ និងសន្យាដោះស្រាយលើបញ្ហាកង្វះទឹកស្អាត

0

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងទៅដល់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថាដោយសារការផ្គត់ផ្គង់ទឹកស្អាត នៅមិនទាន់គ្រប់គ្រាន់នៅឡើងដូច្នេះសូមឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹក ដោយសំន្សំសំចៃក្នុងរដូវប្រាំងនេះ។ ក្នុងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏សូមការយោគយល់ អធ្យាស្រ័យ, ខន្តីអភ័យទោស ទៅដល់ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់នាពេលកន្លងមក ដោយខាងរដ្ឋាករទឹក និងស្វែងរកដំណោះស្រាយជូនលើបញ្ហានេះ។

កន្លងមកពលរដ្ឋតាម សង្កាត់/ខណ្ឌ មួយចំនួននៅរាជធានីភ្នំពេញបានត្អួញត្អែលើបញ្ហា គ្មានទឹកប្រើប្រាស់, ទឹកមានសម្ពាធខ្សោយជាដើមនឹងស្នើឱ្យរដ្ឋាករទឹកស្វែងរកដំណោះស្រាយលើបញ្ហាទាំងនេះ ព្រោះការគ្មានទឹកប្រើពិតជាពិបាកណាស់។ផ្សារហ៊ុន

ពាក់ព័ន្ធបញ្ហាខាងលើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានចេញសេចក្តីជូនដំណឹងកាលពីល្ងាចថ្ងៃទី២៣ ខែមីនានេះថា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ ខាងរដ្ឋាករទឹកបានទទួល ព័ត៌មានអំពីការមិនពេញចិត្តរបស់ពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ដែលភាគកើតឡើងនៅក្នុងសង្កាត់ មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលមានដូចជា៖ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្នេ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូល, សង្កាត់ចោមចៅ១, ២, និង៣, សង្កាត់កាកាប១, និង២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ស្ទឹងមានជ័យ១,២ និង៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំ, សង្កាត់ព្រែកថ្មី, សង្កាត់ក្បាលកោះ។
បញ្ហានេះ ខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសុំការយោគយល់ អធ្យាស្រ័យ, ខន្តីអភ័យទោស ពីអតិថិជន ដោយសូមឱ្យជឿជាក់ថាខាងរដ្ឋាករទឹកនឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ។

បន្ថែមពីលើនេះ ខាងរដ្ឋាករទឹកសូមឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹកដោយសន្សំសំចៃដើម្បីមានទឹកប្រើប្រាស់បានទាំងអស់គ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQROoMU0O2gPkpzcMjeEb_9xkvDh8oAi0bvVpBAe-Plf9teSVYG1eoaizd2YV2FcgNmUmmZ_nvOgk-xahXTmyLXA4IQYWw_4bqZb5wXLdyG2re9ho0SJU1nVZhkuAyuDLOemSk_NEHU-h3QW8kI_FvQLi2I5kDB3GxEQWM3iwBY0q-DicbI9XDLyNc/s2048/337265956_1673559943087765_8306170345550575378_n.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHNrqE7J9qtHGT5I_YDCJs2APWoC97fFLzRjndevT6JX-0VAuh--Z7T6tOytUOFvcyNKC-zKRRt71xaj3Y89xTPglU9uNauMT4P3oAQTOm4cKfsaA4qwLJW3u5KCIOAN1K5F498pNUbqIS0klKRSu9vBMVrP_E90eoFm8nlbh488gf74PyLaWAoJke/s2048/337400407_165351553057734_8238517803334572068_n.png

មនុស្ស៥ក្រុមដែលមិនគួរបរិភោគខ្ទឹមបារាំង ព្រោះអាចមានគ្រោះថ្នាក់ដល់សុខភាព

0

ខ្ទឹមបារាំងជាអាហារមានរសជាតិឆ្ងាញ់ និងផ្តល់សុខភាពល្អសម្រាប់មនុស្ស។ ប៉ុន្តែចំពោះមនុស្សទាំង៥ក្រុមនេះ ហាមទទួលទានខ្ទឹមបារាំងជាដាច់ខាត ព្រោះអាចមានគ្រោះថ្នាក់ដល់សុខភាព ដែលមនុស្សទាំង៥ក្រុមនោះមានដូចជា៖

១.អ្នកជំងឺភ្នែក៖ ខ្ទឹមបារាំងមានផ្ទុកសារធាតុ allicin ដែលជាសារធាតុជំរុញឱ្យមនុស្សយំ ឬក្រហាយភ្នែក។ ដូច្នេះហើយ អ្នកដែលមានជំងឺភ្នែកច្រើនតែងាយរលាកភ្នែកដោយសារ សារធាតុ Allicin ដែលធ្វើឱ្យមានរោគសញ្ញានៃការមើលឃើញមិនច្បាស់ និងក្តៅខ្លួន ។

២.ស្រ្តីមានផ្ទៃពោះ៖ ស្ត្រីមានផ្ទៃពោះដែលមានស្បែករមាស់ ឬកកស្ទះ និងមានជំងឺភ្នែក មិនគួរទទួលទានខ្ទឹមបារាំងឡើយ។ លើសពីនេះ កុំញ៉ាំច្រើនពេក ដើម្បីចៀសវាងការហើមពោះ និងចលនាពោះវៀន។ មនុស្សមួយចំនួនដែលអាឡែស៊ីជាមួយខ្ទឹមបារាំង អាចមានរោគសញ្ញាដូចជា ក្អួតចង្អោរ ពិបាកដកដង្ហើម ហៀរសំបោរ កន្ទួល រាគ (ក្នុងករណីធ្ងន់ធ្ងរ)។How To Easily Dice An Onion៣.មនុស្សខ្សោយសរីរាង្គ៖ អ្នកដែលខ្សោយសរីរាង្គ ដោយសារការបំផ្លាញពីរដងនៃលំពែង និងលំពែង ច្រើនតែមានអាការៈដូចជា មុខលឿង អស់កម្លាំង វិលមុខ ឃ្លានអាហារមិនល្អ គេងមិនលក់ ដូច្នេះហើយគួរតមខ្ទឹមបារាំង។

៤.មនុស្សដែលមានរាងកាយក្តៅ៖ អ្នកដែលមានកម្តៅ ឬក្តៅខ្លួនគួរតែប្រយ័ត្នពេលញ៉ាំខ្ទឹមបារាំង ព្រោះខ្ទឹមបារាំងមានរសជាតិហឹរ និងក្តៅ ដែលធ្វើឱ្យ រាងកាយស្ងួត និងក្តៅខ្លាំងលើសដើម។

៥.អ្នកជំងឺសើស្បែក៖ ខ្ទឹមបារាំងជាអាហារដែលមានជាតិហិល និងក្តៅ ដែលអាចបង្កឱ្យមានអាឡែហ្ស៊ីស្បែក ដូច្នេះអ្នកដែលមានជំងឺសើស្បែកមិនគួរទទួលទានខ្ទឹមបារាំងឡើយ៕Onion stew recipe : SBS Food
ប្រភព៖phuntoday.com

អ្នកចង់ទៅលេងជប៉ុនស្រួលលើសដើម ព្រោះអាចប្រើទិដ្ឋាការអេឡិចត្រូនិចបាន

0

សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលមានបំណងធ្វើដំណើរទៅប្រទេសជប៉ុនក្នុងរយៈពេលមិនលើស ៩០ថ្ងៃកាន់តែមានភាពងាយស្រួលហើយ ដោយរដ្ឋាភិបាលជប៉ុននឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ឋទិដ្ឋាការអេឡិចត្រូនិច(JAPAN E-VISA System) ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះតទៅ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។Japan - United States Department of State

ក្នុងនោះដែរ ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍ រំពឹងថា លំហូរទេសចរទៅវិញទៅមករវាងប្រទេសកម្ពុជា និងជប៉ុន នឹងកាន់តែប្រសើរ ក្រោយជប៉ុនដាក់ឱ្យប្រើប្រាស់ប្រព័ន្ឋទិដ្ឋាការខាងលើនេះ។

សូមបញ្ជាក់ផងដែរថា ជប៉ុនបានផ្អាកទិដ្ឋាការចូលប្រទេសខ្លួន នៅទូទាំងពិភពលោករួមទាំងកម្ពុជាជាបណ្តោះអាសន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមពីនេះ ជប៉ុន ប្រកាសលុបចោលវិធានការកូវីដ-១៩តឹងរឹងចំពោះគ្រប់អ្នកដំណើរចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដើម្បីឱ្យមានកំណើនភ្ញៀវទេសចរឡើងវិញបន្ទាន់ពីធ្លាក់យ៉ាងគំហុកដោយសារតែជំងឺកូវីដ-១៩៕5 Best Places to Live in Japan as an Expat or Foreignerhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgFxcShH06qiqu7PVErmqBxtiVqUteypDCq71gazGbhaeTgNNa-G-8nqtI1-R4pH1ydEI3eRtpP99d_rZZ3KaQ54x0vwwMHvbKZldmhFVxtMwLUj5r0pqlzsNekBm-89_os0240v0V1HXhnKvlLwfK8DInveEDzOg0tcCtpTrvyS05uma6mvhwQH12/s1280/photo_2023-03-24_08-07-29.jpg

រដ្ឋមន្រ្តីក្រសួងអប់រំ ប្រកាសថ្ងៃឈប់សម្រាក២៩ថ្ងៃដល់ សិស្ស-និស្សិត គ្រប់កម្រិតសិក្សាទាំងរដ្ឋ និងឯកជន

0

រដ្ឋមន្រ្តីក្រសួងអប់រំបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះបានប្រកាសពីថ្ងៃឈប់សម្រាកដល់ សិស្ស-និស្សិត ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន គ្រប់កម្រិតសិក្សា រយៈពេល២៩ថ្ងៃចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រ ដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងនោះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់អនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣។ក្រសួងអប់រំ៖ ការបិទសាលាទូទាំងប្រទេសជាបណ្តោះអាសន្នមិនទាន់មានទេ

សម្រាប់គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ផ្នែកឯកជន រួមទាំងគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជន ឈប់សម្រាកចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_WAR0zN_M9YEvygYOKc481EcVaVxO781kAJ-goEGbDSl3Z6vG5HgCdJd38Xakr85se148udfMFLbh4EOYgg5iqq1pegqc-pa37r4aAhNOqyzTLLuIseMwrpyalZBZ2J7xiUPVWnPPtFcxLfqXNFS6swPYcRJuumLQjL7pdzC7pL31Mso8OhCy_cUt/s1280/photo_2023-03-23_13-33-52.jpg