រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងទៅដល់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថាដោយសារការផ្គត់ផ្គង់ទឹកស្អាត នៅមិនទាន់គ្រប់គ្រាន់នៅឡើងដូច្នេះសូមឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹក ដោយសំន្សំសំចៃក្នុងរដូវប្រាំងនេះ។ ក្នុងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏សូមការយោគយល់ អធ្យាស្រ័យ, ខន្តីអភ័យទោស ទៅដល់ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់នាពេលកន្លងមក ដោយខាងរដ្ឋាករទឹក និងស្វែងរកដំណោះស្រាយជូនលើបញ្ហានេះ។

កន្លងមកពលរដ្ឋតាម សង្កាត់/ខណ្ឌ មួយចំនួននៅរាជធានីភ្នំពេញបានត្អួញត្អែលើបញ្ហា គ្មានទឹកប្រើប្រាស់, ទឹកមានសម្ពាធខ្សោយជាដើមនឹងស្នើឱ្យរដ្ឋាករទឹកស្វែងរកដំណោះស្រាយលើបញ្ហាទាំងនេះ ព្រោះការគ្មានទឹកប្រើពិតជាពិបាកណាស់។ផ្សារហ៊ុន

ពាក់ព័ន្ធបញ្ហាខាងលើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានចេញសេចក្តីជូនដំណឹងកាលពីល្ងាចថ្ងៃទី២៣ ខែមីនានេះថា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ ខាងរដ្ឋាករទឹកបានទទួល ព័ត៌មានអំពីការមិនពេញចិត្តរបស់ពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ដែលភាគកើតឡើងនៅក្នុងសង្កាត់ មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលមានដូចជា៖ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្នេ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូល, សង្កាត់ចោមចៅ១, ២, និង៣, សង្កាត់កាកាប១, និង២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ស្ទឹងមានជ័យ១,២ និង៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំ, សង្កាត់ព្រែកថ្មី, សង្កាត់ក្បាលកោះ។
បញ្ហានេះ ខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសុំការយោគយល់ អធ្យាស្រ័យ, ខន្តីអភ័យទោស ពីអតិថិជន ដោយសូមឱ្យជឿជាក់ថាខាងរដ្ឋាករទឹកនឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ។

បន្ថែមពីលើនេះ ខាងរដ្ឋាករទឹកសូមឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹកដោយសន្សំសំចៃដើម្បីមានទឹកប្រើប្រាស់បានទាំងអស់គ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQROoMU0O2gPkpzcMjeEb_9xkvDh8oAi0bvVpBAe-Plf9teSVYG1eoaizd2YV2FcgNmUmmZ_nvOgk-xahXTmyLXA4IQYWw_4bqZb5wXLdyG2re9ho0SJU1nVZhkuAyuDLOemSk_NEHU-h3QW8kI_FvQLi2I5kDB3GxEQWM3iwBY0q-DicbI9XDLyNc/s2048/337265956_1673559943087765_8306170345550575378_n.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHNrqE7J9qtHGT5I_YDCJs2APWoC97fFLzRjndevT6JX-0VAuh--Z7T6tOytUOFvcyNKC-zKRRt71xaj3Y89xTPglU9uNauMT4P3oAQTOm4cKfsaA4qwLJW3u5KCIOAN1K5F498pNUbqIS0klKRSu9vBMVrP_E90eoFm8nlbh488gf74PyLaWAoJke/s2048/337400407_165351553057734_8238517803334572068_n.png