សហរដ្ឋអាមេរិក ៖ ក្រោយពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលប្រទេសចិនបានប្រកាសថា ជាសម្ព័ន្ធមិត្តផ្នែកយុទ្ធសាស្ត្រ និងសហការជាមួយរុស្ស៊ី ព្រមទាំងប្រឈមមុខជាមួយប្រទេសលោកខាងលិចនោះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានលើកឡើងថា ចិនបានក្លាយជាបងធំរបស់រុស្ស៊ីហើយនៅពេលនេះ ។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទើបតែបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី ដោយលោកបានប្រកាសពីគោលជំហរថា ចិនជាដៃគូគ្មានដែនកំណត់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ហើយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនលើផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ។ លើសពីនេះ ចិនបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែរួមគ្នាបង្កើតលំដាប់ពិភពលោកថ្មីមួយ ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ប្រទេសលោកខាងលិច ។Xi departs Putin meeting, after signalling strength in Russia-China  alliance - ABC News

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken បានថ្លែងនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិក ទាក់ទងនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រធានាធិបតីចិនថា លោកសម្លឹងឃើញសម្ព័ន្ធភាពប្រទេសទាំងពីរពេលនេះថា ចិនបានក្លាយជាបងធំរបស់រុស្ស៊ី ហើយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចង់បង្កើតនយោបាយផ្សេងៗគ្នានៅលើពិភពលោក ដើម្បីរៀបចំរបៀបរបបពិភពលោកជាថ្មី ។ ប៉ុន្តែលោកជឿថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន មានតម្រូវការផ្សេងពីនេះ ពីព្រោះមេដឹកនាំរុស្ស៊ីគួរតែចង់ឱ្យពិភពលោកគ្មានរបៀបរបបច្រើនជាង ។

ចំណែកបណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ថា ចិនកំពុងពិចារណាជួយបញ្ជូនអាវុធឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន លោក Anthony Blinken លើកឡើងថា រហូតមកដល់ពេលនេះ ប្រទេសចិនមិនទាន់បានបញ្ជូនអាវុធផ្សេងៗទៅឱ្យរុស្ស៊ីទេ ។ ទោះយ៉ាងណា បើទោះជាចិនមិនទាន់បានបញ្ជូនអាវុធឱ្យរុស្ស៊ីក្តី ប៉ុន្តែនៅពេលចិនគាំទ្ររុស្ស៊ីផ្នែកការទូត និងសេដ្ឋកិច្ច គឺវាកាន់តែធ្វើឱ្យពិបាកបញ្ចប់សង្គ្រាម ។9 things to know about Antony Blinken, the next US secretary of state –  POLITICO

រីឯអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen Bin បានថ្លែងនាពេលចុងក្រោយទាក់ទងនឹងរឿងចិនបញ្ជូនអាវុធឱ្យរុស្ស៊ីថា ចិនមិនបានបង្កជម្លោះនៅប្រទេសអ៊ុយក្រែនទេ ហើយចិនក៏មិនធ្លាប់បញ្ជូនអាវុធទៅឱ្យភាគីណាដែរ ។ ដូច្នេះ សូមឱ្យអាមេរិកពិចារណាឱ្យបានល្អដោយខ្លួនឯងពាក់ព័ន្ធនឹងសង្គ្រាម ហើយត្រូវឈប់បង្កទំនាស់ និងដាក់កំហុសមកលើចិន ៕

ប្រភព ៖ TNN World