Home Blog Page 1779

Selena ចេញមុខការពារ Hailey នឹងស្នើឱ្យមហាជនបញ្ឍប់សកម្មភាព Bully ទៅលើនាងក្រោយរងការគំរាមកំហែងដល់អាយុជីវិត

0

រឿងផ្ទុះកក្រើកខ្លាំងកាលពីខែមុនដែល Hailey Bieber និង Kylie Jenner ទំនង Bully រោមចិញ្ចើម Selena Gomez ដោយប្រយោល បានក្លាយជាប្រធានបទក្តៅងំ ហើយអ្នកគាំទ្រទូទាំងពិភពបានចេញមុខការពារ Selena និងបានវាយប្រហារពាក្យសម្តីមិនសំចៃទៅលើអ្នកទាំងពីរ ជាពិសេសទៅលើ Hailey តែម្តង។

ទោះយ៉ាងណា សកម្មភាពរបស់អ្នកលេងបណ្តាញអ៊ីនធឺណិតធ្វើដាក់ Hailey ត្រូវជាភរិយា Justin Bieber នៅមិនទាន់បញ្ចប់ទាំងស្រុងនោះទេ រហូតនាងបានរងការគំរាមកំហែងដល់អាយុជីវិតទៀតផង។Selena Gomez vs Hailey Bieber: Who has a bigger net worth?

នៅយប់ថ្ងៃសុក្រ Selena Gomez បានចេញមកបង្ហោះសារការពារ Hailey នឹងស្នើដល់មហាជនសូមបញ្ឃប់សកម្មភាព Bully ទៅលើ Hailey តទៅទៀត។ កំពូលតារាចម្រៀង Selena បានរៀបរាប់ថា Hailey Bieber បានទាក់ទងមកនាងហើយបានប្រាប់ថានាងបានទទួលការគំរាមកំហែងដល់ជីវិត និងការស្អប់ខ្ពើម។ បន្ថែមពីលើនេះ Selena បានស្នើឱ្យមហាជនបញ្ឃប់សកម្មភាពមិនល្អទាំងនេះ ព្រោះនាងមិនចង់ឃើញបែបនេះទេ ហើយគ្មាននរណាម្នាក់ចង់ឱ្យអ្នកដទៃ Bully ខ្លួននោះដែរ។

បន្ទាប់ពី Selena Gomez បានចេញសារខាងលើនេះនៅលើបណ្តាញសង្គម Instagram រួចមក Hailey Bieber ក៏បានបង្ហោះសារអរគុណទៅដល់ Selena ផងដែរដែលចេញមុខការពារនាងដើម្បីបញ្ឃប់សកម្មភាពនានារបស់អ្នកគាំទ្រ។

ជាមួយគ្នានេះ អ្នកគាំទ្រទូទាំងពិភពលោកក៏បានកោតសរសើរដល់ Selena Gomez មិនដាច់ពីមាត់ថានាងជាមនុស្សមានសណ្តានចិត្តល្អ ប្រកដដោយគុណធម៌ មិនគុំគួន ទោះបីជាអ្នកដទៃប្រពឹត្តទង្វើមិនល្អដាក់នាងយ៉ាងណា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtF4DYD6Pjenrs72kw4PMgW1ozrOHRjCx-GOFGbwtoATq8j-a-SkFENfUzHoCATLgsym8m9muo0JpComHGtAwU03ydCqAb4O-Z2CQo7iQ6tqFvtZZu33hch0ZN8JjoCBwNntl2RbnX-7_NaQogpaj4c1R8HVF2_ujbqDjR1tca9t0_bQMd7yZhITxU/s835/Capture%20(5).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhst1gizUaURbimftD3pmdy7362t4kbRq2Ra-0s23UNPtve1X-V99Wg4HLJyi6tbelVzZsoL4K8s0Tg7MNXxXHvFHygYNZe6dYjHf0vxtRG_bmXh9r9iKo-L7yge5xHFcMg8P2_d3E42p7G32Mwj9Sw2srcfQ72XgqjPMIYSyAvSEF1RLi0sIgl9LJ6/s927/1.PNG

រុស្ស៊ីថាការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចគ្មានប្រយោជន៍

0

ប្រទេសរុស្ស៊ី ៖ សារព័ត៌មានស៊ីនហួររាយការណ៍ថា នៅថ្ងៃទី២៣ ខែមីនា កន្លងមក នាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ី លោក Mikhail Mishustin ថ្លែងថា សេដ្ឋកិច្ចរុស្ស៊ីអាចទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចកាលពីឆ្នាំ២០២២ ហើយបច្ចុប្បន្ននេះ សេដ្ឋកិច្ចរុស្ស៊ីបានត្រឡប់មករីកលូតលាស់ឡើងវិញហើយ ។

លោក Mikhail Mishustin បានថ្លែងក្នុងអំឡុងពេលលោកធ្វើសេចក្តីរាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាល នៅចំពោះមុខសភាតំណាងរាស្ត្ររបស់រុស្ស៊ីថា ៖ «នៅឆ្នាំ២០២២ គឺជារយៈពេលមួយដែលសេដ្ឋកិច្ចរុស្ស៊ីត្រូវសម្របខ្លួនយ៉ាងលំបាក ដោយសារតែការដាក់សម្ពាធពីប្រទេសខាងក្រៅ» ។Who is Mikhail Mishustin — Russia's next prime minister? – DW – 01/16/2020

លោកបានថ្លែងទៅកាន់សមាជិកសភានីតិបញ្ញត្តិថា ការដាក់សម្ពាធមកលើរុស្ស៊ីពីប្រទេសលោកខាងលិចមិនមាននិន្នាការថយចុះទេ បើមើលតាមស្ថានការណ៍ជាក់ស្តែង ។ ទោះយ៉ាងណា លោករំពឹងថា រយៈពេលងើបឡើងវិញនៃសេដ្ឋកិច្ចរុស្ស៊ី នឹងដំណើរការយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៤ ហើយសេដ្ឋកិច្ចរុស្ស៊ីនឹងឆ្ពោះទៅរកភាពរីកចម្រើនក្នុងរយៈពេលយូរ ។ ចំណែកអង្គការអន្តរជាតិមួយចំនួនលើកឡើងថា សេដ្ឋកិច្ចរុស្ស៊ីបានផ្លាស់ប្តូរជាវិជ្ជមាននៅឆ្នាំ២០២៣ នេះ ។Most Beautiful Cities in Russia ~ A Wondrous Guide - Driftwood Journals

នាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ីបានកំណត់គោលដៅសម្រាប់ការងាររបស់រដ្ឋាភិបាលរុស្ស៊ីនៅឆ្នាំ២០២៣ ដូចជា ៖
១-ការកែលម្អសុខុមាលភាពសាធារណៈ និងការជួយពលរដ្ឋ
២-ការពង្រឹងអធិបតេយ្យភាពបច្ចេកវិទ្យា និងការសម្រេចបាននូវអធិបតេយ្យភាពហិរញ្ញវត្ថុ
៣-ការអភិវឌ្ឍគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
៤-ការកសាងទំនុកចិត្តជាមួយប្រទេសសម្ព័ន្ធមិត្ត
៥-ការស្វែងរកប្រទេសដៃគូថ្មីៗ ៕ ប្រភព ៖ The better

អតីតប្រាសាទខ្មែរដ៏ស្រស់ស្អាត ដែលអណ្តែតលើភ្នំក្នុងប្រទេសឡាវ

0

ប្រាសាទវត្តភូ ជាអតីតប្រាសាទខ្មែរដែលបច្ចុប្បន្នស្ថិតនៅក្នុងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឬត្រូវបានស្គាល់ជាទូទៅថា វត្តភូចម្ប៉ាសាក់។ ប្រាសាទវត្តភូ អតីតប្រាសាទបុរាណរបស់ខ្មែរមួយទៀត ដែលបច្ចុប្បន្នស្ថិតនៅប្រទេសឡាវ – ខ្មែរប៉ុស្ដិ៍

ប្រាសាទនេះ ត្រូវបានកសាងឡើងនៅកំឡុងពាក់កណ្តាលស.វទី ១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ សព្វថ្ងៃនេះ ប្រាសាទនេះមានទីតាំងនៅលើចង្កេះភ្នំភូកៅនៃតំបន់វប្បធម៌ប៉ាក់សេ ខេត្តចំប៉ាសាក់ របស់សាធារណរដ្ឋប្រជាមានិតឡាវ។ប្រាសាទវត្តភូ ស្ថាបត្យកម្មនៃអាណាចក្រខ្មែរ សម័យអង្គរ – SPKTLIV

ប្រាសាទវត្តភូ ជាគ្រាប់ពេជ្រវប្បធម៌ខ្មែរមួយគ្រាប់ដែលបានរបូតបាត់នាសម័យក្រោយអង្គរ ដែលមានវាមានរូបរាងស្រដៀងគ្នាទៅនឹងប្រាសាទព្រះវិហារ ដែលស្ថិតនៅលើភ្នំ ដងរែកខាងទឹកដីកម្ពុជាយើងផងដែរ។ប្រាសាទវត្តភូ រាជធានីបុរាណខ្មែរនាសម័យចេនឡា បច្ចុប្បន្នក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ឡាវ - Cambotrips

ស្ថាបត្យកម្មប្រសាទត្រូវបានកសាងក្នុងរចនាបថប្រាសាទកោះកេរ្តិ៍និងបាពួន សម្រាប់ឧទ្ទិសដល់ព្រះសិវៈ និងព្រះវិស្ណុ ស្ថិតលើភ្នំដែលមានកម្ពស់ ២០០ម៉ែត្រ ប្រាសាទនេះជាប្រាសាទភ្នំ ដែលបែរមុខទៅទិសខាង កើតមានរាងជាក្រចាប់សេះ។ស្ថាបត្យកម្មដែលភាពអស្ចារ្យគឺជណ្ដើរបុរាណជាថ្មដាជាថ្នាក់ៗមានប្រវែង ១៣០០ម៉ែត្រ ប្រកបដោយក្បាច់រចនាយ៉ាងល្អឯក៕ប្រាសាទវត្តភូ អតីតប្រាសាទបុរាណរបស់ខ្មែរមួយទៀត ដែលបច្ចុប្បន្នស្ថិតនៅប្រទេសឡាវ – ខ្មែរប៉ុស្ដិ៍

រដ្ឋាភិបាលចិនអះអាងថាមិនធ្លាប់ស្នើក្រុមហ៊ុន TikTok បញ្ជូនទិន្នន័យឱ្យទេ

0

ប្រទេសចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិនបានថ្លែងថា រដ្ឋាភិបាលចិនមិនធ្លាប់កំណត់ឱ្យក្រុមហ៊ុននានា ឬបុគ្គលណាម្នាក់ប្រមូលព័ត៌មានពីក្រៅប្រទេស ក្នុងលក្ខណៈរំលោភច្បាប់របស់ប្រទេសទាំងនោះមកឱ្យរដ្ឋាភិបាលចិនទេ សូម្បីតែម្តង ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា រដ្ឋាភិបាលចិនបានប្រកាន់ខ្ជាប់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ TikTok ។ ប្រទេសចិនបានបញ្ជាក់បែបនេះ ក្រោយពីកម្មវិធីល្បីល្បាញឈ្មោះ TikTok កំពុងត្រូវបានរដ្ឋាភិបាលអាមេរិកហាមឃាត់ពលរដ្ឋរបស់ខ្លួនប្រើប្រាស់កម្មវិធីនេះនៅអាមេរិក ដោយអាមេរិកអះអាងថា កម្មវិធីនេះបានប្រមូលយកទិន្នន័យផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ រួចបញ្ជូនទៅឱ្យរដ្ឋាភិបាលចិន ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក ។TikTok CEO Testifies In Congressional Court Over App Safety In U.S. -  Valuetainment

រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាមេរិកនៅតែមិនអាចរកភស្តុតាងមកបញ្ជាក់ពីការចោទប្រកាន់នេះទេ ហើយកាលពីថ្ងៃទី២៤ ខែមីនា កន្លងមក លោក Soo Zhi Zhou ជនជាតិសិង្ហបុរី មានអាយុ៤០ឆ្នាំ ជានាយកគ្រប់គ្រងក្រុមហ៊ុន TikTok បានចូលមកស្រាយបំភ្លឺនៅរដ្ឋសភាអាមេរិក ។ ក្នុងរយៈពេល៥ម៉ោងនៃការបកស្រាយរបស់លោក Soo Zhi Zhou នោះ សមាជិកសភាតំណាងរាស្ត្រអាមេរិកបានសួរសំណួរជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងរវាងក្រុមហ៊ុនលោកជាមួយប្រទេសចិន និងគ្រោះថ្នាក់នឹងកើតមានចំពោះកុមារ និងយុវវ័យ ។

លោក Soo Zhi Zhou នៅតែបញ្ជាក់យ៉ាងច្បាស់លាស់ថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនឡើយ ដោយសារតែ TikTok គឺជាក្រុមហ៊ុនឯកជន ៕The US government ramps up its pressure campaign against TikTok | TechCrunch ប្រភព ៖ Mono News

ប្រទេសលុចសំបួរអំពាវនាវឱ្យអាមេរិកនិងចិនធ្វើផែនការសន្តិភាពរួមគ្នា

0

ប្រទេសលុចសំបួរ ៖ ប្រទេសលុចសំបួរបានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង គួរតែជួបគ្នាហើយបង្កើតផែនការសន្តិភាពនៅប្រទេសអ៊ុយក្រែនរួមគ្នា ។ ដូច្នេះ វានឹងធ្វើឱ្យផែនការសន្តិភាពនៅអ៊ុយក្រែនមានការទទួលស្គាល់ពីគ្រប់ភាគីទាំងអស់ ជាជាងប្រទេសចិនធ្វើតែឯង ។President Xi Jinping Meets with U.S. President Joe Biden in Bali

នាយករដ្ឋមន្ត្រីប្រទេសលុចសំបួរ លោក Javier Bethel បានថ្លែងបែបនេះមុនពេលកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក ។ លោកបានអំពាវនាវឱ្យលោក ចូ បៃដិន និងលោក ស៊ី ជិនពីង គួរតែជួបមុខគ្នាម្តងដើម្បីពិភាក្សាពីការធ្វើផែនការសន្តិភាពនៅអ៊ុយក្រែនរួមគ្នា ។ បើមេដឹកនាំប្រទេសទាំងពីរអាចធ្វើបែបនេះបាន វានឹងធ្វើឱ្យផែនការសន្តិភាពអ៊ុយក្រែនមានការទទួលស្គាល់ច្រើនពីគ្រប់ប្រទេស ជាពិសេស ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលជាតួឯកក្នុងរឿងនេះ ។Who is Xavier Bettel? Luxembourg's Prime Minister who empty chaired Boris  Johnson – The Scottish Sun | The Scottish Sun

លោក Javier Bethel ចង្អុលបង្ហាញថា បើអាចធ្វើឱ្យប្រទេសផ្សេងទៀតចូលរួមធ្វើផែនការសន្តិភាពនេះជាមួយអាមេរិក និងចិននោះវារឹតតែប្រសើរ និងអាចឱ្យភាគីទាំងអស់យល់ស្របកាន់តែច្រើន ព្រោះបើប្រទេសចិនធ្វើផែនការសន្តិភាពតែឯងនោះ ប្រទេសនៅអឺរ៉ុប និងប្រទេសផ្សេងទៀតនឹងនិយាយថា ផែនការសន្តិភាពនេះមានបញ្ហា ហើយបើជាផែនការសន្តិភាពរបស់អាមេរិកវិញ ប្រទេសផ្សេងៗនិយាយថា មានបញ្ហាដូចគ្នា ។ ហេតុនេះហើយទើបលោកស្នើឱ្យទាំងអាមេរិក និងចិន គួរតែប្រជុំជាមួយគ្នាម្តងដើម្បីបង្កើតផែនការសន្តិភាពរួមគ្នា ដែលនេះជាវិធីល្អបំផុតសម្រាប់ប្រទេសទាំងអស់ទទួលស្គាល់ ។

ចំណែកកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៣ ខែមីនា មានលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមប្រជុំផងដែរ ។ កិច្ចប្រជុំនេះបានអនុម័តផែនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំបន្ថែមទៀតដល់អ៊ុយក្រែននៅឆ្នាំ២០២៤ ព្រមទាំងពិភាក្សាគ្នាពីបញ្ហាសន្តិសុខស្បៀង និងវិធានការទាក់ទណ្ឌកម្មប្រទេសរុស្ស៊ី និងបេឡារុស ៕ ប្រភព ៖ TNN World

ធនាគារអេស៊ីលីដាពង្រីកការទូទាត់ឆ្លងដែនតាម QR ដល់ប្រទេសវៀតណាមហើយ ក្រោយអនុវត្តជោគជ័យនៅថៃ

0

ធនាគារអេស៊ីលីដា ថ្មីៗនេះបានចាប់ផ្ដើមពង្រីកប្រតិបត្តិការទូទាត់ឌីជីថលឆ្លងដែន តាមរយៈការស្កែនកូដ QR ជាមួយនឹងប្រទេសវៀតណាមហើយ បន្ទាប់ពីអនុវត្តប្រតិបត្តិការនេះបានយ៉ាងរលូននៅប្រទេសថៃ នាពេលកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEIiKhED2vF4yYFKTBUj7y-rRMBntH4M9PFhbVkxjA4dBlrEFvwmuRh8sqg68jD8sgr-MHSxjPTVPOWrDAnUnXNJ-I-kca4BdbHsIsa64sLlC0jeCptwerwvgldoomNz7aBVL0IdZOcSLVVtyR3lUb-PcMyWXZy-pUylEltk3limwd8is6LM-xaujd/s7726/T2500048.jpg
ឥឡូវនេះ សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ជាមួយការប្រើប្រាស់អេស៊ីលីដាម៉ូបាល លោកអ្នកអាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មបាននៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសវៀតណាម ដែលមានស្លាកសញ្ញា VietQR របស់ធនាគារវៀតណាម Tien Phong Commercial Joint Stock Bank (TPBank) និងឥតគិតថ្លៃសេវា។ នេះបើតាមការបញ្ជាក់របស់លោកស្រី សុខ សោភា ដែលបានបញ្ជាក់បន្ថែមថា ការទូទាត់តាមកូដ QR នៅប្រទេសវៀតណាម តាមអេស៊ីលីដាម៉ូបាលនេះ គឺកាត់ប្រាក់ពីគណនីប្រាក់រៀលរបស់អ្នកប្រើប្រាស់តែម្ដង។
លោកស្រី សុខ សោភា បានបន្តថា« ទៅប្រទេសវៀតណាម ជាមួយអេស៊ីលីដាម៉ូបាល ពិតជាងាយស្រួល ដោយលោកអ្នកអាចទូទាត់ផ្សេងៗ តាម QR Code (Scan QR) បានគ្រប់ទីកន្លែង នៅទូទាំងប្រទេសវៀតណាម ដែលមានស្លាកសញ្ញា VietQR របស់ធនាគារ Tien Phong Commercial Joint Stock Bank (TPBank) ដោយឥតគិតថ្លៃសេវា»។ លោកស្រី នាយិកាបានបន្ថែមទៀតថា លើសពីនេះលោកអ្នកអាច ទូទាត់តាម QR នៅប្រទេសវៀតណាម តាមអេស៊ីលីដាម៉ូបាល ដោយកាត់ប្រាក់ពី គណនីប្រាក់រៀល ដែលទំហំទឹកប្រាក់ទូទាត់កាត់ប្រាក់ពីគណនីវ៉លឡេត ក្នុងមួយថ្ងៃ រហូតដល់ ១២ លានរៀលនិងកាត់ប្រាក់ពីគណនីធនាគារ ក្នុងមួយថ្ងៃ រហូតដល់ ៤០ លានរៀល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-SQnam7bYM8mm4n2QxXpo3FnWwf7xM0LXlpKyHNYHlTjaFOX4LNmeQ3J9DKiPgJ51eu8AbCfLxDpkt-d11U7yaQ2FKiWIE2KnKEJCAcXjBuSHT1Sz6MOToo_oSQfe2Y2GsUiWf8IZbco7X-BmzS-d6WrF0x4CjJ8GRmgPbwQIQnmh2nYhxVRWh0Bg/s2596/001-01.jpg
គួររំឭកថា ធនាគារអេស៊ីលីដា គឺជាធនាគារខ្មែរដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យមានការទូទាត់តាមប្រព័ន្ធកូដ QR ឆ្លងដែន ជាមួយនឹងធនាគារនៅក្នុងប្រទេសថៃ ដោយក្នុងនោះ ធនាគារអេស៊ីលីដា និងធនាគារថៃ SCB បានចាប់ដៃគ្នាសម្រេចដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់តាម QR ឆ្លងដែននេះ តាំងពីខែកុម្ភៈឆ្នាំ២០២០មកម្ល៉េះ។ បន្ទាប់មក ធនាគារអេស៊ីលីដា បានបន្ដពង្រីកសេវាទូទាត់ឆ្លងដែននេះជាមួយនឹងធនាគារថៃជាច្រើនទៀត ដូចជា ធនាគារ Kasikornbank (KBank), ធនាគារ Bangkok, ធនាគារ Krungthai និងធនាគារ Bank of Ayudhyaជាដើម។

ក្រៅតែពីប្រទេសថៃ និងវៀតណាម ធនាគារអេស៊ីលីដា ក៏កំពុងជំរុញការទូទាត់ឌីជីថលឆ្លងដែននេះ ជាមួយនឹងប្រទេសឡាវ និងប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតផងដែរ។

ជោគជ័យថ្មី របស់ធនាគារ អេស៊ីលីដា ដែលជាសមាជិករបស់បាគង ឥឡូវនេះអតិថិជន-សាធារណជន អាចទូទាត់ប្រាក់រៀលនៅប្រទេសវៀតណាមតាមអេស៊ីលីដាម៉ូបាល ។
ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជខ្មែរធំជាងគេ និងឈានមុខគេមួយ ដែលបាននិងកំពុងរជំរុញការអភិវឌ្ឍសេវាទូទាត់តាមឌីជីថលឲ្យកាន់តែប្រសើរឡើង និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ជាក់ស្ដែង នៅឆ្នាំ២០២២ កន្លងទៅ ការធ្វើប្រតិបត្តិការទូទាត់នានា និងផ្ទេរប្រាក់នៅលើអេស៊ីលីដាម៉ូបាលមានចំនួន ១៣៧លានប្រតិបត្តិការ ក្នុងទំហំទឹកប្រាក់ជិត ១៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែ ៧៧លានប្រតិបត្តិការ ជាមួយទំហំទឹកប្រាក់ប្រមាណ ៨៨លានដុល្លារប៉ុណ្ណោះ ពោលគឺ ទំហំទឹកប្រាក់ប្រតិបត្តិការនេះ មានការកើនឡើងជាង ៨០% ឯណោះ។ នេះបើតាមការអះអាងរបស់លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7P7gtrwCxTWKGVnNZ8XMs-1Ihwkw_1u6KUnPtPs2Bwi5rYyGhAW69coj43eNK9-RD_iOSnYwGbicFo-hGt0esT-Jgd17GkAjVz8mZ_DtcnjCwio-hD0QxC55Csc9F2Xw0zLB73wXmtbrIiUjUzlQT05KzSSRr3ZFKDT2cp7dC3RWAa6gbc1BGunwj/s2250/001-02.jpg
លោកស្រីបន្ថែមថា តាមរយៈភាពរីកចម្រើននៃវិស័យនេះ លោកស្រី សុខ សោភា ជឿជាក់ថា នៅឆ្នាំ២០២៣នេះ ប្រតិបត្តិការទូទាត់នានា ក៏ដូចការផ្ទេរប្រាក់ តាមរយៈអេស៊ីលីដាម៉ូបាល នឹងកើនឡើង២ ឬ៣ដងឯណោះ បើធៀបនឹងឆ្នាំ២០២២ ខណៈដែលធនាគារអេស៊ីលីដា នៅតែបន្ដលើកទឹកចិត្តដល់អតិថិជនឆ្លាតវៃរបស់ខ្លួន ក្នុងការប្រើប្រាស់អេស៊ីលីដាម៉ូបាល ដែលជាសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ចាំបាច់ និងទំនើបទាន់សម័យសម្រាប់មនុស្សសម័យថ្មី។ ជោគជ័យថ្មី របស់ធនាគារ អេស៊ីលីដា ដែលជាសមាជិករបស់បាគង ឥឡូវនេះអតិថិជន-សាធារណជន អាចទូទាត់ប្រាក់រៀលនៅប្រទេសវៀតណាមតាមអេស៊ីលីដាម៉ូបាល ។
គួរបញ្ជាក់ថាគិតត្រឹមខែមីនា ឆ្នាំ២០២៣នេះមានអតិថិជនប្រើប្រាស់អេបអេស៊ីលីម៉ូលបាលរបស់ធនាគារ អេស៊ីលីដាបានកើនឡើងប្រមាណ ជិតបីលាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha7PmC2cdTrg8Sb_X1Eca1x6jK6ADP-sivRlvEovOKSiF6qAIUlvfeXepSb_G0pX3HdRgMv0AAEDKKPVe3fq8CMCM2OHl42tWsfrA7OFW-r6GH05kzflcR320b8n0zL70caHILiaMWibeDNalcIshQa4hVdQtC2wjk2qM5LakU6xlGT_9XnxfAxtZM/s4500/scan_QR_Vietnam_and_Thailand_via_ACLEDA_mobile_01_01_01_01_01.jpg

ត្រៀម! ២ខណ្ឌនេះនឹងដាច់ទឹកប្រើប្រាស់រយៈពេល៨ម៉ោង

0

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងដាច់ទឹកប្រើប្រាស់ពេលយប់រយៈពេលខ្លីចំនួន៨ម៉ោងនៅយប់ ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយសារក្រុមការងាររដ្ឋាករទឹក នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹក។

ក្នុងសេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា ការផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា០៨ម៉ោង គឺចាប់ពី ម៉ោង២០:០០ នាទីយប់ ដល់ម៉ោង ០៤:០០នាទីទៀបភ្លឺ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិច បន្តិចក្រោយពេលធ្វើការកាត់ភ្ជាប់បំពង់មេនេះរួច។ ក្នុងនោះដែរ រដ្ឋាករទឹកសូមឱ្យពលរដ្ឋនៅទីតាំងខាងលើ ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដែលផ្អាកការផ្តត់ផ្គង់។នៅព្រឹកនេះ ខណ្ឌច្បារអំពៅ មានការដាច់ទឹក ដោយសារមូលហេតុ… - Post News

គួរបញ្ជាក់បន្ថែមផងដែរថា នៅយប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋាករទឹកគ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៨០០មម ទៅ ២៥០មម នៅលើផ្លូវលេខ៥៥P នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-យប់ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្ឡុវលេខ៦០ D សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-យប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦៣មម នៅលើផ្លូវលេខ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-យប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្ឡុវលេខ២៩CC កែងនឹងផ្លូវលេខ១៤២CC សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

-យប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦០០មម នៅលើផ្ឡុវលេខ១១០ កែងនឹងផ្លូវលេខ៥៥P សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEhF_U3906GhYQzNcDodstX95DnX8E2NeOIIy-895uuiBrDeJ1JxnOAErXjT3H5Io2fEtYSGzKVxNt8iyWG-Lwro0TmMrpqWLRchycdRiJqJUgkFd0ovknqSgFQG1beMnN42TOf_EcyfkSj-dn3kFyKPF6prZjcIyGgnyo9iYs6n3Nq9x77nE-8Cs8/s1280/photo_2023-03-24_14-23-20.jpg

អាហារ៤មុខដែលជួយកាត់បន្ថយជាតិស្ករក្នុងឈាម

0

ការញ៉ាំអាហារដែលមានកម្រិតជាតិស្ករខ្ពស់ អាចធ្វើឱ្យសុខភាពយើងងាយប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការលើសជាតិស្ករ ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺលើសឈាមជាដើម។ យ៉ាងណាមិញការរក្សាតុល្យភាពអាហារបានល្អ មានន័យថា យើងអាចរក្សា កម្រិតជាតិស្ករក្នុងឈាមរបស់យើងបានល្អផងដែរ។ ដូច្នេះហើយអាហារទាំង ៤ មុខនេះ អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព៖

១.បន្លែ៖ បន្លែជាអាហារដែលមានកាបូអ៊ីដ្រាតទាប មានវីតាមីន សារធាតុរ៉ែ និងជាតិសរសៃច្រើន ធ្វើឱ្យឆ្អែត និងធន់។ ហើយជាតិសរសៃជួយកាត់បន្ថយការស្រូបយកជាតិស្ករក្នុងពោះវៀនតូច និងកាត់បន្ថយការស្រូបយកទឹកប្រមាត់ដើម្បីជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។ អ្នកកើតជំងឺទឹកនោមផ្អែម គួរ ញ៉ាំបន្លែឲ្យបានច្រើនជាមួយអាហារ មិនថាបន្លែស្រស់ ឬបន្លែស្ងោរ។Vegetable | Description, Types, Farming, & Examples | Britannica២.ត្រីសាម៉ុន៖ ត្រីសាម៉ុងមានប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ វីតាមីន D និង niacin គឺល្អណាស់ក្នុងការបញ្ចុះជាតិស្ករក្នុងឈាម ហើយវាក៏ជួយកាត់បន្ថយការរលាកផងដែរ។6 Types of Salmon to Know៣.អាល់ម៉ុន៖ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ គ្រាប់អាល់ម៉ុនក៏មានប្រូតេអ៊ីន ម៉ាញេស្យូម និងសរសៃដែលជួយបញ្ចុះជាតិស្ករក្នុងឈាមផងដែរ។ អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំឱ្យញ៉ាំអាល់ម៉ុនមួយក្តាប់តូចក្នុង១ថ្ងៃ។9 Evidence-Based Health Benefits of Almonds៤. ម្រះ៖ ថ្វីបើវាល្វីង តែក៏ផ្ទុកទៅដោយមានសារធាតុ Charantin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ បន្ថែមពីលើការកាត់បន្ថយជាតិស្ករក្នុងឈាម ម្រះ ក៏ជួយជំរុញការបញ្ចេញអាំងស៊ុយលីន ពីលំពែងឱ្យកើនឡើងផងដែរ៕ប្រយោជន៍​អស្ចារ្យ​នៃ​ផ្លែម្រះ​សម្រាប់​សុខភាព | ភ្នំពេញ ប៉ុស្ដិ៍ ប្រភព៖sanook

ដឹងតែកក្រើកហើយ! កំពូលតារាចម្រៀង៤រូបពួតដៃគ្នាលើកដំបូង ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ស៊ីហ្គេម

0

កំពូលតារាចម្រៀងជួរមុខ៤រូបក្នុងផលិតកម្មហ្គាឡាក់ស៊ី រួមមាន ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម បានពួតដៃគ្នាជាលើកដំបូង ក្នុងបទចម្រៀងមានចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ដើម្បីអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdybzmWCfmeCFuXHn9MFHp2Yzjhu-bnBrvr8-sn9Xl2PMgsLonnFXo1-ChW9tHVEK_1KivdH-O1cmCpR0_H9KBxIYJYXKI6-W772oBPYNsVIC4q2VlMng78b4D8gMlaM2sqLm6moRZj7V9hDitgE_QT3ygJvU3hLt-pc59rm7JwSqPqLZb9rClTMM/s1280/307125421_648029633345378_2709756419605076027_n.jpg

ក្នុងនោះតារាចម្រៀងខាងលើបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាសិល្បៈរស់នៅក្នុងសម័យសន្តិភាព ការសាមគ្គីនិងការបង្រួបបង្រួមជាធ្លុងមួយសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសិល្បៈក៏មានការអភិវឌ្ឍន៍រីកចម្រើន ដែលរូបភាពនេះគឺជាភស្តុតាងសម្រាប់ទៅអនាគត បង្ហាញពីរូបភាពរីកចម្រើន អភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ។ ជាមួយគ្នានេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបង្វែរផ្នត់គំនិតថ្មីដែលមិនមានបទចម្លងពីបរទេស និងបង្កើតបទ original song បានជិត១០០០បទហើយ។null

សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម មានបទចម្រៀងរួមគ្នា។ មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលអ្នកទាំង៤ច្រៀងរួមគ្នានេះមានអ្នករាំជានារីប្រមាណ១ពាន់នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj87xe8eZaAXaUN-f9s0AvJ9CBiBMPeeGtSMHjwO5Xo-YI8-QYZIG7MKNfQVUk-JgHgy4UDUK6D7i7xChJhNVcRIirLo1MZ1nuVVci62fOkh26HnHXe2jGf4l4ty_GLP-RS_pmTSYOcMe-4Zs9HAzEdz5_L2UQz9LR6biPdOl97v14qjyd6-8-Vxmke/s1612/332227449_227004953043849_7069782259170897833_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwC3gmoO9pRiqIJMUbDBVP2y01uYGkn9VuW5lYZwm_8RxCDlIE3ZjAfOeM0qgDJ73BRyM2vme45a-vgmlXG_sMPERuQ--IT3__BsLxGrBYmiKx4fvcOF9MLlu9IC_fzosYGdVZlFpFOstTLc4WC7kdkTLqcK3h8_de_0qBTlzCcJVJTGUQqw4d7hku/s2048/337158276_737174701407918_3262824126355207091_n.jpg

ថ្មីទៀតហើយ អាមេរិករកឃើញការឆ្លងជំងឺ Candida auris យ៉ាងសាហាវ

0

សហរដ្ឋអាមេរិក ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបង្ហាញថា អាមេរិកបានប្រទះឃើញជំងឺមួយប្រភេទឈ្មោះ Candida auris ដែលវាបានឆ្លងរាលដាលយ៉ាងខ្លាំងក្លា និងឆាប់រហ័សនៅអាមេរិក ។ ជាក់ស្តែង កាលពីឆ្នាំ២០២១ កន្លងមក គេបានរកឃើញអ្នកឆ្លងជំងឺនេះកើនឡើង២ដងឯណោះ គឺពីចំនួន៧៥៦នាក់ រហូតដល់១.៤៧១នាក់ ។Candida auris, an emerging fungal threat, spread at an alarming rate in US  health care facilities, CDC says | CNN

គេរកឃើញអ្នកឆ្លងជំងឺ Candida auris នៅអាមេរិកជាលើកដំបូងកាលពីឆ្នាំ២០១៦ ហើយអ្នកមានសុខភាពរឹងមាំនឹងមិនឆ្លងជំងឺនេះទេ ប៉ុន្តែសម្រាប់អ្នកមានសុខភាពខ្សោយ ឬអ្នកជំងឺសម្រាកនៅលើគ្រែ ដែលត្រូវប្រើប្រាស់ឧបករណ៍ជំនួយក្នុងការដកដង្ហើម ឬប្រើទុយោបញ្ចូលក្នុងរាងកាយ គឺពួកគេងាយនឹងឆ្លងជំងឺនេះណាស់ ហើយធ្វើឱ្យពួកគេកាន់តែមានអាការៈធ្ងន់ធ្ងរ រហូតដល់ស្លាប់បាន ។ ដូច្នេះ វានឹងធ្វើឱ្យជំងឺនេះឆ្លងទៅក្នុងសរសៃឈាម ប្រព័ន្ធដកដង្ហើម និងប្រព័ន្ធប្រសាទ ។Candida Auris Symptoms: How to know if you have Candida Auris | Marca

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានអំពាវនាវទៅកាន់មជ្ឈមណ្ឌលថែទាំមនុស្សចាស់នានា ត្រូវរួមគ្នាការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Candida auris ដោយសារវាអាចឆ្លងរាលដាលកាន់តែខ្លាំងក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត និងពិបាកព្យាបាល ៕ CDC reports dramatic increase in US Candida auris cases | CIDRAPប្រភព ៖ Mono News