តារាសម្តែងដ៏មានប្រជាប្រិយភាពលោក Jackie Chan ឬ ឈិន ឡុង បានលើកឡើងនៅក្នុងបទសម្ភាសមួយថា លោកមិនមានបណ្តាញសង្គម Wechat នោះទេដែលខុសពីមនុស្សភាគច្រើនព្រោះលោកសង្កេតឃើញថា មនុស្សមួយចំនួនធំ ជាពិសេសយុវជនបានខ្ជះខ្ជាយពេលវេលាច្រើនពេកលើទូរស័ព្ទរបស់ពួកគេ។ ខណៈលោកសុខចិត្តខ្ជះខ្ជាយពេលវេលាក្នុងការគិតរឿងល្អៗ ស្តាប់តន្ត្រី រៀនភាសាចិនកុកងឺ ស្តាប់កំណាព្យច្រើន រកមើលអ្វីដែលមានប្រយោជន៍ និងធ្វើការលើជំនាញក្បាច់គុនរបស់លោក។Jackie Chan bows out of action film career | CBC News

ថ្មីៗនេះតារាសម្តែង ឈិនឡុង មានវ័យ ៦៩ ឆ្នាំបានបង្ហាញខ្លួននៅក្នុងកម្មវិធីជជែកមួយរបស់ពិធីករចិន Lu Jian ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់លោកមានចំណងជើងថា «Ride On» ។ ក្នុងបទសម្ភាសនោះ តារាសម្តែងរូបនេះ បានឱ្យដឹងថា តួអង្គនៅក្នុងរឿងថ្មីនេះប្រៀបដូចជាជីវិតពិតរបស់លោកដែរគឺ ជាមនុស្សឧស្សាហ៍ព្យាយាម ផ្តោតលើការងារជាចម្បង ថែមទាំងជាមនុស្សមិនសូវមានទំនាក់ទំនងជាមួយអ្នកដទៃ។
ឈិន ឡុង បានសារភាពក្នុងកិច្ចសម្ភាសថា លោកពិបាកនិងជជែកជាមួយក្មេងបច្ចុប្បន្នណាស់ ជាក់ស្តែងអំឡុងពេលថតខ្សែភាពយន្តលោកមិនយល់ពីក្មេងៗកំពុងនិយាយគ្នាឥឡូវនោះទេ ដោយលោកមិនសូវយល់ទាក់ទងនឹងពាក្យពេចន៍ពួកគេនិយាយ។Jackie Chan's 'Ride On' wins second weekend at China Box Office - Lifestyle  - SAMAA

គួរបញ្ជាក់ផងដែរថា តារាសម្តែង ឈិនឡុង មិនមានបណ្តាញសង្គម Wechat នោះទេ ដែលខុសពីអ្នកដទៃ ហើយមិនប្រើកម្មវិធីផ្ញើសារដើម្បីទំនាក់ទំនងឡើយ ដោយលោកគិតថាជា “ការខ្ជះខ្ជាយពេលវេលា” ។

លោកបាននិយាយថា “ខ្ញុំមិនមាន WeChat ទេ។ ខ្ញុំបានដឹងថា [យុវជន] ខ្ជះខ្ជាយពេលវេលាច្រើនពេកលើទូរស័ព្ទរបស់ពួកគេ។ ខ្ញុំសុខចិត្តខ្ជះខ្ជាយពេលវេលាក្នុងការគិត ទស្សនារឿងល្អៗ ស្តាប់តន្ត្រី រៀនភាសាចិនកុកងឺ ស្តាប់កំណាព្យច្រើន រកមើលអ្វីដែលមានប្រយោជន៍ ចូលរួមកិច្ចប្រជុំ អានអក្សរ និងធ្វើការលើជំនាញ [ក្បាច់គុន] របស់ខ្ញុំ»៕Exploring Jackie Chan's wild long-running music career