Home ព័ត៌មានជាតិ សាំងធម្មតាចុះថ្លៃ១០០រៀល ខណៈម៉ាស៊ូតចុះថ្លៃ១៥០រៀល

សាំងធម្មតាចុះថ្លៃ១០០រៀល ខណៈម៉ាស៊ូតចុះថ្លៃ១៥០រៀល

49
0

តម្លៃប្រេងនៅកម្ពុជាចុះថ្លៃជាបន្តទៀតដោយតម្លៃសាំងធម្មតាចុះថ្លៃ១០០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតចុះថ្លៃ១៥០រៀលក្នុង១លីត្រ បើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ១០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០រៀល ក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែឧសភា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdFfHHNg-OektqfdJfPUq2N4AKdfD-wm9AJEYEXZXEucM-Jnx_ImBnrLKAE9pUfKcyrrXWOkq_Wgb5_wNImFFEXwwXJGpBowOPaeoyDN3LJJyti3v08_8YyAEzRXRT3jpQ2OVLtElUhIBkvI2K4CL1H00TLzx9FT91qdUJpUEMMM-Lo8m5acIVqIU/s1280/photo_2023-05-11_11-06-03.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfkyeNgUKgXfACo1biX6Z2CO8wmxSBgeuwQ5Nw1n17-awO9jlbqYa35LQys3PBeBqyDARD0zbRbutBv04i9Le4vXV4opTpdEcdW3_JCWF4mJ0Q80evZ42DgwD5oELRoeAiKBojpCp00HcaOmRddGBhqCHECzb5U4JkFW_1UELcch14ZrP8LfYjWSTV/s1280/photo_2023-05-11_11-06-03%20(2).jpg