Home ព័ត៌មានអន្តរជាតិ អេស្ប៉ាញនឹងហាមឃាត់ការធ្វើការនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង

អេស្ប៉ាញនឹងហាមឃាត់ការធ្វើការនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង

57
0

ប្រទេសអេស្ប៉ាញ ៖ រដ្ឋាភិបាលអេស្ប៉ាញនឹងចេញវិធានការហាមឃាត់ការធ្វើការនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង ដើម្បីការពារការស្លា.ប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ដែលតែងតែកើតឡើងជាញឹកញាប់ ។

ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការងារ លោកស្រី Yolanda Diaz បានថ្លែងកាលពីថ្ងៃទី១០ ខែឧសភា ថា ប្រទេសអេស្ប៉ាញនឹងហាមឃាត់ការធ្វើការក្រោមកំដៅថ្ងៃក្តៅខ្លាំងក្នុងអំឡុងពេលមានអាកាសធាតុក្តៅ ពីព្រោះអេស្ប៉ាញបានប្រឈមនឹងសីតុណ្ហភាពកើនឡើងជាបន្តបន្ទាប់ ដោយសារបម្រែបម្រួលអាកាសធាតុ ។Spain plans to ban outdoor work in extreme heat; issues red and orange  alerts | Europe

ការហាមឃាត់ការធ្វើការក្រោមកំដៅថ្ងៃនេះនឹងចាប់ផ្តើមអនុវត្តនៅប្រទេសអេស្ប៉ាញ ពេលភ្នាក់ងារអាកាសជាតិបានដាស់តឿនពីគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលបណ្តាលមកពីសីតុណ្ហភាពកើនឡើងខ្ពស់ ។ ក្រសួងការងារបានប្រកាសបន្ថែមថា វិធានការនេះនឹងហាមឃាត់ការធ្វើការនៅក្រោមកំដៅថ្ងៃ ដូចជា ការបោសសម្អាតផ្លូវថ្នល់ និងការងារផ្នែកកសិកម្ម ។

លោកស្រី Yolanda Diaz បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា ៖ «យើងបានឃើញច្រើនករណី ហើយវាជារឿងធ្ងន់ធ្ងរណាស់សម្រាប់ការងារបោសសម្អាតផ្លូវ និងប្រមូលសំរាមតាមដងផ្លូវ ដែលធ្វើឱ្យអ្នកបំពេញការងារនេះស្លា.ប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល» ។ កាលពីឆ្នាំ២០២២ អ្នកបោសសម្អាតផ្លូវបានស្លា.ប់ដោយសារជំងឺនេះ ខណៈពេលកំពុងធ្វើការនៅទីក្រុងម៉ាឌ្រីដ ។Spain to ban some outdoor working during extreme heat conditions - Stock  market news | MarketScreener

បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅក្នុងប្រទេសនេះ ហេតុនេះហើយ ទើបរដ្ឋាភិបាលអេស្ប៉ាញត្រូវតែចាត់វិធានការហាមឃាត់ការធ្វើការក្រោមកំដៅថ្ងៃក្តៅខ្លាំង ។ ឆ្នាំ២០២២ គឺជាឆ្នាំក្តៅបំផុតនៅប្រទេសអេស្ប៉ាញ ចាប់តាំងពីគេបានកត់ត្រានៅឆ្នាំ១៩៦១ ហើយកាលពីខែមេសា ឆ្នាំ២០២៣ នេះ គឺជាខែក្តៅ និងរាំងស្ងួតបំផុតនៅប្រទេសអេស្ប៉ាញផងដែរ ។

ការចេញវិធានការថ្មី ជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គមនិយម ហើយវិធានការនេះនឹងអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួតក្នុងតំបន់ជាច្រើន ដែលអូសបន្លាយអស់ជាច្រើនខែនាពេលបច្ចុប្បន្ន ។ ជាមួយគ្នានេះ ដើម្បីកាត់បន្ថយអាកាសធាតុក្តៅនៅតំបន់មួយចំនួន ដូចជា Andalusia ស្ថិតនៅភាគខាងត្បូងប្រទេស និងទីក្រុងម៉ាឌ្រីដ គេបានអនុញ្ញាតឱ្យកូនសិស្សសាលាត្រឡប់ទៅផ្ទះមុនម៉ោង ក្នុងករណីមានអាកាសធាតុក្តៅខ្លាំង ៕Spain plans to ban outdoor work in extreme heat | WTTV CBS4Indy ប្រភព ៖ TNN World