Home ព័ត៌មានអន្តរជាតិ រុស្ស៊ី គំរាមអង់គ្លេស ព្រោះភ័យនឹងមីស៊ីលបាញ់ចម្ងាយឆ្ងាយ បញ្ជូនទៅអ៊ុយក្រែន

រុស្ស៊ី គំរាមអង់គ្លេស ព្រោះភ័យនឹងមីស៊ីលបាញ់ចម្ងាយឆ្ងាយ បញ្ជូនទៅអ៊ុយក្រែន

79
0

រដ្ឋធានីកៀវ៖ សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង ទាហានរុស្ស៊ី កំពុងតែបន្ដ ធ្វើឲ្យខូចខាត ស្លាប់ និង របួសរាប់ម៉ឺននាក់ ដល់កម្លាំងយោធាទាំងសងខាង ប៉ុន្ដែចក្រភពអង់គ្លេស បានប្រកាស អំពីការបញ្ជូនមីស៊ីល បាញ់ចម្ងាយឆ្ងាយ ទៅជួយដល់ក្រុងកៀវ ហើយសកម្មភាពបែបនេះ កំពុងតែធ្វើឲ្យក្រុងមូស្គូខឹងសម្បាយ៉ាងខ្លាំង ជាមួយនឹងការគំរាមកំហែងឆ្លើយតប ប្រឆាំងនឹងក្រុងឡុងដ៍វិញ។Russia threatens 'military response' after UK gives long-range missiles to  Ukraine | Politics News | Sky News

សារព័ត៌មានរបស់អង់គ្លេស Sky News បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ថា ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាស អំពីការបញ្ជូនមីស៊ីលបាញ់ចម្ងាយឆ្ងាយ ប្រភេទ Storm Shadows (ស្តម សែដដូ) ទៅកាន់ប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់ក្រុងឡុងដ៍ កំពុងតែធ្វើឲ្យវិមានក្រឹមឡាំង ព្រមាន អំពីការឆ្លើយតប និង សងសឹកវិញ។

លោក ស៊ាន បែល (Sean Bell) ជាអ្នកវិភាគយោធា បានបញ្ជាក់ ថា អាវុធប្រភេទនេះ មានតម្លៃ ប្រហែល២លានផោន (លុយរបស់អង់គ្លេស) ឬស្មើនឹងប្រហែលជា ២,៥២លានដុល្លារ នៅក្នុង១ដើមៗ។ ប៉ុន្ដែមីស៊ីលទាំងនេះ នឹងត្រូវបញ្ជូនចេញញពីឃ្លាំងស្ដុកទុកចោល ផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។Five ironclad arguments why British Storm Shadow missile is better than  ATACMS / The New Voice of Ukraine

អ្នកវិភាគយោធា ដដែលនេះ បានបន្ថែម ថា «ចក្រភពអង់គ្លេស បានទិញមីស៊ីល Storm Shadow ចំនួន ១ ០០០ដើម ហើយបានប្រើប្រាស់អស់ ប្រហែលតែ ៩៨ដើម។ ជាការពិតណាស់ មីស៊ីលទាំងនេះ មានអាយុកាល២៥ឆ្នាំមកហើយ។ ដូច្នេះចក្រភពអង់គ្លេស កំពុងស្វះស្វែង ធ្វើឲ្យកាន់តែទំនើបជាងនេះបន្ថែមទៀត ប៉ុន្ដែគ្រាន់តែមិនបានធ្វើទាំង៩០២ដើមនោះទេ។ យើងពិតជាមានបន្ទុកមួយ សម្រាប់ការបោះចោល ឬ ប្រើប្រាស់មីស៊ីលទាំងនេះ»។

លោក បែន វ៉ាល់ឡេស (Ben Wallace) រដ្ឋមន្រ្ដី ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងឡុងដ៍ នឹងបញ្ជូនមីស៊ីលបាញ់ចម្ងាយឆ្ងាយ ទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះក្រុងកៀវ កំពុងតែអំពាវនាវ ស្នើសុំអាវុធប្រភេទនេះ។ ប៉ុន្ដែសហរដ្ឋអាមេរិក និង បណ្ដាប្រទេសដទៃទៀត នឹងមិនមានចេតនា ផ្គត់ផ្គង់អាវុធបែបនេះ ដោយសារតែមានការព្រួយបារម្ភ ពីការវាយប្រហារ ចូលទៅលើទឹកដីរបស់រុស្ស៊ី នាំឲ្យកើតជម្លោះ កាន់តែរីករាលដាល់ធំឡើង បន្ថែមទៀត។Russia threatens 'military response' after UK gives long-range missiles to  Ukraine

ការប្រកាសរបស់ចក្រភពអង់គ្លេស បានកើតឡើង ក្រោយពេលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (វេលានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) បានប្រកាសជាផ្លូវការ អំពីកញ្ចប់ជំនួយយោធាថ្មី មានទំហំទឹកប្រាក់ ១ ២០០លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន។ ជំនួយមានទឹកប្រាក់ដ៏មហាសាលនោះ បានរាប់បញ្ចូលទាំងប្រព័ន្ធការពារដែនអាកាស គ្រាប់កាំភ្លើងធំ និង មីស៊ីលប្រឆាំងនឹងដ្រូន សេវារូបភាពផ្កាយរណប រួមទាំងមូលនិធិបណ្ដុះបណ្ដាលដល់យោធាផងដែរ។UK to supply long-range missiles to Ukraine — Analysis - Mass News

ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ ថា «ទាហានរុស្ស៉ី បានបាញ់មីស៊ីល មកលើអ៊ុយក្រែន ខណៈកងទ័ពរបស់ប្រទេសនេះកំពុងតែសម្របខ្លួន បាញ់ទម្លាក់មីស៊ីលទាំងនោះ…។ ចំណែកកញ្ចប់ជំនួយយោធាថ្មីនេះ ក៏នឹងមានបញ្ចូលនូវមីស៊ីលបាញ់ទម្លាក់យន្ដហោះដ្រូនផងដែរ»៕