មេដឹកនាំគណបក្សកាវក្លៃនឹងបង្កើតរដ្ឋាភិបាលឱ្យបានឆាប់រហ័ស
ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែឧសភា លោក Phitha Limjaroenrat មេដឹកនាំគណបក្សកាវក្លៃបានប្រកាសពីលទ្ធផលជោគជ័យក្នុងការបោះឆ្នោតជាមួយនឹងសំឡេងគាំទ្រពីពលរដ្ឋដ៏ច្រើនលើសលប់ ហើយលោកបានត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ នាថ្ងៃអនាគតផងដែរ ។ លោកបញ្ជាក់ថា នឹងស្តាប់មតិយោបល់ពីគណបក្សផ្សេងៗ ហើយនឹងបង្កើតរដ្ឋាភិបាលឱ្យបានឆាប់រហ័ស ។
សម្រាប់ការដឹកនាំបង្កើតរដ្ឋាភិបាល លោក Phitha Limjaroenrat លើកឡើងថា លោកបានទំនាក់ទំនងទៅកាន់គណបក្សភឿថៃ, គណបក្សប្រៈឆាឆាតិ, គណបក្សថៃសាងថៃ និងគណបក្សសេរីរួមថៃរួចហើយ ។ ដូច្នេះ នៅពេលគណបក្សទាំងនេះរួមគ្នាជាមួយគណបក្សកាវក្លៃ គឺនឹងមានសំឡេងសរុបចំនួន៣០៨សំឡេង ហើយពេលនេះ លោកកំពុងទាក់ទងគណបក្សប៉ិនថាំ ដើម្បីឱ្យបាន៣០៩សំឡេង ហេតុនេះ វាគ្រប់គ្រាន់ហើយសម្រាប់ការបង្កើតរដ្ឋាភិបាល ។ ទោះយ៉ាងណា លោកមិនបានទាក់ទងទៅគណបក្សភូមិចៃថៃឱ្យមកចូលរួមបង្កើតរដ្ឋាភិបាលទេ ព្រោះលោកត្រូវធ្វើតាមការឯកភាពគ្នា ។ លោកនឹងធ្វើការជាមួយគណបក្សប្រឆាំង ហើយមិនបារម្ភពីសមាជិកព្រឹទ្ធសភាទេ ព្រោះពិន្ទុដែលទទួលបានអាចវិនិច្ឆ័យថា មានភាពយុត្តិធម៌ដើម្បីបង្កើតរដ្ឋាភិបាល ។
មេដឹកនាំគណបក្សកាវក្លៃរូបនេះបន្តថា កាលពីរសៀលថ្ងៃទី១៥ ខែឧសភា គណបក្សកាវក្លៃបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្ត ដើម្បីបង្កើតរដ្ឋាភិបាលឱ្យបានឆាប់រហ័សបំផុត ។ លើសពីនេះ នឹងមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបង្កើតសភាធម្មនុញ្ញ ព្រមទាំងជួបគ្នាជាមួយគ្រប់វិស័យទាំងអស់ដើម្បីឈ្វេងយល់ ដូចជា វិនិយោគិន មន្ត្រីរាជការ និងពលរដ្ឋថៃ ។
ចំណែកគណបក្សភឿថៃបានប្រកាសថា នឹងមិនបង្កើតរដ្ឋាភិបាលប្រជែងជាមួយគណបក្សកាវក្លៃទេ ហើយលើកឡើងថា តាមលទ្ធផលបោះឆ្នោតមិនផ្លូវការបង្ហាញថា គណបក្សកាវក្លៃ គឺជាគណបក្សទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ហើយគណបក្សភឿថៃស្ថិតក្នុងលំដាប់លេខ២ ។ លើសពីនេះ គណបក្សភឿថៃបានអរគុណដល់ពលរដ្ឋដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនគាំទ្រគណបក្សភឿថៃ និងប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ។ ពលរដ្ឋត្រូវការផ្លាស់ប្តូរប្រទេសថៃឱ្យក្លាយជាប្រទេសប្រជាធិបតេយ្យ ហើយគណបក្សភឿថៃបញ្ជាក់ថា គ្មានគំនិតបង្កើតរដ្ឋាភិបាលប្រជែងជាមួយគណបក្សកាវក្លៃទេ ហើយការពិភាក្សា និងដំណើរការការងារផ្សេងៗជាតួនាទីរបស់គណបក្សកាវក្លៃ ៕ ប្រភព ៖ beartaiBRIEF






ប្រភព ៖ sanook








គណនីហ្វេកប៊ុកមួយឈ្មោះថា «Sovannrithy Ouk» បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុ ដង្ហោយសុំជំនួយពីថ្នាក់ដឹកនាំ ក្រោយពីអាជីវករជាច្រើនរូបទិញតូបផ្សារជីស៊ីអូឬស្សីអស់រាប់ម៉ឺនដុល្លារដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី តែផ្សារមិនមានការសាងសង់រួមទាំងធ្វើតាមផ្លូវច្បាប់ឱ្យមេធាវីជូនដំណឹង៣ដងហើយនៅមិនមានការឆ្លើយតបពីក្រុមហ៊ុន។ ការបង្ហោះនេះខាងភាគីក្រុមហ៊ុន ជីស៊ីអូរឬស្សី ក៏បានចេញលិខិតបំភ្លឺដែលថាជាការចុះផ្សាយព័ត៌មានក្រុមហ៊ុន មិនមានទំនួលខុសត្រូវ
ជាមួយគ្នានេះដែរ ក្រោយពីអាជីវករបានបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ក្រុមហ៊ុនផ្សារជីស៊ីអូរឬស្សី លិខិតបំភ្លឺថា «សូមគោរពជូន ដល់អតិថិជន និងបងប្អូនអាជីវករ នៃ ផ្សារ ជីស៊ី អូរឬស្សី ឯ.ក ឱ្យបានជ្រាបថា ខាងក្រុមហ៊ុនសូមច្រានចោលទាំងស្រុងនូវព័ត៌មានមួយចំនួនដែលបានចុះផ្សាយ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ទៅលើការដែល ក្រុមហ៊ុនមិនមានទំនួលខុសត្រូវ និងធ្វើការសារសង់ទៅលើសំណង់ផ្សារជីស៊ី អូរឬស្សី ឯ.ក ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។ ក្នុងនាមខ្ញុំជានាយកប្រតិបត្តិ ក្រុមហ៊ុន ផ្សារជីស៊ី អូរឬស្សី ឯ.ក សូមជំរាបជូន ដល់អតិថិជន និងបងប្អូនអាជីវករថា ខាងក្រុមហ៊ុនយើងខ្ញុំ នឹងរៀបចំកម្មវិធីបុកគ្រឹះសម្ភោធការដ្ឋានសាងសង់នៃ ផ្សារជីស៊ី អូរឬស្សី ឯ.ក នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣។ ព័ត៌មានលំអិតសូម ធ្វើការទំនាក់ទំនង់មកការិយាលក់ រឺបុគ្គលិកផ្នែកលក់»។




គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចេញសេចក្តីជូនដំណឹងដល់អ្នកត្រៀមចូលរួមក្នុងកម្មវិធីបិទកីឡាអាស៊ីអាគ្នេហ៍អនុវត្តវិធានខាងក្រោមនេះដើម្បីរៀបចំដំណើរការបានរលូន និង ទទួលបានលទ្ធផលល្អប្រសើរ។ ការជូនដំណឹងនេះធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

បើតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បានមានប្រសាសន៍ថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នឹងមិនចាញ់ដូចពិធីបើកផ្លូវការឡើយ មិនត្រឹមតែប៉ុណ្ណោះនឹងរួមបញ្ជូលទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិតនិងអស្ចារ្យដើម្បីឱ្យប្រជាជនចងចាំនូវព្រឹត្តិការណ៍នេះ៕

១.ការយល់ដឹងពីខ្លួនឯង៖ ការយល់ដឹងដោយខ្លួនឯងគឺជា ការដឹងអំពីអារម្មណ៍របស់ខ្លួន អ្នកដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក។ អ្នកធ្វើការលើគុណសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកដឹងថាពេលណាត្រូវពឹងផ្អែកលើសមាជិកក្រុម និងពេលណាត្រូវពឹងផ្អែកលើខ្លួនឯង។ លើសពីនេះ អ្នកក៏ដឹងពីតម្លៃ និងគោលដៅរបស់អ្នកយ៉ាងច្បាស់ ដែលធ្វើឱ្យអ្នកកាន់តែមានភាពជឿជាក់នៅពេលចាប់ផ្តើមការងារ។

