Home ព័ត៌មានអន្តរជាតិ មេដឹកនាំគណបក្សកាវក្លៃនឹងបង្កើតរដ្ឋាភិបាលឱ្យបានឆាប់រហ័ស

មេដឹកនាំគណបក្សកាវក្លៃនឹងបង្កើតរដ្ឋាភិបាលឱ្យបានឆាប់រហ័ស

101
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែឧសភា លោក Phitha Limjaroenrat មេដឹកនាំគណបក្សកាវក្លៃបានប្រកាសពីលទ្ធផលជោគជ័យក្នុងការបោះឆ្នោតជាមួយនឹងសំឡេងគាំទ្រពីពលរដ្ឋដ៏ច្រើនលើសលប់ ហើយលោកបានត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ នាថ្ងៃអនាគតផងដែរ ។ លោកបញ្ជាក់ថា នឹងស្តាប់មតិយោបល់ពីគណបក្សផ្សេងៗ ហើយនឹងបង្កើតរដ្ឋាភិបាលឱ្យបានឆាប់រហ័ស ។Who is Pita Limjaroenrat, Thailand's opposition leader likely to be next  PM? | World News - Hindustan Times

សម្រាប់ការដឹកនាំបង្កើតរដ្ឋាភិបាល លោក Phitha Limjaroenrat លើកឡើងថា លោកបានទំនាក់ទំនងទៅកាន់គណបក្សភឿថៃ, គណបក្សប្រៈឆាឆាតិ, គណបក្សថៃសាងថៃ និងគណបក្សសេរីរួមថៃរួចហើយ ។ ដូច្នេះ នៅពេលគណបក្សទាំងនេះរួមគ្នាជាមួយគណបក្សកាវក្លៃ គឺនឹងមានសំឡេងសរុបចំនួន៣០៨សំឡេង ហើយពេលនេះ លោកកំពុងទាក់ទងគណបក្សប៉ិនថាំ ដើម្បីឱ្យបាន៣០៩សំឡេង ហេតុនេះ វាគ្រប់គ្រាន់ហើយសម្រាប់ការបង្កើតរដ្ឋាភិបាល ។ ទោះយ៉ាងណា លោកមិនបានទាក់ទងទៅគណបក្សភូមិចៃថៃឱ្យមកចូលរួមបង្កើតរដ្ឋាភិបាលទេ ព្រោះលោកត្រូវធ្វើតាមការឯកភាពគ្នា ។ លោកនឹងធ្វើការជាមួយគណបក្សប្រឆាំង ហើយមិនបារម្ភពីសមាជិកព្រឹទ្ធសភាទេ ព្រោះពិន្ទុដែលទទួលបានអាចវិនិច្ឆ័យថា មានភាពយុត្តិធម៌ដើម្បីបង្កើតរដ្ឋាភិបាល ។Thailand elections: Move Forward Party is challenging the conservatives

មេដឹកនាំគណបក្សកាវក្លៃរូបនេះបន្តថា កាលពីរសៀលថ្ងៃទី១៥ ខែឧសភា គណបក្សកាវក្លៃបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្ត ដើម្បីបង្កើតរដ្ឋាភិបាលឱ្យបានឆាប់រហ័សបំផុត ។ លើសពីនេះ នឹងមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបង្កើតសភាធម្មនុញ្ញ ព្រមទាំងជួបគ្នាជាមួយគ្រប់វិស័យទាំងអស់ដើម្បីឈ្វេងយល់ ដូចជា វិនិយោគិន មន្ត្រីរាជការ និងពលរដ្ឋថៃ ។Pita Limjaroenrat: Leading Thailand's political earthquake | Malay Mail

ចំណែកគណបក្សភឿថៃបានប្រកាសថា នឹងមិនបង្កើតរដ្ឋាភិបាលប្រជែងជាមួយគណបក្សកាវក្លៃទេ ហើយលើកឡើងថា តាមលទ្ធផលបោះឆ្នោតមិនផ្លូវការបង្ហាញថា គណបក្សកាវក្លៃ គឺជាគណបក្សទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ហើយគណបក្សភឿថៃស្ថិតក្នុងលំដាប់លេខ២ ។ លើសពីនេះ គណបក្សភឿថៃបានអរគុណដល់ពលរដ្ឋដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនគាំទ្រគណបក្សភឿថៃ និងប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ។ ពលរដ្ឋត្រូវការផ្លាស់ប្តូរប្រទេសថៃឱ្យក្លាយជាប្រទេសប្រជាធិបតេយ្យ ហើយគណបក្សភឿថៃបញ្ជាក់ថា គ្មានគំនិតបង្កើតរដ្ឋាភិបាលប្រជែងជាមួយគណបក្សកាវក្លៃទេ ហើយការពិភាក្សា និងដំណើរការការងារផ្សេងៗជាតួនាទីរបស់គណបក្សកាវក្លៃ ៕ ប្រភព ៖ beartaiBRIEF